សេចក្តីថ្លែងការណ៍

អង្គការ​សង្គម​ស៊ីវិល​សម្តែង​ក្តីបារម្ភ​ជាខ្លាំង​ចំពោះ​ការយាយី​ផ្នែក​តុលាការ​ទៅលើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ និង​សំណូមពរ​បញ្ឈប់​សកម្មភាព​យាយីទាំងនោះ​

ចេញផ្សាយ ថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៩
F T M

យើងខ្ញុំ​ជាក្រុម​សង្គមស៊ីវិល​ដែលមាន​រាយនាម​ខាងក្រោម​ សូមសម្តែង​ក្តីបារម្ភ​ជាខ្លាំងចំ​ពោះការយាយី​ផ្នែកតុលាការ​នាពេលថ្មីៗនេះ​ទៅលើអតីតមន្ត្រី​ជាប់ឆ្នោត​ និងសមាជិក​គណបក្សសង្គ្រោះជាតិ​តាមរយៈការចាប់ខ្លួន​ កោះហៅ ​និងឃុំខ្លួន​ដោយគ្មានមូលដ្ឋាន​ច្បាស់លាស់​នៅតាមបណ្តា​ខេត្តជាច្រើន។​ យើងខ្ញុំ ​ធ្វើការសំណូម​ពរដល់រាជរដ្ឋាភិបាល​កម្ពុជា ​សូមបញ្ឈប់​ការយាយីនេះ ​ហើយសូមចាត់​វិធានការ​ជាក់លាក់​ដើម្បីស្តារ​លំហលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ​ហើយនិង​សូមបង្ក​បរិយាកាស​ងាយស្រួល​ដល់ពលរដ្ឋ​គ្រប់រូប​ក្នុងការ​អនុវត្តសិទ្ធិ​សេរីភាព​ខាងការ​បញ្ចេញមតិ​ សមាគម​ ការជួបប្រជុំ​ និងការចូលរួម​ផ្នែកនយោបាយ​របស់ខ្លួន។​

នៅប៉ុន្មាន​សប្តាហ៍នេះ ​មានចំណាត់ការ​ផ្លូវច្បាប់​ជាច្រើនទៅ​លើអតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ក្នុងខេត្ត​បាត់ដំបង​ កំពង់ធំ ​កណ្តាល​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ និង​ខេត្តត្បូងឃ្មុំ។​ យ៉ាងហោចណាស់​មានអតីត​សមាជិក​គណបក្សសង្គ្រោះជាតិ​និងសកម្មជន​ចំនួន ១៤០ រូប​ បានទទួល​ដីកាកោះ​ពីសាលាដំបូង​នៅតាមបណ្តាខេត្ត​នានាឱ្យចូលបង្ហាញខ្លួន​ដើម្បីសាកសួរ​ ឬ ត្រូវបាននគរបាល​មូលដ្ឋានសាកសួរ​។ ភាគច្រើន​នៃដីកាកោះ​ទាំងនេះ​ពុំផ្តល់មូលដ្ឋាន​ផ្លូវច្បាប់ជាក់លាក់​ដែលផ្អែក​តាមការចោទប្រកាន់​មិនច្បាស់លាស់ថា​ អ្នកទាំងនេះ​បានរំលោភ​ទៅលើសេចក្តីសម្រេចមួយ​កាលពីខែវិច្ឆិកា​ ឆ្នាំ២០១៧ ​ របស់តុលាការកំពូល​ដែលរងការរិះគន់​យ៉ាងច្រើន ដែលបាន​រំលាយគណបក្សសង្គ្រោះជាតិ​ និងបានហាមប្រាម​មន្ត្រីជាន់​ខ្ពស់គណបក្សនេះចំនួន១១៨ រូប​ ពីការចូលប្រឡូក​ក្នុងសកម្មភាព​នយោបាយសម្រាប់រយៈពេល ៥ ឆ្នាំ​។ អតីតសមាជិកគណបក្ស​សង្គ្រោះជាតិទាំង១៤០​ រូប ដែលទើបតែត្រូវបាន​តុលាការកោះហៅទាំងនោះ​មិនជាប់ឈ្មោះក្នុងបំរាម​ធ្វើនយោបាយនេះឡើយ។​

លើសពីនេះ លោក គង់ ម៉ាស់ អតីតសមាជិក​ម្នាក់នៃគណបក្សសង្គ្រោះជាតិ​ក្នុងខេត្តស្វាយរៀង ​ត្រូវបានចាប់និងបញ្ជូនខ្លួន​ទៅឃុំឃាំងជា​បណ្តោះអាសន្ន​ក្នុងខែមករាឆ្នាំ២០១៩​ ពីបទ “ប្រមាថ” ​និង “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ​(មាត្រា៥០២ និងមាត្រា៤៩៥​ នៃក្រមព្រហ្មទណ្ឌ​នៃព្រះរាជាណាចក្រកម្ពុជា)​ ទាក់ទងនឹងការ​បង្ហោះសារនៅលើបណ្តាញហ្វេសប៊ុក។​ សំណើសុំនៅក្រៅឃុំ​របស់លោកត្រូវបានតុលាការកំពូល​បដិសេធក្នុងខែឧសភា​ ឆ្នាំ២០១៩។ ក្នុងខែមីនា ឆ្នាំ២០១៩​ អតីតសមាជិកជាន់ខ្ពស់គណបក្ស​សង្គ្រោះជាតិដែលកំពុងស្ថិតនៅ​ក្នុងការនិរទេសខ្លួន​ចំនួន ៨ រូប ត្រូវបានតុលាការ​ចេញដីកាបង្គាប់ឱ្យនាំខ្លួនពីបទ​ “រួមគំនិតក្បត់” ​និងបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” (មាត្រា ៤៥៣​ មាត្រា ៤៩៤ ​និងមាត្រា ៤៩៥ ​នៃក្រមព្រហ្មទណ្ឌ)​ ទាក់ទងទៅនឹងការ​រៀបចំកិច្ចប្រជុំ​នៅក្រៅប្រទេស​របស់ពួកគាត់​ក្នុងខែមករា​ ឆ្នាំ២០១៩។​ ក្នុងខែមេសា លោក ​ទិត រ៉ន​ ជាកូនប្រុស​របស់អតីត​សមាជិកក្រុមប្រឹក្សា​ឃុំគណបក្សសង្គ្រោះជាតិ ​ត្រូវបានចាប់ខ្លួន​ដាក់ពន្ធនាគារ​ក្នុងខេត្តកំពង់ចាម​តាមដីកាបង្គាប់​របស់តុលាការទាក់ទង​នឹងបទបង្ករបួសស្នាម​ដោយចេតនា។ ទោះបីជាលក្ខន្តិកៈ​កំណត់លើការផ្តន្ទាទោស​បានកន្លងផុតទៅហើយក្តី ​ក៏លោក រ៉ន ត្រូវបាន​ដាក់ពន្ធនាគារនិង​បានស្លាប់ក្នុងរយៈពេល ៧២ ម៉ោង​ បន្ទាប់ពីការចាប់ខ្លួនលោក​ ដោយផ្នែកលើរូបថតរបស់សាកសព​ដែលត្រូវបានគេឃើញមាន​ស្នាមជាំខ្មៅនៅលើរាងកាយ​របស់លោកផងដែរ។

ចំណាត់ការផ្លូវច្បាប់​ទៅលើអតីតសមាជិក​គណបក្សសង្គ្រោះជាតិ​នេះបង្ហាញយ៉ាងច្បាស់​ពីការអនុវត្តច្បាប់​ដោយពុំទាន់ត្រឹមត្រូវពេញលេញ​ ដើម្បីកំណត់​បុគ្គលជាក់លាក់​ ធ្វើទុក្ខបុកម្នេញ ​និងយាយីទៅលើបុគ្គលទាំងនោះ​ដែលគ្រាន់តែអនុវត្ត​សេរីភាពមូលដ្ឋានរបស់ខ្លួន​។ ពលរដ្ឋដទៃទៀត​ដែលលើកឡើងមតិជំទាស់​ក៏ប្រឈមនឹងការរឹតត្បិត​ និងបានដកហូតសិទ្ធិ​ខាងការបញ្ចេញមតិ​ ជាពិសេសនៅលើបណ្តាញ​ផ្សព្វផ្សាយព័ត៌មានសង្គម​ និងវេទិកានៅលើអ៊ីនធឺណិត។​ ពួកគាត់​រងការគំរាមកំហែង ​ការធ្វើទុក្ខបុកម្នេញ​ ឬប្រឈមនឹងការចោទ​ប្រកាន់ពីបទព្រហ្មទណ្ឌ​ចំពោះការបញ្ចេញមតិជំទាស់​ ក្នុងនោះរួម​ទាំងការប្រើប្រាស់​បទប្បញ្ញត្តិប្រមាថចំពោះអង្គព្រះមហាក្សត្រនៃក្រមព្រហ្មទណ្ឌដែលប្រកាស​ឱ្យអនុវត្តរយៈពេល​ជាងមួយឆ្នាំ​មកហើយនោះផងដែរ។

ការរំលោភបំពាន​ទៅលើសិទ្ធិមនុស្ស​ និងសេរីភាពមូលដ្ឋាន​ទាំងនេះបានកើតឡើង​ដំណាលគ្នាជាមួយ​នឹងការបង្ក្រាបធ្ងន់ធ្ងរ​ទៅលើអង្គការសង្គមស៊ីវិល​ និងស្ថាប័នសារព័ត៌មាន​ឯករាជ្យមួយចំនួន។​ ការធ្លាក់ដុនដាប​នៃស្ថានភាពសិទ្ធិមនុស្សនេះបាននាំឱ្យ​សហភាពអ៊ឺរ៉ុប បានចាប់ដំណើរការនីតិវិធីផ្លូវការ​ក្នុងខែកុម្ភៈ ឆ្នាំ២០១៩​ ដែលអាចនាំទៅរកការព្យួរ​ជាបណ្តោះអាសន្ននូវការទទួលបាន​ការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម​របស់កម្ពុជាក្រោមកម្មវិធីទំនិញសព្វសារពើ ​លើកលែងតែសព្វាវុធ (EBA)។​ សហភាពអ៊ឺរ៉ុបបានគូសបញ្ជាក់​អំពីសិទ្ធិនយោបាយ ​ការគាបសង្កត់ផ្នែកប្រព័ន្ធយុត្តិធម៌​ទៅលើគណបក្សជំទាស់ ការរួមតូច​នៃលំហសេរីភាពសង្គមស៊ីវិល ​បញ្ហាចម្បងៗទាក់ទងនឹងសិទ្ធិការងារ​ ព្រមទាំងក្តីបារម្ភនានា​អំពីសម្បទានដីសេដ្ឋកិច្ច។

យើងខ្ញុំសូមសំណូមពរ​ដល់រាជរដ្ឋាភិបាលកម្ពុជា​ សូមបញ្ឈប់ការយាយីផ្នែកច្បាប់​ទៅលើអតីតសមាជិកគណបក្ស​ជំទាស់ និងបុគ្គលផ្សេងៗ​ទៀតដែលកំពុងអនុវត្តសិទ្ធិ​ជាមូលដ្ឋានរបស់ខ្លួន​ ព្រមទាំងធ្វើការស៊ើបអង្កេត​ដោយហ្មត់ចត់ និងឯករាជ្យ​ទៅក្នុងករណីដែល​មានហិង្សាលើរាងកាយ។​ ករណីទាំងនេះ​ចាំបាច់គួរតែមាន​វិធានការជាក់លាក់​ដើម្បីស្តារឡើងវិញនូវបរិយាកាស​នយោបាយ​ លំហប្រជាធិបតេយ្យ​ ដើម្បីធានាដល់ការគោរព​សិទ្ធិរបស់ប្រជាពលរដ្ឋ​គ្រប់រូបនិងបង្កបរិយាកាស​ងាយស្រួលនិង​ដោយសេរីសម្រាប់​សង្គមស៊ីវិល។

អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖
១ សហគមន៍អណ្តូងកន្តួត (បាត់ដំបង)
២ សហគមន៍អារ៉ែង (កោះកុង)
៣ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)
៤ អង្គការបណ្ដាញប្រជាធិបតេយ្យអាស៊ី (ADN)
៥ វេទិកាអាស៊ានដើម្បីសិទ្ធិមនុស្សនិងការអភិវឌ្ឍ (Forum Asia)
៦ សហគមន៍បឹងឈូក (ភ្នំពេញ)
៧ សហគមន៍បឹងប្រាំ (បាត់ដំបង)
៨ សហគមន៍បុស្សស្អំ (បាត់ដំបង)
៩ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
១០ សហគមន៍សេអ៊ីប្រាំ (ព្រះសីហនុ)
១១ សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១២ សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៣ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៤ មជ្ឈមណ្ឌលកម្ពុជាដើម្បីសិទ្ធិកុមារ (CCPCR)
១៥ បណ្តាយកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
១៦ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៧ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៨ សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៩ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២០ បណ្តាយព្រះសង្ឃយុវជនកម្ពុជា (CMYN)
២១ បណ្តាញយុវជនកម្ពុជា (CYN)
២២ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៣ សហគមន៍ឆេកូ (ភ្នំពេញ)
២៤ សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៥ សហគមន៍ដីធ្លីជីខលើ (កោះកុង)
២៦ សហគមន៍ជាំក្រវៀន (កំពង់ចាម)
២៧ សម្ព័ន្ធពិភពលោកដើម្បីការចូលរួមពលរដ្ឋ (CIVICUS)
២៨ សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២៩ បណ្តាយកសាងសន្តិភាពសហគមន៍ (CPN)
៣០ សហភាពចលនាកម្មករកម្ពុជា (CCW)
៣១ អង្គការសមធម៌កម្ពុជា (EC)
៣២ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៣៣ អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
៣៤ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
៣៥ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣៦ សមាគមឥន្ទ្រទេវី (IDA)
៣៧ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឌន៍ (KKKHRDA)
៣៨ សហគមន៍កោះស្រឡៅ (កោះកុង)
៣៩ អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)
៤០ គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
៤១ សហគមន៍អមលំាង (កំពង់ឆ្នាំង)
៤២ សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៤៣ សហគមន៍ភ្នំត្នោត (កំពត)
៤៤ សហគមន៍ភ្នំទទឹង (កំពត)
៤៥ សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៤៦ សហគមន៍ភូមិ២២ (ភ្នំពេញ)
៤៧ សហគមន៍ភូមិ២៣ (ភ្នំពេញ)
៤៨ សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៤៩ សហគមន៍ដីធ្លីភូមិក្តិបថ្ម (បន្ទាយមានជ័យ)
៥០ សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៥១ សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥២ សហគមន៍ភូមិត្នោត (កំពត)
៥៣ អង្គការពន្លកខ្មែរ (PKH)
៥៤ សហគមន៍ដីធ្លីពយជប៉ុន (កោះកុង)
៥៥ សហគមន៍ប្រាសាក់ (បាត់ដំបង)
៥៦ សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៥៧ សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៥៨ សហគមន៍ព្រែកតានូ (ភ្នំពេញ)
៥៩ សហគមន៍ព្រៃឈើអូរក្តី (កំពង់ធំ)
៦០ សហគមន៍នេសាទព្រៃពាយ (កំពត)
៦១ សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៦២ សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
៦៣ សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ភ្នំពេញ)
៦៤ សម្ព័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)
៦៥ សហគមន៍ស្រែប្រាំង (កំពង់ចាម)
៦៦ សហគមន៍ដីធ្លីភូមិស្វាយ (បន្ទាយមានជ័យ)
៦៧ សហគមន៍ដីធ្លីតានួន (កោះកុង)
៦៨ សហគមន៍ដីធ្លីភូមិតាត្រៃ (បន្ទាយមានជ័យ)
៦៩ ក្រុមការងារដើម្បីដោះស្រាយទំនាស់
៧០ សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
៧១ សហគមន៍ទួលសង្កែ B (ភ្នំពេញ)
៧២ សហគមន៍ទំនប់ពីរ (ភ្នំពេញ)
៧៣ អង្គការពិភពលោកប្រឆាំងនឹងទារុណកម្ម (OMCT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Angdoung Kanthuot (Battambang)
២. Areng Indigenous Community (Koh Kong)
៣. ASEAN Parliamentarians for Human Rights (APHR)
៤. Asia Democracy Network
៥. Asian Forum for Human Rights & Development (Forum Asia)
៦. Boeng Chhuk Community (Phnom Penh)
៧. Boeung Pram Community (Battambang)
៨. Bos Sa Am Community (Battambang)
៩. Building Community Voices (BCV)
១០. C I 5 Community (Preah Sihanouk)
១១. Cambodia’s Independent Civil Servants Association (CICA)
១២. Cambodian Alliance of Trade Unions (CATU)
១៣. Cambodian Center for Human Rights (CCHR)
១៤. Cambodian Center for the Protection of Children Rights (CCPCR)
១៥. Cambodian Domestic Workers Network (CDWN)
១៦. Cambodian Food and Service Workers' Federation
១៧. Cambodian Independent Teacher Association (CITA)
១៨. Cambodian Informal Economic Workers (CIWA)
១៩. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២០. Cambodian Monk Youth Network (CMYN)
២១. Cambodian Youth Network (CYN)
២២. Center for Alliance of Labor and Human Rights (CENTRAL)
២៣. Cheko Community (Phnom Penh)
២៤. Chikor Krom Community (Koh Kong)
២៥. Chikor Leu Land Community (Koh Kong)
២៦. Chorm Kravean Community (Kampong Cham)
២៧. CIVICUS: World Alliance for Citizen Participation
២៨. Coalition for Integrity and Social Accountability (CISA)
២៩. Community Peace-Building Network (CPN)
៣០. Confederation of Cambodian Worker (CCW)
៣១. Equitable Cambodia (EC)
៣២. Free Trade Union of Workers of Kingdom of Cambodia (FTUWKC)
៣៣. Gender and Development Cambodia
៣៤. Human Rights Watch (HRW)
៣៥. Independent Democracy of Informal Economy Association (IDEA)
៣៦. Indradevi Association (IDA)
៣៧. Khmer Kampuchea Krom for Human Rights and Development Association (KKKHRDA)
៣៨. Koh Sralao Fishery Community (Koh Kong)
៣៩. Minority Rights Organization (MIRO)
៤០. Neutral & Impartial Committee for Free & Fair Elections in Cambodia (NICFEC)
៤១. Orm Laing Community (Kampong Chhnang)
៤២. Phnom Sleuk Community (Battambang)
៤៣. Phnom Thnort Community (Kampot)
៤៤. Phnom Torteong Community (Kampot)
៤៥. Phsar Kandal Village Land Community (Banteay Meanchey)
៤៦. Phum 22 Community (Phnom Penh)
៤៧. Phum 23 Community (Phnom Penh)
៤៨. Phum Dei Chhnang Community (Kampong Speu)
៤៩. Phum Kdeb Thmor Land Community (Banteay Meanchey)
៥០. Phum Ou Svay Land Community (Banteay Meanchey)
៥១. Phum Sela Khmer Land Community (Banteay Meanchey)
៥២. Phum Thnort Community (Kampot)
៥៣. Ponlok Khmer (PKH)
៥៤. Poy Japan Land Community (Koh Kong)
៥៥. Prasak Community (Battambang)
៥៦. Prek Ksach Land Community (Koh Kong)
៥៧. Prek Takung Community (Phnom Penh)
៥៨. Prek Tanou Community (Phnom Penh)
៥៩. Prey Chher Ou Kdey (Kampong Thom)
៦០. Prey Peay Fishery Community (Kampot)
៦១. Railway Community (Phnom Penh)
៦២. Somros Koh Sdech Fishery Community (Koh Kong)
៦៣. SOS International Airport Community (Phnom Penh)
៦៤. South East Asian Press Alliance (SEAPA)
៦៥. Srae Prang Community (Kampong Cham)
៦៦. Svay Village Land Community (Banteay Meanchey)
៦៧. Ta Nuon Land Community (Koh Kong)
៦៨. Ta Trai Village Land Community (Banteay Meanchey)
៦៩. The Alliance for Conflict Transformation (ACT)
៧០. Toul Rada Community (Phnom Penh)
៧១. Toul Sangke B Community (Phnom Penh)
៧២. Tumnop II Community (Phnom Penh)
៧៣. World Organisation Against Torture (OMCT)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា