បណ្ណាល័យ

វីដេអូ

វីដេអូ | សហគមន៍ដីធ្លី​ ​សម្ដែងមតិ​ស្នើសុំ​សិទ្ធិទទួលបាន​ការអនុគ្រោះ

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១audio available

នេះជា​ សំឡេង​ និងរឿងរ៉ាវ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ ដែល​កំពុង​ប្រឈម​​នឹង​ផលវិបាក​នៃបំណុល​ឥណទាន​ខ្នាតតូច​ ក៏ដូចជា​ការរំលោភ​យក​ដីធ្លី​របស់​ពួកគេ ។​ ផលវិបាក​នៃបំណុល​ឥណទាន​ខ្នាតតូច​ទាំងនោះ​រួមមាន​ ​ ការលក់ដី​ដោយបង្ខំ ​ពលកម្មកុមារ​ ចំណាកស្រុក​ ភាពអត់ឃ្លាន​​ និង​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើនទៀត ​ដែលបាន​លើកឡើង​នៅក្នុង​របាយការណ៍​រួមស្ដី​ពី​ “សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ ​សំឡេង​សហគមន៍​ដីធ្លីជាប់​ជំពាក់បំណុល” ។

វីដេអូ | ការយល់ដឹង​អំពី​សិទ្ធិ​កូនបំណុល​

ថ្ងៃទី​៩ ខែមេសា ឆ្នាំ២០២១audio available

ការយល់​ដឹង​​អំពី​សិទ្ធិ​របស់​​អ្នក​​ក្នុងនាម​​ជា​កូន​បំណុល​​ គឺ​មាន​​សារៈសំខាន់​​ខ្លាំង​ណាស់​ ។​ សូម​មេីល​​វីដេអូ​​ខាង​ក្រោម​នេះ​​ ដេីម្បី​ឈ្វេងយល់​ឱ្យបាន​ច្បាស់អំពី​​ផលវិបាក​​ ក៏ដូចជា​ឥរិយាបថ​មិនសមរម្យ​ និង​មិនត្រឹមត្រូវ​​ ដែល​កេីត​ចេញ​​ពីមន្រ្តីឥណទានមួយចំនួនក្នុង​វិស័យ​​មីក្រូហិរញ្ញវត្ថុ​​ និង​កម្ចី​ខ្នាត​តូច​​ នៅកម្ពុជា​ ។

វីដេអូ | សកម្មជន​ជា​ស្ត្រីកំពុង​ជាប់ឃុំ

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២១audio available

នាថ្ងៃ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ២០២១នេះ ​អង្គការ​លីកាដូ ​សូមស្នើសុំ​ឱ្យមានការ​ធ្វើឱ្យ​ប្រសើរឡើង​នៃស្ថានភាព​ដ៏លំបាក ប្រឈម​ដោយស្រ្តី ​និងក្មេងស្រី ​ដែលត្រូវបាន​ជាប់ឃុំនៅក្នុង​ពន្ធនាគារ​នានា ​ដែលមាន​លក្ខណៈ​ចង្អៀតណែន​ខ្លាំង​ប្រកប​ដោយ​គ្រោះថ្នាក់ ៕

ក្នុងចំណោម​ស្រ្តីទាំងនេះ​ មានស្ត្រី​ជាអ្នកការពារ​សិទ្ធិមនុស្ស​ដូចជា ​អ្នកស្រី​ ឈឿន ​ដារ៉ាវី​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា) ​កញ្ញា ឡុង គន្ធា ​និងកញ្ញា​ ភួន កែវរស្មី​ ។ ស្រ្តីទាំង​នេះ បានតស៊ូ​មិនខ្លាច​នឿយហត់​ ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកដទៃ​ ប៉ុន្តែ​ពួកគេ​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ទៅវិញ​ ដែលនេះ​ជាការ​ព្យាយាម​បញ្ឈប់​ភាពសកម្ម​និយម​បែប​អហិង្សា​របស់​ពួកគេ ។ ​

វីដេអូ | សកម្មជនជាស្ត្រីកំពុងជាប់ឃុំ៖ ភួន កែវរស្មី

ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២១audio available

សកម្មជន​ចលនាមាតាធម្មជាតិ​ កញ្ញា ​ភួន​ កែវរស្មី ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ​ឆ្នាំ២០២០​ ដោយសារ​ការងារ​បែបអហិង្សា​របស់នាង​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ពីការចង់បាន​របស់​បុគ្គល​ឯកជន ។

ពីដំបូង ​ម្ដាយ​របស់ ​កែវរស្មី ​មិនបាន​គាំទ្រ​ភាពសកម្មនិយម​ដ៏ក្លាហាន​របស់​កូនស្រី​គាត់ទេ ​ប៉ុន្តែ​ពេលនេះ​ អ្នកស្រី​បានមាន​ប្រសាសន៍ថា​ អ្នកស្រី​មិនគួរ​មិនគាំទ្រ​កូននោះទេ ​។

វីដេអូ | សកម្មជនជាស្ត្រីកំពុងជាប់ឃុំ៖ ឡុង គន្ធា

ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២១audio available

បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ​ឆ្នាំ២០២០​ ដោយសារ​គ្រោងដើរក្បួន​តវ៉ា​តែម្នាក់ឯង​ ដើម្បីអំពាវនាវ​ឱ្យមាន​ការអភិរក្ស​បឹងធម្មជាតិ​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ ​កញ្ញា ​ឡុង គន្ធា ​ត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ​អស់រយៈពេល​ជាង ១៨០ថ្ងៃហើយ ​គិតមក​ទល់ពេលនេះ ។ ​

បន្ទប់ឃុំឃាំង​របស់គន្ធាគឺ​តែងមាន​ផ្សែងបារី​របស់​អ្នកជាប់ឃុំ​ផ្សេងទៀត ។​ ជារៀងរាល់ថ្ងៃ ​គន្ធា ​ពិបាកដក​ដង្ហើមណាស់ ​ដោយសារ​បញ្ហា​ផ្សែងបារីនេះ ។​

វីដេអូ | សកម្មជនជាស្ត្រីកំពុងជាប់ឃុំ៖ អេង ម៉ាឡៃ

ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២១audio available

កាលពី​ខែកញ្ញា​ ឆ្នាំ២០២០​ សមាជិក​ចលនាខ្មែរថាវរៈ​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា) ​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់​ពី​ចូលរួម​ការតវ៉ា​អហិង្សាមួយ​ ដើម្បីទាមទារ​រកយុត្តិធម៌​សម្រាប់​លោក រ៉ុង ឈុន ​ប្រធានសហជីព​ដែលកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ ​។

នៅក្នុង​ពន្ធនាគារ​ ម៉ាឡៃ ​ប្រឈមនឹង​បញ្ហាប្រចាំថ្ងៃ​ជាច្រើន​ដូចជា ​ជំងឺ របួស ​និងភាពតាន​តឹងផ្លូវចិត្ត ។

វីដេអូ | សកម្មជនជាស្ត្រីកំពុងជាប់ឃុំ៖ ឈឿន ដារ៉ាវី

ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២១audio available

កាលពី​ខែសីហា​ ឆ្នាំមុន​ យុវនារី​ជាសកម្មជន​ ឈឿន ដារ៉ាវី​ ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ស្លៀក​ពាក់ស៊ីវិល​ ចាប់បោច​សក់​អូសចូល​ក្នុងរថយន្ត​ បន្ទាប់ពី​បានចូលរួម​ក្នុងបាតុកម្ម​អហិង្សា ​ដើម្បីស្នើសុំ​ឱ្យមានការ​ដោះលែង​លោក រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ ។ ​

បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ អ្នកស្រី ​ដារ៉ាវី​ បានកោរសក់​ និង​ធ្វើកូដកម្ម​បង្អត់​អាហារ​មួយចំនួន​​ ដើម្បី​តវ៉ាជំទាស់​ទៅនឹង​ការចាប់ខ្លួន​អ្នកស្រី​ដាក់ពន្ធនាគារ ។​

វីដេអូ | ទម្លាយភាព​ស្ងៀមស្ងាត់៖​ ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ និងឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២០audio available

ស្ដ្រី និង​ក្មេងស្រី ​ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ដោយសមាជិក​គ្រួសារ​ ជារឿយៗ​តែងជួប​ផលលំបាក​ជាខ្លាំង​ក្នុងការ​ទទួលបាន​តម្រូវការ​សុវត្ថិភាព​ និងសិទ្ធិ​ទទួលបាន​យុត្តិធម៌​របស់ពួកគាត់ ។​

“ប៉ូលីសគេថា​ រឿងនេះ​កុំឱ្យបែកខ្ចាត់ខ្ចាយ​ ធ្វើការ​ធ្វើឱ្យស្ងាត់ៗ​ ហើយខ្ញុំថា​ រឿង​ប៉ុណ្ណឹងហើយ​នៅចង់​ស្ងាត់ៗទៀត​ ដែល​កូនខ្ញុំ​ដល់ថ្នាក់​ប៉ុណ្ណឹងហើយ​នៅចង់​ឱ្យស្ងាត់ទៀត?​”

រយៈពេល​ជាងមួយឆ្នាំ​បន្ទាប់ពី​ សីហា (ឈ្មោះដាក់ឱ្យ) ​បានរាយការណ៍​ពីការ​រំលោភសេពសន្ថវៈ​ដោយជីតា​របស់នាង​ ប៉ុន្តែជីតា​របស់នាង​នៅមិនទាន់​ត្រូវបាន​ចាប់ខ្លួន​ក្រោយការ​ប្រព្រឹត្តបទល្មើស​នៅឡើយទេ ។​ ស្ថានភាព​បែបនេះ ​អាចមាន​ច្រើនទៀត​ក្រៅពី​ករណី​របស់សីហា ។​

វីដេអូ | ទិវាសិទ្ធិ​លំនៅឋាន​ពិភពលោក​ឆ្នាំ២០២០៖​ លើកកម្ពស់​សំឡេង​ប្រជាពលរដ្ឋ​ជាចម្បង

ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២០audio available

ជារៀងរាល់ឆ្នាំ​ សហគមន៍​ជាច្រើន​នៅលើ​ពិភពលោក​រួមគ្នា​ ប្រារព្ធ​ទិវាសិទ្ធិលំនៅឋាន​ពិភពលោក​ និង​សិទ្ធិទទួលបាន​ទីលំនៅ​សមរម្យ ។​ ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើននាក់​មិនទាន់​ទទួលបាន​ សិទ្ធិទទួលបាន​លំនៅឋាន​សមរម្យ​នៅឡើយទេ ។​ បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុនធំៗ​ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាត់បង់​ដីស្រែចំការ ​។ កង្វះខាត​នៃហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ដូចជា​ ផ្លូវថ្នល់​ សាលារៀន​ និងមណ្ឌលសុខភាព​ នាំឱ្យ​សហគមន៍​ទាំងនេះ​ឃ្លាតឆ្ងាយ​ពីសេវា​សាធារណៈ​មូលដ្ឋាន​​ដែល​ពួកគាត់​ត្រូវការ ដើម្បី​រស់នៅ​ប្រកប​ដោយសុវត្ថិភាព​ និងសេចក្ដី​ថ្លៃថ្នូរ ​។ ពីមួយឆ្នាំ​ទៅមួយឆ្នាំ ​សហគមន៍​ទាំងនេះ​បានចូលរួម​ជាមួយគ្នា​ក្នុងការ​តវ៉ា​ដោយសន្តិវិធី​ ដើម្បី​ស្នើសុំ​ឱ្យអាជ្ញាធរ​ធានាថា ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពួកគាត់​ក្នុងការ​រស់រាន​មានជីវិត​ និងមាន​ជីវភាព​រស់នៅ​សមរម្យទាំងនេះ​ ត្រូវបាន​គោរព ។

វីដេអូ | ស្រ្តីម្នាក់ ត្រូវបានរង​អំពើហិង្សា​ពីសំណាក់​កម្លាំងសន្ដិសុខ​ខណ្ឌ៧មករា

ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២០audio available

វីដេអូ | ការនាំឱ្យ​មានចំណាក​ស្រុក៖​ បំណុលមី​ក្រូហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន

ថ្ងៃទី​៥ ខែឧសភា ឆ្នាំ២០២០audio available

សម្រាប់​គ្រួសារ​ជាច្រើន​នៅភាគ​ពាយ័ព្យ​នៃប្រទេស​កម្ពុជា​ ការធ្វើ​ការងារ​ដោយ​ចំណាកស្រុក​គឺជាមធ្យោបាយ​តែមួយគត់​ដែលអាច​ឱ្យពួកគាត់​មានលទ្ធភាព​សងបំណុល​មីក្រូហិរញ្ញវត្ថុ ។​ នៅក្នុងវីដេអូនេះ​ បុរសនិងស្រ្តី ​រស់នៅ​តំបន់ព្រំដែន​កម្ពុជា-ថៃ​ ចែករំលែក​ភាពភ័យខ្លាច​អំពីអ្វីដែល​អាចនឹង​កើតឡើង​ប្រសិនបើ​ពួកគាត់​គ្មានលទ្ធភាព​សងបំណុល​ទាំងនោះ​បន្តទៅទៀត ៕

វីដេអូ | ជីវិតជាម្ដាយក្នុងពន្ធនាគារ

ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៩audio available

ដេីម្បី​ចូលរួម​​ប្រារព្ធ​យុទ្ធនាការ​​ ១៦​ ថ្ងៃ​​ ប្រឆាំង​នឹង​​អំពើ​ហឹង្សា​​លេី​ស្ត្រី​​ អង្គការ​​ លីកាដូ​​ ចេញ​ផ្សាយ​​កម្រង​វីដេអូ​ខ្លីៗ​​ ស្តីពី​ស្ថានភាព​​របស់​ស្ត្រី​​មាន​ផ្ទៃពោះ​​ និ​ងម្តាយ​​ជា​មួយ​​កូន​តូច​​ ដែលជាប់​​ក្នុង​ពន្ធនាគារ​​នៅ​កម្ពុជា​។​

ជីវិតគឺ​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅប្រទេស​កម្ពុជា​។ ការរំលោភ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ដូចជា​ កង្វះខាត​នៃអាហារ​ហូបចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ការការពារ​ផ្លូវច្បាប់​ ដែលកើតមាន​ឡើងជា​ច្រើនករណី​ ហើយជីវិតពិត​នៅក្នុង​ពន្ធនាគារ​គឺ ប្រសិនបើ​អ្នកជាប់ឃុំ​គ្មានប្រាក់បង់ទេ​ អ្នកទាំងនោះក៏​មិនទទួលបាន​សារៈសំខាន់​មូលដ្ឋាន​ទាំងនេះ​ផងដែរ។​

វីដេអូ | ជីវិតជាម្ដាយក្នុងពន្ធនាគារ

ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៩audio available

ដេីម្បី​ចូលរួម​​ប្រារព្ធ​យុទ្ធនាការ​​ ១៦​ ថ្ងៃ​​ ប្រឆាំង​នឹង​​អំពើ​ហឹង្សា​​លេី​ស្ត្រី​​ អង្គការ​​ លីកាដូ​​ ចេញ​ផ្សាយ​​កម្រង​វីដេអូ​ខ្លីៗ​​ ស្តីពី​ស្ថានភាព​​របស់​ស្ត្រី​​មាន​ផ្ទៃពោះ​​ និ​ងម្តាយ​​ជា​មួយ​​កូន​តូច​​ ដែលជាប់​​ក្នុង​ពន្ធនាគារ​​នៅ​កម្ពុជា​។​

ជីវិតគឺ​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅប្រទេស​កម្ពុជា​។ ការរំលោភ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ដូចជា​ កង្វះខាត​នៃអាហារ​ហូបចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ការការពារ​ផ្លូវច្បាប់​ ដែលកើតមាន​ឡើងជា​ច្រើនករណី​ ហើយជីវិតពិត​នៅក្នុង​ពន្ធនាគារ​គឺ ប្រសិនបើ​អ្នកជាប់ឃុំ​គ្មានប្រាក់បង់ទេ​ អ្នកទាំងនោះក៏​មិនទទួលបាន​សារៈសំខាន់​មូលដ្ឋាន​ទាំងនេះ​ផងដែរ។​

វីដេអូ | Tep Vanny message on the situation of women HRDs

ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩audio available

Land rights activist and human rights defender Tep Vanny has continued to speak out since her release from prison in September. Here she delivers a short message to mark the international campaign 16 Days of Activism Against Gender Based Violence.

វីដេអូ | ជីវិតជាម្ដាយក្នុងពន្ធនាគារ

ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ២០១៩audio available

ដេីម្បី​ចូលរួម​​ប្រារព្ធ​យុទ្ធនាការ​​ ១៦​ ថ្ងៃ​​ ប្រឆាំង​នឹង​​អំពើ​ហឹង្សា​​លេី​ស្ត្រី​​ អង្គការ​​ លីកាដូ​​ ចេញ​ផ្សាយ​​កម្រង​វីដេអូ​ខ្លីៗ​​ ស្តីពី​ស្ថានភាព​​របស់​ស្ត្រី​​មាន​ផ្ទៃពោះ​​ និ​ងម្តាយ​​ជា​មួយ​​កូន​តូច​​ ដែលជាប់​​ក្នុង​ពន្ធនាគារ​​នៅ​កម្ពុជា​។​

ជីវិតគឺ​ពិតជា​ពិបាក​ខ្លាំងណាស់​សម្រាប់​អ្នកជាប់ឃុំ​ក្នុងពន្ធនាគារ​នៅប្រទេស​កម្ពុជា​។ ការរំលោភ​សិទ្ធិមនុស្ស​ជាមូលដ្ឋាន​ដូចជា​ កង្វះខាត​នៃអាហារ​ហូបចុក​ ទឹកស្អាត​ ពេលវេលា​នៅក្រៅ​បន្ទប់ឃុំឃាំង​ និង​ការការពារ​ផ្លូវច្បាប់​ ដែលកើតមាន​ឡើងជា​ច្រើនករណី​ ហើយជីវិតពិត​នៅក្នុង​ពន្ធនាគារ​គឺ ប្រសិនបើ​អ្នកជាប់ឃុំ​គ្មានប្រាក់បង់ទេ​ អ្នកទាំងនោះក៏​មិនទទួលបាន​សារៈសំខាន់​មូលដ្ឋាន​ទាំងនេះ​ផងដែរ។​

វីដេអូ | លក់ដីដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ

ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៩audio available

ជារឿយៗ​ កសិករ​ជំពាក់​បំណុល​មីក្រូហិរញ្ញ​វត្ថុ​ ប៉ុន្តែ​ក្រោយមក​ ជួបភាព​លំបាក​ជាខ្លាំង​ក្នុងការ​ដោះបំណុល​វិញ ​ដោយសារ​តែ​តម្លៃទីផ្សារ​​ផលិតផល​កសិកម្មទាប​ ឬទទួលបាន​ទិន្នផលទាប។​ ជួលកាល​ ការលក់ដី​គឺជាមធ្យោបាយ​តែមួយគត់​ ដែលអាច​ឱ្យពួកគាត់​សងប្រាក់​កម្ចី​មីក្រូហិរញ្ញវត្ថុ។​

វីដេអូ | ការចំណាកស្រុក ព្រោះ​ជំពាក់​បំណុល

ថ្ងៃទី​១៣ ខែសីហា ឆ្នាំ២០១៩audio available

ពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ បាន​ធ្វើ​ការ​ចំណាក​ស្រុក ដើម្បី​​ដោះ​បំណុល​​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ។ របាយ​​ការណ៍​​របស់​​អង្គការ​​អន្តរជាតិ​ទេសន្តរ​​ប្រវេសន៍ (IOM) នៅឆ្នាំ ២០១៦ បាន​​បង្ហាញ​​ថា ពលរដ្ឋ​កម្ពុជា​​ជាង ៤០ ភាគ​រយ ដែល​​បាន​ធ្វើ​​ចំណាក​​ស្រុក គឺ​ដើម្បី​​ដោះ​បំណុល។

វីដេអូ | វដ្ដនៃបំណុល

ថ្ងៃទី​៨ ខែសីហា ឆ្នាំ២០១៩audio available

ទំហំមធ្យម​នៃកម្ចីខ្នាតតូច​នៅកម្ពុជា​ពេលនេះ ​គឺខ្ពស់​ជាងគេ​នៅលើ​ពិភពលោក។​ កសិករ​ជាច្រើន​បានធ្លាក់ខ្លួន​ចូលក្នុង​វដ្ដនៃបំណុល​ ដែលត្រូវ​បង្ខំចិត្ត​ខ្ចីប្រាក់​បន្ថែម​ច្រើនឡើងៗ​ ដើម្បី​រស់នៅ។ ​មើលវីដេអូ​ខាងក្រោម​ ដើម្បី​ស្វែងយល់​បន្ថែមពី​រឿងរ៉ាវ​របស់​បុរសម្នាក់៕​

វីដេអូ | ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពាន​ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា

ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៩audio available

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។ ដោយ​យោង​តាម​របាយ​ការណ៍​រួម​របស់​​អង្គការ​ លីកាដូ និង​សមាគម​ធាង​ត្នោត បាន​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពល​រដ្ឋ​​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែលនេះបណ្តាល​ឱ្យ​​អាចកើតមាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កំលាំង​ពលកម្ម​កុមារ ការ​ធ្វើចំណាក​ស្រុក​ដោយ​សារ​​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល។

​ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ។ ការ​សិក្សា​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញ​ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បន្ទាប់​ពីអ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយ​នឹង​អតិថិជន​ចំនួន២៨​នាក់​របស់គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ។

វីដេអូ | ការលើកកម្ពស់សកម្មជនជាស្រ្តី

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០១៩audio available

សកម្មជនជាស្ត្រី បានបន្តដឹកនាំ និងតស៊ូដើម្បីសិទិ្ធមនុស្ស នៅក្នុងប្រទេសកម្ពុជា។ ដើម្បីប្រារព្ធទិវាសិទិ្ធនារីអន្តរជាតិ សូមលោកអ្នកទស្សនាខ្សែវីដេអូខ្លីមួយ ដែលនិយាយអំពីស្ត្រីបួននាក់រៀបរាប់ពីបទពិសោធន៍របស់អ្នកទាំងនោះ ជាសកម្មជន ក្នុងកិច្ចការពារសិទិ្ធដីធ្លី សិទិ្ធការងារ និងសិទិ្ធបរិស្ថានសង្គម។

<< ទំព័រមុន ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ