អត្ថបទខ្លីៗ

តុលាការ​កំពូល​សម្រេច​ឱ្យ​សកម្មជន​បឹង​កក់​ពីរ​រូប​រួចផុតពី​បទចោទ

ចេញផ្សាយ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៤
F T M
លោកយាយ ង៉ែត ឃុន ឬ លោកយាយ ម៉ាមី រូបថតនៅក្រៅតុលាការកំពូល កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅក្នុងសវនាការមួយផ្សេងទៀតជាមួយសកម្មជនតំបន់បឹងកក់ផ្សេងទៀត ។

​តុលាការ​កំពូល​នៅ​ព្រឹកនេះ​បាន​សម្រេច​ឱ្យ​សកម្មជន​ដីធ្លី​ពីរ​រូប​មកពី​សហគមន៍​បឹង​កក់​ ​រួចផុត​ពី​បទចោទ​ ​។​ ​សកម្មជន​ទាំងពីរ​ ​មាន​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​អាយុ​៨​៣​ឆ្នាំ​ (​ហៅ​យាយ​ម៉ា​មី​) ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ ​អាយុ​៥​៨​ឆ្នាំ​ ​ត្រូវ​បាន​​សាលាដំបូង​ ​និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​១​២​ ​។​

​សមាជិក​សហគមន៍​បឹង​កក់​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ប្រឈម​នឹង​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ជួល​បឹង​កក់​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​។​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ជាបន្តបន្ទាប់​ ​និង​ត្រូវ​បាន​កាត់ទោស​ពី​បទល្មើស​ទាក់ទង​នឹង​ការ​ការពារ​ផ្ទះ​របស់​ពួកគេ​ ​និង​ហ៊ាន​និយាយ​តវ៉ា​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​។​

​ការចោទប្រកាន់​នេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​មាន​ក្រដាស​សរសេរ​ជាច្រើន​សន្លឹក​ ​គំរាម​ថា​នឹង​សម្លាប់​អតីត​សមាជិក​សហគមន៍​ម្នាក់​ឈ្មោះ​ ​លី​ ​មុំ​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រាយប៉ាយ​នៅ​ខាងមុខ​ផ្ទះ​របស់​នាង​។​ ​អ្នកស្រី​ ​លី​ ​មុំ​ ​បាន​ដាក់ពាក្យបណ្ដឹង​ទៅលើ​សមាជិក​សហគមន៍​បឹង​កក់​ប្រាំមួយ​នាក់​ ​ដែល​ក្នុង​នោះ​រួម​ទាំង​ ​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ផង​ដែរ​ ​។​ ស្រ្ដី​ទាំង​ប្រាំមួយ​នាក់​នោះ​បាន​អះអាង​ថា​ ​ពួកគេ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​គំរាមកំហែង​នោះ​ទេ​ ​។​

​ទោះបីជា​ ​អ្នកស្រី​ ​មុំ​ ​បាន​ដក​ពាក្យបណ្ដឹង​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៦​ ​ក៏ដោយ​ ​ក៏​ស​មា​ក​ជិ​ក​សហគមន៍​ប្រាំមួយ​នាក់​ ​នៅតែ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ ​យោងតាម​មាត្រា​ ​២​៣​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៨​ ​ប៉ុន្តែ​ទោស​ពន្ធ​នាគា​រ​ចំនួន​ ​៦​ ​ខែ​ត្រូវ​បាន​ព្យួរ​ ​។​ ​សកម្មជន​ដីធ្លី​ ​៤​នាក់​ ​ដែល​រួម​ទំា​ង​ ​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ ​បាន​ប្ដឹងឧទ្ធរណ៍​ទៅសាលាឧទ្ធរណ៍​ភ្នំពេញ​ ​ហើយ​នៅ​ថ្ងៃ​ទី​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​​សាលាដំបូង​ទុកជា​បានការ​ដដែល​ ​។​

​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ ​គឺជា​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ​ដែល​ប្ដឹង​សាទុក្ខ​ទៅ​ ​កាន់​តុលាការ​កំពូល​ ​។​ ​នៅ​ថ្ងៃនេះ​តុលាការ​កំពូល​បាន​សម្រេច​ទម្លាក់​ចោល​ការចោទប្រកាន់​ខាងលើ​នេះ​ ​គឺ​អស់​រយៈពេល​ជិត​ ​១​២​ឆ្នាំ​ ​បន្ទាប់ពី​ព្រឹត្តិការណ៍​ដែល​កើតមាន​នៅ​ក្នុង​ការចោទប្រកាន់​បាន​កើតឡើង​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា