អត្ថបទខ្លីៗ

ពលរដ្ឋ​ជាច្រើន​សហគមន៍​ប្រមូលផ្តុំ​គ្នា​នៅ​ភ្នំពេញ​ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​ CC​F​C​

ចេញផ្សាយ ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ២០២៣
F T M
ប្រជាពលរដ្ឋកំពុងប្រមូលផ្តុំគ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ​២០២៣ ទាមទារ​ឱ្យ​ដោះ​លែង​បុគ្គលិក CCFC ។​

សមាជិក​សហគមន៍​ប្រមាណ​ជាង​ ​១​០​០​នាក់​ ​និង​សកម្មជន​សិទ្ធិ​ដីធ្លី​ជាច្រើន​នាក់​ផ្សេងទៀត​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ចំនួន​ ​បី​នាក់​ ​ដែល​បាន​ចាប់​ឃាត់ខ្លួន​កាល​ពីម្សិលមិញ​ ​។​

​សមាជិក​សហគមន៍​ទាំងនោះ​ ​មក​ពី​ខេត្ត​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​និង​កណ្តាល​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ ​ដោះលែង​លោក​ ថេង​ ​សាវឿន​ ​ជា​ប្រធាន​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​បុគ្គលិក​ជាន់ខ្ពស់​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​បុគ្គលិក​គម្រោង​ ​។​ ​មូលហេតុ​ចម្បង​នៃ​ការ​ចាប់ខ្លួន​ពួកគេ​ ​នៅ​មិនទាន់​ដឹង​នៅឡើយ​រហូត​មកដល់ពេលនេះ​ ​ហើយ​ពួកគេ​ទាំង​បី​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​ ​។​

​តំណាង​សហគមន៍​​ចំនួន​ ​៦​នាក់​ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលក្នុង​ក្រសួង​ ​ដើម្បី​ដាក់​ញ្ញត្តិ ​។​ ​ក្រសួង​បាន​ទទួលយក​ញ្ញត្តិ ​ប៉ុន្តែ​បាន​បដិសេធ​សំណើរ​​របស់​សហគមន៍​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ CC​F​C ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​។​

​សមាជិក​សហគមន៍​ជាច្រើន​នាក់​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​បិទផ្លូវ​ ​តាំងពី​ម៉ោង​ ​២​ទាប​ភ្លឺ​នេះ​ ​ខណៈ​ពេល​ដែល​អ្នក​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​តាម​រថយន្ត​មកកាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​ចូលរួម​ការ​ប្រមូលផ្តុំ​នេះ​ ​។​ ​ពួកគេ​ត្រូវ​បាន​បង្អាក់​អស់​រយៈពេល​ជិត​ ​២​ម៉ោង​ ​បន្ទាប់មក​មាន​សមាជិក​​សហគមន៍​មួយ​ចំនួន​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​។​

​ព្រឹត្តិការណ៍​នេះ​ ​ត្រូវ​បាន​ឃ្លាំ​មើល​ដោយ​អាជ្ញាធរ​ប្រហែលជា​ង​ ​៣​០​នាក់​ ​រួម​មាន​នគរបាល​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​ដែល​បាន​ថត​សកម្មភាព​របស់​សមាជិក​សហគមន៍​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា