អត្ថបទខ្លីៗ

មេឃុំ​ជាប់ឆ្នោត​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ចាប់ខ្លួន​​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​អំពើ​ប្លន់​ ​កាលពី​២​០​ឆ្នាំមុន​

ចេញផ្សាយ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២២
F T M
អ្នកទោស​មនសិការ​ចំនួន​ ​៥​២​នាក់​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​។​ ​

​លោក​ ​ញឹម​ ​សា​រ៉ុ​ម​ ​មេឃុំ​ជាប់ឆ្នោត​ថ្មីៗ​ ​មកពី​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​នា​រសៀល​នេះ​ ​និង​ឃាត់​ខ្លួន​​នៅ​​ខេត្ត​កំពង់ធំ​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​អំពើ​ប្លន់​ ​កាលពី​ឆ្នាំ​២​០​០​២​ ​។​ ​លោក​គឺជា​មេឃុំ​ម្នាក់​ក្នុងចំណោម​មេឃុំ​៤​នាក់​នៃ​គណ​បក្សជំទាស់​នៅ​ទូទាំង​ប្រទេស​ ​ដែល​បាន​ជាប់ឆ្នោត​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​កាលពីដើម​ខែ​នេះ​ ​។​

​លោក​ ​សា​រ៉ុ​ម​ ​ត្រូវ​បាន​សង្ស័យ​ក្នុង​ការប្រព្រឹត្ត​អំពើ​ប្លន់​ក្នុង​ឆ្នាំ​២​០​០​២​ ​និង​ត្រូវ​បាន​ចោទប្រកាន់​៥​ឆ្នាំក្រោយ​ក្នុង​ឆ្នាំ​២​០​០​៧​ ​តាម​បញ្ញត្តិ​មាត្រា​៦​នៃ​ច្បាប់​ស្ដីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ​ ​។​ ​បន្ទាប់មក​ ​ក៏​មានការ​ចេញ​ដីកាចាប់ខ្លួន​លោក​ក្នុង​ឆ្នាំ​២​០​១​២​ ​។​ លោក​ ​សា​រ៉ុ​ម​ ​និង​ជន​សង្ស័យ​បី​រូប​ទៀត​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដោយកំបាំង​មុខ​ ​កាលពី​ឆ្នាំ​ ​២០១៤​ ​ដោយ​សម្រេច​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ​៥​ឆ្នាំ​ ​ក្រោម​ការចោទប្រកាន់​ថា​អ្នក​ទាំងបួន​ ​បាន​លួច​ម៉ាស៊ីនភ្លើង​មួយ​គ្រឿង​ ​។​ ​ក្នុងករណីនេះ​ ​ភាគី​ដើមបណ្តឹង​ ​បាន​ដក​ពាក្យបណ្តឹង​តាំងពី​មុន​ពេល​មានការ​ផ្តន្ទាទោស​ ​។​ ​

​នៅដើមខែនេះ​ ​លោក​ ​សា​រ៉ុ​ម​ ​បាន​ជាប់ឆ្នោត​ ​ក្លាយ​ជា​មេឃុំ​ចំ​ណា​លើ​ ​ក្នុងស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ ​និង​ត្រូវ​បាន​កំណត់​ឱ្យ​ចូលកាន់​តំណែង​ ​បើ​តាម​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​ខាងមុខនេះ​ ​។​ ​លោក​ ​ធ្លាប់​ជា​ជំទប់​ទី​១​នៃ​ឃុំ​ចំ​ណា​លើ​ក្នុង​ឆ្នាំ​២​០​១​៧​ ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ ​មុន​ពេល​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ ​ប៉ុន្តែ​ក្រោយមក​ ​អាសនៈ​របស់​លោក​ ​ត្រូវ​បាន​ដក​ឱ្យ​ទៅ​គណបក្សប្រជាជន​កម្ពុជា​ ​។​

​ការ​ចាប់ខ្លួន​លោក​ ​សា​រ៉ុ​ម​ ​បាន​នាំ​ឱ្យ​ចំនួន​សរុប​នៃ​សមាជិក​ ​និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​នា​ឆ្នាំនេះ​ ​កើន​ដល់​ ​៧​នាក់​ហើយ​ ​ដោយ​ក្នុង​នោះ​មាន​បេក្ខជន​មេឃុំ​ចំនួន​៤​នាក់​ ​។​ ​អ្នកទោស​មនសិការ​សរុប​ចំនួន​ ​៥​២​នាក់​ ​ក្នុង​នោះ​មាន​សកម្មជន​នយោបាយ​ ​សកម្មជន​ដីធ្លី​ ​និង​អ្នក​សារ​ព័ត៌មាន​ ​គឺ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​។

អត្ថបទ​នេះ​ ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី​​២​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​បន្ថែម​ព័ត៌មាន​នៃ​ការ​ផ្តន្ទាទោស​លោក​ ​សា​រ៉ុ​ម​ ​និងទីតាំងនៃការឃាត់ខ្លួនលោក ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា