សេចក្តីថ្លែងការណ៍

ទម្លាក់​ចោល​ការចោទប្រកាន់​ ​និង​ដោះលែង​ ​លោក​ ​ឆន​ ​ផល្លា​ ​សកម្មជន​ការពារ​ព្រៃឈើ​ ​ខេត្ត​រតនគិរី​

ចេញផ្សាយ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

លោក ឆន ផល្លា បញ្ចេញមតិ​នៅក្នុង​វេទិកា​សាធារណៈ​មួយ មុនពេល​ទទួលរង​អំពើហិង្សា​ នៅក្នុង​ខេត្តរតនគិរី​ (រូបភាព​ពី​ហ្វេសប៊ុក) ។

យើងខ្ញុំ​ទាំងអស់​ ​ជា​ក្រុម​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​សហគមន៍​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​សម្ដែង​ការ​សោកស្តាយ​ ​និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​សេចក្តី​ផ្តន្ទាទោស​លោក​ ​ឆន​ ​ផល្លា​ ឱ្យ​ជាប់ពន្ធនាគារ​យៈ​ពេល​៥​(​ប្រាំ​)​ឆ្នាំ​ ​តាម​អំណាចសាល​ក្រមព្រហ្មទណ្ឌ​កាលពី​ថ្ងៃ​ទី​១​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​របស់​សាលាដំបូង​ ​ខេត្ត​រតនគិរី​ ​បន្ទាប់ពី​សវនាការ​ជា​សាធារណៈ​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ក្នុង​ពេល​សវនាការ​ ​តំណាង​អយ្យការ​បាន​ប្តូរ​បទ​ចោទ​លើ​លោក​ ​ឆន​ ​ផល្លា​ ​ពី​បទ​ ​កាប់គាស់​រុករាន​ ​ឆ្ការ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ ​តាម​មាត្រា​ ​៦​២​ ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធនធានធម្មជាតិ​ ​មក​បទ​ចោទ​ ​កាប់​រាន​ដី​ព្រៃ​ ​ឈូស​ឆាយ​ ​និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ ​តាម​បញ្ញត្តិ​មាត្រា​៩​៧​ ​ចំ​នុ​ច​៦​ ​ច្បាប់​ស្តីពី​ព្រៃឈើ​ ​ទាំង​មិន​មាន​ភស្តុតាង​រឹង​មាំ​ក្នុង​កា​រដាក់​បន្ទុក​ទាល់តែសោះ​ ​។​ ​ការ​ប្តូរ​បទ​ចោទ​នេះ​ ​បាន​បំពាន​សិទ្ធិ​ទទួល​បានការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​លោក​ ​ឆន​ ​ផល្លា​ ​ដោយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មាន​ពេលវេលា​គ្រប់គ្រាន់​រៀបចំ​ការពារ​ក្ដី​របស់​គាត់​។​ ​ផ្ទុយទៅវិញ​បែរជា​តុលាការ​សម្រេច​សេចក្តី​ដាក់ទោស​លោក​ ​ឆន​ ​ផល្លា​ ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពី​បទ​ចោទ​ថ្មី​ ​។​ ​នៅ​ពេល​សវនាការ​លោក​ ​ឆន​ ​ផល្លា​ ​មាន​សាក្សី​ជាច្រើន​នាក់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​លោក​មិនបាន​ទៅ​កាប់គាស់​ ​រុករាន​ ​ឆ្ការ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​អ្វី​នោះ​ទេ​ ​លោក​ក៏​បញ្ជាក់​ផ្ទាល់​ផង​ដែរ​ថា​ ​លោក​មិន​មាន​ដី​សូម្បីតែ​បន្តិច​នៅ​តំបន់​នោះ​ ​។​

​លោក​ ​ឆន​ ​ផល្លា​ ​ជាសកម្ម​ជន​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ ​ជាង​១​០​ឆ្នាំ​មក​ហើយ​ ​នៅ​ឃុំ​សេដា​ ​ស្រុក​លំ​ផាត់​ ​ខេត្ត​រតនគិរី​ ​។​ ​លោក​តែងតែ​ធ្វើសកម្មភាព​ឃ្លាំមើល​ ​និង​តាមដាន​ជន​ខិលខូច​ ​ធ្វើសកម្មភាព​បំផ្លិចបំផ្លាញ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ ​និង​ប្រមូល​ព័ត៌មាន​ចងក្រង​រៀបចំ​ដាក់ពាក្យបណ្តឹង​ ​ប្តឹងបរិហារ​ជាមួយ​តំណាង​សហគមន៍​ផ្សេងទៀត​ ​ប្រឆាំង​នឹង​មន្ត្រី​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដែល​មិនបាន​ ​អនុវត្ត​តួនាទី​របស់​ខ្លួន​ ​ក្នុង​ការ​ការពារ​ធនធានធម្មជាតិ​ ​និង​ព្រៃឈើ​ ​ហើយ​បណ្តែត​បណ្តោយ​ឱ្យ​ជន​ខិលខូច​ទាំងនោះ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ដែល​ផ្ទុយពី​ច្បាប់​ស្តីពី​ព្រៃឈើ​ ​និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធនធានធម្មជាតិ​ ​។​ ​ដោយសារ​ភាព​សកម្ម​របស់​លោក​ ​ឆន​ ​ផល្លា​ ​ក្នុង​ការ​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​នេះ​ហើយ​ ​ទើប​លោក​ត្រូវ​បាន​ក្រុម​មនុស្ស​ដែល​ស្និទ្ធ​នឹង​អាជ្ញាធរ​ព្រួតគ្នា​បង្ក​ហិង្សា​លើ​រូបលោក​ ​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​០​ ​ក្នុង​ខណៈ​ពេល​លោក​ ​ឆន​ ​ផល្លា​ ​ចូលរួម​បញ្ចេញមតិ​ក្នុង​ការ​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​នៅ​វេទិកា​មួយ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ ​នៅ​សាលាឃុំ​សេដា​ ​ស្រុក​លំ​ផាត់​ ​ខេត្ត​រតនគិរី​ ​។​ ​ករណី​វាយដំ​ហិង្សា​មក​លើ​លោក​ ​ឆន​ ​ផល្លា​ ​នេះ​ ​លោក​បាន​ដាក់ពាក្យបណ្តឹង​ទៅ​សាលាដំបូង​ខេត្ត​រតនគិរី​តាមច្បាប់​រួចហើយ​ ​ប៉ុន្តែ​មកទល់​ពេលនេះ​មិនទាន់​ឃើញ​មាន​ចំណាត់​ការ​ណាមួយ​ចំពោះ​ជន​សង្ស័យ​ប្រព្រឹត្តិ​ហិង្សា​មក​លើ​រូបលោក​នៅឡើយ​ទេ​ ​។​

​បច្ចុប្បន្ននេះ​លោក​ ​ឆន​ ​ផល្លា​ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​រតនគិរី​ ​អស់​រយៈពេល​ជាង​បួន​ខែ​មក​ហើយ​ ​បន្ទាប់ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខណៈ​ពេល​រូបលោក​ទៅ​ពិនិត្យមើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​សេដា​ ​ស្រុក​លំ​ផាត់​ ​ខេត្ត​រតនគិរី​ ​។​ ​ការ​សម្រេច​សេចក្តី​របស់​សាលាដំបូង​ខេត្ត​រតនគិរី​ ​យ៉ាង​អយុត្តិធម៌​លើ​លោក​ ​ឆន​ ​ផល្លា​ ​គឺជា​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​គោលបំណង​គំរាមកំហែង​ ​បំភិតបំភ័យ​ ​និង​បំបាក់​ស្មារតី​របស់​លោក​ ​ក៏ដូចជា​សកម្មជន​បរិស្ថាន​ផ្សេងទៀត​ ​ដែល​សកម្ម​ក្នុង​ការចូលរួម​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ ​។​

​យើងខ្ញុំ​ស្នើសុំ​ឱ្យ​ស្ថាប័ន​តុលាការ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក​ ​ឆន​ ​ផល្លា​ ​និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​ដោយ​ឥត​លក្ខខណ្ឌ​ ​។​ ​យើងខ្ញុំ​ទាំងអស់គ្នា​ក៏​សង្ឃឹម​ដែរ​ថា​ ​រាជរដ្ឋាភិបាល​នឹង​ចងចាំ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​កម្ពុជា​ ​និង​ធានា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការចូលរួម​ក្នុង​ជីវភាព​សង្គមជាតិ​ ​៕​

សេចក្ដីថ្លែងការណ៍នេះ គាំទ្រដោយ៖ុ
១. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៤. គណ:កម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៦. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៧. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៨. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP)
៩. អង្គការស្ពានសន្តិភាព (PBO)
១០. អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១១. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP Center)
១២. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
១៣. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
១៤. បណ្តាញយុវជនកម្ពុជា (CYN)
១៥. អង្គការសមាគមធាងត្នោត (STT)
១៦. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
១៧. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៨. សហគមន៍បឹងប្រាំ (បាត់ដំបង)
១៩. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
២០. សហគមន៍ដីធ្លីខេត្តប៉ៃលិន
២១. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
២២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
២៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៤. សហគមន៍ថ្មដា (ពោធិ៍សាត់)
២៥. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
២៦. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
២៧. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
២៨. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
២៩. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៣០. សហគមន៍ព្រៃឡង់ (ស្ទឹងត្រែង)
៣១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៣៣. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣៤. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៣៥. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣៦. សហគមន៍ដីធ្លីតានូន (កោះកុង)
៣៧. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៣៨. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៣៩. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៤០. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៤១. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៤២. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
៤៣. សហគមន៍អមលាំង (កំពង់ស្ពឺ)
៤៤. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៤៥. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៤៦. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៤៧. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៤៨. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៤៩. សហគមន៍ដីធ្លីតានី (សៀមរាប)
៥០. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥១. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៥២. សហគមន៍មានជ័យ (ស្វាយរៀង)
៥៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៥៤. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៥៥. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ក្រចេះ)
៥៦. សហគមន៍ប្រម៉ារួបរួម (ក្រចេះ)
៥៧. សហគមន៍សំបុក (ក្រចេះ)
៥៨. សហគមន៍តាម៉ៅ (ក្រចេះ)
៥៩. សហគមន៍ដារ (ក្រចេះ)
៦០. សហគមន៍ចង្ក្រង់ (ក្រចេះ)
៦១. សហគមន៍កន្ទួត (ក្រចេះ)
៦២. សហគមន៍សោប (ក្រចេះ)
៦៣. សហគមន៍គ្រញូងសែនជ័យ (ក្រចេះ)
៦៤. សហគមន៍ក្បាលដំរី (ក្រចេះ)
៦៥. សហគមន៍ព្រែកសាម៉ាន់ (ក្រចេះ)
៦៦. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ត្បូងឃ្មុំ)
៦៧. សហគមន៍ប្រផាត់ (ត្បូងឃ្មុំ)
៦៨. សហគមន៍បីម៉ែត្រ (ត្បូងឃ្មុំ)
៦៩. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
៧០. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
៧១. សហគមន៍ចាន់មូល (ត្បូងឃ្មុំ)
៧២. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
៧៣. ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិច (មណ្ឌលគិរី)
៧៤. សហគមន៍ដីធ្លីឃុំត្បែង (សៀមរាប)
៧៥. សហគមន៍ដីធ្លីឃុំខ្នារសណ្តាយ (សៀមរាប)
៧៦. សហគមន៍ដីធ្លីឃុំពាក់ស្នែង (សៀមរាប)
៧៧. សហគមន៍ដីធ្លីឃុំលាងដៃ (សៀមរាប)
៧៨. សហគមន៍ស្វាយលើ (សៀមរាប)
៧៩. សហគមន៍តាសៀម (សៀមរាប)
៨០. សហគមន៍បឹងមាលា (សៀមរាប)
៨១. សហគមន៍សំរោង (សៀមរាប)
៨២. សហគមន៍ស្រែណូយ (សៀមរាប)
៨៣. សហគមន៍ស្ពានត្នោត (សៀមរាប)
៨៤. សហគមន៍ចាន់ ស (សៀមរាប)
៨៥. សហគមន៍តាយ៉ែក (សៀមរាប)
៨៦. សហគមន៍ឃុំរមណីយ (ព្រះវិហារ)
៨៧. សហគមន៍ឃុំរមទម (ព្រះវិហារ)
៨៨. សហគមន៍ឃុំម្លូរព្រៃមួយ (ព្រះវិហារ)
៨៩. សហគមន៍ឃុំម្លូរព្រៃពីរ (ព្រះវិហារ)
៩០. សហគមន៍ឃុំស្អាង (ព្រះវិហារ)
៩១. សហគមន៍ឃុំតស៊ូ (ព្រះវិហារ)
៩២. សហគមន៍ឃុំសង្កែមួយ (ព្រះវិហារ)
៩៣. សហគមន៍ឃុំរក្សា (ព្រះវិហារ)
៩៤. សហគមន៍ឃុំឆែបមួយ (ព្រះវិហារ)
៩៥. សហគមន៍ឃុំត្បែងមួយ (ព្រះវិហារ)
៩៦. សហគមន៍ឃុំត្បែងពីរ (ព្រះវិហារ)
៩៧. សហគមន៍ឃុំចំរើន (ព្រះវិហារ)
៩៨. សហគមន៍ឃុំស្រយង់ (ព្រះវិហារ)
៩៩. សហគមន៍ឃុំធ្មា (ព្រះវិហារ)
១០០. សហគមន៍ឃុំពោធិ៍ (ព្រះវិហារ)
១០១. សហគមន៍ឃុំពុទ្ទ្រា (ព្រះវិហារ)
១០២. សហគមន៍ឃុំរអាង (ព្រះវិហារ)
១០៣. បណ្តាញអ្នកការពារសិទ្ធិមនុស្ស (ស្ទឹងត្រែង)
១០៤. សហគមន៍ឃុំបុស្បូវ (បន្ទាយមានជ័យ)
១០៥. សហគមន៍ប៉ោយចារ (បន្ទាយមានជ័យ)
១០៦. សហគមន៍ឃុំពេជចង្វា (កំពង់ឆ្នាំង)
១០៧. សហគមន៍ឃុំអញ្ចាញរូង (កំពង់ឆ្នាំង)
១០៨. សហគមន៍ឃុំជាំសង្កែ (កំពង់ស្ពឺ)
១០៩. សហគមន៍ឃុំភ្នំដី (បន្ទាយមានជ័យ)
១១០. សហគមន៍ឃុំក្បាលទឹក (កំពង់ឆ្នាំង)
១១១. សហគមន៍ដីធ្លីបឹងប្រាំ (បាត់ដំបង)
១១២. សហគមន៍នេសាទ ដូនទ្រី (បាត់ដំបង)
១១៣. សហគមន៍ស្តីក្រោមរហាលសួង (បាត់ដំបង)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២. Cambodian Center for Human Rights (CCHR)
៣. Cambodian Human Rights and Development Association (ADHOC)
៤. Committee for Free and Fair Elections in Cambodia (COMFREL)
៥. Center for Alliance of Labor and Human Rights (CENTRAL)
៦. Alliance for Conflict Transformation (ACT)
៧. Coalition of Cambodian Farmers Community (CCFC)
៨. Youth Resources Development Program (YRDP)
៩. Peace Bridges Organization (PBO)
១០. Cambodian Institute for Democracy (CID)
១១. People Center for Development and Peace (PDP Center)
១២. Coalition for Integrity and Social Accountability (CISA)
១៣. Cambodia’s Independent Civil Servants Association (CICA)
១៤. Cambodian Youth Network (CYN)
១៥. Sahmakum Teang Tnaut (STT)
១៦. Affiliated Network for Social Accountability (ANSA)
១៧. Cambodian Human Rights Action Coalition (CHRAC)
១៨. Boeung Pram Community (Battambang)
១៩. O’Vor Preng Community (Battambang)
២០. Pailin Land Community
២១. Chakrei Land Community (Banteay Meanchey)
២២. Phum Sela Khmer Land Community (Banteay Meanchey)
២៣. Community to Protect Nature (Pursat)
២៤. Thmar Da Community (Pursat)
២៥. O’Chamsrey Tradakpong Community (Kampong Thom)
២៦. Kuy Indigenous Community (Preah Vihear)
២៧. Peam Ros Community (Kampong Speu)
២៨. Prey Peay Community (Kampot)
២៩. Samaki Sangkae Pi Meanrith Community (Preah Vihear)
៣០. Prey Lang Community (Stung Treng)
៣១. 197 Land Community (Koh Kong)
៣២. Areng Indigenous Community (Koh Kong)
៣៣. Chi Kha Kraom Land Community (Koh Kong)
៣៤. Koh Sralao Fishery Community (Koh Kong)
៣៥. Chi Kha Leu Land Community (Koh Kong)
៣៦. Ta Nuon Land Community (Koh Kong)
៣៧. Bos Snaor Community (Tboung Khmum)
៣៨. Srae Prang Community (Tboung Khmum)
៣៩. Tunlung Community (Tboung Khmum)
៤០. Sre Ampel Water Fall Tourism Forest Community (Kampong Chhnang)
៤១. Steung Khsach Sor Forestry Resource (Kampong Chhnang)
៤២. Charay Indigenous Community (Ratanakiri)
៤៣. Am Laeng Community (Kampong Speu)
៤៤. Building and Wood Worker’s Trade Union Federation of Cambodia (BWTUC)
៤៥. Cambodian Alliance of Trade Unions (CATU)
៤៦. Independent Trade Union Federation (INTUFE)
៤៧. Cambodian Tourism Workers Union Federation (CTWUF)
៤៨. Khlaeng Teok 78 Community (Siem Reap)
៤៩. Tany Land Community (Siem Reap)
៥០. Andong Trabek Land Community (Svay Rieng)
៥១. Samaki Chek Meas Community (Svay Rieng)
៥២. Mean Chey Community (Svay Rieng)
៥៣. Prey Lang Community (Kampong Thom)
៥៤. Raksmei Samaki Community (Kampong Speu)
៥៥. Human Right Defender Network (Kratie)
៥៦. Broma Roub Roum Community (Kratie)
៥៧. Sambok Community (Kratie)
៥៨. Tamao Community (Kratie)
៥៩. Da Community (Kratie)
៦០. Chang Krang Community (Kratie)
៦១. Kantout Community (Kratie)
៦២. Saob Community (Kratie)
៦៣. Kra-nhung Senchey Community (Kratie)
៦៤. Kbal Damrei Community (Kratie)
៦៥. Prek Saman Community (Kratie)
៦៦. Human Right Defender Network (Tboung Khmum)
៦៧. Praphat Community (Tboung Khmum)
៦៨. Bey Met Community (Tboung Khmum)
៦៩. Chaom Kravean Community (Tboung Khmum)
៧០. Trapaeng Pring Community (Tboung Khmum)
៧១. Chan Moul Community (Tboung Khmum)
៧២. Kambrers Community (Tboung Khmum)
៧៣. Indigenous Community Network Working Group (Mundulkiri)
៧៤. Tbaeng Commune Land Community (Siem Reap)
៧៥. Khnar Sanday Commune Land Community (Siem Reap)
៧៦. Paek Sneng Commune Land Community (Siem Reap)
៧៧. Leang Dai Commune Land Community (Siem Reap)
៧៨. Svay Leur Community (Siem Reap)
៧៩. Ta Siem Community (Siem Reap)
៨០. Beong Meala Community (Siem Reap)
៨១. Samrong Community (Siem Reap)
៨២. Sre Noy Community (Siem Reap)
៨៣. Spean Thnaot Community (Siem Reap)
៨៤. Chan Sar Community (Siem Reap)
៨៥. Ta Yaek Community (Siem Reap)
៨៦. Romney Commune Community (Preah Vihear)
៨៧. Romtom Commune Community (Preah Vihear)
៨៨. Mlou Prey 1 Commune Community (Preah Vihear)
៨៩. Mlou Prey 2 Commune Community (Preah Vihear)
៩០. Sa-ang Commune Community (Preah Vihear)
៩១. Tarsou Commune Community (Preah Vihear)
៩២. Sangkae 1 Commune Community (Preah Vihear)
៩៣. Reaksa Commune Community (Preah Vihear)
៩៤. Chaep 1 Commune Community (Preah Vihear)
៩៥. Tbaeng 1 Commune Community (Preah Vihear)
៩៦. Tbaeng 2 Commune Community (Preah Vihear)
៩៧. Chamroeun Commune Community (Preah Vihear)
៩៨. Sra Yorng Commune Community (Preah Vihear)
៩៩. Thmea Commune Community (Preah Vihear
១០០. Por Commune Community (Preah Vihear)
១០១. Puttrea Commune Community (Preah Vihear)
១០២. Ro Ang Commune Community (Preah Vihear)
១០៣. Human Right Defender Network (Steong Treng)
១០៤. Bos Sbov Commune Community (Banteay Meanchy)
១០៥. Poychar Community (Banteay Meanchey)
១០៦. Pich Changva Community (Kampong Chhnang)
១០៧. Anchanh Rong Community (Kampong Chhnang)
១០៨. Choam Sangkea Community (Kampong Speu)
១០៩. Phnom Chi Community (Banteay Meanchey)
១១០. Kbal Tuek Commune Community (Kampong Chhnang)
១១១. Boeng Bram Community (Battambang)
១១២. DonTri Community (Battambang)
១១៣. Sdey Krom Rohal Soung Community (Battambang)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា