អត្ថបទខ្លីៗ

​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ជាច្រើន​នាក់​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់

ចេញផ្សាយ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០២៣
F T M
​នៅ​ថ្ងៃ​ទី​ ​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​នគរបាល​រា​រាំំ​ង​សមាជិក​សហគមន៍​មកពី​ខេត្ត​កោះ​កុង​ ​ពី​ការធ្វើដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួងយុត្តិធម៌​ (​រូបថត​ពីពលរដ្ឋ​)​។

​យ៉ាងតិច​ណាស់​មាន​សកម្មជន​ដីធ្លី​ចំនួន​ ​៩​ ​នាក់​ ​មកពី​សហគមន៍​ចំនួន​ ​៤​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ដោយ​គ្រាន់តែ​អ្នក​ទាំងនោះ​ព្យាយាម​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​

​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​អាជ្ញាធរ​បាន​រារាំង​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​ស្រុកស្រែ​អំបិល​ ​ដើម្បីកុំឲ្យ​សហគមន៍​ទាំងនោះ​ធ្វើដំណើរ​ទៅកាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ ​។​ ​អ្នកតំណាង​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​សហគមន៍​ចំនួន​ ​៤​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​និង​សាកសួរ​ ​។​ ​ក្រោយមក​ ​សកម្មជន​ដីធ្លី​ចំនួន​ ​១​១​ ​នាក់​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​រួច​បញ្ជូន​ខ្លួន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះ​កុង​ ​នៅ​ក្រុង​ខេមរភូមិន្ទ​ ​។​ ​សកម្មជន​ដីធ្លី​ទាំងនោះ​ត្រូវ​បាន​ឃាត់ខ្លួន​អស់​មួយ​យប់​ ​ជាមួយនឹង​ក្មេង​តូច​អាយុ​ ​៦​ ​ឆ្នាំ​ម្នាក់​ និង១ខួបកន្លះម្នាក់ របស់សកម្មជនពីរនាក់​ ​។​ ​ក្មេងទាំងពីរនាក់​ ​​បានស្នាក់​នៅ​ក្នុង​ស្នងការដ្ឋាន​អស់​មួយ​យប់​ជាមួយ​ម្តាយ​របស់ពួក​គេ​ ​។​ ​ឪពុក​របស់​កុមារអាយុ៦ឆ្នាំ​ ​ត្រូវ​បាន​ហៅ​ឲ្យ​មក​ទទួលយក​កូន​ ​កាល​ពីព្រឹកមិញ​ ​ខ​ណៈ​ដែល​សកម្មជន​ទាំង​ ​១១​នាក់​ ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ ​ទៅ​សាលាដំបូងខេត្ត​កោះ​កុង ​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​។​ ​សមាជិក​សហគមន៍​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ពី​ការ​ប្រមូលផ្តុំ​នៅ​ខាងក្រៅ​តុលាការ​ ​ដើម្បី​គាំទ្រ​ដល់​អ្នកតំណាង​របស់​ពួកគេ​ ​។​

​សមាជិក​សហគមន៍​ជាង​ ​១​០​០​នាក់​ មកពីសហគមន៍ទាំង ៥ ​គ្រោង​ធ្វើដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ ​កាល​ពីម្សិលមិញ​ ​ដើម្បី​ដាក់​ញត្តិ​ ​ស្នើសុំ​ដល់​រដ្ឋ​ម​ន្រ្តី​ក្រសួង​ ​យុត្តិធម៌​ ​លោក​ ​កើត​ ​រិទ្ធ​ ​អន្តរា​គម​ន៍ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​សកម្មជន​ដីធ្លី​ ​ចំនួន​ ​៣​០​ ​នាក់​ ​ដែល​មកពី​សហគមន៍​ចំនួន​ ​៤​ ​។​ ​នគរបាល​ ​បាន​រារាំង​រថយន្តក្រុង​ដឹក​សកម្មជន​ដីធ្លី​ ​ចំនួន​ ​៤​គ្រឿង​ ​កាល​ពីព្រឹកមិញ​នេះ​ ​ដោយមាន​តែ​រថយន្ត​មួយ​គ្រឿង​ប៉ុណ្ណោះ​អាចប​ន្ត​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​។​

​នគរបាល​បាន​គំរាម​ចាប់ខ្លួន​សមាជិក​សហគមន៍​ចំនួន​ប្រមាណ​ជាង​ ​២​០​នាក់​ ​ដែល​ប្រមូលផ្តុំ​គ្នា​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​ដែល​មក​គាំទ្រ​ដល់​តំណាង​របស់​ពួកគេ​កាល​ពីព្រឹកមិញ​ ​។​ ​កម្លាំង​នគរបាល​ក៏​ត្រូវ​បាន​ដាក់​ពង្រាយ​ផង​ដែរ​នៅ​ចាប់ពី​ភូមិ​តា​នី​ ​ដល់​ភូមិ​ ​ព្រែកជីក​ ​ជា​ភូមិ​ដែល​សមាជិក​សហគមន៍​ទាំងនោះ​រស់នៅ​ ​។​ ​សមាជិក​សហគមន៍​ផ្សេងទៀត​ ​បាន​រាយការណ៍​ពី​ការលំបាក​ក្នុង​ការធ្វើដំណើរ​មកកាន់​ខេត្ត​កោះ​កុង​ ​។​ ​មូលហេតុ​នៃ​ការសាកសួរ​ចំពោះ​សកម្មជន​ដីធ្លី​ ​គឺ​មិនទាន់​ត្រូវ​បាន​ដឹង​នោះ​ឡើយ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា