អត្ថបទខ្លីៗ

តុលាការ​ផ្ដន្ទាទោស​លោក​ រ៉ុ​ង​ ​ឈុន​ ​កញ្ញា​ ​ស​ ​ក​ន្និ​កា​ ​និង​លោក​ ​តុ​ន​ ​និមល​ ​ពី​បទ​ញុះញង់​

ចេញផ្សាយ ថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២១
F T M
អ្នកគាំទ្រ​តវ៉ា​ប្រឆាំង​នឹងការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន និង​អំពាវនាវ​ឱ្យ​ដោះលែង​លោកវិញ កាលពីខែសីហា ឆ្នាំ២០២០ ។

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​៤​ខែ​ ​និង​ផ្ដន្ទាទោស​សកម្មជន​ពីរ​នាក់​ទៀត​គឺ​ ​កញ្ញា​ ​ស​ ​ក​ន្និ​កា​ ​និង​លោក​ ​តុ​ន​ ​និមល​ ​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​២​០​ខែ​ ​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សកម្មជន​ទាំង​៣​នាក់​ ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ម្នាក់ៗ​ចំនួន​ ​២​លាន​រៀល​ ​និង​បង្គាប់​ឱ្យ​អ្នក​ទាំង​៣​នាក់​សង​សំណង​ជំងឺចិត្ត​រួម​ ​ចំនួន​ ​៤​០​០​លាន​រៀល​ ​សម្រាប់​ការខូចខាត​ផ្សេងៗ​ ​។​

​លោក​ រ៉ុ​ង​ ​ឈុន​ ​ដែល​ជា​ប្រធាន​សហជីព​ ​និង​ជាសកម្ម​ជន​ការពារ​សិទ្ធិ​ការងារ​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ប្រទេស​កម្ពុជា​-​វៀតណាម​ ​។​ ​មួយ​ខែក្រោយ​មក​ ​កញ្ញា​ ​ស​ ​ក​ន្និ​កា​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​អំឡុង​ពេល​តវ៉ា​ដោយ​អហិង្សា​ ​ដើម្បី​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​លោក​ រ៉ុ​ង​ ​ឈុន​ ​។​ ​លោក​ ​តុ​ន​ ​និមល​ ​អតីត​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​តុលា​ ​ឆ្នាំ​ដដែល​នោះ​ ​អំឡុង​ពេល​ជួបជុំគ្នា​នៅ​ខាងមុខ​ស្ថានទូត​ចិន​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ចាប់តាំង​ពី​ពេល​ចាប់ខ្លួន​នោះ​មក​ ​។​

សកម្មជន​ ​សិល្បករ​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​ ​១​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​រយៈពេល​១​ខែ​កន្លះ​ ​បន្ទាប់ពី​ការ​ចាប់ខ្លួន​លោក​ រ៉ុ​ង​ ​ឈុន​ ​ដោយ​អ្នក​ទាំងនោះ​ភាគច្រើន​ក៏​ប្រឈមមុខនឹង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ផង​ដែរ​ ​ដែល​មានទោស​ប្បញ្ញត្តិ​ជាប់ពន្ធនាគារ​រហូតដល់​ ​២​ឆ្នាំ​ ​។​ ​អ្នកការពារ​សិទ្ធិមនុស្ស​យ៉ាងតិច​ណាស់​២​៤​នាក់​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​ដោយសារ​ការប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ ​។​

ក្រុម​សង្គម​ស៊ីវិល​ ​សហគមន៍​ ​និង​សហជីព​ ​ជាង​ ​១​៤​០​ ​បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ចំពោះ​លោក​ រ៉ុ​ង​ ​ឈុន​ ​។​ ​ស្ថាប័ន​ជាច្រើន​ទៀត​ ​ក៏បាន​អំពាវនាវ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​០​ ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការប្រើប្រាស់​អំពើ​ហិង្សា​ ​និង​ការ​ចាប់ខ្លួន​សកម្មជន​ដែល​តវ៉ា​ដោយ​សន្តិវិធី​ ​នៅ​ក្រោយ​ការ​ចាប់ខ្លួន​លោក​ រ៉ុ​ង​ ​ឈុន​ ​ប៉ុន្មាន​ស​ប្ដាហ៍ ​និង​រយៈពេល​ប្រមាណ​មួយ​ខែក្រោយ​ពី​បាន​អំពាវនាវ​ឱ្យ​មានការ​ដោះលែង​សកម្មជន​ជា​យុវជន​ ​និង​អ្នកការពារ​បរិស្ថាន​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​នេះ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា