សេចក្តីថ្លែងការណ៍

ការរំលោភសិទ្ធិការងារ និង សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​យ៉ាង​ធ្ងន់ធ្ងរ នៅ​សាខាក្រុមហ៊ុន​ណាហ្គាវើលដ៏ លីមីធីត

ចេញផ្សាយ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ២០២១; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ​ជា​តំណាង​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​មានការ​សោកស្តាយ​ជា​ខ្លាំង​អំពី​ចេតនា​ ​និង​ការប៉ុនប៉ង​រំលាយ​រចនា​ស​ម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​គម្រោង​កាត់បន្ថយ​បុគ្គលិក​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​មិន​មានហេតុ​ផល​សមស្រប​ ​និង​មិន​អាច​ទទួលយក​បាន​នៅ​ក្នុង​ពេល​មានវិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​សាខា​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​លី​មី​ធី​ត​។​

​ការ​ជូនដំណឹង​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​ ​សកម្មជន​សហជីព​ក្នុងរយៈពេល​ចុងក្រោយ​នេះ​បាន​បង្ហាញ​ចេតនា​យ៉ាង​ច្បាស់​ថា​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បាន​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅដល់​ការ​អនុវត្តន៍​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​អង្គការ​វិជ្ជាជីវៈ​ (​សហជីព​) ​ដែល​មាន​ចែង​នៅ​ក្នុង​អនុសញ្ញា​ស្នូល​របស់​អង្គការ​អន្តរជាតិ​ការងារ​ (​អាយ​ទ្បូ) ​លេខ​ ​៩​៨​ ​ស្តីពី​សេរីភាព​ខាង​សមាគម​ ​និង​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ​វិជ្ជាជីវៈ​) ​មាត្រា​ ​១​ ​ចែង​ថា​៖​ ​កម្មករ​និយោជិត​ ​ត្រូវ​ទទួលការ​ការពារ​យ៉ាង​ពេញទំហឹង​ទល់នឹង​សកម្មភាព​នៃ​ការរើសអើង​ប្រឆាំង​នឹង​សមាគម​នៅ​ក្នុង​មុខរបរ​របស់​ខ្លួន​ (​ការគាបសង្កត់​មិន​ឲ្យ​ចូល​ ​ឬ​លាលែង​ពី​សហជីព​ ​ការបញ្ឈប់​ពី​ការងារ​ ​ឬ​ការ​ធ្វើឲ្យ​ខូចប្រយោជន៍​ដទៃទៀត​ ​។​ ​មាត្រា​ ​២​ ​ចែង​ថា​៖​ ​អង្គការ​និយោជក​ ​និង​អង្គការ​កម្មករ​និយោជិត​ត្រូវ​ទទួលការ​ការពារ​យ៉ាង​ពេញ​ទំហឹង​ទល់នឹង​សកម្មភាព​ជ្រៀតជ្រែក​រវាង​គ្នា​ ​ឬ​រវាង​ភ្នាក់ងារ​ ​ឬ​សមាជិក​នៅ​ក្នុង​សហគ្រាស​ ​ឬក៏​រវាង​​កិច្ច​ដំណើរ​ការ​ ​ឬ​កិច្ចការរដ្ឋ​បាល​របស់​ខ្លួន​នីមួយៗ ​​។​ ​ជាពិសេស​ ​សកម្មភាព​ទាំង​ទ្បា​យ​ដែល​ធ្វើ​ទ្បើ​ង​ដើម្បី​ជ្រោមជ្រែង​អង្គការ​កម្មករ​និយោជិត​ ​ដែល​ស្ថិតនៅ​ក្រោម​ការគាបសង្កត់​របស់​និយោជក​ ​ឬ​អង្គការ​និយោជក​ ​ឬ​ជ្រោមជ្រែង​ ​តាមមធ្យោបាយ​ជា​ប្រាក់កាស​ ​ឬក៏​មធ្យោបាយ​ដទៃទៀត​ ​ដើម្បី​ដាក់​អង្គការ​កម្មករ​និយោជិត​ ​ឲ្យ​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​និយោជក​ ​ឬ​អង្គការ​​និយោជក​ ​ក៏​ត្រូវ​ចាត់ទុកជា​សកម្មភាព​ជ្រៀតជ្រែក​ផង​ដែរ​។​ ​ផ្ទុយទៅវិញ​ខាង​ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ​ ​បែរជា​បាន​ឯកភាព​លើ​សំណើ​របស់​ក្រុមហ៊ុន​សុំ​បញ្ឈប់​ពួកគេ​ទៅវិញ​ ​។​ ​រីឯ​ក្រុមហ៊ុន​ជំរុញ​ឲ្យ​សាមីខ្លួន​ ​សាកសួរ​មន្ត្រី​ក្រសួងការងារ​ខ្លួនឯង​នៅពេលដែល​សហជីព​ទាមទារ​រក​លិខិត​ឯកភាព​បញ្ឈប់​តំណាង​កម្មករ​និយោជិត​ដែល​ទទួល​បានការ​ការពារ​ពិសេស​នេះ​ ។​

កាលពី​ថ្ងៃ​ទី​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​តំណាង​ ​ក្រុមហ៊ុន​ ​ណា​ហ្គាវើ​ល​ដ៍ ​លី​មី​ធី​ត​ ​បាន​ប្រកាស​គម្រោង​កាត់បន្ថយ​បុគ្គលិក​ចំនួន​១​.​៣​២​៩​នាក់​ ​ក្នុងចំណោម​បុគ្គលិក​សរុប​ប្រមាណ​ជាង​៨​០​០​០​នាក់​ ​ដោយហេតុ​ផល​វិបត្តិ​កូ​វី​ដ​-​១​៩​។​ ​នៅ​ចុងខែ​មេសា​ ​តំណាង​ក្រុមហ៊ុន​បាន​ធ្វើការ​បញ្ជាក់​ថា​ ​ចំនួន​បុគ្គលិក​ដែល​ត្រូវ​បាន​កាត់​នោះ​ ​ក្រុមហ៊ុន​នឹង​ធ្វើ​ការបញ្ជូនសារ​ទៅ​បុគ្គលិក​ម្នាក់ៗ​ដោយ​ផ្ទាល់​ ​ព្រមទាំង​កោះហៅ​ឲ្យ​ចូលរួម​ប្រជុំ​ផ្ទាល់​នៅ​អគារ​របស់​ក្រុមហ៊ុន​។​

តាមរយៈ​សហជីព​ ​កម្មករ​និយោជិត​ភាគច្រើន​បាន​ជំទាស់​នឹង​គម្រោង​កាត់​បុគ្គលិក​នេះ​ ​និង​មិន​អាច​ទទួលយក​ហេតុផល​​ដែល​ក្រុមហ៊ុន​លើកឡើង​ឡើយ​ ​ដោយ​ក្រុមហ៊ុន​មិនបាន​ប្រឈម​នឹង​ការ​ខាតបង់​លើ​មុខ​ជំនួញ​របស់​ខ្លួន​ហើយ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២​០​២​០​ ​ក្រុមហ៊ុន​ទទួល​បាន​ប្រាក់ចំណេញ​ ​សុទ្ធ​ជាង​១​០​២​លាន​ដុល្លារ​ ​និង​ ​គិត​ត្រឹម​រយៈពេល​២​ខែ​ប៉ុណ្ណោះ​នៅដើម​ឆ្នាំ​២​០​២​១​ ​ក្រុមហ៊ុន​ទទួល​ ​បាន​ប្រាក់ចំណេញ​សុទ្ធ​រហូតដល់​ជាង​១​២​៧​លាន​ដុល្លារ​ (​យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​) ​ចំណែក​ឯ​បុគ្គលិក​វិញ​ ​ត្រូវ​កាត់បន្ថយ​ម៉ោង​ការងារ​រហូតដល់​៦​០​% ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ ​ក្រុមហ៊ុន​ ​និង​ ​ទទួល​បាន​ប្រាក់ឈ្នួល​ទៅតាម​ចំនួន​ថ្ងៃ​ជាក់ស្តែង​ដែល​បាន​ធ្វើការ​។​

គម្រោង​កាត់បន្ថយ​កម្មករ​និយោជិត​នេះ​ ​ក្រុមហ៊ុន​មិនបាន​ពិភាក្សា​ពី​នីតិវិធី​នៃ​ការរៀបចំ​ឲ្យ​ស្រប​តាមច្បាប់​ស្តីពី​ការងារ​មាត្រា​៩​៥​ ​និង​បង្ហាញ​ពី​ប្រភេទ​កម្មករ​និយោជិត​ដែល​នឹង​ប៉ះពាល់​ក្នុង​គម្រោង​ឡើយ​ ​ប៉ុន្តែ​នៅ​ពេល​ជូនដំណឹង​ទៅ​កម្មករ​និយោជិត​ ​គឺ​ប៉ះចំ​តែ​កម្មករ​និយោជិត​ដែល​មាន​អតីតភាព​ការងារ​យូរឆ្នាំ​ ​ជាពិសេស​អ្នក​ទាំងនោះ​គឺជា​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ ​ប្រតិភូ​បុគ្គលិក​ ​សកម្មជន​សហជីព​ ​និង​ភាគច្រើន​បំផុត​ជា​សមាជិក​ ​សមាជិកា​របស់​សហជីព​តែម្តង​រហូតដល់​ទៅ​​​ជាង​១​១​០​០​នាក់​ ​ស្មើនឹង​ (​៨​២​%) ​ក្នុងចំណោម​បុគ្គលិក​១​៣​២​៩​នាក់​ ​ដែល​ត្រូវ​បាន​កាត់​។​

កម្មករ​និយោជិត​ភាគច្រើន​ដែល​បាន​ទទួលការ​ជូនដំណឹង​ពី​ក្រុមហ៊ុន​ ​ត្រូវ​បង្ខំចិត្ត​ឈប់​ពី​ការងារ​ដោយ​មិន​ហ៊ាន​បន្ត​ការ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ ​ទោះ​ជា​ដឹង​ថា​ ​ខ្លួន​កំពុង​រង​ភាព​អយុត្តិធម៌​ ​ទោះបីជា​ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់​បញ្ចប់​កិច្ចសន្យា​ការងារ​មិន​ត្រឹមត្រូវតាម​ច្បាប់​ការងារ​ក៏ដោយ​។​ ​ក្នុងចំណោម​កម្មករ​និយោជិត​ចំនួន​១​៣​២​៩​នាក់​ ​មានកម្ម​ករ​និយោជិត​ចំនួន​៣​៧​៣​នាក់​ ​បាន​ជំទាស់​មិនព្រម​ទទួលយក​ការ​បញ្ចប់​កិច្ចសន្យា​ការងារ​ ​ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្តន៍​តាមច្បាប់​ស្តីពី​ការងារ​ ​និង​ទទួលយក​ពួកគាត់​ចូល​បម្រើ​ការងារ​នៅកន្លែង​ដើម​វិញ​។​

បន្ទាប់ពី​ការចរចា​គ្មាន​ដំណោះស្រាយ​ជាច្រើនលើក​នា​ពេល​កន្លងមក​ ​កម្មករ​និយោជិត​បាន​ស​ម្រ​ច​ចិត្ត​ប្តឹង​ទៅ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ខែ​មិថុនា​ ​ហើយ​បាន​បន្ត​នីតិវិធី​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​នៅ​ដើម្បី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​។​ ​សេចក្តីបង្គាប់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​លេខ​១​២​/​២​១​ ​ចេញ​នៅ​ថ្ងៃ​ទី​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​មិនបាន​ពិចារណា​លើ​ការ​ទាមទារ​របស់​កម្មករ​និយោជិត​ចំនួន​៣​៧​៣​នាក់​ ​ឲ្យ​ក្រុមហ៊ុន​ទទួលយក​ចូល​ធ្វើការ​វិញ​ ​ដោយ​​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​បែរជា​យោង​លើ​ហេតុផល​របស់​ក្រុមហ៊ុន​ ​ប៉ុន្តែ​មិន​យោង​ទៅ​តាមច្បាប់​ ​ស្តីពី​ការងារ​ដែល​ចែង​ពី​តួនាទី​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​កាត់សេចក្តី​រាល់​វិវាទ​ដែល​បាន​បញ្ជូន​ដោយ​រដ្ឋ​ម​ន្រ្តី​ក្រសួងការងារ​ ​និង​រុញ​នីតិវិធី​ត្រឡប់​ក្រោយ​វិញ​ដោយ​ថា​ការ​ទាមទារ​កំពុង​ស្ថិតនៅ​ក្រោម​សមត្ថកិច្ច​របស់​អធិការកិច្ច​ការងារ​ ​នៃ​ក្រសួង​ការងារ​​និង​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

នៅ​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​សហជីព​បាន​ផ្ញើ​លិខិត​ស្នើសុំ​នាយកដ្ឋាន​អធិការកិច្ច​ការងារ​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ទទួលយក​កម្មករ​និយោជិត​ទាំង​៣​៧​៣​នាក់​ ​ចូល​បម្រើ​ការងារ​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បាន​ដាក់​សំណើ​បញ្ឈប់​កម្មករ​និយោជិត​ទៅ​នាយកដ្ឋាន​អធិការកិច្ច​ការងារ​ ​ចុះ​ថ្ងៃ​ទី​០​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ដែល​សំណើ​នោះ​គ្មាន​សុពលភាព​តាម​ផ្លូវច្បាប់​។​

​នៅ​ថ្ងៃ​ទី​២​៣​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​សហជីព​បាន​ផ្ញើ​លិខិត​ទៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ស្នើ​រៀបចំ​វេន​ការងារ​ឲ្យ​កម្មករ​និយោជិត​ទាំង​៣​៧​៣​នាក់​ ​ដូច​កម្មករ​និយោជិត​ផ្សេងៗ​ទៀត​។​

​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​១​ ​សហជីព​​បាន​ផ្ញើ​លិខិត​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សុំ​ជួប​រាយការណ៍​ពី​វិវាទ​ដែល​បាន​កើតឡើង​ ​និង​ការ​មិន​អនុវត្តន៍​ច្បាប់​ស្តីពី​ការងារ​នៅ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​បន្ទាប់ពី​មិន​ទទួល​បានការ​ឆ្លើយតប​ពី​អធិការកិច្ច​ការងារ​ ​ក៏ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក៏​មិនទាន់​បាន​ឆ្លើយតបនឹង​ការ​ស្នើសុំ​ជួប​របស់​តំណាង​កម្មករ​និយោជិត​ដូចគ្នា​។​

សហជីព​បាន​ខិតខំ​ប្រឹងប្រែង​ព្យាយាម​ស្វែងរក​​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ដោយ​សន្តិវិធី​ ​តែ​ភាគី​ខាង​ក្រុមហ៊ុន​មិន​អើពើ​នឹង​ការ​ស្នើសុំ​ជួប​របស់​សហជីព​នោះ​ទេ​ ​តែ​ផ្ទុយទៅវិញ​ភាគី​ខាង​ក្រុមហ៊ុន​មានតែ​ព្យាយាម​បញ្ចុះបញ្ចូល​កម្មករ​និយោជិត​ដែល​មាន​វត្តមាន​នៅកន្លែង​ការងារ​ឲ្យ​រៀបចំ​ក្រុម​ចរចា​បញ្ហា​ផ្សេងៗ​ជាមួយ​ខ្លួន​ ​ដែល​នេះ​ស្តែង​ឲ្យ​ឃើញ​ពី​ចេតនា​របស់​ក្រុមហ៊ុន​ក្នុង​ការរើសអើង​សហជីព​ ​និង​មិន​មានស្មារតី​ក្នុង​ការ​លើក​ក​ម្ពស់​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅកន្លែង​ការងារ​ជាមួយ​សហជីព​។​

​នៅ​ថ្ងៃ​ទី​០​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​នេះ​ ​បាន​ចេញ​សេចក្តីជូនដំណឹង​បញ្ចប់​កិច្ចសន្យា​ការងារ​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ ​និង​ប្រតិភូ​បុគ្គលិក​។​

ទុក្ខវេទនា​ ​និង​ការ​រង​អំពើ​អយុត្តិធម៌​ ​របស់​កម្មករ​និយោជិត​​នៅ​ក្នុង​​ក្រុមហ៊ុន​​ណា​ហ្គាវើ​ល​ដ៍ ​គឺជា​ការ​ឆ្លុះបញ្ចាំង​ពី​ការ​អនុវត្តន៍​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​វាក​៏​ជា​គំរូ​អាក្រក់​ទៅដល់​និយោជក​ផ្សេងទៀត​អនុវត្ត​ន៏​តាម​បទ​ពិសោធ​ន៏​របស់​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​ដូចគ្នា​។​ ​យើងខ្ញុំ​ជា​តំណាង​សហភាព​សហជីព​ ​សហ​ព័ន្ធ​សហជីព​ ​សមាគម​ ​និង​អង្គការសង្គម​ស៊ីវិល​ដែល​ធ្វើការ​លើក​ក​ម្ពស់​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ការងារ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​នឹង​បន្ត​តាមដាន​លើ​ករណី​នេះ​ដោយ​យកចិត្តទុកដាក់​ ​និង​ ​អំពាវនាវ​ដល់​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​មេត្តា​ពិនិត្យ​ឡើងវិញ​លើ​ការ​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​ការងារ​កម្មករ​និយោជិត​ ​ដែល​ក្រុមហ៊ុន​មិនបាន​អនុវត្តន៍​ត្រឹមត្រូវតាម​ច្បាប់​ស្តីពី​ការងារ​ ​និង​ធ្វើ​អធិការកិច្ច​ឲ្យបាន​ត្រឹមត្រូវ​ ​ដោយ​ឈ​រលើ​គោលការណ៍​ច្បាប់​ជាធំ​ ​ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ម៉្យាងវិញទៀត​ ​ការ​ព្រងើយកន្តើយ​ ​មិន​អើពើ​ ​អនុវត្តន៍​ច្បាប់​របស់​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ​នឹងជា​គំរូ​រ​អាក្រក់​ដល់​អ្នកវិនិយោគទុន​ផ្សេងៗ​ទៀត​យកតម្រាប់តាម​ ​ធ្វើឲ្យ​កម្មករ​និយោជិត​ ​រង​អំពើ​អយុត្តិធម៌​កាន់តែ​ច្រើន​ ​ព្រមទាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រាជរដ្ឋាភិបាល​លើឆាកអន្តរជាតិ​ទៀត​ផង​។​

យើងខ្ញុំ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ ​និង​ជួយ​អន្តរាគមន៍​​ផ្ដល់​​ដំណោះស្រាយ​សមស្រប​លើ​ករណី​នេះ​។​ ​យើង​ក៏​ស្នើសុំ​ឲ្យ​ថ្នាក់​គ្រប់គ្រង​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ធ្វើការ​ចរចា​ជាមួយ​តំណាង​សហជីព​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​ណាមួយ​ដែល​អាច​ទទួលយក​បាន​ដោយ​ភាគី​ទាំងសងខាង​ ​ប្រកបដោយ​សេចក្តី​ស្មោះត្រង់​ ​និង​បង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ​ល្អជា​មួយ​សហជីព​នៅកន្លែង​ការងារ​ ​ជាពិសេស​គឺ​ការ​ទទួលយក​កម្មករ​និយោជិត​ទាំង​ ​៣​៧​៣​នាក់​ចូល​បម្រើ​ការងារ​វិញ​ ​ក៏ដូចជា​បញ្ឈប់​រាល់​ការរើសអើង​ ​និង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​ទៅលើ​សហជីព​ ​៕

សេចក្តីថ្លែងការណ៍នេះចូលរួមគាំទ្រដោយ៖
១. បណ្ដាញយុវជនកម្ពុជា (CYN)
២. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៣. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៤. សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៥. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
៧. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៩. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
១០. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
១១. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
១២. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៣. សម្ព័ន្ធសហជីពសេរីស្រ្តីកាត់ដេរ (CFTUWT)
១៤. សហជីពឯករាជ្យកំលាំងសាម្គីកម្មករ (WSSIU)
១៥. សហភាពផ្ទះសាមគ្គី (SH)
១៦. សមាគមមន្រ្តីរាជការស៊ីវិលឯករាជ្យ (CICA)
១៧. សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា (CIERA)
១៨. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១៩. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL)
២០. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
២១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
២២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
២៣. អង្គការសមាគមធាងត្នោត (STT)
២៤. អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា (CHRAC)
២៥. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Youth Network (CYN)
២. Cambodian Alliance of Trade Unions (CATU)
៣. Independent Trade Union Federation (INTUFE)
៤. Coalition of Cambodian Farmer Community (CCFC)
៥. Cambodian Food and Service Workers Federation (CFSWF)
៦. Building and Wood Workers Trade Union Federation of Cambodia (BWTUC)
៧. Independent Democracy of Informal Economy Association (IDEA)
៨. Cambodian Tourism Workers Union Federation (CTWUF)
៩. Free Trade Union of Workers of the Kingdom of Cambodia (FTUWKC)
១០. Free Independent Trade Union Federation (FUFI)
១១. Coalition of Cambodian Apparel Workers Democratic Unions (C.CAWDU)
១២. Cambodia Informal Workers Association (CIWA)
១៣. Coalition Free Trade Union of the Women Textile (CFTUWT)
១៤. Workers’ Solidarity Strength Independent Union (WSSIU)
១៥. Solidarity House (SH)
១៦. Cambodia’s Independent Public Servant Association (CICA)
១៧. Cambodia Informal Employment Reinforcement Association (CIERA)
១៨. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១៩. Center for Alliance of Labor and Human Rights (CENTRAL)
២០. Cambodian Human Rights and Development Association (ADHOC)
២១. Committee for Free and Fair Election in Cambodia (COMFREL)
២២. Cambodian Center for Human Rights (CCHR)
២៣. Sahmakum Teang Tnaut (STT)
២៤. Cambodia Human Rights Action Coalition (CHRAC)
២៥. Youth Resource Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា