អត្ថបទខ្លីៗ

អតីត​មេឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​៨​ខែ​

ចេញផ្សាយ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៣
F T M
អ្នកស្រី កឹម តុលា​ នៅលើ​គេហទំព័រ​អ្នកទោស​មនសិការ​របស់​អង្គការ​លីកាដូ​ ចាប់តាំងពី​ការចាប់ខ្លួន​អ្នកស្រី ​ក្នុងខែ​តុលា ​ឆ្នាំ២០២២ ។​

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ពី​ការ​ផ្ដន្ទាទោស​ទៅលើ​អតីត​មេឃុំ​មកពី​គណ​បក្សជំទាស់​ ​គឺ​ ​អ្នកស្រី​ កឹ​ម​ ​តុលា​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​ ​បទ​ញុះញង់​ ​ដោយ​ផ្ដន្ទាទោស​អ្នកស្រី​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​១​៨​ខែ​ ​។​

​អ្នកស្រី​ ​តុលា​ ​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​គឺជា​អតីត​ម​ន្រ្តី​គណបក្ស​ស​ង្រ្គោះ​ជាតិ​ម្នាក់​ ​ក្នុងចំណោម​៧​នាក់​ ​ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​ ​និង​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​ក្នុង​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​សំណុំរឿង​មួយ​ទាក់ទិន​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ​នៅចន្លោះ​ឆ្នាំ​២​០​១​៨​ ​ដល់​ឆ្នាំ​២​០​២​១​ ​។​ ​អ្នកស្រី​ ​តុលា​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយកំបាំង​មុខ​ ​និង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​១​៨​ខែ​ ​។​

​អ្នកស្រី​ ​តុលា​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​នៅ​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ខណៈពេល​ដែល​អ្នកស្រី​កំពុង​ចាកចេញ​ទៅ​ជួប​ស្វាមី​អ្នកស្រី​នៅ​ក្នុង​ប្រទេស​អា​ឡឺម៉ង់ ​។​ ​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​អ្នកស្រី​ ​បាន​បដិសេធ​ការ​ផ្ដន្ទាទោស​កាលពី​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​ផ្អែកលើ​ហេតុផល​ថា​ ​អ្នកស្រី​ ​តុលា​ ​មិនធ្លាប់​ត្រូវ​បាន​កោះហៅ​ឱ្យ​បាន​ត្រឹមត្រូវតាម​នីតិវិធី​នោះ​ទេ​ ​ហើយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ជំនុំ​ជម្រះ​ករណី​នេះ​ម្ដងទៀត​ ​នៅ​ថ្ងៃ​ទី​០​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​។​ ​ជាថ្មី​ម្ដងទៀត​ ​តុលាការ​បាន​ផ្ដន្ទាទោស​អ្នកស្រី​ កឹ​ម​ ​តុលា​ ​ពី​បទ​ញុះញង់​ ​ដោយ​មិន​មាន​ផ្ដល់​ហេតុផល​អ្វី​នោះ​ទេ​ ​ទោះបីជា​ពុំ​មាន​ភស្តុតាង​បញ្ជាក់​គ្រប់គ្រាន់​ ​នៅ​ក្នុង​ពេល​ជំនុំ​ជម្រះ​ឡើងវិញ​នោះ​ ​ដែល​ថា​ ​អ្នកស្រី​ ​តុលា​ ​បាន​ចុច​ចូលចិត្ត​ ​អធិប្បាយ​ ​ឬ​ចែករំលែក​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ ​របស់​គណបក្ស​ផ្សេងទៀត​ ​ដែល​ជា​កម្មវត្ថុ​នៃ​ករណី​នេះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា