អត្ថបទខ្លីៗ

កូដករណាហ្គាវើលដ៍ត្រូវបានវាយដំដោយអាជ្ញាធរ

ចេញផ្សាយ ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២២
F T M
សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ម្នាក់​ ​ត្រូវ​បាន​អាជ្ញាធរ​ពាក់​ឯកសណ្ឋាន​ម្នាក់​ដាល់​ចំមុខ​ ​ដែល​ធ្វើ​ឱ្យ​ហូរ​ឈាម​តាម​ច្រមុះ​ ​ក្រោយពេល​អាជ្ញាធរ​ទាំងនោះ​រារាំង​ក្រុម​កូដករ​ដោយ​ប្រើ​ហិង្សា​នៅកណ្តាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ​១​១​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ រូបភាពដោយ៖ កូដករ​ណាហ្គាវើលដ៍ (LRSU)

កូដករ​ណា​ហ្គាវើ​ល​ដ៍​ម្នាក់​ជា​ស្ត្រី​ ​ត្រូវ​បាន​អាជ្ញាធរ​ម្នាក់​ដាល់​ចំ​ច្រមុះ​ ​បណ្តាល​ឱ្យ​សន្លប់បាត់ស្មារតី​មួយ​រយៈ​ខ្លី​ ​ហើយ​ហូរ​ឈាម​ ​ក្រោយពេល​ដែល​អាជ្ញាធរ​មួយ​ក្រុម​បាន​រារាំង​យ៉ាង​ហិង្សា​មក​លើ​ក្រុម​កូដករ​ប្រមាណ​ ​៨​០​នាក់​ ​ដែល​ព្យាយាម​ដើរទៅ​មុខ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍​នា​រសៀល​នេះ​ ​។​

​អំពើ​ហិង្សា​នេះ​ ​បាន​កើតឡើង​នៅពេលដែល​ក្រុម​កូដករ​នៃ​សមាជិក​សហជីព​ទ្រទ្រង់​សិទិ្ធ​ការងារ​នៃ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​បាន​ព្យាយាម​ដើរ​ឆ្លងកាត់​របាំង​បិទផ្លូវ​ ​ដែល​អាជ្ញាធរ​បាន​ដាក់​ ​ដើម្បី​រារាំង​អ្នក​ទាំងនោះ​ពី​ការ​ទៅ​ឈរ​នៅមុខ​អគារ​កា​ស៊ី​ណូ ​។​ ​នគរបាល​ ​និង​កម្លាំង​ចម្រុះ​ប្រមាណ​ ​៨​០​ ​នាក់​ ​បាន​ចាប់ផ្តើម​ប្រើ​ហិង្សា​ ​វាយ​ ​ទាត់​ធាក់​ ​និង​រារាំង​ហើយ​រុញច្រាន​សមាជិក​សហជីព​ទាំងនោះ​ ​ដែល​ភាគច្រើន​ជា​ស្ត្រី​ ​ដើម្បី​មិន​ឱ្យ​អ្នក​ទាំងនោះ​ឆ្លងកាត់​របាំង​ ​។​

​មិនដល់​ពីរ​ស​ប្តាហ៍​មុន​នោះ​ទេ​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​កក្កដា​ ​អាជ្ញាធរ​បាន​ប្រើ​ហិង្សា​រុញច្រាន​កូដករ​នៃ​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍​ជាច្រើន​នាក់​ ឱ្យ​ដួល​ទៅលើ​ដី​នៅ​ទីតាំង​ដូចគ្នា​ ​នៅកណ្តាល​រាជធានី​ភ្នំពេញ​ ​នៅពេលដែល​ក្រុម​កូដករ​ទាំងនោះ​ព្យាយាម​ដើរ​ទៅកាន់​អគារ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​។​

​សមាជិក​សហជីព​ជាច្រើន​នាក់​ ​តែងតែ​ធ្វើ​កូដកម្ម​នៅក្បែរ​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៍ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​អំពាវនាវ​ឱ្យ​មានការ​យក​បុគ្គលិក​ដែល​ជា​សមាជិក​សហជីព​និង​ត្រូវ​បាន​បញ្ឈប់​ដោយ​ខុសច្បាប់​ ​ចូល​ធ្វើការ​វិញ​ ​និង​ទាមទារ​សំណង​ត្រឹមត្រូវតាម​ច្បាប់​សម្រាប់​បុគ្គលិក​ដែល​ត្រូវ​បាន​បញ្ឈប់​ផ្សេងទៀត​ ​។​ ​សមាជិក​សហជីព​ដែល​ធ្វើ​កូដកម្ម​ជាច្រើន​ ​ប្រឈមមុខនឹង​ការ​ចាប់ខ្លួន​ ​ឃុំ​ខ្លួន​ ​ពិន័យ​ជា​ប្រាក់​ ​អំពើ​ហិង្សា​ ​និង​ការបៀតបៀន​ផ្លូវ​ភេទ​ ​ពីសំណាក់​អាជ្ញាធរ​រដ្ឋ​មួយ​ចំនួន​ ​នៅ​ក្នុងរយៈពេល​ប្រាំពីរ​ខែ​ចុងក្រោយ​នេះ​ ​។​ ​សមាជិក​សហជីព​ចំនួន​ ​១​១​ ​នាក់​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​អស់​ជាង​ពីរ​ខែ​ ​មុន​ពេល​ត្រូវ​បាន​ដោះលែង​កាលពី​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​ហើយ​អ្នក​ទាំងនោះ​នៅែ​ត​បន្ត​ប្រឈមមុខនឹង​ទោស​ពន្ធ​នាគា​រ​ជាច្រើន​ឆ្នាំ​ទៀត​ ​ប្រសិនបើ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ពី​បទល្មើស​ដែល​ត្រូវ​បាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ​នោះ​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា