សេចក្តីថ្លែងការណ៍

តុលាការកំពូលរក្សាការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើបុគ្គលិក អង្គការលីកាដូ

ចេញផ្សាយ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១២
F T M

សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO) បានប្រកាសថ្កោល
ទោសជា ឱឡារិកចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនាព្រឹកមិញនេះ ក្នុងការ រក្សាការចោទប្រកាន់ ដោយគ្មានហេតុផលត្រឹមត្រូវលើលោក លាង សុខជឿន ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ សាលាដំបូងខេត្តតាកែវបានផ្តន្ទាទោសលោក សុខជឿន ឲ្យជាប់ពន្ធនាគារ​
រយៈពេល២ឆ្នាំ ពីបទផ្សព្វផ្សាយពត៌មានមិនពិតក្នុងការជួយអ្នកដទៃចែក ខិត្តប័ណ្ឌដែល មានលក្ខណៈនយោបាយ។​ ការចោទប្រកាន់នេះ មិនមានសាក្សីដើម្បីផ្តល់សាក្ខីកម្ម ឬ មិនមានភស្តុតាងដែលគួរឲ្យជឿនៅក្នុងតុលាការនោះទេ។​
​ចៅក្រមជំនុំជម្រះ បានផ្អែកទាំងស្រុង លើអត្ថបទសរសេរដែលមិនមានលក្ខណៈ មិនគួរឲ្យជឿដែលបានសរសេរដោយ​
មន្ត្រីនគរបាល នៃក្រសួងមហាផ្ទៃហើយធ្វើការព្រងើយកន្តើយលើសាក្ខីកម្មនៅក្នុងតុលាការ និងភស្តុតាងយ៉ាង ច្បាស់​
ដែលបញ្ជាក់ពីភាពគ្មានពិរុទ្ធរបស់សុខជឿន។

ក្រោយពេលសវនាកាអស់រយៈពេល ២ម៉ោងនៅទីក្រុងភ្នំពេញថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ ចៅក្រមសាលា​
ឧទ្ធរណ៍លោក ប៉ុល សំអឿន បានចេញសាលដីកាតម្កល់សាលក្រម សាលាដំបូងខេត្តតាកែវនៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០១១។ ជាថ្មីម្តងទៀត សវនាការសាលាឧទ្ធរណ៍ បានខកខានក្នុងការបង្ហាញនូវភស្តុតាងដែលគួរឲ្យជឿអំពី ​
ពិរុទ្ធភាព​របស់លោកសុខជឿន។

លើសពីនេះទៅទៀត សាលដីកាសាលាឧទ្ធរណ៍បានធ្វើការកែប្រែការផ្តន្ទាទោសប្រឆាំងនឹងលោក សុខជឿនដោយ​​ឥតបានគិតទុកជាមុន ពីបទផ្សព្វផ្សាយពត៌មានមិនពិតតាមមាត្រា ៦២ នៃច្បាប់ ព្រហ្មទណ្ឌរបស់អ៊ុនតាក់មកជាបទ​​ញុះញង់តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ការផ្លាស់ប្តូរនេះ ដែលត្រូវបានប្រកាសជាលើកដំបូងនៅក្នុងសាល​​
ដីកា​សាលាឧទ្ធរណ៍​ គឺផ្ទុយយ៉ាងច្បាស់ពី គោលការណ៍ដែលបានតាក់តែងយ៉ាងល្អ នៃក្រមព្រហ្មទណ្ឌ។ សុខជឿន​​ ត្រូវបានផ្តន្ទាទោសភ្លាមៗ ពីបទល្មើសព្រហ្មទណ្ឌ ដែលខ្លួនមិនដែលមានឱកាសឆ្លើយបដិសេធ ហើយនៅក្នុងមាត្រា​
ដែល មិនមានចែងនៅពេលដែលបទល្មើសបានប្រព្រឹត្ត។ វិធីសាស្ត្របែបនេះ គឺពិតជាខុសឆ្គងទាំងស្រុងព្រោះច្បាប់​
កម្ពុជាអនុញ្ញាតឲ្យសាលាឧទ្ធរណ៍ធ្វើការពិចារណាឡើងវិញលើអង្គហេតុប៉ុណ្ណោះ។​

លោក សុខជឿនមិនមានសក្តានុពលក្នុងការបង្ហាញសាក្សី និងភស្តុតាងថ្មី ដើម្បីការពារប្រឆាំង ទៅនឹងការចោទ​
ប្រកាន់ពីបទញុះញង់ ដែលត្រូវបានជូនដំណឹងជាមុនដល់គាត់យ៉ាងណាក៏ដោយ។គ្មានចំនុចនៃភាពមិនស្របគ្នាទាំង​
នេះ បង្កជាបញ្ហាដល់តុលាការកំពូលនៃថ្ងៃនេះទេ។ បន្ទាប់ពី សវនាការអស់រយៈពេល មួយម៉ោងដែលបានចាប់​
ផ្តើមតាំងពីម៉ោង៩ព្រឹក ប្រធានចៅក្រមជំនុំ ជម្រះ លោកចៅក្រម គឹម ផន បានអានសាលដីកាដែលរក្សាសេចក្តី​
សម្រេចរបស់ សាលាឧទ្ធរណ៍។ លើសពីនេះទៅទៀត ដើម្បីអនុវត្តម្តងទៀតនូវការលើកចោលរបស់សាលាឧទ្ធរណ៍​
នៃការរួចទោស និងអង្គហេតុដែលមិនសូវស្រួល ឧទារហណ៍ការពិតដែលដីកា ចាប់ខ្លួន ដំបូងមិនមានឈ្មោះ លោក​
សុខជឿនផង តុលាការកំពូលបានអះអាងថា សាលាឧទ្ធរណ៍ មានសិទិ្ធក្នុងការផ្លាស់ប្តូរបទចោទគ្រប់ពេលវេលា។​ តុលាការបានដកស្រង់យ៉ាងចម្លែកតែមាត្រា ៤៤៨ សម្រាប់ការអះអាងនេះ។ ក៏ប៉ុន្តែមាត្រា៤៤៨ នៃក្រមនីតិវិធី​
ព្រហ្មទណ្ឌ មិនបានចែងអំពី សមត្ថភាពរបស់តុលាការ ក្នុងការធ្វើការផ្លាស់ប្តូរបែបនេះទេ។ វាត្រឹមតែចែងអំពីពេល​​វេលាកំណត់ នៅក្នុងមាតិការទី២ស្តីពីបណ្តឹងសើរើរឿងក្តី។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ការគាំទ្រយ៉ាង​​លឿនរបស់តុលាការកំពូល ទៅលើសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ និងការ ផ្តល់ហេតុផលច្របូកច្របល់ គឺមិន​​មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ”។ លោកស្រី បានមានប្រសាសន៍ បន្តទៀតថា៖ “ករណីលោកសុខជឿន បានបង្ហាញ​​យ៉ាងសមស្របពីកង្វះខាតទាំងស្រុងនៃសេចក្តី ទៀងត្រង់ របស់តុលាការកម្ពុជា”។

លីកាដូជឿជាក់ថា ការយល់ស្របតាមសេចក្តីសម្រេចសាលាឧទ្ធរណ៍របស់តុលាការកំពូល ព្រម ទទួល ម្តងទៀតថា​​
ការ​ផ្តន្ទាទោសលោកសុខជឿនពីបទផ្សាយពត៌មានមិនពិត គឺគ្មានមូលហេតុតាំងពីដំបូងហើយសាលាដំបូងខេត្តតាកែវ​​ មិនគួរធ្វើការចោទប្រកាន់លោកថា មានពិរុទ្ធភាពនោះទេ។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “លោកសុខជឿននៅតែស្អាតស្អំ​ ក៏ដូចជាអង្គការលីកាដូផងដែរ”។ អ្នកនាងបានមានប្រសាសន៍បន្តទៀតថា៖ “ការសម្រេចចុងក្រោយលើនីតិវិធីដែល​​ មានកំហុសយ៉ាងធ្ងន់ធ្ងរដែលនាំយើងមកដល់ ចំនុចនេះគឺមិនមែនជាការមិនបានគិតទុកមុននោះទេ ទៅលើការវិនិច្ឆ័យ​​ទោសពន្ធនាគាររយៈ ពេល ២ឆ្នាំដល់លោកសុខជឿន”។

លោកសុខ ជឿន នឹងអនុវត្តពេញលេញចប់សព្វគ្រប់នូវទោសពន្ធនាគាររយៈពេល ២ឆ្នាំរបស់ លោក នៅសប្តាហ៍
ក្រោយ។ លោក នឹងត្រូវបានដោះលែងវិញតាមពេលវេលាដែលបានកំណត់នា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, President of LICADHO, 012 802 506
 Pilorge Naly, Director of LICADHO, 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា