សេចក្តីថ្លែងការណ៍

សំណើ​សុំចំណាត់ការ​តាមផ្លូវច្បាប់​ទៅលើករណី​អំពើហិង្សា​ក្នុងគ្រួសារ​ ការបៀតបៀន​ និងប្រើអំពើហិង្សា​ផ្លូវភេទ​លើស្ត្រី

ចេញផ្សាយ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២១
F T M

លិខិតចំហ​ជូនចំពោះ
 សម្តេច​ក្រឡាហោម​ ស ខេង​
ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​
 លោកជំទាវ​បណ្ឌិត អ៊ឹង កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​
 ឯកឧត្តម​ កើត រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌

កម្មវត្ថុ៖ សំណើ​សុំចំណាត់ការ​តាមផ្លូវច្បាប់​ទៅលើ ​ករណី​របស់​ ឧកញ៉ា​ ហេង សៀ ​អតីតឧកញ៉ា​ ឌួង ឆាយ​ និង លោក អ៊ុក កុសល ​អតីតស្នងការ​នគរបាល​ខេត្តកំពង់ធំ​ លើករណី​អំពើហិង្សា​ក្នុងគ្រួសារ​ ការបៀតបៀន​ និងប្រើអំពើហិង្សា​ផ្លូវភេទ​លើស្ត្រី ។ ​

សេចក្ដី​ដូចបាន​ជម្រាបជូន​ក្នុងកម្មវត្ថុ​ខាងលើ​ យើងខ្ញុំ​ជាប្រជាពលរដ្ឋ ​និង​អង្គការ​សង្គមស៊ីវិល​ កំពុង​ធ្វើការ​ដើម្បីលើកកម្ពស់​សិទ្ធិមនុស្ស​របស់ស្រ្តី ​និងសមភាព​យេនឌ័រ​នៅកម្ពុជា​ ដូចមាន​រាយនាម​ខាងក្រោម​ មានការ​ខកចិត្ត​ជាខ្លាំង​ដែលស្ថាប័ន​មានសមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ និង​មានប្រសិទ្ធភាព​តាមគោលការណ៍​ច្បាប់​ទៅលើ​ករណី​ហិង្សា ​និងការបៀតបៀន​ផ្លូវភេទ​កន្លងមក ។​ នៅក្នុង​ករណី​ទាំងនេះ​ ជនរងគ្រោះ​មិនបាន​ទទួល​នូវយុត្តិធម៌​ពេញលេញ​ ដែលជា​ហេតុ​បង្កឱ្យប៉ះពាល់​យ៉ាងខ្លាំង​ ដល់ប្រសិទ្ធភាព​នៃការ​អនុវត្តន៍​ច្បាប់​នៃព្រះរាជាណាចក្រកម្ពុជា​ និង​ជំរុញ​ឱ្យមានការ​កើនឡើង​នូវអំពើហិង្សា ​និង​ការបៀតបៀន​ផ្លូវភេទ​ លើស្ត្រី ​និង​ក្មេងស្រី ។​ ចំណាត់ការ​កន្លងមក​ ក្នុងការ​បញ្ឈប់​តំណែង​ និងបន្ថយ​ឋានន្តរសក្តិ​ ឬការ​ស្ងាត់ស្ងៀម​ ចំពោះមន្រ្តី​ដែលមាន​អំណាច​ មិនបាន​ផ្តល់​នូវយុត្តិធម៌​សម្រាប់​ស្ត្រីរងគ្រោះឡើយ​ ហើយនេះ​បង្កជា​វប្បធម៌​និទណ្ឌភាព​ផងដែរ ។​ ការប្រើអំពើហិង្សា​ក្នុងគ្រួសារ​ ការបៀតបៀន​ផ្លូវភេទ​ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ជាបទល្មើស​ឧក្រិដ្ឋ​ ដែល​ជនល្មើស​គួរតែត្រូវបាន​ផ្តន្ទាទោស​ទៅតាមច្បាប់ ។​ ជាការ​សង្វេគណាស់​ទៅហើយ​ ដែលស្ត្រី​រងគ្រោះ​ត្រូវរស់នៅ​ជាមួយនឹង​អតីតកាល​ដ៏អាក្រក់នេះ​អស់មួយជីវិត​របស់គាត់​ នៅពេល​ដែល​ស្ត្រី​ខំជម្នះ​និយាយ​ចេញមក​ នូវ ​រូបភាព​ និង​បទពិសោធន៍​ដ៏ឈឺចាប់នេះ ​ក្នុងគោលបំណង​តែមួយគត់​គឺដើម្បី​ទទួលបាន​យុត្តិធម៌​សម្រាប់​ពួកគាត់ ។ ​ពេលនេះ​ប្រជាពលរដ្ឋ​ បានសម្តែង​ចេញ​នូវការ​ស្អប់ខ្ពើម​ចំពោះ​អំពើហិង្សា​លើស្ត្រី ​និងកំពុង​រង់ចាំ​តាមដាន​ ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ជាពិសេស​ស្ថាប័ន​មានសមត្ថកិច្ច​ទៅលើ​ករណី​របស់​ ឧកញ៉ា​ ហេង សៀ ​ក៏ដូចជា​ករណី​ លោក ឌួងឆាយ​ និង ​លោក អ៊ុក កុសល​ ផងដែរ​ ខណៈ​ករណី​ផ្សេងៗទៀត​ដែល​មិនត្រូវ​ទទួលបាន​ការចាប់អារម្មណ៍ ​ឬត្រូវបានដឹង​ឮ ​ដោយសារ​តែជនរងគ្រោះ​ជាច្រើន​ មិនអាច​ទម្លាយ​នូវរឿងរ៉ាវ​ ដែលបាន​កើតឡើង​ចំពោះ​ពួកគាត់​ដោយសារ​កត្តាជាច្រើន​ រួមទាំង​កត្តាសង្គម​វប្បធម៌​ផងដែរ ។​ ​ចំណាត់ការ​ដ៏ត្រឹមត្រូវ ​និង​យុត្តិធម៌របស់​ក្រសួង​មានសមត្ថកិច្ច​ពាក់ព័ន្ធ ​នៅពេលនេះ ​មានសារៈសំខាន់ណាស់ ​ក្នុងការ​ឱ្យសារទៅ ​ស្ត្រីជាច្រើនទៀត​ដែលកំពុង​រងគ្រោះ ​ឱ្យមាន​ទំនុកចិត្ត​និងជឿជាក់​ឡើងវិញ​ លើប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា​ និងជាសារ​ទៅដល់សង្គម​ទាំងមូល​ថាកម្ពុជា​ ពិតជាមិនអត់ឱន​ជាដាច់ខាត​ចំពោះអំពើហិង្សា​លើស្ត្រី ​ហើយ​អ្នកប្រព្រឹត្ត​ត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់ ​ដូចដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានប្តេជ្ញា​ទទួលស្គាល់​លើលិខិត​តូបករណ៍​ និង​ វិធានការ​លុបបំបាត់​ហិង្សា​លើស្ត្រី​និងក្មេងស្រី ​ទាំងក្នុង​ច្បាប់ជាតិ​ និងអន្តរជាតិ ។

នៅក្នុង​សេចក្តី​សង្កេត​សន្និដ្ឋាន​ចុងក្រោយ​របស់​គណៈកម្មាធិការ​ នៃអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ លើអនុសញ្ញាស៊ីដ​ សម្រាប់​ប្រទេសកម្ពុជា​ កាលពី​ថ្ងៃទី ១២ ​ខែវិច្ឆិកា​ ឆ្នាំ២០១៩​ កន្លងទៅ​ ត្រង់កថា​ខណ្ឌ​ ១១(ង)​ និង​ កថាខណ្ឌ ៣៧(ឃ)​ បានចែង​តម្រូវអោយរដ្ឋ​ "ចាត់​វិធានការ​ជាក់ស្តែង ដើម្បីពង្រឹង​ឯករាជ្យ​ភាព​ និង​ភាព​មិន​លម្អៀងនៃ​ប្រព័ន្ធយុត្តិ​ធម៌​ និង​ធានាថាករណី​រើសអើង​ផ្អែកលើ​យេនឌ័រ និង​អំពើហិង្សា​លើស្រ្តី​ ត្រូវ​បានស៊ើប​អង្កេត​ពេញ​លេញ ដោយជនល្មើស​ត្រូ​វបាន​កាត់​ទោស​ និង​ទទួល​ទណ្ឌកម្ម​ ហើយ​ជន​រងគ្រោះទទួល​បាន​ដំណោះស្រាយ​គ្រប់គ្រាន់" និង "អនុម័ត និង​អនុវត្ត​នូវលិខិតបទដ្ឋានគតិយុត្ត​ទូលំ​ទូ​លាយ​ ដើម្បី​ទប់​ស្កាត់​ និង​ឆ្លើយ​តបនឹង​អំ​ពើ​ហិង្សា​ និង​ការ​​បៀត​​បៀន​នៅ​កន្លែង​ធ្វើ​ការ ​ដោយ​រួម​បញ្ចូល​ទាំង​ការ​បៀត​បៀន​ផ្លូវ​ភេទ ព្រម​ទាំង​បង្កើត​នូវ​យន្តការ​ទទួល​បណ្តឹង​​ឯក​រាជ្យ​មួយ​ ដើម្បី​ធានា​ថា ជន​រងគ្រោះ​អាច​ទទួល​​បាន​នូវ​ដំ​ណោះ ​ស្រាយ​ប្រ​​កប​ដោយ​​ប្រ​សិទ្ធ​ភាព​ និង​ធានា​ថា​ ជន​ល្មើស​ត្រូវ​​បានផ្តន្ទាទោស​ចំពោះទង្វើ​របស់​ខ្លួន​" ។

ទន្ទឹមនឹង​ការធានា​ដល់យុត្តិធម៌​ចំពោះ​ជនរងគ្រោះ ​ជាការចាំបាច់​បំផុតដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ត្រូវធានា​ ដល់សុវត្ថិភាព​ សុខភាព​ផ្លូវកាយ​ និងផ្លូវចិត្ត​ដល់ជនរងគ្រោះ ​និងក្រុមគ្រួសារ​របស់ពួកគេ ។ ​ ការចូលរួម​ទាំងអស់​គ្នាពីស្ថាប័ន​មានសមត្ថកិច្ច​ ព្រមទាំង​សាធារណជន​ទាំងអស់​ក្នុងការ​លុបបំបាត់​នូវប្បធម៌​បន្ទោសលើ​ជនរងគ្រោះក៏​ជាកត្តាសំខាន់ដែរ​ ព្រោះវា​បានបង្ក​ជាឧបសគ្គ​រាំងស្ទះ​ដល់ការស្វះស្វែង​រកយុត្តិធម៌​ ព្រមទាំង​ធ្វើឱ្យស្ត្រី​រងគ្រោះកាន់​តែរងគ្រោះ​បន្ថែមទៀត ។ ​ដល់ពេលវេលា​ដែលយើង​ត្រូវលុបបំបាត់​វប្បធម៌​និទណ្ឌភាព​ និងវប្បធម៌​បន្ទោស​ជនរងគ្រោះ ​និងបង្កើ​នការគាំទ្រ​ និងគាំពារ​ដល់ស្ត្រី​ដើម្បីទទួលបាន​នូវយុត្តិធម៌​សម្រាប់ទាំងខ្លួនគាត់​និងសង្គមជាតិ​ផងដែរ ។​

អាស្រ័យហេតុនេះ​ យើងខ្ញុំ​ទាំងអស់គ្នា​ សង្ឃឹម​ជឿជាក់ថា សម្តេច​ក្រឡាហោម​ លោកជំទាវ​បណ្ឌិត និង ឯកឧត្តម ​នឹងអន្តរាគមន៍​ លើករណី​ទាំងបី​ខាងលើ​ប្រកប​ដោយប្រសិទ្ធភាព​ទៅតាមនីតិវិធីច្បាប់​ ដើម្បី​លើកស្ទួយ​ស្ថានភាព​ប្រសើរឡើង​ នៃសិទ្ធិមនុស្ស​របស់​ស្រ្តី​កម្ពុជា ​និងឈានទៅ​លុបបំបាត់​រាល់ទម្រង់​នៃការរើសអើង​ និងការប្រើអំពើហិង្សា គ្រប់រូបភាព​លើស្រ្តី​និងក្មេងស្រី ។

សូម សម្តេចក្រឡាហោម​ លោកជំទាវបណ្ឌិត​ និងឯកឧត្តម ​ ទទួលនូវ​ការគោរពអំពី​យើងខ្ញុំ ៕

ស្ថាប័នសង្គមស៊ីវិល៖
១.​​ គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (​NGO-CEDAW)
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣. យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤. បណ្តាញ យេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា (GADnet)
៥. អង្គការក្លាហាន (Klahaan)
៦. អង្គការ អាក់សិនអេតកម្ពុជា ( ActionAid Cambodia)
៧. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិនុស្ស លីកាដូ (LICADHO)
៨. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
៩. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១០. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និកហ្វិក)
១១. Cambodian Youth Network (CYN)
១២. អង្គការនារីដើម្បីសន្តិភាព (WPM)
១៣.​ សមាគមគាំពារស្ត្រីងាយរងគ្រោះ (ASVW)
១៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធ៌មនៅកម្ពុជា (ខុមហ្រែល)
១៥. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៦. សហភាពការងារកម្ពុជា(CLC)
១៧. អង្គការបន្ទាយស្រី (Banteay Srei)
១៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៩. សមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)
២០. សម្ពន័្ធសហគមន៍កសិករកម្ពុជា​ (CCFC)
២១. ​អង្គការចំរើនស្រ្តី (WFP)
២២. Harpswell Foundation
២៣. អង្គការស្ត្រីដើម្បីសន្តិភាព (WPM)
២៤. អង្គការធនធានស្ត្រី (WRC)
២៥. អង្គការតម្លាភាពកម្ពុជា (TIC)
២៦. ក្តីស្រលាញ់គឺចម្រុះ (Love is Diversity)

ប្រជាពលរដ្ឋ៖
១. អ្នកស្រី សុភា ម៉ូនីតា
២. អ្នកស្រី ខៀវ លក្ស្មី
៣. Ms. Sophea Monita
៤. Ms. Bou Chansokha
៥. Ms. Chean Kosalvolak
៦. Ms. Khim Khunnich
៧. Mr. Ros Kuymeng
៨. Mr. Dim Daradorn
៩. Mr. Thach Ngounheng
១០. Mr. Lor Chanveasna
១១. Mr. Ven Saroeut
១២. លោក ផាន់​ ចាន់ហឿន
១៣. អ្នស្រី ហយ នីតា
១៤. អ្នកស្រី ឃី សូភ័ណ្ឌ
១៥. Ms. Samnang Chanphavy
១៦. Ms. Oeun Samphors
១៧. Mr. Tren Channra
១៨. Ms. Hun Boramey
១៩. Ms. Soue Sambath
២០. Ms. Soth Socheata
២១. Ms. Phay Sary
២២. Ms. Hong Nary
២៣. Ms. Tong SreyNich
២៤. Ms. Prum Sineath
២៥. អ្នកស្រី សែម ចិន្តា
២៦. អ្នកស្រី ថី ថានិត
២៧. អ្នកស្រី ម៉ៅ ចន្ទ័លក្ខិណា
២៨. អ្នកស្រី ធូ គីមធា
២៩. អ្នកស្រី ថៃ ឡៃអៀង
៣០. អ្នកស្រី គង់ ស្រីរត្ន័
៣១. អ្នកស្រី សឿង វិចារិកា
៣២. អ្នកស្រី ប៉ែន ស្រីប៉ុច
៣៣. អ្នកស្រី បឿ សុភា
៣៤. អ្នកស្រី មាស សំណាងវិសុទ្ធនា
៣៥. អ្នកស្រី វ៉ាន ស្រីពេជ្រ
៣៦. អ្នកស្រី ផន សុភីលាន
៣៧. អ្នកស្រី មាស សំណាងកញ្ចនា
៣៨. អ្នកស្រី ណុប តីម
៣៩. អ្នកស្រី សំណាង ចាន់ផាវី
៤០. អ្នកស្រី ពៅស្រីអូន
៤១. អ្នកស្រី ប្រាក់ ច័ន្ទភ័ស្ដា
៤២. អ្នកស្រី ងន់ សៀវម៉ី
៤៣. អ្នកស្រី ឆន រ៉ាដា
៤៤. អ្នកស្រី រឿម ចាន់រ៉ា
៤៥. Ms. Rina Chhun
៤៦. Ms. Sreyden Hor
៤៧. Ms. Em Sam Ath
៤៨. Ms. Vong Chenda
៤៩. អ្នកស្រី ជីន គឹមស្រៀង
៥០. អ្នកស្រី ឃឹម នីណា

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២. Cambodian Center for Human Rights (CCHR)
៣. Gender and Development for Cambodia (GADC)
៤. Gender and Development Network (GADnet)
៥. Klahaan Organization (KLAHAAN)
៦. ActionAid Cambodia (AAC)
៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៨. Cambodian Health and Education for Community (CHEC)
៩. Independent Democracy of Informal Economy Association (IDEA)
១០. Neutral and Impartial Committee for Free and Fair Elections in Cambodia (NICFEC)
១១. Cambodian Youth Network (CYN)
១២. Women Peace Makers (WPM)
១៣. Association to Support Vulnerable Women (ASVW)
១៤. Committee for Free and Fair Elections in Cambodia (COMFREL)
១៥. Cambodian Alliance Trade Unions (CATU)
១៦. Cambodia Labor Confederation (CLC)
១៧. Banteay Srei (BS)
១៨. Cambodian Food and Service Workers Federation (CFSWF)
១៩. Association of Domestic Workers (ADW)
២០. Coalition of Cambodia Farmers Community (CCFC)
២១. Women for Prosperity (WFP)
២២. Harpswell Foundation
២៣. Women's Resource Center (WRC)
២៤. Transparency International Cambodia (TIC)
២៥. LoveIsDiversity
២៦. Reproductive Health Association Cambodia (RHAC)
២៧. Cambodian Center for Independent Media (CCIM)
២៨. Labor Rights Supported Union of Khmer employees of Nagaworld
២៩. Silaka Cambodia
៣០. Young Women Leadership Network (YWLN)
៣១. Worker’s Information Center
៣២. Women’s Network for Unity
៣៣. Messenger Band
៣៤. Social Action for Community and Development
៣៥. Focus on the Global South, Bangkok
៣៦. Lady Saving Group (LSG)
៣៧. អ្នកស្រី សុភា ម៉ូនីតា
៣៨. អ្នកស្រី ខៀវ លក្ស្មី
៣៩. Ms. Sophea Monita
៤០. Ms. Bou Chansokha
៤១. Ms. Chean Kosalvolak
៤២. Ms. Khim Khunnich
៤៣. Mr. Ros Kuymeng
៤៤. Mr. Dim Daradorn
៤៥. Mr. Thach Ngounheng
៤៦. Mr. Lor Chanveasna
៤៧. Mr. Ven Saroeut
៤៨. លោក ផាន់ ចាន់ហឿន
៤៩. អ្នស្រី ហយ នីតា
៥០. អ្នកស្រី ឃី សូភ័ណ្ឌ
៥១. Ms. Samnang Chanphavy
៥២. Ms. Oeun Samphors
៥៣. Mr. Tren Channra
៥៤. Ms. Hun Boramey
៥៥. Ms. Soue Sambath
៥៦. Ms. Soth Socheata
៥៧. Ms. Phay Sary
៥៨. Ms. Hong Nary
៥៩. Ms. Tong SreyNich
៦០. Ms. Prum Sineath
៦១. អ្នកស្រី សែម ចិន្តា
៦២. អ្នកស្រី ថី ថានិត
៦៣. អ្នកស្រី ម៉ៅ ចន្ទ័លក្ខិណា
៦៤. អ្នកស្រី ធូ គីមធា
៦៥. អ្នកស្រី ថៃ ឡៃអៀង
៦៦. អ្នកស្រី គង់ ស្រីរត្ន័
៦៧. អ្នកស្រី សឿង វិចារិកា
៦៨. អ្នកស្រី ប៉ែន ស្រីប៉ុច
៦៩. អ្នកស្រី បឿ សុភា
៧០. អ្នកស្រី មាស សំណាងវិសុទ្ធនា
៧១. អ្នកស្រី វ៉ាន ស្រីពេជ្រ
៧២. អ្នកស្រី ផន សុភីលាន
៧៣. អ្នកស្រី មាស សំណាងកញ្ចនា
៧៤. អ្នកស្រី ណុប តីម
៧៥. អ្នកស្រី សំណាង ចាន់ផាវី
៧៦. អ្នកស្រី ពៅស្រីអូន
៧៧. អ្នកស្រី ប្រាក់ ច័ន្ទភ័ស្ដា
៧៨. អ្នកស្រី ងន់ សៀវម៉ី
៧៩. អ្នកស្រី ឆន រ៉ាដា
៨០. អ្នកស្រី រឿម ចាន់រ៉ា
៨១. Ms. Rina Chhun
៨២. Ms. Sreyden Hor
៨៣. Ms. Em Sam Ath
៨៤. Ms. Vong Chenda
៨៥. អ្នកស្រី ជីន គឹមស្រៀង
៨៦. អ្នកស្រី ឃឹម នីណា

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា