អត្ថបទខ្លីៗ

ព្រះសង្ឃ​មួយអង្គ​ត្រូវ​បាន​ឃាត់​ព្រះ​កាយ​ ​និង​ផ្សឹក​ ​អំឡុង​ពេល​ចូលរួម​ធម្ម​យាត្រា​ ​ដើម្បី​យុត្តិធម៌​សង្គម​ ​និង​ទាមទារ​ដោះលែង​សកម្មជន​នៅ​ក្នុង​ពន្ធ​នាគា​រ​

ចេញផ្សាយ ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២៣
F T M
ព្រះតេជព្រះគុណ​ ​សយ​ ​សាត​ ​ចូលរួម​ធម្ម​យាត្រា​ ​ដែល​រៀបចំ​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ (C​IT​A​) ​ដើម្បី​លើក​ក​ម្ពស់​យុត្តិធម៌​ ​និង​សីលធម៌​សង្គម​ ​កាលពី​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​។​

​ព្រះតេជព្រះគុណ​ ​សយ​ ​សាត​ ​ត្រូវ​បាន​ឃាត់​ព្រះ​កាយមួយ​យប់​នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​​ ។ ​ព្រះអង្គត្រូវបានចាប់ផ្សឹក និងដោះលែងវិញ នៅល្ងាចថ្ងៃទី១០ ខែមីនានេះ ដោយត្រូវបានបង្ខំឱ្យក្លាយពលរដ្ឋសាមញ្ញវិញ ។​

​ការ​ឃាត់ព្រះ​កាយ​នេះ​ ​កើតឡើង​ ​ក្នុងពេលដែល​ព្រះអង្គ​កំពុង​បន្ត​ដំណើរ​ធម្ម​យាត្រា​បែប​សាសនា​ ​ដែល​ចាប់ផ្ដើម​ តាំងពីថ្ងៃ​ទី​០​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ក្នុង​ចម្ងាយ​ ​៣​៥​០​គីឡូម៉ែត្រ​ ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ​។​

​ព្រះអង្គ​ ​សយ​ ​សាត​ ​បាន​ធ្វើ​ធម្ម​យាត្រា​នេះ​ ​ដើម្បី​បង្ហាញ​ពី​ការ​ទាមទារ​ចំនួន​ ​៧​ចំណុច​ ​រួម​មាន​ ​ការ​អំពាវនាវ​សូម​ឱ្យ​បញ្ឈប់​ការ​បណ្ដេញ​ព្រះសង្ឃ​ចេញពី​វត្ត​ ​ដោយសារ​ការចូលរួម​សកម្មភាព​សង្គម​ ​សូមកុំ​ឱ្យ​ប្រើប្រាស់​តុលាការ​ដោយ​រំលោភបំពាន​ដើម្បី​ប្រឆាំង​នឹង​សកម្មជន​ ​សូម​ឱ្យ​គោរព​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​ឱ្យ​មាន​ដំណោះស្រាយ​សមស្របលើបញ្ហា​ដីធ្លី​ ​និង​សូម​ឱ្យ​មានការ​ដោះលែង​អ្នកនយោបាយ​ ​ក្រុម​សង្គម​ស៊ីវិល​ ​និង​យុវជន​ ​ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​។​

​ការ​ឃាត់​ព្រះ​កាយ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​នេះ​ ​ធ្វើឡើង​ក្រោយពេល​មាន​ការរារាំង​​ ​នៅព្រឹក​ថ្ងៃ​ទី​០​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ខណៈ​ពេល​ដែល​អាជ្ញាធរ​នៅតាមព្រំប្រទល់​ខេត្ត​ពោធិ៍សាត់​ ​បាន​បញ្ឈប់​ ​និង​សាកសួរ​ព្រះអង្គ​ ​មួយរយៈពេល​ខ្លី​ ​។​

​នេះ​គឺជា​លើក​ទីពីរ​ហើយ​ក្នុងឆ្នាំនេះ​ ​ដែល​ព្រះតេជព្រះគុណ​ ​សយ​ ​សាត​ ​ចូលរួម​នៅ​ក្នុង​ក្បួន​ធម្ម​យាត្រា​ឆ្លងកាត់​ខេត្ត​ជាច្រើន​នេះ​ ​។​ ​កាលពី​ចុងខែ​មករា​ ​ព្រះអង្គ​បាន​ចូលរួម​ក្បួន​ធម្ម​យាត្រា​ ​ដែល​ដឹកនាំ​ដោយ​អតីតប្រធាន​សហជីព​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​។​ ​បន្ទាប់ពី​វិលត្រឡប់​មក​កុដិ​​នៅ​ក្នុង​វត្ត​ផ្លោ​ច​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ព្រះតេជព្រះគុណ​ ​សយ​ ​សាត​ ​ត្រូវ​បាន​ជូនដំណឹងថា​ ​ព្រះអង្គ​មិន​អាចគង់នៅ​ក្នុងវត្តនេះបាន​ទៀត​ទេ​ ​។​ ​ចាប់តាំង​ពី​ពេលនោះមក​ ​ព្រះអង្គ​បានគង់នៅ​តំបន់​ព្រៃ​ក្បែរ​នោះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា