សេចក្តីថ្លែងការណ៍

​ការ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​លុបចោល​អាជ្ញាប័ណ្ណ​នាំចេញ​ឈើ​ទៅបរទេស​ ​របស់​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី

ចេញផ្សាយ ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​មាន​សេចក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ការ​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​ ​៥​ឆ្នាំ​បន្ថែម​ទៀត​របស់​ក្រុមហ៊ុន​ ​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​ចាប់ពី​ឆ្នាំ​២​០​២​២​ ​ដល់​ឆ្នាំ​២​០​២​៦​។​ ​យោង​តាម​ការ​ចុះផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោម​ចំណងជើង​ "​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​នៅតែ​បន្ត​នាំចេញ​ឈើ​ក​ម្រ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ " ​ដែល​បាន​ចុះផ្សាយ​ពី​ការអនុញ្ញាត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សម្រេច​ព​ន្យា​ពេល​នៃ​ការ​នាំ​ឈើ​ចេញ​ ​រហូតដល់​ដំណាច់​ឆ្នាំ​២​០​២​៣​ ​តប​តាម​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​ ​នេះ​ ​ដែល​បាន​ស្នើសុំ​ព​ន្យា​ពេល​នាំ​ឈើ​ចេញ​រយៈពេល​៥​ឆ្នាំ​បន្ថែម​។​

យោង​តាម​សេចក្តី​សម្រេច​លេខ​ ​៧​៣​៩​ ​ស​.​ជ​.​ណ​ ​ចុះ​ថ្ងៃ​ទី​១​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អង្គរ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​ទទួល​បានការ​ព​ន្យា​ពេល​នាំចេញ​ផលិតផល​ឈើ​កែច្នៃ​ចំនួន​ ​១​០​៣​.៧​៦​៣​,​១​៥​ម៉ែត្រ​គូ​ប​ ​ដែល​នៅសល់​ពី​ការអនុញ្ញាត​កាលពី​ឆ្នាំ​២​០​១​៦​ ឱ្យ​បន្ត​ការនាំចេញ​រហូតដល់​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​ ​ការអនុញ្ញាត​របស់​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ ​បាន​ឱ្យ​នាំចេញ​តែ​ប្រភេទ​ឈើ​កែច្នៃ​ ​ដូចជា​ ​ក្តារបន្ទះ​ ​ក្តារ​ក​ម្រា​ល​ការ៉ូ​ ​និង​ផលិតផល​កែច្នៃ​ផ្សេងៗ​ទៀត​ដែល​ផលិត​ពី​ឈើ​កិន​ (​Core​ ​Veneer​) ​តែ​ផ្ទុយទៅវិញ​ក្រុមហ៊ុន​បាន​នាំចេញ​ឈើ​ក​ម្រ​ជាច្រើន​ប្រភេទ​ដូចជា​ ​ស្រឡៅ​ ​កកោះ​ ​ផ្ចឹក​ ​សុក្រ​ម​ជាដើម​ ​ចំនួន​ ​២​,​២​៣​៥​,​៨​៤​០​គីឡូក្រាម​ ​ទៅកាន់​ប្រទេស​វៀតណាម​ ​បើ​យោង​តាម​បញ្ជី​នាំចេញ​ឈើ​របស់​ក្រុមហ៊ុន​ ​ដែល​បាន​ចុះផ្សាយ​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​។​

ផ្អែក​តាម​ទិន្នន័យ​នាំ​ឈើ​ចេញ​ខាងលើ​ ​ដែល​ផ្ទុយពី​ការអនុញ្ញាត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ខណៈ​អង្គការ​ជាតិ​-​អន្តរជាតិ​ ​និង​សហគមន៍​មូលដ្ឋាន​ ​ធ្លាប់​រក​ឃើញ​បន្តបន្ទាប់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ ​និង​តំបន់​អភិ​រក្ស​។​ ​ដើម្បី​រក្សា​បាន​នូវ​និរន្តរភាព​ធនធានធម្មជាតិ​នៅ​កម្ពុជា​ ​ព្រមទាំង​ ​តបនឹង​សេចក្តី​ព្រួយបារម្ភ​ខាងលើ​ ​យើងខ្ញុំ​ទាំងអស់គ្នា​ដែល​ជា​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​សហជីព​ ​សហគមន៍​មូលដ្ឋាន​ ​និង​ក្រុម​យុវជន​ ​ស្នើសុំ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​លុប​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការ​នាំ​ឈើ​ចេញ​ ​របស់​ក្រុមហ៊ុន​អង្គរ​ ​ផ្លា​យ​វូ​ត​ ខូ អិ​ល​ធី​ឌី​ ​និង​ធ្វើ​ការស៊ើបអង្កេត​អំពី​ការនាំចេញ​ប្រភេទ​ឈើ​ក​ម្រ​ដែល​ផ្ទុយពី​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ទៅបរទេស​៕​

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
២. សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA)
៣. អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៤. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស (CENTRAL)
៦. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា (CFSWF)
៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL )
៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនការស៊ីណូណាហ្គាវើលដ៍ (LRSU)
៩. សហព័ន្ធសហជីពកម្មករនយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១០. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១១. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center)
១២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
១៣. អង្គការអភិវឌ្ឍន៍ធនធានយុវជន (YRDP)
១៤. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៥. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (LICADHO)
១៦. ក្រុមយុវជនចលនាមាតាធម្មជាតិ (MNC)
១៧. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
១៨. ក្លឹបមិត្តអ្នកអានសៀវភៅ (រាជធានីភ្នំពេញ)
១៩. ក្រុមយុវជន The Forest Guad (រាជធានីភ្នំពេញ)
២០. សហគមន៍ជនជាតិដើមភាគតិចបាក្លែ (ខេត្តក្រចេះ)
២១. សហគមន៍ព្រៃឈើក្បាលខ្លា (ខេត្តកំពង់ធំ)
២២. សហគមន៍នេសាទបឹងធំ (ខេត្តកំពង់ធំ)
២៣. សហគមន៍ព្រៃមេត្តាធម្មជាតិ (ខេត្តកំពង់ស្ពឺ)
២៤. សហគមន៍រងគ្រោះដីធ្លីតានូន (ខេត្តកោះកុង)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក ហេង គឹមហុង​ ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា តាមរយៈលេខទូរស័ព្ទ 0967888368 / 092667599
 លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ តាមរយៈលេខទូរស័ព្ទ 096 242 4393

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា