អត្ថបទខ្លីៗ

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​

ចេញផ្សាយ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០២៣
F T M
រូបលោក​ ថាច់ សេដ្ឋា​ នៅក្នុង​​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត​​របស់​គណបក្ស​ភ្លើងទៀន​​ នៅថ្ងៃទី០៣ ​ខែមិថុនា​ ឆ្នាំ២០២២ ​មុនការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ។

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ ​និង​បាន​កាត់ទោស​ឱ្យ​លោក​ជាប់​ ​ពន្ធ​នាគា​រ​១​ឆ្នាំ​ ​និង​៦​ខែ​ ​ក៏ដូចជា​ការ​ពិន័យ​ជា​ប្រាក់​ ​និង​សំណង​ជំងឺចិត្ត​ផ្សេងទៀត​ ​។​ ​ករណី​នេះ​ ​ធ្វើឡើង​ក្រោយពេល​មាន​ពាក្យបណ្ដឹង​មួយ​ដោយ​ហាង​បញ្ចាំ​ឈ្មោះ​ ​រិន​ ​ឆាយ​ ​ដែល​បាន​ចោទប្រកាន់​លោក​ ​សេដ្ឋា​ ​ថា​បាន​ ​ចេញ​មូលប្បទានបត្រ​ឥត​ប្រាក់​ (​សែក​ស្អុយ​) ​ចំនួន​៥​ ​ក្នុង​ការ​ទូទាត់​សង​ប្រាក់​ក​ម្ចី​នៅ​ឆ្នាំ​២​០​១​៩​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​ចាប់តាំង​ពី​ថ្ងៃ​ចាប់ខ្លួន​លោក​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ជាបន្តបន្ទាប់​របស់​លោក​ត្រូវ​បាន​បដិសេធ​ផង​ដែរ​ ​។​

​តុលាការ​ ​បាន​កាត់ទោស​លោក​ ​សេដ្ឋា​ ​តាម​បញ្ញត្តិ​មាត្រា​ ​២​៣​១​នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញ​ដូរ​បាន​ ​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ​។​ ​លោក​ ​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ទៅ​រដ្ឋ​ចំនួន​ ​៣​លាន​រៀល​ (​ប្រមាណ​ជា​ ​៧​៥​០​ដុល្លារ​) ​ព្រមទាំង​បង្គាប់​ឱ្យ​សង​ប្រាក់​ចំនួន​ ​៣​៣​.​៤​០​០​ ​ដុល្លារ​ (​ទឹកប្រាក់​ដែល​លោក​ជំពាក់​ ​ហាង​បញ្ចាំ​រិន​ឆាយ​) ​និង​សំណង​ជំងឺចិត្ត​ចំនួន​៥​លាន​រៀល​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ​ ​។​

​នា​ថ្ងៃនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក៏បាន​បើកសវនាការ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ទៅកាន់​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រភព​មិន​ស្គាល់​មួយ​នៅ​លើ​ ​យូ​ធ្យូ​ប​ (​Y​ou​Tube​) ​។​ ​លោក​ ​សេដ្ឋា​ ​ក៏​ត្រូវ​បាន​បង្គាប់​ឱ្យ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​ផ្អែក​តាម​បទ​ចោទ​ទាំងនេះ​ផង​ដែរ​ ​ដោយ​តុលាការ​កំពូល​បាន​សម្រេច​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ក្នុង​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​

​គណបក្ស​ភ្លើង​ទៀន​ ​គឺជា​គណ​បក្សជំទាស់​នាំមុខ​មួយ​ ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​កាលពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​។​ ​នៅ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បាន​បដិសេធ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ដោយ​សំអាង​ថា​ ​គណបក្ស​នេះ​ខកខាន​ក្នុង​កា​រដាក់​ឯកសារ​ច្បាប់ដើម​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា