អត្ថបទខ្លីៗ

តុលាការ​កំពូល​សម្រេច​តម្កល់​ការ​កាត់ទោស​បទ​ញុះញង់​លើ​សកម្មជន​ទំា​ង​ ​៩​ ​រូប​

ចេញផ្សាយ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០២៣
F T M
អ្នកតវ៉ាអហិង្សា ប្រមូលផ្តុំគ្នានៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អំពាវ​នាវ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​មេ​ដឹក​នាំ​សហជីព​ លោក រ៉ុង ឈុន ។

នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​បដិសេធ​បណ្តឹង​របស់​ ​អ្នក​ទាំង​ ​៩​នាក់​ ​ដែល​ជា​ ​អតីត​សកម្មជន​នយោបាយ​ ​សកម្មជន​សង្គម​ ​និង​យុវជន​ ​។​ ​តុលាការ​បាន​សម្រេច​តម្កល់​សាលដីកា​ដែល​ចោទប្រកាន់​ពី​បទ​ញុះញង់​ទៅលើ​ ​អតីត​ ​និង​សកម្មជន​ខ្មែរ​ថាវរៈ​ ​ដែល​មាន​ដូចជា​ ​អ្នកនាង​ ​ឈឿន​ ​ដារ៉ា​វី​ ​លោក​ ​ហ៊ុន​ ​វណ្ណៈ​ ​លោក​ ​ថា​ ឡា​វី​ ​និង​ ​កញ្ញា​ ​អេង​ ​ម៉ា​ឡៃ ​ហើយនិង​សកម្មជន​របស់​សមាគម​ស​ម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ​ ​លោក​ ​កើត​ ​សា​រ៉ា​យ​ ​លោក​ ​មួង​ ​សុភ័ក្រ​ ​និង​លោក​ ​មាន​ ​ព្រហ្ម​មុនី​ ​ព្រមទាំង​ ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ឈួ ​ផេង​ ​ឬ​ ​ហៅថា​ ​ឈូ​ ​ផេង​ ​និង​ ​លោក​ ​ជុំ​ ពុទ្ធី ​ឬ​ហៅ​ ​ថា​ ​ទុំ​ ពុទ្ធី ​ឬ​ ​ឈុំ​ ពុទ្ធី ​។​

តុលាការ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ ​ដែល​សម្រេច​កាត់ទោស​សកម្មជន​ទាំងនោះ​ ​ចំនួន​ ​២​០​ ​ខែ​ក្នុង​ពន្ធ​នាគា​រ​ជាមួយនឹង​ការ​ព្យួរទោស​ពួកគេ​ចន្លោះ​ពី​៥​ ​ទៅ​ ​៦​ ​ខែ​ ​។​ ​អ្នកនាង​ ​ដារ៉ា​វី​ ​លោក​ ​វណ្ណៈ​ ​លោក​ ​ផេង​ ​និង​ ​លោក​ ពុទ្ធី ​ត្រូវ​បាន​ជាប់ពន្ធនាគារ​រយៈពេល​ ​១​៥​ ​ខែ​ ​ខណៈ​ពេល​ដែល​ ​លោក​ ​សា​រ៉ា​យ​ ​លោក​ ​សុភ័ក្រ​ ​លោក​ ​ព្រហ្ម​មុនី​ ​លោក​ ឡា​វី​ ​និង​ ​កញ្ញា​ ​ម៉ា​ឡៃ ​បានជា​ប់​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​១​៤​ ​ខែ​ ​។​ ​អ្នក​ ​ទាំង​ ​៩​ ​រូប​នេះ​ក៏​ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​ក្នុង​ម្នាក់​ ​២​ ​លាន​រៀល​ (​ប្រហែល​ ​៥​០​០​ ​ដុល្លារ​អាមេរិក​) ​ផង​ដែរ​ ​។​

​សកម្មជន​ទាំងនេះ​ ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​អំឡុង​ខែ​ ​សីហា​ ​និង​ខែ​ ​កញ្ញា​ ​ឆ្នាំ​ ​២​០​២​០​ ​និង​ត្រូវ​បាន​ឃុំ​ខ្លូ​ន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​ដែល​រយៈពេល​ឃុំ​ខ្លួននេះ​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ទោស​ពន្ធ​នាគា​រ​របស់​ពួកគេ​ផង​ដែរ​ ​។​ ​សកម្មជន​ទាំង​ ​៩​ ​រូប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធ​នាគា​រវិ​ញ​នៅដើម​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​១​ ​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​តុលាការ​ព្យួរទោស​សាកល្បង​ចំនួន​ ​ពីរ​ឆ្នាំ​ ​និង​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​រហូតដល់​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​។​

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​សកម្មជន​ទាំង​ ​៩​ ​រូប​នេះ​ ​ជាមួយនឹង​ជនជាប់ចោទ​ ​៥​ ​រូប​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​ ​តុលា​ ​ឆ្នាំ​ ​២​០​២​១​ ​។​ ​ជនជាប់ចោទ​ចំនួន​ ​៩​នាក់​ ​ក្នុងចំណោម​អ្នក​ទាំង​ ​១​០​ ​បាន​ប្តឹងឧទ្ធរណ៍​លើ​សេចក្តី​សម្រេច​នេះ​ ​តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សេចក្តី​សម្រេច​នេះ​ដដែល​ ​កាលពី​ ​ថ្ងៃ​ទី​ ​២​២​ ​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​បទល្មើស​ព្រហ្មទណ្ឌ​ទាំងនេះ​ ​ត្រូវ​បាន​យកមក​ប្រើប្រាស់​មក​លើ​សកម្មជន​ជាច្រើន​នាក់​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​ ​ក្រោយពេល​អាជ្ញាធរ​ចាប់ខ្លួន​អតីតប្រធាន​សហជីព​ ​និង​សកម្មជន​សិទ្ធិ​ការងារ​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​០​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា