អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​តម្កល់​ការ​ផ្តន្ទាទោស​លោក​ ​កង​ ​សារ៉ន​ ​ដាក់​ក្នុងពន្ធនាគារ​ ​

ចេញផ្សាយ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
សាលា​ឧទ្ធរណ៍​បាត់​ដំបង (ហ្វេសប៊ុក)

សាលាឧទ្ធរណ៍​បាត់​ដំបង​ថ្ងៃនេះ​ ​បាន​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​ដោយ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​លើ​ ​លោក​ ​កង​ ​សារ៉ន​ ដែលជា​សកម្ម​ជន​សង្គម ហើយ​​​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​កាលពី​ខែ​ ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​ ​ជុំវិញ​ការ​បញ្ចេញមតិ​របស់​លោក​ទៅលើ​បញ្ហា​ន​យោ​បាយ​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​ ​របស់​លោក​ ​។​

​លោក​ ​សារ៉ន​ ​ត្រូវ​បាន​ចាប់ខ្លួន​ដំបូង​កាលពី​ថ្ងៃ​ទី​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ពេល​ដែល​លោក​បាន​បញ្ចេញមតិ​នៅ​ក្នុង​វីដេអូ​មួយ​ ​ដែល​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​លោក​ ​នៅ​អំឡុង​ពេល​នៃ​ការឃោសនាបោះឆ្នោត​ថ្នាក់​ជាតិ​ ​។​ ​ក្រោយមក លោក​ ​សារ៉ន​ ​ក៏​ត្រូវ​បាន​លែង​វិញ​បន្ទាប់ពី​លោក​បាន​ធ្វើការ​សុំទោស​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​លោក​ត្រូវ​បាន​កាត់ទោស​ ​ដោយ​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែវិច្ឆិកា​ ​ពី​បទ​ “​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” “​ជេរប្រមាថ​ជា​សាធារណៈ​” ​និង​បទ​ “​ប្រមាថ​ចំពោះ​អង្គ​ព្រះម​ហា​ក្សត្រ​” ​ហើយ​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​។​ ​លោក​ ​សារ៉ន​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ ​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​បន្ទាយ​មាន​ជ័យ ​។​

​សាលាឧទ្ធរណ៍​បាត់​ដំបង​ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​ខាងលើ​នេះ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​។​ ​ដូចនេះ​លោក​នឹង​នៅ​បន្ត​ក្នុង​ពន្ធ​នាគា​រ​ ​រង់ចាំ​ការ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ ​។​

​កាលពី​ខែ​ធ្នូ​ ​នគរបាល​ចំនួន​ ​៦​ ​នាក់​ ​បាន​ចូលក្នុង​ទីស្នាក់ការ​របស់​អង្គការ​លី​កា​ដូ​ខេត្ត​បន្ទាយ​មានជ័យ​ ​និង​បាន​នាំ​ក្រុម​គ្រួសារ​លោក​សារ៉ន​ ​ចំនួន​ ​៤​នាក់​ ​ដែល​មករ​ក​សេវា​ប្រឹក្សា​ផ្លូវច្បាប់​ពី​អង្គការ​ ​លី​កា​ដូ ​ចេញទៅ​ ​។​ ​នគរបាល​មិនបាន​បង្ហាញ​ឯកសារ​អ្វី​ទាំងអស់​ ​ដល់​បុគ្គលិក​អង្គការ​ ​លី​កា​ដូ ​ហើយ​ក្រុម​គ្រួសារ​ទាំងបួន​នាក់​ត្រូវ​បាន​នគរបាលអនុញ្ញាត​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​​ប៉ុន្មាន​ម៉ោង​ក្រោយមក​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា