អត្ថបទខ្លីៗ

ការ​ផ្ដន្ទាទោស​លើ​តំណាង​សហគមន៍​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​តម្កល់​

ចេញផ្សាយ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២២
F T M
លោក​ ហឿ​ន​ ​ស៊ី​នា​ត​ (កណ្ដាល) ​និង​សមាជិក​សហគមន៍​ផ្សេងទៀត​ ​ដាក់​ញត្តិ​ទៅ​សាលាខេត្ត​ត្បូងឃ្មុំ​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ (​រូបភាព​ពី​ទំព័រ​ហ្វេសប៊ុក​សហគមន៍​ស្រែប្រាំង​) ​។​

​តុលាការ​កំពូល​នា​ព្រឹកនេះ​ ​បាន​តម្កល់​សាលដីកា​ ​លោក​ ហឿ​ន​ ​ស៊ី​នា​ត​ ​តំណាង​សហគមន៍​ដីធ្លី​មកពី​ខេត្ត​ត្បូងឃ្មុំ​ ​ទុកជា​បានការ​ ​។​ ​លោក​ ​ស៊ី​នា​ត​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​ ​មាន​ស្ថាន​ទម្ងន់​ទោស​ ​ក្នុងនាម​ជា​សហចារី​ ​តាម​បញ្ញត្តិ​មាត្រា​៤​១​០​ ​និង​មាត្រា​៤​១​១​(​១​) ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​កំណត់​រយៈពេល​ ​២​ឆ្នាំ​ ​ជា​សាល​ដីកាសម្រេច​ត​ម្ដល់​ដោយ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​និង​តុលាការ​កំពូល​ ​នា​ព្រឹកនេះ​ ​។​

​សហគមន៍​ជាច្រើន​ ​ក្នុងស្រុក​តំ​បែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រឈម​នឹង​បញ្ហា​ទំនាស់​ដីធ្លី​សហគមន៍​ជាច្រើន​ឆ្នាំ​មក​ហើយ​ ​ជាមួយ​ក្រុមហ៊ុន​ ​ចិន​ចំការកៅស៊ូ​ ​ហា​ម៉ឹ​នី​ ​វី​ន​ អ៊ិ​ន​វេ​ស​មេន​ ​។​ ​អ្នកភូមិ​៨​នាក់​ទៀត​ដែល​មិន​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ ​និង​លោក​ ​ស៊ី​នា​ត​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ក្រោយ​ពី​អ្នក​ទាំងនោះ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​បិទផ្លូវ​ ​និង​ការ​ឈូស​ឆាយ​ដីធ្លី​របស់​ពួកគេ​ពីសំណាក់​ក្រុមហ៊ុន​ ​។​ ​លោក​ ​ស៊ី​នា​ត​ ​គឺជា​មនុស្ស​តែម្នាក់​គត់​ ​ដែល​បាន​ប្ដឹង​សាទុក្ខ​ទៅកាន់​តុលាការ​កំពូល​ ​។​ ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ ​អស់​រយៈពេល​ជាង​ ​១​ឆ្នាំ​ ​និង​១​០​ខែ​ហើយ​ ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ត្បូងឃ្មុំ​ ​គិត​ចាប់តាំង​ពី​ពេល​ចាប់ខ្លួន​លោក​ ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ​។​

​លោក​ ​ស៊ី​នា​ត​ ​ក៏​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ក្រោយពេល​ចាប់ខ្លួន​ ​។​ ​នៅ​ក្នុង​សំណុំរឿង​នេះ​ ​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​រួម​ជាមួយ​មនុស្ស​ ​១​៤​នាក់​ផ្សេងទៀត​ ​ពី​បទ​រារាំង​មន្ត្រី​រាជ​ការសាធារណៈ​ ​មាន​ស្ថាន​ទម្ងន់​ទោស​ ​តាម​បញ្ញត្តិ​មាត្រា​៥​០​៣​ ​និង​មាត្រា​៥​០​៤​នៃ​ក្រមព្រហ្មទណ្ឌ​ ​បន្ទាប់ពី​បាន​ថត​សកម្មភាព​អាជ្ញាធរ​អនុវត្ត​ដីកា​របស់​តុលាការ​ ​ពាក់ព័ន្ធ​នឹង​ដី​ជម្លោះ​នោះ​ ​។​ ​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​១​លាន​រៀល​ ​។​ ​មនុស្ស​ចំនួន​ ​១​៤​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​តុលាការ​ព្យួរទោស​ទាំងស្រុង​ ​។​ ​លោក​ ​ស៊ី​នា​ត​ ​ក៏បាន​ប្ដឹង​សាទុក្ខ​សំណុំរឿង​នេះ​ទៅកាន់​តុលាការ​កំពូល​ផង​ដែរ​ ​ហើយ​ដំណើរការ​នីតិវិធី​កំពុង​បន្ត​ ​។​

​សមាជិក​សហគមន៍​ស្រែប្រាំង​ប្រមាណ​ ​៣​០​នាក់​ ​មកពី​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ធ្វើដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​ ​និង​បាន​ជួបជុំគ្នា​នៅ​ខាងមុខ​ ​តុលាការ​កំពូល​ ​ដើម្បី​គាំទ្រ​លោក​ ​ស៊ី​នា​ត​ ​អំឡុង​ពេល​សវនាការ​របស់​លោក​ ​កាលពី​ថ្ងៃពុធ​ ​ស​ប្ដាហ៍​មុន​ ​។​ ​សន្តិសុខ​ខណ្ឌ​ដូនពេញ​ ​បាន​រាំង​ខ្ទប់​ ​អ្នក​ទាំងនោះ​ ​មិន​ឱ្យ​ជួបជុំគ្នា​នៅ​ខាងមុខ​តុលាការ​ ​ក៏ដូចជា​ដើរ​ទៅកាន់​រដ្ឋសភា​ជាតិ​ ​ដើម្បី​សួរនាំ​អំពី​ញត្តិ​ដែល​ពួកគេ​បាន​ដាក់​ជូន​កន្លងមក​នោះ​ទេ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា