អត្ថបទខ្លីៗ

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​

ចេញផ្សាយ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២៣
F T M
"រូបអគារតុលាការកំពូលនៅរាជធានីភ្នំពេញ" ដោយ Ankur Panchbudhe ដែលស្ថិតក្រោមអាជ្ញាប័ណ្ណ CC BY 2.0.

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​ត​ម្ដល់​សាលក្រម​របស់​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ក្នុង​ការ​បដិសេធ​មិន​ឱ្យ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ថ្នាក់​ដឹកនាំ​នៃ​គណ​បក្សជំទាស់​នៅ​ក្រៅ​ឃុំ​ ​។​

​លោក​ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​ជាអាទិ៍​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​តាម​មាត្រា​ ​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ជាមួយ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ​និង​ត្រូវ​បាន​បង្គាប់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​។​

​ថ្នាក់​ដឹកនាំ​គណ​បក្សជំទាស់​វ័យ​ ៧០ ​ឆ្នាំ​រូប​នេះ​បាន​ប្ដឹងឧទ្ធរណ៍​ ​ដោយ​អះអាង​ថា​លក្ខខណ្ឌ​នៃ​កា​រដាក់​រូបលោក​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​គឺ​គ្រប់គ្រាន់​ហើយ​ ​និង​បាន​លើកឡើង​ថា​ ​ស្ថានភាព​សុខភាព​របស់​លោក​មិន​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​នៅ​ក្នុង​ពន្ធ​នាគា​រ​នោះ​ទេ​ ​។​ ​ទោះជាយ៉ាងណា​ ​សាលាឧទ្ធរណ៍​នៅតែ​បង្គាប់​ឱ្យ​មានការ​ឃុំ​ខ្លួន​លោក​បណ្ដោះអាសន្ន​ ​ក្នុង​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​

​នា​ថ្ងៃនេះ​ ​តុលាការ​កំពូល​ ​ក៏បាន​បដិសេធ​ចោលការ​អះអាង​របស់​លោក​ ​សេដ្ឋា​ ​ផង​ដែរ​ ​។​ ​លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​លើ​ការចោទប្រកាន់​ពី​ ​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​ ​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ​ក្នុង​ករណី​ផ្សេង​មួយទៀត​ក្នុង​ឆ្នាំ​២​០​១​៩​ ​។​

​កាលពី​ខែមុន​ ​គណបក្ស​ភ្លើង​ទៀន​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បដិសេធ​មិន​ឱ្យ​ចុះឈ្មោះ​ចូលរួម​កា​របោះ​ឆ្នោ​ត​ថ្នាក់​ជាតិ​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ថា​គណបក្ស​មួយ​នេះ​ ​មិនបាន​ដាក់​បញ្ជូន​សំណុំ​ឯកសារ​ចាំបាច់​ជា​ច្បាប់ដើម​ ​ដោយ​បាន​ដាក់​តែ​ឯកសារ​ថត​ចម្លង​ ​ក្នុង​អំឡុង​ពេល​ដំណើរការ​ចុះឈ្មោះ​ ​។​ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ក៏បាន​តម្កល់​សេចក្តី​សម្រេច​នៃ​ការ​បដិសេធ​លើ​ការ​ចុះឈ្មោះ​របស់​គណ​បក្សជំទាស់​ធំ​ជាងគេ​មួយ​នេះ​ ​ផង​ដែរ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា