អត្ថបទខ្លីៗ

​សកម្មជន​គណ​បក្សជំទាស់​ពីរ​រូប​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ ​នៅមុន​ការបោះឆ្នោត​ព្រឹទ្ធសភា​

ចេញផ្សាយ ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
​លោក​ ​ហាក់​ ​កុសល​ (​ខាងឆ្វេង​) ​ប្រគល់​បញ្ជី​ឈ្មោះ​អ្នក​សង្កេតការណ៍​ការបោះឆ្នោត​ព្រឹទ្ធសភា​ទៅកាន់​គណៈ​ក​ម្មា​ការ​រាជធានីខេត្ត​ រៀបចំ​ការបោះឆ្នោត​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែ​មករា​ ​នៅមុន​មួយថ្ងៃ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ (​រូបភាព​ផ្តល់​ឱ្យ)

​ការ​ប​ង្រ្កា​ប​ទៅលើ​សមាជិក​គណ​បក្សជំទាស់​ ​គឺ​កាន់តែ​កើន​ឡើង​ ​ដោយ​កាល​ពីម្សិលមិញ​ ​សមាជិក​គណ​បក្សជំទាស់​ពីរ​រូប​បន្ថែម​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ ​។​ ​អាជ្ញាធរ​បន្ត​ចាប់​ ​និង​ឃុំ​ខ្លួន​អ្នក​ដែល​មាន​និន្នាការនយោបាយ​ជំទាស់​ ​មុន​ឈាន​ដល់​ការបោះឆ្នោត​ព្រឹទ្ធសភា​ខាងមុខនេះ​ ​។​

​លោក​ ​ម៉ា​ ​ចិន្តា​ ​ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​ ​៣​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​ក្នុង​អំឡុង​ពេល​មាន​ការប្រជុំ​គណបក្ស​ភ្លើង​ទៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​នៅ​ថ្ងៃ​ដដែល​ ​លោក​ ​ហាក់​ ​កុសល​ ​ដែល​ជាសកម្ម​ជន​គណ​បក្សជំទាស់​មួយ​រូប​ទៀត​ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ផង​ដែរ​ ​។​ ​ការ​ចាប់ខ្លួន​លោក​ ​កុសល​ ​ត្រូវ​បាន​ធ្វើឡើង​មួយថ្ងៃ​ ​ក្រោយពេល​ដែល​លោក​បាន​ទៅ​ដាក់​បញ្ជី​ឈ្មោះ​អ្នក​សង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ ​តំណាង​ឱ្យ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​នៅ​គណៈ​ក​ម្មា​ការ​រាជធានី​ខេត្ត​ ​រៀបចំ​ការបោះឆ្នោត​ ​។​

​អ្នក​ទាំងពីរ​ត្រូវ​បាន​ចោទ​ពី​បទ​ “​ក្លែង​បន្លំ​” ​និង​ “​ប្រើប្រាស់​លិខិត​ក្លែង​” ​ដែល​ប្រឈម​នឹង​ជាប់ពន្ធនាគារ​ពី​ ​១​ឆ្នាំ​ ​ទៅ​ ​៣​ឆ្នាំ ​ប្រសិនបើ​រក​ឃើញ​ថា​មានទោស​ ​។​

​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​និង​គណបក្ស​ពីរ​ផ្សេងទៀត​បាន​ចង​ស​ម្ព័ន្ធ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​កាលពី​ចុង​ឆ្នាំមុន​នេះ​ ​បន្ទាប់ពី​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ជុំវិញ​ការ​កង្វះ​ឯកសារ​ច្បាប់ដើម​សម្រាប់​ចុះបញ្ជី​គណបក្ស​នយោបាយ​ ​។​ ​ករណី​នេះ​ធ្លាប់​កើតមាន​ម្តង​ហើយ​កាលពី​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ ​ឆ្នាំ​២​០​២​៣​ ​ដែល​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​បោះឆ្នោត​ ​ដោយ​មូលហេតុ​ដូចគ្នា​នេះ​ ​។​ ​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​បាន​រាយការណ៍​មក​​​ថា​ ​អ្នក​ទាំងពីរ​ត្រូវ​បាន​សាកសួរ​នៅ​ឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹកនេះ​ ​។​ ​

​ការ​ចាប់ខ្លួន​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង​បន្ថែម​ទៀត​ ​បន្ទាប់ពី​ការ​ចាប់ខ្លួន​សមាជិក​គណ​បក្សជំទាស់​កាលពី​ខែមុន​ ​។​ ​លោក​ ខឹ​ម​ ​ចាន់​វណ្ណៈ​ ​ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន​រាជធានី​ភ្នំពេញ​ ​និង​ ​អ្នកស្រី​ ​ឆាយ​ ​ចិន្តា​ ​ដែល​ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​ភ្លើង​ទៀន​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​ដោយ​អ្នក​ទាំងពីរ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​ជុំវិញ​បទ​ចោទ​ ​ក្លែង​បន្លំ​ ​។​ ​លោក​ ​ចាន់​វណ្ណៈ​ប្រឈម​មុខ​ជាប់ពន្ធនាគារ​ពី​ ​១​ឆ្នាំ​ ​ដល់​ ​៣​ឆ្នាំ​ ​លើ​បទ​ចោទ​ ​ប្រើប្រាស់​លិខិត​ក្លែង​ ​ខណៈ​ដែល​អ្នកស្រី​ ​ចិន្តា​ ​ប្រឈម​មុខ​ជាប់ពន្ធនាគារ​ពី​ ​៥​ឆ្នាំ​ ​ទៅ​ ​១​០​ឆ្នាំ​ ​ជុំវិញ​បទ​ចោទ​ ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​។​ ​អ្នក​ទាំង​ពី​​​រក​៏​ត្រូវ​បាន​នាំទៅ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​៕

អត្ថបទខ្លីនេះត្រូវបានធ្វើបច្ចុប្បន្នភាពលើបទចោទរបស់លោក ម៉ា ចិន្តា និងលោក ហាក់ កុសល

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា