អត្ថបទខ្លីៗ

តុលាការ​កំពូល​ ​ផ្ដន្ទាទោស​មនុស្ស​ ​១​៣​នាក់​ ​ក្នុង​សវនាការ​ដ៏​ធំ​នៃ​សំណុំរឿង​គណបក្ស​សង្គ្រោះ​ជាតិ​

ចេញផ្សាយ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣
F T M
ជនជាប់ចោទ​នៅក្នុង​សំណុំរឿង​ដ៏ធំមួយ​ក្នុងចំណោម​សំណុំរឿង​ទាំង៥​ ដែល​ធ្វើឡើង​ប្រឆាំង​នឹងអតីត​ថ្នាក់ដឹកនាំ ​និង​សមាជិក​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​ដឹកយក​មក ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក្នុងឆ្នាំ​២០២១ ។ ​

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​ ​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​និង​សាលដីកា​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​ដែល​បាន​ផ្ដន្ទាទោស​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​១​២​រូប​ ​និង​អតីតមន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ ​ពី​បទ​ញុះញង់​ ​និង​បទ​រួមគំនិតក្បត់​ ​ហើយ​ត្រូវ​បាន​កាត់ទោស​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​ ​៥​ឆ្នាំ​ ​ក្នុង​នោះ​ទោស​ ​១​៦​ខែ​ត្រូវ​បាន​ព្យួរ​ ​។​ ​តុលាការ​កំពូល​ពុំបាន​ផ្ដល់​ហេតុផល​នៅ​ក្នុង​សាលដីកា​នេះ​ទេ​ ​។​

​មនុស្ស​ទាំង​ ​១​៣​នាក់​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ក្នុង​សវនាការ​ដ៏​ធំ​មួយ​ ​រួម​ជាមួយ​អតីត​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​រូប​ទៀត​ ​ដែល​មិនបាន​ប្ដឹង​សារទុក្ខ​ ​។​ ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ ​បាន​ត​ម្ដល់​ការ​ផ្ដន្ទាទោស​ជនជាប់ចោទ​ទាំង​ ​១​៣​នាក់​ ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​អ្នក​ទាំង​១​៣​ ​មាន​ដូចជា​ ​លោក​ ឆុ​ន​ ​ប៊ុន​ឆាត​ ​លោក​ ​ឡុង​ ​ផា​រី​ ​លោក​ ឃុ​ត​ ច្រឹ​ក​ ​លោក​ ងិ​ន​ ​ឃាន​ ​លោក​ ​យឹម​ ​សារ៉េត​ ​លោក​ ​ឃឹម​ ​ភា​ណា​ ​លោក​ ​ថៃ​ ​សុគន្ធា​ ​លោក​ ​កែវ​ ​ថៃ​ ​លោក​ ​ញ៉ែម​ ​វា​ន​ ​លោក​ ​ជុំ​ ​ចាន់​ ​លោក​ ​សុខ​ ​ចន្ថា​ ​លោក​ ពៀ​ត​ ​ម៉ាប់​ ​និង​លោក​ ស៊ន់ ​ធន់​ ​។​

​អ្នក​ទាំង​១​៣​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ជាប់​មក​រហូត​តាំងពី​សវនាការ​នៅ​តុលាការ​ជាន់​ទាប​ ​ដោយ​ពួកគាត់​ជាច្រើន​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​រហូតដល់​ ​៣​ឆ្នាំ​ ​ហើយ​រង់ចាំ​ការប្រកាស​សាលដីកា​ស្ថាពរ​នៅ​ថ្ងៃនេះ​ ​។​ ​អ្នក​ទាំងនោះ​ ​នៅតែ​បន្ត​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ ​ដោយ​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ ​៣​ឆ្នាំ​ ​៨​ខែ​ ​។​ ​ការ​ផ្ដន្ទាទោស​នេះ​ ​នឹង​ធ្វើ​ឱ្យ​ពួកគាត់​ជាប់ពន្ធនាគារ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​។​

​នេះ​ជា​សំណុំរឿង​មួយ​ក្នុងចំណោម​សំណុំរឿង​ដ៏​ធំ​ទាំង​៥​ ​ដែល​បាន​ចាប់ផ្ដើម​ធ្វើឡើង​ ​ប្រឆាំង​នឹង​ ​អតីត​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចាប់តាំង​ពី​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​មក​ ​។​ ​រឿងរ៉ាវ​នេះ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​ការ​គាំទ្រ​ទៅលើ​ចលនា​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បង្កើត​ឡើង​ដោយ​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​សម​ ​រ​ង្ស៊ី ​និង​ការ​បញ្ចេញមតិ​យោបល់​ ​ជុំវិញ​ការ​ឆ្លើយតប​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដែល​បាន​ធ្វើឡើង​តាមរយៈ​កិច្ច​សន្ទនា​ជា​លក្ខណៈ​ឯកជន​ ​តាម​ប្រព័ន្ធ​ទូរសព្ទ​ ​និង​ប្រព័ន្ធ​អន​ឡា​ញ​ ​។​

​សំណុំរឿង​នៅ​តុលាការ​ជាន់​ទាប​ ​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​៨​នាក់​ផ្សេងទៀត​ ​ដែល​ជា​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ក្នុង​នោះ​រួម​មាន​ ​លោក​ ​សម​ ​រ​ង្ស៊ី ​លោកស្រី​ ​មួរ​ ​សុខ​ហួរ​ ​និង​លោក​ ​អេង​ ​ឆៃ​អ៊ា​ង​ ​ផង​ដែរ​ ​។​ ​ក្រៅពី​ការ​ផ្ដន្ទាទោស​ដោយកំបាំង​មុខ​ពី​បទ​ញុះញង់​ ​និង​បទ​រួមគំនិតក្បត់​ ​អ្នក​ទាំងនោះ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ពី​បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់​ ​ព្រមទាំង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​១​០​ឆ្នាំ​ ​ផង​ដែរ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា