សេចក្តីថ្លែងការណ៍

ការសិក្សា​ដែល​ផ្ដល់​ជំនួយ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ២០២២; ក្រុមសង្គមស៊ីវិល
F T M

នៅក្នុងរូបភាពមួយ​នៃរបាយការណ៍​របស់​INEF អ្នកខ្ចីប្រាក់​ម្នាក់កំពុង​មើល​តារាងបង់​សង​កម្ចីឥណទាន​ចំនួនប្រាំមួយ ។

ការសិក្សា​មួយ​ ​ដែល​គាំទ្រ​ដោយ​ ​ក្រសួង​សហ​ព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ (B​M​Z​) ​បាន​ផ្ដល់​ភស្តុតាង​បន្ថែម​ទៀត​នៃ​ការ​រីក​រាលដាល​បញ្ហា​ជំពាក់​បំណុល​ច្រើនលើស​លប់​នៅ​កម្ពុជា​ ​ដែល​នាំ​ឱ្យ​មានការ​លក់​ដី​ដោយបង្ខំ​ជាច្រើន​ករណី​ ​ពោល​ក្នុង​ក​ម្រិ​ត​មួយ​ “​ខ្ពស់​ខ្លាំង​” ​និង​ “​មិន​អាច​ទទួលយក​បាន​” ​។​ ​លទ្ធផល​នៃ​ការសិក្សា​បង្ហាញ​ថា​ ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ​១​៦​៧​.​០​០​០​ ​នាក់​ ​បាន​និង​កំពុង​លក់​ដី​ ​ដើម្បី​បង់​សង​ក​ម្ចី​ឥណទាន​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ ​។​ ​អង្គការ​ហ្វ៊ី​អាន​ (​F​I​AN​) ​ក៏ដូចជា​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​គឺ​ ​អង្គការ​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លី​កា​ដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​សូម​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ឱ្យ​គោរព​ការទទួលខុសត្រូវ​របស់​ពួកគេ​ ​និង​ចាត់វិធានការ​ជាក់លាក់​ ​និង​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយ​ស្ថានភាព​ដែល​មិន​អាច​ប្រកែក​បាន​នេះ​ ​។​

ចាប់តាំង​ពី​ពាក់កណ្ដាល​ឆ្នាំ​២​០​១​៩​មក​ ​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា​មួយ​ចំនួន​ ​បាន​ចេញ​របាយការណ៍​ជាច្រើន​ ​ដោយ​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ ​នៃ​វិបត្តិ​ជាប់ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ច្រើនលើស​លប់​ ​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា​ ​។​ ​ការសិក្សា​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​ ​វិទ្យាស្ថាន​សម្រាប់​ការ​អភិវឌ្ឍ​ ​និង​សន្តិភាព​ (​IN​E​F​) ​មាន​ចំណងជើង​ថា​ “​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​៖​ ​ការ​អភិវឌ្ឍ​ ​បញ្ហា​ប្រឈម​ ​និង​អនុសាសន៍​” ​បន្ថែម​ទៅលើ​ភស្តុតាង​ដែល​មានស្រាប់​អំពី​វិបត្តិ​ដែល​កំពុង​កើតមាន​ជាបន្តបន្ទាប់​ ​ដែល​មិន​អាច​ព្រងើយ​កន្តើយ​តទៅទៀត​ ​។​

​ដោយ​ទទួល​បាន​ការគាំទ្រពី​ B​M​Z​ ​សម្រាប់​គោលបំណង​នៃ​ការស្វែងរក​ “​ភស្តុតាង​ជា​តួលេខ​” ​បន្ថែម​ទៅលើ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​នៅ​កម្ពុជា​ ​ការសិក្សា​មាន​រួមបញ្ចូល​នូវ​ការស្ទង់មតិ​ក្នុង​ទំហំ​ធំ​តាម​គ្រួសារ​ ​កិច្ចពិភាក្សា​ជា​ក្រុម​ជាមួយ​អ្នកភូមិ​ ​និង​បទសម្ភាសន៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​នៅ​ក្នុង​ភូមិ​ចំនួន​២​៤​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​ការសិក្សា​នេះ​ ​បាន​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ ​ក្នុងចំណោម​បញ្ហា​ផ្សេងទៀត​ដូចជា​៖​
 ក​ម្រិ​ត​ខ្ពស់​ខ្លាំង​នៃ​ទំហំ​ក​ម្ចី​គិត​ជាមធ្យម​ ​គឺ​ ​៥​.​១​៨​៣​ដុល្លារ​ ​ក្នុងចំណោម​គ្រួសារ​​​ដែល​ជាប់ជំពាក់​បំណុល​ ​ដែល​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​គឺ​ជាគ្រួសារ​ក្រខ្សត់​ខ្លាំង​ (​ជាមួយនឹង​អត្រា​ការប្រាក់​ ​១​៨​% ​បូក​នឹង​ក​ម្រៃ​សេវា​ឥណទាន​ខ្នាត​តូច​) ​។​
 ​ជិត​ពាក់កណ្ដាល​នៃ​គ្រួសារ​​​ដែល​ជាប់ជំពាក់​បំណុល​ជួប​ការលំបាក​ក្នុង​ការ​បង់​សង​ ​។​
 ក្នុងចំណោម​គ្រួសារ​​​ដែល​ជួប​ការលំបាក​ក្នុង​ការ​បង់​សង​ទាំងនោះ​ ​១​៣​%​នៃ​ពួកគាត់​បាន​រាយការណ៍​ថា​ ​ពួកគាត់​បាន​លក់​ដី​ដើម្បី​បង់​សងបំណុល​ក្នុងរយៈពេល​៥​ឆ្នាំ​ចុងក្រោយ​ (​នេះ​ប្រសិនបើ​ប៉ាន់ស្មាន​សម្រាប់​អ្នក​ខ្ចីប្រាក់​ទាំងអស់​ ​មានន័យ​ថា​ ​មានការ​លក់​ដី​ដោយសារ​បំណុល​ចំនួន​ ​៣​៣​.​៤​៨​០​ ​ក្នុង​មួយ​ឆ្នាំ​ ​ឬ​លក់​ដី​ម្ដង​នៅ​រៀងរាល់​រយៈពេល​១​៦​នាទី​) ​។​
 “​នៅ​ក្នុង​ករណី​ជាច្រើន​” ​អ្នក​ខ្ចីប្រាក់​បាន​រងគ្រោះ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ ​។​
 ការ​បន្ថយ​ការ​បរិភោគអាហារ​ “​ត្រូវ​បាន​ប្រើប្រាស់​ជា​ញឹកញាប់​” ​ដើម្បី​ឆ្លើយតបនឹង​បន្ទុក​បំណុល​ ​។​
 អ្នកចូលរួម​ក្នុង​កិច្ចពិភាក្សា​ជា​ក្រុម​ ​បាន​លើកឡើង​ថា​ ​ក្មេងៗ​ត្រូវ​ឈប់​រៀន​ ​ដើម្បី​ធ្វើការ​រក​ប្រាក់​សងបំណុល​ ​ដែល​ស្រដៀង​ទៅ​នឹង​ការ​អះអាង​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែរ​ ​។​

​ការ​វិភាគ​របស់​អ្នកស្រាវជ្រាវ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​គឺ​ចង្អៀត​ពេក​ ​ដែល​នាំ​ឱ្យ​មាន​ការប្រកួតប្រជែង​ជា​ខ្លាំង​ក្នុងចំណោម​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ជា​ផ្លូវការ​ ​។​ ​ការណ៍​នេះ​ ​នាំ​ឱ្យ​មានការ​ផ្សព្វផ្សាយ​យ៉ាង​សម្បើម​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​វិធី​សា​ស្រ្ត​ជ្រុល​និយម​នៃ​ការ​យក​ដីធ្លី​ដាក់ជា​ទ្រព្យ​ធានា​សម្រាប់​ក​ម្ចី​ខ្នាត​តូច​ ​ដើម្បី​បង្កើន​ ​ឬ​រក្សា​អតិថិជន​ ​។​ ​ដូចដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ការសិក្សា​មួយ​ក្នុង​ឆ្នាំ​២​០​១​៧​ ​អំពី​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​ ​ដែល​គាំទ្រ​ថវិកា​ដោយ​ម្ចាស់​ជំនួយ​ (​ដែល​មាន​B​M​Z​ផង​ដែរ​) ​អ្នកស្រាវជ្រាវ​នៃ​IN​E​F​ ​បាន​សន្និដ្ឋាន​ថា​ ​នៅចន្លោះ​ពី​ ​២​៥​%-​៥​០​% ​នៃ​២​,​៨​លាន​គ្រួសារ​ ​ដែល​ជាប់ជំពាក់​បំណុល​នៅ​កម្ពុជា​ ​គឺ​កំពុង​ជាប់​បំណុល​វ័ណ្ឌក​ ​។​

ចាប់តាំង​ពី​ឆ្នាំ​២​០​១​៧​ ​យ៉ាងតិច​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​ ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ក​ម្រិ​ត​ធ្ងន់ធ្ងរ​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​នៅ​កម្ពុជា​ ​ប៉ុន្តែ​ពួកគេ​ស្ទើរតែ​មិនបាន​ចាត់វិធានការ​អ្វី​សោះ​ ​ក្នុង​ការដោះស្រាយបញ្ហា​នេះ​ ​ហើយ​បន្ត​ផ្ដល់​ប្រាក់​រាប់​លាន​អឺ​រ៉ូ​ទៅ​ក្នុង​វិ​ស័យ​នេះ​ ​មកដល់​បច្ចុប្បន្ន​

ផ្អែក​តាម​ការ​រក​ឃើញ​ទាំងនេះ​ ​ការសិក្សា​របស់​IN​E​F​ ​បាន​ដាក់​ចេញ​នូវ​អនុសាសន៍​មួយ​ចំនួន​ដូចជា​ ​ការលុបចោល​បំណុល​ទូទៅ​សម្រាប់​គ្រួសារ​​​ដែល​ក្រខ្សត់​ខ្លាំង​ ​បញ្ចប់​កិច្ចសន្យា​និង​ផ្ដល់​សំណង​ដល់​គ្រួសារ​​​ដែល​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​ដោយ​កើត​ចេញពី​កំហុស​ឬ​ការ​ធ្វេសប្រហែស​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ការ​ក​ម្រិ​ត​ការប្រើប្រាស់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដាក់ជា​ទ្រព្យ​ធានា​ ​ជាដើម​ ​។​ ​ដោយសារ​វិធានការ​ភាគច្រើន​ដែល​បាន​ស្នើសុំ​ ​ត្រូវការ​ពេលវេលា​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​រហូតដល់​ ​១​០​០​គ្រួសារ​ក្នុងមួយថ្ងៃ​ ​ត្រូវ​លក់​ដី​ដើម្បី​សងបំណុល​ ​ជាថ្មី​ម្ដងទៀត​ ​អង្គការ​លី​កា​ដូ ​អង្គ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ ​F​I​AN​ ​សូម​អំពាវនាវ​ឱ្យ​មានការ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​រាប់​សែន​ប្លង់​ដែល​បច្ចុប្បន្ន​កាន់កាប់​ដោយ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ជូន​ទៅ​ម្ចាស់កម្មសិទ្ធិ​ជា​អ្នក​ខ្ចីប្រាក់​វិញ​ឱ្យ​បាន​ឆាប់​ ​។​ ​ការណ៍​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​របស់​គ្រួសារ​ពួកគាត់​ ​និង​កាត់បន្ថយ​កា​រលក់​ដី​ដោយបង្ខំ​ ​។​ ​ទម្រង់​នៃ​ការ​លុបបំបាត់​នេះ​ ​ក៏​អាច​ត្រូវ​បាន​អនុវត្ត​មុន​ ​ឬ​ក្នុងពេលជាមួយគ្នា​ ​ខណៈ​ដែល​ B​M​Z​ ​និង​អាជ្ញាធរ​កម្ពុជា​ ​កំពុង​រៀបចំ​ការ​អនុគ្រោះ​ផ្សេងទៀត​សម្រាប់​អ្នក​ខ្ចីប្រាក់​ ​។​

​លើស​ពីនេះទៅ​ទៀត​ ​អ្នកស្រាវជ្រាវ​IN​E​F​ ​បាន​ផ្ដល់​ជា​អនុសាសន៍​ថា​ ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ ​ដែល​បន្ត​គាំទ្រ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ដោយ​ផ្ទាល់​ (​ធនាគារ​អភិវឌ្ឍន៍​D​E​G​) ​និង​មិន​ផ្ទាល់​ (​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ K​f​W​ ​និង​B​M​Z​) ​តាមរយៈ​ជំនួយ​មីក្រូ​ហិរញ្ញវត្ថុ​ ឱ្យ​ប្រើប្រាស់​វិធានការ​ដែល​មានស្រាប់​ ​ដើម្បី​ណែនាំ​ឱ្យ​ដៃគូ​របស់​ខ្លួន​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ឱ្យ​អនុវត្ត​តាម​អនុសាសន៍​សំខាន់​ៗ​ខាងលើ​នេះ​ ​និង​ដើម្បី​បញ្ឈប់​ការ​គាំទ្រ​របស់​ខ្លួន​ទៅលើ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ក្នុងរយៈពេល​មធ្យម​ ​។​

​ខណៈ​ដែល​ការសិក្សា​បាន​ចង្អុលបង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​ ​រក​ប្រាក់ចំណេញ​បាន​លើស​ពី​គ្រប់គ្រាន់​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ទៅលើ​ការ​អនុគ្រោះ​បំណុល​ដែល​ចាំបាច់​ ​ហើយ​ម្ចាស់​ជំនួយ​ដូចជា​ ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ដែល​ពាក់ព័ន្ធ​ ​មិនគួរ​គេច​ចេញពី​ការទទួលខុសត្រូវ​របស់​ខ្លួន​ឡើយ​ ​។​

ពេលនេះ​ ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​ ​គួរតែ​ប្រើប្រាស់​ប្រាក់ចំណេញ​ ​ដែល​បាន​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ដែល​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​បំណុល​ ​និង​ផ្ដល់​សំណង​ប្រកបដោយ​ប្រសិទ្ធ​ភាព​សម្រាប់​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​

លោក​ ​Mat​h​i​as​ ​P​f​e​if​e​r ​មន្ត្រី​កម្មវិធី​នៃ​អង្គការ​ ​F​I​AN​ ​បាន​មានប្រសាសន៍ថា​ “​ពិត​ណាស់​ ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ ​និង​ការ​គាំទ្រ​ជំនួយ​មីក្រូ​ហិរញ្ញវត្ថុ​ ​បាន​ខកខាន​ក្នុង​ការ​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​” ​។​ ​លោក​បាន​បន្ថែម​ថា​ “​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៧​ ​យ៉ាងតិច​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​ ​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ក​ម្រិ​ត​ធ្ងន់ធ្ងរ​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​នៅ​កម្ពុជា​ ​ប៉ុន្តែ​ពួកគេ​ស្ទើរតែ​មិនបាន​ចាត់វិធានការ​អ្វី​សោះ​ ​ក្នុង​ការដោះស្រាយបញ្ហា​នេះ​ ​ហើយ​បន្ត​ផ្ដល់​ប្រាក់​រាប់​លាន​អឺ​រ៉ូ​ទៅ​ក្នុង​វិ​ស័​យ​នេះ​ ​មកដល់​បច្ចុប្បន្ន​” ​។​ ​ជាក់ស្ដែង​ ​ជំនួយ​មីក្រូ​ហិរញ្ញវត្ថុ​ ​ពី​មូលនិធិ​ ​ME​F​ ​ដែល​មាន​ K​f​W​ ​និង​ B​M​Z​ ​ជា​ម្ចាស់​ភាគ​ហ៊ុន​សំខាន់​ផង​ដែរ​នោះ​ ​បាន​ផ្ដល់​ប្រាក់​ជិត​ ​២​០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​នៅ​ក្នុង​ការ​វិនិយោគ​ថ្មីៗ​ ​ទៅកាន់​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​។​ ​នៅ​ឆ្នាំ​ដដែល​នោះ​ ​ប្រាក់ចំណូល​នៃ​ការ​វិនិយោគ​របស់​ ​ME​F​ (​សរុប​) ​គឺ​មាន​ចំនួន​ ​៤​៩​,​៩​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​ពេលនេះ​ ​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​ ​គួរតែ​ប្រើប្រាស់​ប្រាក់ចំណេញ​ ​ដែល​បាន​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​ខ្ចីប្រាក់​ដែល​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ​ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​បំណុល​ ​និង​ផ្ដល់​សំណង​ប្រកបដោយ​ប្រសិទ្ធ​ភាព​សម្រាប់​ជនរងគ្រោះ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​” ​។​

​អ្នកគាំទ្រ​សំខាន់​ៗ​ផ្សេងទៀត​នៃ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​រួម​មាន​ធនាគារ​អភិវឌ្ឍន៍​អន្តរប្រទេស​ ​និង​ធនាគារ​អភិវឌ្ឍន៍​អឺរ៉ុប​ ​ក៏ដូចជា​ “​ក្រម​សីលធម៌​” វិនិ​យោគិន​ឯកជន​ដូចជា​ O​i​ko​credit​ ​ធនាគារ​ ​Trio​do​s, ​Invest in​ ​Vision​s, ​Vision​ ​Micro​finance​ និងការវិនិយោគតូចៗមួយចំនួនទៀតដូចជា the Bank im Bistum Essen និង GLS Bank ​៕​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាតាមរយៈ Signal: +៨៥៥ ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
 អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: +៨៥៥ ១២២១៤ ៤៥៤ (ភាសាអង់គ្លេស)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា