សេចក្តីថ្លែងការណ៍

ការ​ប៉ុនប៉ង​រំលាយ​សហជីព​ និង​គម្រោង​កាត់បន្ថយ​កម្មករ​និយោជិត​ចំនួន១.៣២៩​ នាក់​នៅក្រុមហ៊ុន​ណាហ្គាវើលដ៏​

ចេញផ្សាយ ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២១; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ជាតំណាង​សហភាព​សហជីព​ សហព័ន្ធ​សហជីព​ សមាគម​ សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិមនុស្ស ​និង​សិទ្ធិការងារ​​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា​មានការ​សោកស្តាយ​ជាខ្លាំង​អំពីចេតនា​ និង​ការប៉ុនប៉ង​រំលាយ​រចនា​សម្ព័ន្ធ​ថ្នាក់ដឹកនាំ​សហជីព​ និង​គម្រោង​កាត់បន្ថយ​បុគ្គលិក​ជាលក្ខណៈប្រព័ន្ធ​ដោយ​មិនមាន​ហេតុផល​សមស្រប​ និង​មិនអាច​ទទួលយកបាន​នៅក្នុង​ពេល​មានវិបត្តិ ​ជំងឺកូវីដ-១៩។​

កាលពីថ្ងៃទី៨ ​ខែមេសា ​ឆ្នាំ២០២១ ​តំណាង ​ក្រុមហ៊ុន ​ណាហ្គាវើលដ៍ ​លីមីធីត ​បានប្រកាស​គម្រោង​កាត់បន្ថយ​បុគ្គលិក​ចំនួន១.៣២៩នាក់​ ក្នុងចំណោម​បុគ្គលិក​សរុបប្រមាណ​ជាង៨០០០នាក់​ ដោយ​ហេតុផល​វិបត្តិកូវីដ-១៩។​ នៅចុងខែមេសា ​តំណាង​ក្រុមហ៊ុន​បានធ្វើការ​បញ្ជាក់ថា​ ចំនួន​បុគ្គលិក​ដែលត្រូវបាន​កាត់នោះ ​ក្រុមហ៊ុន​នឹងធ្វើការ​បញ្ជូនសារ​ទៅបុគ្គលិក​ម្នាក់ៗ​ដោយផ្ទាល់​ ព្រមទាំង​កោះហៅ​ឲ្យចូលរួម​ប្រជុំផ្ទាល់​នៅអគារ​របស់ក្រុមហ៊ុន។​

នៅថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០២១ ​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករខ្មែរ​ នៃក្រុមហ៊ុន​ណ្គាវើលដ៍​បានរៀបចំ​ប្រជុំអនឡាញ​ជាទ្រង់ទ្រាយធំ​ ដោយមាន​កម្មករ​និយោជិត​រាប់ពាន់នាក់​បានចូលរួម។​ កម្មករ​និយោជិត​ភាគច្រើន​លើសលប់​បានធ្វើការ​បដិសេធ​មិនអាច​ទទួលយក​គម្រោង​ដែលបាន​លើកឡើង​ដោយតំណាង​ក្រុមហ៊ុនទេ។​

នៅថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០២១​ តំណាង​ក្រុមហ៊ុន​បានប្រជុំ​ជាមួយ​ក្រុមការងារ​សហជីព​ និង​ក្រុមប្រតិភូ​បុគ្គលិក។​ តំណាង​ក្រុមហ៊ុន​លើកឡើង​ពីចំនួនបុគ្គលិក​ ដែល​ត្រូវកាត់​នៅតាមផ្នែក ​ក្នុងពេល​ជាមួយគ្នា​ថ្នាក់ដឹកនាំ​សហជីព​បានព្យាយាម​​លើកទ្បើង​ពីសំណូមពរ​របស់បុគ្គលិក​ និង​ហេតុផល​ផ្សេងៗទៀត​ តែតំណាង ​ក្រុមហ៊ុន​មិនបាន​ទទួលយក​សំណូមពរ​​ទាំងនេះឡើយ។

ផែនការ​កោះហៅបុគ្គលិក​ត្រូវធ្វើឡើង​នៅចុងខែមេសា​ តែដោយ​មានការ​បិទខ្ទប់​រាជធានីភ្នំពេញ​ក្នុងអំឡុងពេល​នៃការរីករាលដាល​នៃជំងឺ កូវីដ-១៩​ តំណាង​ក្រុមហ៊ុន​ណាហ្គាវើលដ៏​បានចាប់ផ្តើម​កោះហៅ​បុគ្គលិក​នៅថ្ងៃទី១៧ ​ខែឧសភា​ ឲ្យទៅជួបខ្លួន​ នៅក្នុង​បរិវេណ​អគារ​របស់ក្រុមហ៊ុន​ ដើម្បីពន្យល់​​ណែនាំ​ស្តីពី​ការបញ្ចប់​កិច្ចសន្យាការងារ។​ កម្មករ​និយោជិត​ភាគច្រើន​មិនព្រមទៅ​តាមការ​កោះហៅទេ ​ហើយ​បុគ្គលិក​មួយចំនួនតូច​ ដែលបាន​ចូលប្រជុំ​ជាមួយក្រុមហ៊ុន​ ត្រូវបង្ខំចិត្ត​ទទួលយក​ការបញ្ឈប់នេះ ​ដោយតំណាង​ក្រុមហ៊ុន​បានណែនាំ​ឲ្យកម្មករនិយោជិត​ទាំងនោះ ​សរសេរលិខិត​សុំលាលែង​ពីការងារ​ដោយខ្លួនឯង​ មុននឹង​ទទួលបាន​ប្រាក់សំណង​ពីក្រុមហ៊ុន។​

តាមរយៈ​ការជូនដំណឹង​ស្តីពីគម្រោង​បញ្ចប់ការងារ​ជាក្រុមនេះ ​យើងឃើញថា​បុគ្គលិក​ដែលកំពុង​សម្រាក​លំហែ​មាតុភាព​ បុគ្គលិក​កំពុងស្នើសុំ​សម្រាកលំហែ​មាតុភាព​ និងបុគ្គលិក​កំពុង​មានផ្ទៃពោះ ​ក៏ត្រូវក្រុមហ៊ុន​ជូនដំណឹង​បញ្ចប់​កិច្ចសន្យា​ការងារ​ផងដែរ។​ លើសពីនេះទៀត​ អ្នកតំណាង​ក្បាលម៉ាស៊ីន​សហជីព​ទាំងអស់​ មានប្រធាន​ អនុប្រធាន​ និងលេខាធិការ​ របស់សហជីព​ ព្រមទាំង​សកម្មជន​សហជីព​ភាគច្រើន​បំផុត ​នៅគ្រប់​ផ្នែកនៃក្រុមហ៊ុន​ ក៏ត្រូវបាន​ជូនដំណឹង​បញ្ឈប់​ពីការងារ​ដូចគ្នាដែរ។

ទាំងនេះ​បញ្ជាក់​ឲ្យឃើញថា​ នៅពីក្រោយ​ហេតុផល​គម្រោង​កាត់បន្ថយ​បុគ្គលិក​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ​គឺជាចេតនា​គាស់រំលើង​សហជីព​មិនឲ្យ​មានវត្តមាន​នៅក្នុងក្រុមហ៊ុន​ ដែលក្រុមហ៊ុននេះ​ធ្លាប់បាន​ធ្វើលើក្រុម​អតីតថ្នាក់ដឹកនាំ​សហជីព​កាលពីឆ្នាំ២០០៩។​ ទង្វើទាំងនេះ​បង្ហាញពី​ចេតនា​នៃការរើសអើង​សហជីព​ និង​រំលោភបំពាន​ទៅលើ​ការអនុវត្ត​សិទ្ធិ​ជាមូលដ្ឋាន​ផ្នែកសមាគម​ ដែលធានា​ដោយរដ្ឋធម្មនុញ​ អនុសញ្ញា​ស្នូលរបស់​អង្គការ​ពលកម្ម​អន្តរជាតិ​ផ្នែកការងារ​ (អាយទ្បូ)​ និង​ច្បាប់ស្តីពី​ការងារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ទន្ទឹមនឹង​នេះដែរ​ សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​មិនបាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​វិបត្តិកូវីដ-១៩​ នោះទេ ​ហើយក៏អាច​នៅមាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បីរក្សាទុក​កម្មករនិយោជិត​ទាំងអស់​ឱ្យនៅបន្ត​ការងារដដែល។​ ក្នុងរយៈពេល​ ៥ឆ្នាំចុងក្រោយនេះ ​ក្រុមហ៊ុន​ ណាហ្គាវើលដ៏​បានទទួល​ប្រាក់ចំណេញ​សុទ្ធជាង០១ពាន់​លានដុល្លារ ដោ​យក្នុងឆ្នាំ ​២០១៩​ ប្រាក់ចំណេញសុទ្ធ​ក្នុង ១ឆ្នាំ​របស់​ក្រុមហ៊ុន​បានកើនឡើង​ជាង ៥២១ ​លានដុល្លារ។​ បើទោះបីជា​មានការប៉ះពាល់​ពីវិបត្តិកូវីដ-១៩​ក៏ដោយ​ ក៏ក្រុមហ៊ុន​ ណាហ្គាវើលដ៏​ នៅតែ​បានទទួល​ប្រាក់ចំណេញ​សុទ្ធជាង ​១០២ ​លានដុល្លារ​ក្នុងឆ្នាំ២០២០។​ លើសពីនេះទៀត​ គម្រោង​អភិវឌ្ឍន៍​អគារថ្មី​ នៃណាហ្គា៣ ​កំពុងមាន​ដំណើរការ​ជាធម្មតា​រៀងរាល់ថ្ងៃ ​ដែល​អគារថ្មីនេះ​​នឹងត្រូវការ​កម្លាំង​ការងារ​បន្ថែម​យ៉ាងតិច​ ៤០០០នាក់។​

កាលពី​ខែមករា​ ឆ្នាំ២០២០​ កម្មករ​នយោជិត​នៃសហជីព​ រាប់ពាន់នាក់​បានធ្វើ​កូដកម្ម​ទាមទារ​ឱ្យកញ្ញា ​ឈឹម ស៊ីថរ​ បានចូលធ្វើការវិញ​ បន្ទាប់ពី​ត្រូវបាន​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ផ្អាកការងារ។​ ក្រោយមក​ កញ្ញា ​ត្រូវបាន​អនុញ្ញាត​ឱ្យចូលធ្វើការ​វិញ​ដោយជោគជ័យ។​ ប៉ុន្មានខែក្រោយមក​ កម្មករនយោជិត​នៃសហជីព​ទ្រទ្រង់សិទ្ធិការងារ​បុគ្គលិកកម្មករខ្មែរ ​នៃក្រុមហ៊ុនណ្គាវើលដ៍ ​រាប់រយនាក់​ បានធ្វើការតវ៉ា​ បន្ទាប់ពី​ក្រុមហ៊ុន​ដែលមាន​ម្ចាស់​ជាជនជាតិ​​ម៉ាឡេស៊ីនេះ ​បានបញ្ឈប់​ការផ្ដល់ប្រាក់​ឈ្នួល​ក្នុងពេល​ព្យួរការងារ​ អំឡុងពេល​ដែលរាជរដ្ឋាភិបាល​បានសម្រេច​បិទកាស៊ីណូជា​បណ្ដោះអាសន្ន។​ ដូច្នេះ ​គម្រោង​បញ្ឈប់កញ្ញា ​ឈឹម ស៊ីថរ​ ថ្នាក់ដឹកនាំ​សហជីព​ និងកម្មករ​នយោជិត​សរុបចំនួន១.៣២៩លើកនេះ ​គឺជាការ​ដាក់គោលដៅ​វាយប្រហារ​មកលើសហជីព​ ដែលគ្រាន់តែ​តស៊ូមតិ​ដោយសន្ដិវិធី​ ដើម្បីសិទ្ធិការងារ​នៃសមាជិក​របស់ខ្លួន។ ​

ហេតុផល​ដូចបាន​រៀបរាប់​ខាងលើ ​បញ្ជាក់​ឲ្យឃើញថា​ គម្រោង​កាត់បន្ថយ​ចំនួន​បុគ្គលិក​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​ ដោយបញ្ហា​វិបត្តិកូវីដ១៩​ មិនមែន​ជាមូលហេតុ​ពិតប្រាកដ​របស់ថ្នាក់គ្រប់គ្រង​ក្រុមហ៊ុនទេ។​ ក្រុមហ៊ុននេះ​មានចេតនា​​មិនចង់ឲ្យ​មាន​វត្តមាន​សហជីព​នៅក្នុងក្រុមហ៊ុន​ ដើម្បី​ជាឱកាស​របស់ខ្លួន​បន្តកេងប្រវ័ញ្ច​អត្ថប្រយោជន៍​របស់បុគ្គលិក​ ហើយនិង​បង្កើត​​លក្ខខណ្ឌ​ការងារ​មិនល្អ​នៅកន្លែងការងារ​ដែលផ្ទុយ​នឹងច្បាប់ជាតិ​ និងអន្តរជាតិ។​

យើងខ្ញុំ​ជាតំណាង​សហភាព​សហជីព​ សហព័ន្ធ​សហជីព​ សមាគម​ និងអង្គការ​សង្គមស៊ីវិល ​ដែលធ្វើការ​លើកកម្ពស់​​សិទ្ធិមនុស្ស ​និងសិទ្ធិការងារ​​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​នឹងបន្ត​តាមដាន​លើករណីនេះ​ដោយយកចិត្ត​ទុកដាក់។​ យើងស្នើសុំ​ឱ្យរាជរដ្ឋាភិបាល​ពិនិត្យ ​និងតាមដាន​ករណីនេះ​ដោយយកចិត្ត​ទុកដាក់។​ យើង​ក៏ស្នើសុំ​ឲ្យថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ ធ្វើការ​ចរចា​ជាមួយ​តំណាង​សហជីព​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ​ដែលអាច​ទទួលយ​ក​បានដោយ​ភាគីទាំងសង​ខាងប្រកប​ដោយ​សេចក្តីស្មោះត្រង់​ និង​បង្កើតទំនាក់ទំនង​វិជ្ជាជីវៈ​ល្អជាមួយ​សហជីព​នៅកន្លែងការងារ៕​

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង(
២. ​អង្គការ អាក់សិនអេដកម្ពុជា (AAC)
៣. សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
៤. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
៥. ៣៧. សហគមន៍អមលាំង (កំពង់ស្ពឺ(
៦. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៧. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
៨. សហគមន៍បឹងប្រាំ (បាត់ដំបង(
៩. សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)
១០. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១១. សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF)
១២. បណ្តាញយុវជនកម្ពុជា (CYN)
១៣. សហព័ន្ធសហជីពកម្ពុជា (CATU)
១៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៥. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CSFWF)
១៦. អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
១៧. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
១៨. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ (CIWA)
១៩. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២០. សមាគមមន្រ្តីរាជការឯករាជ្យ (CICA)
២១. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
២២. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៣. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២៤. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ(
២៥. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
២៦. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
២៧. សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)
២៨. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)​
២៩. សម្ព័ន្ធសហជីពចលនាកម្មករ (សសចក)
៣០. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៣១. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
៣២. សហភាពចលនាកម្មករកម្ពុជា (សចកក)
៣៣. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
៣៤. អង្គការសមធម៌កម្ពុជា (EC)
៣៥. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
៣៦. សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
៣៧. សហគមន៍ហោងសំណំ (កំពង់ស្ពឺ(
៣៨. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៣៩. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៤០. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុ (ព្រះវិហារ)
៤១. អង្គការ ក្លាហាន (Klahaan)
៤២. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៤៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៤៤. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
៤៥. សហគមន៍ដីធ្លីខេត្តប៉ៃលិន
៤៦. សហគមន៍ឡពាង (កំពង់ឆ្នាំង(
៤៧. សហគមន៍មានជ័យ (ស្វាយរៀង)
៤៨. សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ័កាត់ (NIFTUC)
៤៩. គណៈកម្មាធិការអព្យាក្រឹត​ និងយុត្តិធម៌ ​ដើម្បីការបោះឆ្នោត​ ដោយសេរី ​និងត្រឹមត្រូវ​នៅកម្ពុជា (NICFEC)
៥០. សហគមន៍អូរចាំស្រីត្រដក់ពង (កំពង់ធំ)
៥១. សហគមន៍អូរដំដែក (កំពង់ធំ)
៥២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៥៣. សហគមន៍ភ្នំក្រោម (សៀមរាប)
៥៤. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥៥. សហគមន៍ដីធ្លីព្រែកខ្សាច់
៥៦. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៥៧. សហគមន៍ព្រៃឡង់ (កំពង់ធំ(
៥៨. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៥៩. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៦០. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦១. សមាគមធាងត្នោត (STT)​
៦២. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៦៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៦៤. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ​ (ព្រះវិហារ)
៦៥. សហភាពផ្ទះសាមគ្កី (SH)
៦៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៦៧. សហគមន៍ដីធ្លីតានី (សៀមរាប)
៦៨. សហគមន៍ដីធ្លីតានូន (កោះកុង)
៦៩. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៧០. អង្គការតម្លាភាពកម្ពុជា (TI)
៧១. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ(
៧២. សម្ព័ន្ធសហជីពកម្មករដើម្បីការងារ (UCL)
៧៣. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 197 Land Community (Koh Kong)
២. Action Aid Cambodia (AAC)
៣. Affiliated Network for Social Accountability (ANSA)
៤. Alliance for Conflict Transformation (ACT)
៥. Am Leang Community (Kampong Speu)
៦. Andong Trabek Land Community (Svay Rieng)
៧. Areng Indigenous Community (Koh Kong)
៨. Boeung Pram Community (Battambang)
៩. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
១០. Cambodia Tourism Workers Union Federation (CTWUF)
១១. Cambodia Transportation Worker Federation (CTWF)
១២. Cambodia Youth Network (CYN)
១៣. Cambodian Alliance of Trade Unions (CATU)
១៤. Cambodian Center for Human Rights (CCHR)
១៥. Cambodian Food and Service Workers Federation (CFSWF)
១៦. Cambodian Human Rights Action Coalition (CHRAC)
១៧. Cambodian Human Rights and Development Association (ADHOC)
១៨. Cambodian Informal Economic Workers’ Association (CIWA)
១៩. Cambodian League for the Promotion and Defense of Human Rights (LICADHO)
២០. Cambodia's Independent Civil Servants Association (CICA)
២១. Center for Alliance of Labor and Human Rights (CENTRAL)
២២. Chi Kha Kraom Land Community (Koh Kong)
២៣. Chi Kha Leu Land Community (Koh Kong)
២៤. Choam Kravien Community (Tboung Khmum)
២៥. Chray Indigenous Community (Ratanakiri)
២៦. Coalition Free Trade Union of the Women Textile (CFTUWT)
២៧. Coalition of Cambodian Apparel Workers’ Democratic Union (C.CAWDU)
២៨. Coalition of Cambodian Farmers Community Association (CCFC)
២៩. Collective Union Movement of Workers (CUMW)
៣០. Committee for Free and Fair Elections in Cambodia (COMFREL)
៣១. Community to Protect Nature (Pursat)
៣២. Confederation of Cambodian Worker-Movement (CCW)
៣៣. Dak Por Community (Kampong Speu)
៣៤. Equitable Cambodia (EC)
៣៥. Free Independent Trade Union Federation (FUFI)
៣៦. Free Trade Union of Workers of Kingdom of Cambodia (FTUWKC)
៣៧. Haong Samnam Community (Kampong Speu)
៣៨. Independent Democratic of Informal Economy Association (IDEA)
៣៩. Independent Trade Union Federation (INTUFE)
៤០. Indigenous Community in Prame Commune (Preah Vihear)
៤១. Klahaan
៤២. Kleang Tuek 78 Community (Siem Reap)
៤៣. Koh Sralao Fishery Community (Koh Kong)
៤៤. Kuy Indigenous Community (Preah Vihear)
៤៥. Land Community (Pailin)
៤៦. Lor Peang Land Community (Kampong Chhnang)
៤៧. Mean Chey Land Community (Svay Rieng)
៤៨. National Independent Federation of Textile Union of Cambodia (NIFTUC)
៤៩. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
៥០. Ou Chamsrey Tradakpong Community (Kampong Thom)
៥១. Ou Damdaek Community (Kampong Thom)
៥២. Ou Vor Preng Community (Battambang)
៥៣. Phnom Krom Community (Siem Reap)
៥៤. Phum Sela Khmer Land Community (Banteay Meanchey)
៥៥. Prek Ksach Land Community
៥៦. Prey Chher Pech Changvar Laor Chhert Community (Kampong Chhnang)
៥៧. Prey Lang Community (Kampong Thom)
៥៨. Prey Peay Fishery Community (Kampot)
៥៩. Rattanak Rokha Forestry Community (Oddar Meanchey )
៦០. Reaksmei Sameakki Community (Kampong Speu)
៦១. Sahmakum Teang Tnaut (STT)
៦២. Samaki Chek Meas Community (Svay Rieng)
៦៣. Samaki Romeas Haek Community (Svay Rieng)
៦៤. Samaki Sangkae Pi Mean Rith (Preah Vihear)
៦៥. Solidarity House (SH)
៦៦. Steung Khsach Sor Forestry Resource (Kampong Chhnang)
៦៧. Ta Ni Land Community (Siem Reap)
៦៨. Ta Nuon Land Community (Koh Kong)
៦៩. Tonlung Community (Tboung Khmum)
៧០. Transparency International (TI)
៧១. Trapeang Chour Community (Kampong Speu)
៧២. Union Alliance of Labor (UCL)
៧៣. Youth Resource Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា