អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​៣​នាក់​ ​ដែល​កំពុង​ជាប់ឃុំ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​

ចេញផ្សាយ ថ្ងៃទី​៤ ខែសីហា ឆ្នាំ២០២៣
F T M
អ្នកស្រី​ ផាវ ញ៉ើង​ (កណ្ដាល)​ និង​អ្នកស្រី ​ដេត ហ៊ួ ​(ស្ដាំ) ​នៅក្នុង​ការប្រារព្ធ​ទិវាសិទ្ធិនារី​អន្តរជាតិ​មួយ​ក្នុង​ខេត្តកោះកុង​ កាលពី​ថ្ងៃទី០៥​​​ ខែមីនា​ ឆ្នាំ២០២០ ។

​នៅ​ក្នុង​ស​ប្តាហ៍​នេះ​ ​សកម្មជន​ដីធ្លី​នៅ​ខេត្ត​កោះ​កុង​ចំនួន​៣​នាក់​ ​ត្រូវ​បាន​រក​ឃើញ​ថា​មានទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​ ​ដូចជា​ ​បទ​បរិហារ​កេរិ៍្ត ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​ជាអាទិ៍​ ​និង​បទ​ប្តឹងបរិហារ​បង្កាច់​កេរ្តិ៍​ ​ដោយសារ​ភាព​សកម្ម​និយម​ក្នុង​ការ​ការពារ​ដីធ្លី​សហគមន៍​របស់​ពួកគេ​ ​។​

​នៅ​ថ្ងៃ​ទី​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​បាន​ផ្ដន្ទាទោស​សកម្មជន​ពីរ​នាក់​ ​ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​។​ ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​០​លាន​ ​រៀល​ (​ប្រមាណ​ជា​៩​,​៦​០​០​ដុល្លារ​) ​ជា​សំណង​ជំងឺចិត្ត​ទៅ​ដើម​ប​ណ្តឺ​ង​ ​។​ អ្នក​ទាំងពីរ​ ​ត្រូវ​បាន​ប្តឹងដោយ​អតីត​តំណាង​សហគមន៍​ឈ្មោះ​ ​ឆាយ​ ​វី​ ​ដែល​ពួកគាត់​បាន​ចោទប្រកាន់​ពី​ការរំលោភ​យក​ដីធ្លី​ ​នៅ​អំឡុង​ឆ្នាំ​២​០​១​៩​ ​។​ ​បទ​ចោទ​ទាំងនេះ​ ​ត្រូវ​បាន​ទម្លាក់​ចោល​សម្រាប់​ស្ត្រី​ជាប់ចោទ​ម្នាក់ទៀត​ឈ្មោះ​ ​ខន​ ​ផុន​ ​ដែល​បានជា​ប់​ពាក់ព័ន្ធ​ផង​ដែរ​ ​។​

​នា​ព្រឺ​ក​នេះ​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​តុលាការ​កំពូល​ ​បាន​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​ប្រឆាំង​នឹង​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ម្នាក់ទៀត​ ​គឺ​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​។​ ​អ្នកស្រី​ ដេ​ត​ ​ហួរ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ប្តឹងបរិហារ​បង្កាច់​កេរ្តិ៍​ ​និង​បទ​បរិហារ​កេរ្តិ៍​ ​តាមរយៈ​បណ្ដឹង​មួយ​ ​ដែល​ធ្វើឡើង​ដោយ​ ​លោក​ឧកញ៉ា​ ​ហេង​ ​ហុយ​ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ ​ដែល​អ្នកស្រី​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​១​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​២​លាន​ ​រៀល​ (​ប្រមាណ​ជា​៥​០​០​ដុល្លារ​) ​ប៉ុន្តែ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​២​ ​អ្នកស្រី​ត្រូវ​បាន​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​កាត់បន្ថយ​ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​ត្រឹម​៦​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ ​១​លាន​ ​រៀល​ ​ដោយ​ទោស​ ​និង​ការ​ពិន័យ​ជា​ប្រាក់​ ​ត្រូវ​បាន​ព្យួរ​វិញ​ ​។​ ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​បាន​ត​ម្ដល់​សេចក្ដី​សម្រេច​នេះ​ ​។​

​អ្នកស្រី​ ដេ​ត​ ហ៊ួ ​និង​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​ដែល​មាន​កូនប្រុស​អាយុ​ ​១​៨​ខែ​ ​នៅ​ជាមួយ​ ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​តាំងពី​ថ្ងៃ​ទី​២​៩​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​ក្នុង​ករណី​ដាច់ដោយឡែក​មួយ​ ​ជាមួយ​សមាជិក​សហគមន៍​ដីធ្លី​៩​នាក់​ផ្សេងទៀត​ ​។​ ​បទ​ចោទ​នេះ​ ​ធ្វើឡើង​ ​បន្ទាប់ពី​ពួកគាត់​ព្យាយាម​ធ្វើដំណើរ​ដោយ​សន្តិវិធី​ទៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា