សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៖ ទស្សនៈមួយចំនួនលើសេចក្តីព្រាងច្បាប់ទីបួន
ចេញផ្សាយ ខែធ្នូ ឆ្នាំ២០១១ ទាញយករបាយការណ៍សង្ខេបជាភាសាខ្មែរ (PDF, 210.78 KBs) | |
ទាញយករបាយការណ៍សង្ខេបជាភាសាអង់គ្លេស (PDF, 186.27 KBs) |
រដ្ឋាភិបាលកម្ពុជាបានចេញនូវសេចក្តីព្រាងច្បាប់លើកទីបួននៃការស្នើច្បាប់ស្តីអំពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO)។ ការចេញផ្សាយនេះមានរយៈពេលមួយឆ្នាំ បន្ទាប់ពីការចេញផ្សាយសេចក្តីព្រាងលើកទីមួយ កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១០។
អត្ថបទនៃសេចក្តីព្រាងទាំងបីលើកមុនៗ បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រដ្ឋាភិបាលប្រទេសផ្តល់ជំនួន និងក្រុមអ្នកវិភាគច្បាប់មួយចំនួន។ រដ្ឋាភិបាលទទួលស្គាល់ការរិះគន់ទាំងនេះចំនួនពីលើករួចមកហើយ ហើយបានសន្យាថានឹងផ្តល់សេចក្តីព្រាងថ្មីដែលមានលក្ខណៈល្អប្រសើជាងនេះ។ ផ្ទុយទៅវិញរដ្ឋាភិបាលមិនបានអនុវត្តតាមការសន្យារបស់ខ្លួនចំនួនពីលើកនោះឡើយ។
ជាមួយនឹងសេចក្តីព្រាងទីបួននេះ (ភាសាខ្មែរ និង ភាសាអង់គ្លេស) រដ្ឋាភិបាលនៅតែខកខានមិនទាន់បានធ្វើអ្វីៗតាមការសន្យាដដែល។
ទោះបីជាសេចក្តីព្រាងច្បាប់នេះបានកាត់ចោលជាង ២០មាត្រា មិនមានចំនុចវិជ្ជមានគួរឲ្យមានការកត់សម្គាល់ក៏ដោយ ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនៅតែបន្សល់ទុកនូវភាពមិនច្បាស់់លាស់កាន់តែច្រើនជាងសេចក្តីព្រាងច្បាប់លើកមុនទៅទៀត។ នៅក្នុងមាត្រាសំខាន់ៗមួយចំនួន ធ្វើឲ្យមានចម្ងល់ជាច្រើនទាំងន័យក្នុងការអនុវត្តច្បាប់ និងចេតនារបស់រដ្ឋាភិបាល។
ឧទាហរណ៍ នៅក្នុងសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក (NGOs) "អាចបង្កើតឡើងដោយសេរី" ដោយមិនចាំបាច់មានការអនុញ្ញាតជាមុនពីរដ្ឋាភិបាលឡើយ ប៉ុន្តែបានបដិសេធមិនទទួលស្គាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលមិនបានចុះបញ្ជី នូវសមត្ថភាពតាមផ្លូវច្បាប់ក្នុងការអនុវត្តសកម្មភាពរបស់អង្គការទាំងនោះឡើយ។ តើការចុះបញ្ជីពិតជាត្រូវបានលើកលែង ឬយ៉ាងណា?
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម ច្បាប់ ឬបទប្បញ្ញត្តិ