អត្ថបទខ្លីៗ

ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ពន្យារពេល​ត្រួតពិនិត្យ​សេចក្ដី​សម្រេច​របស់​យន្ត​ការ​គណនេយ្យ​ភាព​ឯករាជ្យ​ក្នុង​ការស៊ើបអង្កេត

ចេញផ្សាយ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ២០២៣
F T M

​​ក្រុមប្រឹក្សា​ភិ​បាល​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​អាយ​អេហ្វ​ស៊ី​) ​ផ្តល់​ពេលវេលា​ឱ្យ​ខ្លួនឯង​បន្ថែម​ទៀត​ ​ដើម្បី​ត្រួតពិនិត្យ​លើ​សេចក្ដី​សម្រេច​ ​ដែល​ធ្វើឡើង​ដោយ​យន្ត​ការ​គណនេយ្យ​ភាព​ឯករាជ្យ​របស់​ខ្លួន​ ​ដើម្បី​បើក​ការស៊ើបអង្កេត​ ​ចំពោះ​ការ​វិនិយោគ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​ក្រុមប្រឹក្សា​ភិ​បាល​ ​មាន​ពេល​រហូតដល់​ថ្ងៃ​ទី​២​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​តម្កល់​ ​ឬ​បដិសេធ​ចោល​នូវ​ការ​សម្រេច​ចិត្ត​ក្នុង​ការស៊ើបអង្កេត​មួយ​នេះ​ ​។​

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​គឺជា​សមាជិក​នៃ​ធនាគារ​ពិភពលោក​ ​ដែល​បាន​ធ្វើការ​វិនិយោគ​គួរ​ឱ្យ​កត់​សម្គាល់​ជាច្រើន​ ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​ក្រោយ​ពី​មាន​ពាក្យបណ្ដឹង​ដាក់​ទៅ​ ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ (​ស៊ី​អេ​អូ​) ​ដែល​ជា​យន្ត​ការ​គណនេយ្យ​ភាព​ឯករាជ្យ​មួយ​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដោយ​បាន​បំពេញ​រួចរាល់​ក្នុងចំណោម​ដំណាក់កាល​ផ្សេងទៀត​ ​ការិយាល័យ​នេះ​បាន​ធ្វើការ​ត្រួតពិនិត្យ​អស់​រយៈពេល​ ​៧​ខែ​មក​ហើយ​ ​ព្រមទាំង​បាន​សន្និដ្ឋាន​ថា​ ​ការស៊ើបអង្កេត​គឺ​សម​ហេតុផល​ ​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​គណៈ​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បាន​ស្នើ​ក្រុមប្រឹក្សា​ភិ​បាល​ធ្វើការ​ត្រួតពិនិត្យ​លើ​ការ​សម្រេច​ចិត្ត​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ដែល​ការប្រើប្រាស់​វិសោធនកម្ម​គោល​នយោបាយ​នៃ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ឆ្នាំ​២​០​២​១​នេះ​ ​មិនធ្លាប់​កើតមាន​ពីមុន​មក​នោះ​ទេ​ ​។​

ភាគី​ពាក់ព័ន្ធ​ចំនួន​ ​២​៤​ស្ថាប័ន​ ​រួម​ទាំង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​បាន​ធ្វើ​លិខិត​រួម​មួយ​ដាក់​ជូន​ទៅកាន់​ក្រុមប្រឹក្សា​ភិ​បាល​នេះ​ ​នៅ​ថ្ងៃ​ទី​១​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​សំណើ​របស់​គណៈ​គ្រប់គ្រង​នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​សម្រាប់​ក្រុមប្រឹក្សា​ភិ​បាល​ធ្វើការ​ត្រួតពិនិត្យ​ ​។​ ​លិខិត​មួយ​នេះ​ ​បាន​រំលឹក​ទៅកាន់​ក្រុមប្រឹក្សា​ភិ​បាល​អំពី​គោល​នយោបាយ​របស់​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​ក​ម្រិ​ត​ព្រំដែន​ចំពោះ​ការ​ត្រួតពិនិត្យ​ដែល​មាន​លក្ខណៈ​វិនិច្ឆ័យ​បច្ចេកទេស​តូច​ចង្អៀត​របស់​ពួកគេ​ ​ហើយ​ករណី​នេះ​ ​ក្រុមប្រឹក្សា​ភិ​បាល​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ជាក់លាក់​ពី​ការ​ធ្វើ​ការវិនិច្ឆ័យ​លើ​ភាព​សម​ហេតុផល​ ​នៃ​ពាក្យបណ្តឹង​ ​។​

​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​និង​អង្គការ​សមធម៌​កម្ពុជា​ (​E​C) ​តាងនាម​ឱ្យ​ពល​រដ្ឋកម្ពុជា​ជា​អ្នកខ្ចី​ឥណទាន​ខ្នាត​តូច​ដែល​រងគ្រោះ​ ​បាន​ដាក់ពាក្យបណ្តឹង​ទៅ​ការិយាល័យ​ភាព​អនុលោម​ ​ទីប្រឹក្សា​ ​ដោះស្រាយ​វិវាទ​ ​នៅ​ក្នុង​ខែ​កុម្ភ: ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ពាក្យបណ្តឹង​នេះ​ ​បាន​ធ្វើ​ការចោទប្រកាន់​ក្នុងចំណោម​បញ្ហា​នានា​ ​ដោយមាន​ ​ការ​បរាជ័យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ដ៏​ហ្មត់ចត់​ត្រឹមត្រូវ​នៅមុន​ពេល​ដំណើរការ​គម្រោង​ ​និង​ការ​រំលោភបំពាន​ទៅលើ​បទដ្ឋាន​អនុវត្ត​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​បណ្តាលមកពី​ការ​អនុវត្ត​ការ​ផ្ដល់​ក​ម្ចី​គ្មាន​ក្រម​សីលធម៌​ ​និង​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​។

អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ (​លី​កា​ដូ) ​បាន​ចេញផ្សាយ​របាយការណ៍​ចំនួន​ ​៤​ ​រួចមក​ហើយ​ ​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​តាំងពី​ឆ្នាំ​ ​២​០​១​៩​ ​។​ ​របាយការណ៍​ចុងក្រោយ​មាន​ចំណងជើង​ថា​ “សិទ្ធិ​ទទួល​បានការ​អនុគ្រោះ​” ​ត្រូវ​បាន​ចេញផ្សាយ​រួមគ្នា​នៅ​ក្នុង​ឆ្នាំ​ ២០២១ ​ជាមួយនឹង​អង្គការ​សមធម៌​កម្ពុជា​ ​ដែល​បាន​សម្ភាសន៍​អ្នកខ្ចី​ជាង​ ១៧០ ​នាក់​នៅ​ទូទាំង​ ១៤ ​សហគមន៍​នៅ​កម្ពុជា​ ​។​ ​សូម​អាន​ព័ត៌មាន​លម្អិ​ត​អំពី​ប្រធាន​បទ​នេះ​នៅ​ទីនេះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា