អត្ថបទខ្លីៗ

​ពលរដ្ឋ​ ​២​៥​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

ចេញផ្សាយ ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤
F T M
​នគរបាល​បាន​បិទផ្លូវ​ទៅ​តំបន់​ដែល​កំពុង​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​កាលពី​ ​ថ្ងៃ​ទី​៧​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ជិត​ផ្លាក​សញ្ញា​ដ៏​ធំ​មួយ​នៅ​លើ​ដីសម្បទាន​របស់​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ។

​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ប្រជាពលរដ្ឋ​ចំនួន​ ​២​៩​នាក់​ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​ចោទប្រកាន់​ ​ប្រជា​ពល​ដ្ឋ​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ "​កាប់​រាន​ព្រៃ​ ​ឈូស​ឆាយដី​ព្រៃ​ ​ហ៊ុំ​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​" ​យោង​តាម​មាត្រា​ ​៩​៧​ ​កថាខណ្ឌ​ទី​ ​១​ ​ចំណុច​ ​៦​ ​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​ ​។​ ​៤​នាក់​ក្នុងចំណោម​២​៩​នាក់​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​ហើយ​២​៥​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​នាគារ​ខេត្ត​ព្រះវិហារ​ ​។​ ​ក្នុងចំណោម​ពួកគេ​ទាំងនោះ​ ​មាន​ ​១​៣​នាក់​ជា​បុរស​ ​និង​១​២​នាក់​ជា​ស្រ្តី ​។​

​ពួកគេ​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន​នៅដើមខែនេះ​ ​បន្ទាប់ពី​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​រួម​ជាមួយនឹង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ ​ចូល​ទៅកាន់​ទីតាំង​ដី​ដែល​មាន​ជម្លោះ​នោះ​ដោយមាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​ ​។​ ​អាជ្ញាធរ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​ ​ប្រើប្រាស់​គ្រាប់បែកផ្សែង​ ​និង​ចាប់ខ្លួន​អ្នកភូមិ​ផង​ដែរ​ ​។​

​ការចោទប្រកាន់​នេះ​ជា​ការ​វិវត្ត​ចុងក្រោយបង្អស់​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​។​ ​គ្រួសារ​​​ដែល​ប៉ះពាល់​រស់នៅ​ក្នុង​ភូមិ​ម្រេច​ ​ភូមិ​ស្រយង់​ត្បូង​ ​និង​ភូមិ​ក្តាក់ ​ហើយនិង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ទើប​មក​តាំងទីលំនៅ​នៅ​ក្នុង​តំបន់​នោះ​ ​។​ ​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​១​១​ ​នៅ​ក្នុង​ឃុំ​ស្រយង់​ ​និង​ឃុំ​ភ្នំ​ត្បែង​ពីរ​ ​ស្រុក​គូលែន​ ​ខេត្ត​ព្រះវិហារ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា