អត្ថបទខ្លីៗ

សាលាដំបូង​ខេត្ត​ចំនួន​ពីរ បាន​​​ផ្តន្ទាទោស​សកម្មជន​ពីរ​រូប​ដាក់​​​ពន្ធនាគារ

ចេញផ្សាយ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
ខ្លោងទ្វារចូលសាលាដំបូងខេត្តរតនគិរី ថតឆ្នាំ ២០២២ ។ សាលា​ដំបូង​ខេត្ត​រតនគិរី​ផ្តន្ទា​ទោស​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ពីរ​រូប​ដែល​ត្រូវបាន​ផ្តន្ទា​ទោស​នា​ថ្ងៃនេះ ។

ថ្ងៃ​ទី​ ​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​សាលាដំបូង​ខេត្ត​ចំនួន​ពីរ​ ​បាន​សម្រេច​ផ្តន្ទាទោស​សកម្មជន​ដ៏​លេចធ្លោ​ចំនួន​ ​ពីរ​រូប​ ​នៅ​ក្នុង​សំណុំរឿង​ចំនួន​ ​ពីរ​ ​ដាច់ដោយឡែក​ពី​គ្នា​ ​។​

សកម្មជន​បរិស្ថាន​ ​លោក​ ​ឆន​ ​ផល្លា​ ​ត្រូវ​បាន​ផ្តន្ទាទោសដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​ឆ្នាំ​

សាលាដំបូង​ខេត្ត​រតនគិរី​ ​នា​ព្រឹក​ថ្ងៃនេះ​ ​បាន​ប្រកាស​សាលក្រម​ ​ដោយ​សម្រេច​ផ្តន្ទាទោស​លោក​ ​ឆន​ ​ផល្លា​ ​ពី​​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ប្រមាថ​ ​និង​បទ​ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដោយ​យោង​តាម​មាត្រា​ ​៣​០​៥​ ​ ៥០២​​​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​តុលាការ​បាន​ផ្តន្ទាទោស​លោក​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​កំណត់​ចំនួន​ ​១​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​១​០​ ​លាន​រៀល​ (​ប្រមាណ​ ​២​.​៥​០​០​ ​ដុល្លារ​អាមេរិក​) ​។​

​លោក​ ​ផល្លា​ ​គឺ​ជាសកម្ម​ជន​បរិស្ថាន​ដ៏​សកម្ម​ម្នាក់​ ​ហើយ​លោក​ធ្លាប់​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ ​ទាក់ទង​នឹង​ការងារ​តស៊ូ​មតិ​របស់​លោក​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ ​និង​ឃ្លាំមើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​។​ ​លោក​ ​ផល្លា​ ​ត្រូវ​បាន​តុលាការ​​​​ផ្ត​ន្ទាទោស​ដាក់​ពន្ធ​នាគា​រ​​កាល​ពី​​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ដោយសារ​សំណុំរឿង​ព្រហ្មទណ្ឌ​ពីរ​ផ្សេងទៀត​ ​។​ ​សំណុំរឿង​​ពីរ​ផ្សេងទៀត​​ ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ភាព​សកម្ម​និយម​របស់​លោក​ ​។​ ​លោក​ ​ផល្លា​ ​ក្រោយមក​ត្រូវ​បាន​ដោះលែង​ពី​ពន្ធ​នាគា​រ​កាលពី​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​បន្ទាប់ពី​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​បាន​សម្រេច​រួច​ឱ្យ​ខ្លួន​ពី​បទ​ចោទ​ក្នុង​សំណុំរឿង​​ពីរ​ផ្សេងទៀត​នោះ​ ​។​ ​ប៉ុន្តែ​លោក​ ​នៅសល់​សំណុំរឿង​មួយទៀត​នៅ​ទើបនឹង​ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី​ប្រកាស​សាលក្រម​នា​ថ្ងៃនេះ​ ​។​

មន្ត្រី​គណ​បក្សជំទាស់​ ​លោក​ ​ចៅ​ ​វាសនា​ ​ត្រូវ​បាន​តុលាការ​ដាក់​ពន្ធ​នាគា​រ​ ​៣​ ​ឆ្នាំ​

សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​នា​ថ្ងៃនេះ​ក៏បាន​ប្រកាស​សាលក្រម​ ​ដោយ​បាន​ផ្តន្ទាទោស​លោក​ ​ចៅ​ ​វាសនា​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​និង​ ​ញុះញង់​ឱ្យ​មាន​ការរើសអើង​ ​ដោយ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លើក​នេះ​ ​វា​នៅតែ​មិន​ច្បាស់​ថា​បុគ្គល​រូប​ណា​ ​ឬ​មនុស្ស​មួយ​ក្រុម​ណា​ ​ដែល​ត្រូវ​បាន​គេ​រើសអើង​ ​ដោយសារ​សកម្មភាព​របស់​លោក​ ​វាសនា​ ​ហើយដែល​ផ្ទុយ​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ​ ​។​

​តុលាការ​បាន​ផ្តន្ទាទោស​លោក​ ​វាសនា​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​កំណត់​ចំនួន​ ​៣​ ​ឆ្នាំ​ ​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៦​ ​លាន​រៀល​ (​ប្រហែល​ ​១​.​៥​០​០​ដុល្លារ​អាមេរិក​) ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ទៅ​ដើមបណ្តឹង​ចំនួន​ ​៨​០​ ​លាន​រៀល​ (​ប្រមាណ​ ​២​០​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​។​ ​តុលាការ​ ​ក៏បាន​ដកហូត​សិទិ្ធ​បោះឆ្នោត​ ​និង​សិទិ្ធ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​រយៈពេល​ ​៥​ឆ្នាំ​ ​។​

​លោក​ ​វាសនា​ ​ដែល​ជា​សមាជិក​គណៈកម្មាធិការ​អ​ចិន្រ្តៃយ៍​នៃ​គណបក្ស​ភ្លើង​ទៀន​ ​និង​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន​​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែត​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​បន្ទាប់ពីរូបភាព​នៃ​ការ​គូស​សន្លឹកឆ្នោត​ចោល​របស់​លោក​ត្រូវ​បាន​បង្ហោះ​​ ​ទៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក​ ​។​ ​ការ​ចាប់ខ្លួន​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ ​ក្រោយពេល​លោក​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធ​នាគា​រ​ ​ម​ ​៣​ (​ពន្ធ​នាគា​រ​ត្រពាំង​ផ្លុង​) ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​លោក​ជាប់ពន្ធនាគារ​អស់​ ​៥​ ​ឆ្នាំ​ ​ពី​បទ​ចោទ​មួយ​ចំ​នួន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​សិទិ្ធ​នយោបាយ​របស់​លោក​ ​។​ ​លោក​ ​វាសនា​នា​ពេល​នោះ​ ​គឺជា​អតីត​ចៅសង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា