សេចក្តីថ្លែងការណ៍

សូមទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ចំពោះលោក​ រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​ត្រូវបាន​ចាប់ខ្លួន​

ចេញផ្សាយ ថ្ងៃទី​៣ ខែសីហា ឆ្នាំ២០២០; ក្រុមសង្គមស៊ីវិល
F T M

អ្នកគាំទ្រ​ជួបជុំគ្នា​នៅខាងក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ស្នើសុំ​ឱ្យដោះលែង​ប្រធាន​សហជីព​ លោក ​រ៉ុង ឈុន​ ដែលត្រូវបាន​ចាប់ខ្លួន ។​

យើងខ្ញុំ​ ជាក្រុមសង្គមស៊ីវិល​ដែលមានរាយនាម​ដូចខាងក្រោម ​សូមសម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការចាប់ខ្លួន​លោក រ៉ុង ឈុន​ នៅពេលយប់​ និងសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និង​សាលាដំបូងរាជធានីភ្នំពេញ​ នឹងអាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​និង​ដោះលែង​រូបលោក​ ពីការឃុំខ្លួនបណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ឱ្យបានឆាប់ ។​ ​

ប្រធាន​សហភាព​សហជីព​កម្ពុជា ​លោក រ៉ុង ឈុន​ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ នៅផ្ទះ​របស់លោក ​កាលពីយប់ថ្ងៃសុក្រ​ បន្ទាប់ពី​គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​ បានអំពាវនាវ​ជាសាធារណៈ​ឱ្យអាជ្ញាធរ​ចាត់វិធានការ​ចំពោះ​លោក រ៉ុង ឈុន​ ដែលបាន​អត្ថាធិប្បាយ​ជុំវិញ​ទស្សនៈកិច្ច​របស់លោក​ទៅកាន់​ព្រំដែន​រវាង​ប្រទេសកម្ពុជា​ និង​ប្រទេស​វៀតណាម​ កាលពីថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២០​ ថ្មីៗនេះ ។​ លោក រ៉ុង ឈុន​ ដែលជា​តំណាងក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​ បានផ្ដល់​បទសម្ភាសន៍​តាមវិទ្យុមួយ​នៅមុនពេល​មានការ​ចាប់ខ្លួន​លោក​ប៉ុន្មានម៉ោង​ ដោយ​បានបដិសេធ​លើការចោទប្រកាន់ថា​ រូបលោក​បានចែករំលែក​ព័ត៌មាន​មិនពិត​តាមរយៈ ​សេចក្ដីថ្លែងការណ៍​ជាសាធារណៈមួយ​ កាលពីសប្ដាហ៍មុន​ ពាក់ព័ន្ធ​នឹងករណី​ប្រជាពលរដ្ឋ​លើកឡើង​ពីការបាត់បង់​ដីសហគមន៍​នៅតាម​បណ្ដោយព្រំដែន ។​

លោក រ៉ុង ឈុន​ ត្រូវបាន​នាំខ្លួន​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញ​ កាលពីព្រឹកថ្ងៃសៅរ៍ ​និងត្រូវបាន​ចោទប្រកាន់​ពី “បទញុះញង់ ​បង្កឱ្យមាន​ភាពវឹកវរធ្ងន់ធ្ងរ​ដល់​សន្ដិសុខសង្គម”​ តាមបញ្ញត្តិ​មាត្រា ​៤៩៤​ និង​មាត្រា​៤៩៥​ នៃក្រមព្រហ្មទណ្ឌ​ មុនពេល​លោកត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅមណ្ឌល​អប់រំកែប្រែទី១​ ដែលមាន​សភាព​ចង្អៀតណែនខ្លាំង ។​ អ្នកគាំទ្រ​រាប់សិបនាក់​ បានជួបជុំគ្នា​នៅខាង​មុខ​តុលាការ​នៅថ្ងៃចុងសប្ដាហ៍នេះ​ ដើម្បី​ស្នើសុំ​ឱ្យមាន​ការដោះលែង​ប្រធាន​សហជីពរូបនេះវិញ​ ទោះបីជា​កងកម្លាំង​សន្ដិសុខ​ជាច្រើននាក់​ បញ្ជាឱ្យ​ពួកគាត់​បំបែក​ការជួបជុំគ្នា​នេះវិញ​ក៏ដោយ ។​
ការចោទប្រកាន់​ដែលធ្វើឱ្យ​លោក រ៉ុង ឈុន​ ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូតដល់​ ២ឆ្នាំ ​គឺជា ការរំលោភសិទ្ធិ​ និង​សេរីភាព​របស់​លោក​ក្នុងការ​សម្ដែងមតិ​ ដែលត្រូវបាន​ធានា​ដោយរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា ។

លោក រ៉ុង ឈុន ​គឺជា​អ្នកតស៊ូមតិ​ដ៏ក្លាហាន​មួយរូប​ ក្នុងការ​ការពារ​សិទ្ធិកម្មករ​នៅក្នុង​ប្រទេស​កម្ពុជា​ អស់រយៈពេល​រាប់ទសវត្សរ៍​មកហើយ ។​ កាលពីមុន​ លោក​ក៏ធ្លាប់​ធ្វើជាប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ​មុនពេល​លោក​ក្លាយជា​សមាជិក​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ។​

កាលពីថ្ងៃពុធ​ លោក រ៉ុង ឈុន​ ក៏បាន​ចូលរួម​ជាមួយកម្មករ​ កម្មការិនី ​កាត់ដេរ ​ជាង ២០០នាក់ ​ដែលបាន​ជួបជុំគ្នា​ដាក់ញត្តិ​នៅខាងក្រៅ​គេហដ្ឋាន​ សម្ដេច​នាយករដ្ឋមន្ត្រី ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​ជុំវិញការបិទរោងចក្រ​ ដែល​បង្កឡើង​ដោយបញ្ហា​រីករាល​ដាល​នៃវីរុស​កូវិដ១៩ ។​

នេះមិនមែន​ជាលើកទីមួយទេ​ ដែល​លោក រ៉ុង ឈុន ​ត្រូវបាន​ចាប់ខ្លួន​ ដោយសារ​ភាពសកម្មរបស់​លោក ​។ កាលពីខែ​តុលា ​ឆ្នាំ២០០៥​ លោក​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុងពន្ធនាគារ​រយៈពេល៣ខែ​ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ពី​ “បទបរិហារកេរ្តិ៍”​ និង​ “បទញុះញង់”​ បន្ទាប់ពី​លោកបាន​អត្ថាធិប្បាយ​អំពីសន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា វៀតណាម ។

កាលពីខែមករា​ ឆ្នាំ២០១៤​ លោកត្រូវបាន​ឃាត់ខ្លួន​ម្ដងទៀត​ជាមួយ​អ្នកការពារ​សិទ្ធិមនុស្ស​១០នាក់​ផ្សេងទៀត ​ខណៈដែល​អ្នកទាំងនោះ​កំពុងអំពាវនាវ​ជាសាធារណៈ ​សូមឱ្យដោះលែង​អ្នកតវ៉ា​ជិត២០នាក់​ ដែលត្រូវបាន​ចាប់ខ្លួន​ អំឡុងពេល​ដែលមាន​ការតវ៉ា​ជាច្រើន ​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត​ឆ្នាំ២០១៣​ ។

បន្ទាប់ពី​មានការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ​ជាងមួយទសវត្សរ៍​ ការចាប់ខ្លួន​ចុងក្រោយនៃប្រធាន​សហជីព​ដែលគួរឱ្យ​កោតសរសើរ​រូបនេះ ​គឺជា​ការគំរាមកំហែង​ដោយផ្ទាល់​ចំពោះ​ប្រជាពលរដ្ឋកម្ពុជា​ដែលគ្រាន់តែ​ប្រើប្រាស់​សិទ្ធិធានា​ដោយ​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ ក្នុងការ​សម្ដែងមតិ​ ។ សិទ្ធិនេះ​មិនគួរ​ត្រូវបាន​ប្រឈម​នឹង​ការភ័យខ្លាច​ចំពោះ​ការចាប់ខ្លួន​នៅពេលយប់​ពីសំណាក់​នគរបាល​ ក៏ដូចជា​ការជាប់ពន្ធនាគារ​ជាច្រើន​ឆ្នាំនោះ​ទេ ​។ យើងខ្ញុំ​សង្ឃឹមថា​ រាជរដ្ឋាភិបាល​ នឹងអាច​គោរព​កាតព្វកិច្ច​របស់ខ្លួន​ ដើម្បីធានា​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ ផ្អែកតាម​រដ្ឋធម្មនុញ្ញ ​និងច្បាប់អន្តរជាតិ ។​ យើងខ្ញុំ​ក៏សង្ឃឹមថា​ សាលាដំបូង​រាជធានីភ្នំពេញ ​នឹងអាច​ទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់​ និង​ដោះលែង​លោក រ៉ុង ឈុន ​ឱ្យមាន​សេរីភាពវិញ​ឱ្យបានឆាប់ផងដែរ ​៕

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖
1. សហគមន៍កៅពីរ (ភ្នំពេញ)
2. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
3. សហគមន៍ដីធ្លី ២៩៧ (កោះកុង)
4. សហគមន៍ដីធ្លី ៧៦៦ (កោះកុង)
5. សហគមន៍ដីធ្លី ៨៤៣ (កោះកុង)
6. សហគមន៍១៨៥K ទីតាចំបក់ធំ (កំពង់ឆ្នាំង)
7. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
8. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)
9. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
10. សហគមន៍អមលាំង (កំពង់ស្ពឺ)
11. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
12. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
13. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
14. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
15. សហគមន៍ដីធ្លីបឹងកក់ (កំពង់ឆ្នាំង)
16. សហគមន៍បឹងឈូក (ភ្នំពេញ)
17. សហគមន៍បុរីកីឡា (ភ្នំពេញ)
18. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
19. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
20. សម្ព័ន្ធសហជីពកម្ពុជា (CATU)
21. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
22. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
23. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
24. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
25. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
26. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
27. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
28. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
29. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
30. សម្ព័ន្ធសហជីពសេរីស្ត្រីកាត់ដេរ (CFTUWT)
31. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
32. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
33. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
34. សហភាពការងារកម្ពុជា (CLC)
35. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
36. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
37. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
38. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
39. បណ្តាញយុវជនកម្ពុជា (CYN)
40. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
41. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
42. សហគមន៍ចំបក់ត្រាង (កំពង់ស្ពឺ)
43. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
44. សហគមន៍ជើងព្រៃ (កំពង់ចាម)
45. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
46. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
47. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
48. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
49. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
50. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
51. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
52. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
53. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
54. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
55. សហគមន៍តំបែរ (ត្បូងឃ្មុំ)
56. អង្គការសមធម៌ (EC)
57. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
58. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
59. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
60. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
61. យុវជនជនជាតិដើមភាគតិចសម្រាប់សហគមន៍ខេត្តរតនគិរី
62. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
63. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
64. សមាគមឥន្ទ្រទេវី (IDA)
65. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
66. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
67. សមាគមមូលនិធិ កែម ឡី (KLFA)
68. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
69. សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)
70. ខ្មែរថាវរៈ
71. សហគមន៍ឃុំសេដា (ត្បូងឃ្មុំ)
72. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
73. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
74. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
75. សហគមន៍ដីធ្លី (ប៉ៃលិន)
76. សហគមន៍ឡពាង (កំពង់ឆ្នាំង)
77. សហគមន៍មានជ័យ (ស្វាយរៀង)
78. មាតាធម្មជាតិកម្ពុជា (MNC)
79. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា
(NICFEC)
80. Not 1 More (N1M)
81. សហគមន៍អូរឈើទាល (ព្រះសីហនុ)
82. សហគមន៍អូរអំពិល (បន្ទាយមានជ័យ)
83. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
84. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
85. អង្គការស្ពានសន្តិភាព (PBO)
86. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
87. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP)
88. សហគមន៍ភ្នំក្រោម (សៀមរាប)
89. សហគមន៍ភ្នំទទឹង (កំពត)
90. សហគមន៍ភ្នំត្នោត (កំពត)
91. សហគមន៍ភូមិ២២ (ភ្នំពេញ)
92. សហគមន៍ភូមិ ២៣ (ភ្នំពេញ)
93. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
94. សហគមន៍ភូមិខ្វា (ភ្នំពេញ)
95. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
96. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
97. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
98. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
99. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
100. អង្គការពន្លកខ្មែរ (PKH)
101. សហគមន៍ព្រែកតានូ (ភ្នំពេញ)
102. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
103. សហគមន៍ព្រែកត្រែ (ព្រះសីហនុ)
104. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
105. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
106. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
107. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
108. សហគមន៍លើកស្ទួយសិទ្ធិមនុស្សនិងដីធ្លី (ខេត្តកណ្តាល)
109. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
110. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
111. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
112. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
113. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
114. អង្គការសមាគមធាងត្នោត (STT)
115. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
116. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
117. សហគមន៍សំបុកចាប (ភ្នំពេញ)
118. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
119. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
120. សហគមន៍នេសាទស្តីក្រោម (បាត់ដំបង)
121. សីលការ
122. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
123. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិ (ភ្នំពេញ)
124. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
125. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
126. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
127. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
128. សហគមន៍ដីធ្លីស្ទឹងបត់ (បន្ទាយមានជ័យ)
129. សហគមន៍ដីធ្លីតានី (សៀមរាប)
130. សហគមន៍ដីធ្លីតានូន (កោះកុង)
131. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់រើសអើងលើស្រ្តីភេទ
(NGO-CEDAW)
132. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
133. សហគមន៍ថ្មដា (ពោធិ៍សាត់)
134. សហគមន៍ថ្មធំ (ព្រះសីហនុ)
135. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
136. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
137. សហគមន៍ត្រពាំងរពៅ (កំពត)
138. អង្គការតម្លាភាពកម្ពុជា (TI)
139. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
140. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWCSR)
141. សហជីពកម្មករចំណីអាហារ និងសេវាកម្មនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីតធីត
142. អង្គការកម្មវិធិអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 92 Community (Phnom Penh)
២. 197 Land Community (Koh Kong)
៣. 297 Land Community (Koh Kong)
៤. 766 Land Community (Koh Kong)
៥. 843 Land Community (Koh Kong)
៦. 185K Tita Chambak Thom Community (Kampong Chnang)
៧. Affiliated Network for Social Accountability (ANSA) CAMBODIA
៨. Activities for Environment Community (AEC)
៩. Alliance for Conflict Transformation (ACT)
១០. Am Leang Community (Kampong Speu)
១១. Andong Thmar Community (Preah Sihanouk)
១២. Andong Trabek Land Community (Svay Rieng)
១៣. Banteay Srey Community (Phnom Penh)
១៤. Bat Khteah Community (Preah Sihanouk)
១៥. Boeung Kak Community (Kampong Chhnang)
១៦. Boeung Chuk Community (Phnom Penh)
១៧. Borei Keila Community (Phnom Penh)
១៨. Buddhism for Peace Organization (BPO)
១៩. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
២០. Cambodian Alliance of Trade Unions (CATU)
២១. Cambodian Center for Human Rights (CCHR)
២២. Cambodian Center for Independent Media (CCIM)
២៣. Cambodia Institute of Democracy (CID)
២៤. Cambodian Food and Service Workers’ Federation (CFSWF)
២៥. Cambodian Human Rights and Development Association (ADHOC)
២៦. Cambodian Human Rights Action Committee (CHRAC)
២៧. Cambodia’s Independent Civil Servants Association (CICA)
២៨. Coalition for Integrity and Social Accountability (CISA)
២៩. Coalition of Cambodian Apparel Workers Democratic Union (C. CAWDU)
៣០. Coalition of Free Trade Union of The Women’s Textile (CFTUWT)
៣១. Cambodian Independent Teachers’ Association (CITA)
៣២. Cambodia Informal Economy Reinforce Association (CIERA)
៣៣. Cambodian Informal Economy Workers Association (CIWA)
៣៤. Cambodian Labor Confederation (CLC)
៣៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៣៦. Cambodian Tourism Workers Union Federation (CTWUF)
៣៧. Cambodian Tourism and Service Workers Federation (CTSWF)
៣៨. Cambodia Youth and Monk Network (CYMN)
៣៩. Cambodian Youth Network (CYN)
៤០. Center for Alliance of Labor and Human Rights (CENTRAL)
៤១. Chak Krey land Community (Banteay Meanchey)
៤២. Chambak Trang Community (Kampong Speu)
៤៣. Chek Meas Land Community (Svay Rieng)
៤៤. Choeung Prey Community (Kampong Cham)
៤៥. Chi Kha Kraom Land Community (Koh Kong)
៤៦. Choam Kravien Community (Tbong Khmum)
៤៧. Chray Indigenous Community (Ratanakiri)
៤៨. C I 5 Community (Preah Sihanouk)
៤៩. Coalition of Cambodian Farmers Community Association (CCFC)
៥០. Committee for Free and Fair Elections in Cambodia (COMFREL)
៥១. Community Peace-Building Network (CPN)
៥២. Community to Protect Nature (Pursat)
៥៣. Dak Por Community (Kampong Speu)
៥៤. Dambae Community (Tbong Khmum)
៥៥. Democratic Union of Worker of Angkor Beer Company
៥៦. Equitable Cambodia (EC)
៥៧. Free Independent Trade Union Federation (FUFI)
៥៨. Free Trade Union of Workers of Kingdom of Cambodia (FTUWKC)
៥៩. Gender and Development Cambodia (GADC)
៦០. Haong Samnam Community (Kampong Speu)
៦១. Indigenous Youth for Community Ratanakiri
៦២. Independent Democracy of Informal Economy Association (IDEA)
៦៣. Independent Trade Union Federation (INTUFE)
៦៤. Independent Monk Network for Social Justice (IMNSJ)
៦៥. Indradevi Association (IDA)
៦៦. Kem Ley Foundation Association (KLFA)
៦៧. Kean Tuek Land Community (Koh Kong)
៦៨. Khmum Srakar Thlok Russey Community (Kampong Thom)
៦៩. Khmer Kampuchea Krom For Human Rights and Development Association (KKKHRDA)
៧០. Khmer Thavrak
៧១. Khum Seda Community (Tbong Khmum)
៧២. Klaing Toek 78 Community (Siem Reap)
៧៣. Koh Sralao Fishery Community (Koh Kong)
៧៤. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
៧៥. Land Community (Pailin)
៧៦. Lor Peang Land Community (Kampong Chhnang)
៧៧. Mean Chey Land Community (Svay Rieng)
៧៨. Mother Nature Cambodia (MNC)
៧៩. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
៨០. Not 1 More (N1M)
៨១. Ochheuteal Community (Preah Sihanouk)
៨២. Ou Ampil Land Community (Banteay Meanchey)
៨៣. Ou Tracheak Chet Community (Preah Sihanouk)
៨៤. Ou Vor Preng Community (Battambang)
៨៥. Peace Bridges Organization (PBO)
៨៦. Peam Ros Community (Kampong Speu)
៨៧. People Center for Development and Peace (PDP)
៨៨. Phnom Krom Community (Siem Reap)
៨៩. Phnom Tor Toeung Community (Kampot)
៩០. Phnom Tnaut Community (Kampot)
៩១. Phum 22 Community (Phnom Penh)
៩២. Phum 23 Community (Phnom Penh)
៩៣. Phum Dei Chhnang Community (Kampong Speu)
៩៤. Phum Khva Community (Phnom Penh
៩៥. Phum Sela Khmer Land Community (Banteay Meanchey)
៩៦. Phum Phsar Kandal Land Community (Banteay Meanchey)
៩៧. Phum Prasat Land Community (Banteay Meanchey)
៩៨. Prek Ksach Land Community (Koh Kong)
៩៩. Phnom Sleuk Community (Battambang)
១០០. Ponlok Khmer (PKH)
១០១. Prek Tanou Community (Phnom Penh)
១០២. Prek Takong Community (Phnom Penh)
១០៣. Prek Trae Community (Preah Sihanouk)
១០៤. Prey Cheou Ou Domdek Community (Kampong Thom)
១០៥. Prey Lang Community Network (PLCN)
១០៦. Prey Peay Fishery Community (Kampot)
១០៧. Prey Chher Pich Sangva Laor Chhert Community (Kampong Chnang)
១០៨. Promote for Human Right and Land Right Community (Kandal)
១០៩. Tunlong Community (Tboung Khmum)
១១០. Railway Community (Phnom Penh)
១១១. Raksmey Samaki Community (Kampong Speu)
១១២. Rattanak Rokha Forestry Community (Oddar Meanchey)
១១៣. Rural Cambodia Technological Support Organisation (RCTSO)
១១៤. Sahmakum Teang Tnaut (STT)
១១៥. Samaki 4 Community (Phnom Penh)
១១៦. Samaki Romeas Haek Community (Svay Rieng)
១១៧. Sambok Chab Community (Phnom Penh)
១១៨. Setrey Klaing Sang Community (Phnom Penh)
១១៩. Samros Koh Sdach Fishery Community (Koh Kong)
១២០. Sdey Krom Fishery Community (Battambang)
១២១. SILAKA
១២២. Skun Land Community (Siem Reap)
១២៣. SOS International Airport Community (Phnom Penh)
១២៤. Spean Chhes Community (Preah Sihanouk)
១២៥. Sre Ampel Water Fall Tourism Forestry Community (Kampong Chnang)
១២៦. Srae Prang Community (Tbong Khmum)
១២៧. Steung Khsach Sor Forestry Resource Community (Kampong Chnang)
១២៨. Stung Bot Land community (Banteay Meanchey)
១២៩. Tani Land Community (Siem Reap)
១៣០. Ta Nuon Land Community (Koh Kong)
១៣១. The Cambodian NGO Committee on CEDAW (NGO-CEDAW)
១៣២. Thnong Land Community (Koh Kong)
១៣៣. Thmar Da Community (Pursat)
១៣៤. Thmar Thom Community (Preah Sihanouk)
១៣៥. Toul Rada Community (Phnom Penh)
១៣៦. Trapeang Chour Community (Kampong Speu)
១៣៧. Trapeang Ropov Community (Kampot)
១៣៨. Transparency International Cambodia (TI)
១៣៩. Union Service Workers of ALASKA Massage Center (USWAMC)
១៤០. Union Service Workers of CHEVRON COMPANY (CAMBODIA) LIMITED SIEMREAP (USWCSR)
១៤១. Union of Food and Service of Cambodia Beverage Company LTD
១៤២. Youth Resource Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា