ឯកសារ

លិខិត​ចំហ​រួម​ ​ស្ដីពី​ខួប​គ​ម្រប់ ​១​០​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​សកម្មជន​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​ដ៏​ល្បីឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​

ចេញផ្សាយ ខែមេសា ឆ្នាំ២០២២
F T M
ព្រះសង្ឃនិមន្តបង្សុកុល នៅក្នុងពិធីរំលឹកខួប ១០ ឆ្នាំ នៃការបាញ់សម្លាប់សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី នៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ។

គិត​មកដល់​ត្រឹម​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​នេះ​ ​គឺ​មាន​រយៈពេល​១​០​ឆ្នាំ​គត់​ ​ដែល​លោក​ឈុត​ ​វុទ្ធី​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​ក្នុង​ទឹកដី​ខេត្ត​កោះ​កុង​ ​កាលពី​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​២​ ​។​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​ជា​ប្រធាន​អង្គការ​ក្រុម​អ្នកការពារ​ធនធានធម្មជាតិ​ ​ដែល​បាន​ធ្វើការងារ​ទៅលើ​ការ​បណ្តុះ​ ​បណ្តាល​ ​អប់រំ​ ​និង​ពង្រឹង​សមត្ថភាព​ដល់​សហគមន៍​មូលដ្ឋាន​ឱ្យ​បាន​យល់​ដឹង​ ​ព្រមទាំង​អនុវត្ត​សិទ្ធិ​ ​និង​ករណីយកិច្ច​ក្នុង​ការចូលរួម​ការពារ​ធនធានធម្មជាតិ​ ​។​ ​លោក​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​នៅ​ពេល​ចុះ​បេសកកម្ម​ជាមួយ​អ្នក​សារ​ព័ត៌មាន​២​រូប​ ​ចុះ​យក​ព័ត៌មាន​នៅ​ជិត​តំបន់​ព្រៃ​ការពារ​ក្នុង​ខេត្ត​កោះ​កុង​ ​ជា​ទីកន្លែង​ដែល​លោក​ធ្លាប់​ព្យាយាម​ជាច្រើន​ដង​ ​ដើម្បី​ជីកកកាយ​សំណុំរឿង​កាប់ព្រៃ​ឈើ​ខុសច្បាប់​ ​ដែល​មាន​ទាក់ទង​ជិតស្និទ្ធ​នឹង​មន្ត្រី​យោធា​ ​ទាក់ទង​នឹង​ការ​សាង​សង​ទំនប់​វា​រី​អគ្គិសនី​ ​។​

នៅ​ក្នុង​ឱកាស​គ​ម្រប់​ខួប​១​០​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​នេះ​ ​យើង​ទាំងអស់គ្នា​ដែល​ជា​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​សកម្មជន​ ​និង​សហគមន៍​មូលដ្ឋាន​ ​សូម​ធ្វើការ​ស្នើសុំ​យ៉ាង​ទទូច​ដល់​រាជរដ្ឋាភិបាល​ជា​រួម​ ​និង​ដោយឡែក​សូម​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​រួម​មាន​ ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​ក្រសួង​ការពារ​ជាតិ​ ​និង​អាជ្ញាធរ​ខេត្ត​កោះ​កុង​ ​ធ្វើ​ការស៊ើបអង្កេត​ដែល​គួរ​ឱ្យ​ជឿជាក់​ ​និង​ហ្មត់ចត់​ ​ដើម្បី​យក​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់​មក​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​យើងខ្ញុំ​ ​សូម​ធ្វើការ​សំណូមពរ​ដល់​ ​៖​

  ​រាជរដ្ឋាភិបាល​ ​សូម​បង្កើត​គណៈកម្មការ​ឯករាជ្យ​ ​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ស្វែងរក​ការពិត​ឱ្យ​បាន​ឆាប់រហ័ស​ ​ប្រកបដោយ​តម្លា​ភាព​ ​និង​យុត្តិធម៌​ ​។​
  ​ក្រសួងយុត្តិធម៌​ ​សូម​បន្ត​ជំរុញ​ឱ្យ​ស្ថាប័ន​អយ្យការ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​នេះ​ ​ដើម្បី​ឈាន​ទៅ​រក​ការកំណត់​អ្នកបញ្ជា​ ​និង​អ្នក​ពាក់ព័ន្ធ​ ឱ្យ​មក​ទទួលខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​ ​។​
  ​ក្រសួងមហាផ្ទៃ​ ​សូម​បន្ត​ជំរុញ​ឱ្យ​ម​ន្រ្តី​នគរបាល​យុត្តិធម៌​ធ្វើ​ការស៊ើបអង្កេត​បន្ត​ដោយ​ឯករាជ្យ​លើ​ករណី​នេះ​ ​ដើម្បី​ស្វែងរក​ការពិត​ ​ដោយ​តម្លា​ភាព​ ​និង​យុត្តិធម៌​ ​។​
  ​ក្រសួង​ការពារ​ជាតិ​ ​សូម​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​នេះ​ ​ដែល​រួម​ទាំង​ការប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ទាហាន​ ​ឬ​កង​រាជ​អាវុធហត្ថ​ក្នុង​ហេតុការណ៍​ដែល​នាំទៅ​ដល់​ការ​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​ដែល​ជាសកម្ម​ជន​បរិស្ថាន​ ​និង​ជា​ជនស៊ីវិល​ ​និង​ការសង្ស័យ​ថា​មានការ​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ឈើ​ដោយ​ខុសច្បាប់​ ​។​
  ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ក្រសួង​បរិស្ថាន​ ​សូម​មេត្តា​បញ្ឈប់​ការ​រឹតត្បិត​ ​និង​ធ្វើទុក្ខបុកម្នេញ​ដោយ​មិន​ត្រឹមត្រូវ​មក​លើ​សិទិ្ធ​សេរីភាព​របស់​សហគមន៍​មូលដ្ឋាន​ ​យុវជន​ ​ក៏ដូចជា​អ្នកការពារ​ធនធានធម្មជាតិ​នានា​ ​ក្នុង​ការ​ចូល​ល្បាត​ ​និង​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​នៅ​ក្នុង​ប្រទេស​ ​។​

យើង​ទាំងអស់គ្នា​ដែល​ជា​ ​សមាគម​ ​អង្គការសង្គម​ស៊ីវិល​ ​សកម្មជន​ ​និង​សហគមន៍​មូលដ្ឋាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​រាជរដ្ឋាភិបាល​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ​នឹង​បន្ត​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ដោយ​យកចិត្តទុកដាក់​លើ​ករណី​បាញ់សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​ ​និង​ធនធានធម្មជាតិ​លោក​ ​ឈុត​ ​វុទ្ធី​ ​ក៏ដូចជា​បញ្ឈប់​ការ​រឹតត្បិត​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ​យុវជន​ ​និង​អ្នកការពារ​ធនធានធម្មជាតិ​ ​ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​អាច​ចូលរួម​ការពារ​ធនធានធម្មជាតិ​យ៉ាងសកម្ម​ជាមួយ​អាជ្ញាធរ​រដ្ឋ​ ​៕​

​លិខិត​ចំហ​នេះ​គាំទ្រ​ដោយ​៖​
1. ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CC​H​R)
2. ​សហ​ព័ន្ធ​សហជីព​ ​កម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​កម្ពុជា​ (C​F​S​W​F​)
3. ​សមាគម​ការពារ​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ​អា​ដ​ហុ​ក​ (​A​D​H​OC)
4. ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O)
5. ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N)
6. ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CC​F​C)
7. ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​)
8. ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​)
9. ​សហគមន៍​ដីធ្លី​ ​១​៩​៧​ (​កោះ​កុង​)
10. ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​អា​រ៉ែ​ង​ (​កោះ​កុង​)
11. ​សហគមន៍​ដីធ្លី​ចក្រី​ (​បន្ទាយ​មានជ័យ​)
12. ​សហគមន៍​ទ្រទ្រង់​ធម្មជាតិ​ (​ពោធិ៍សាត់​)
13. ​សហគមន៍​ឃ្លាំង​ទឹក​៧​៨​ (​សៀមរាប​)
14. ​សហគមន៍​ជនជាតិ​ភាគតិច​គួយ​ (​ព្រះវិហារ​)
15. ​សហគមន៍​អូរ​វ​ល្លិ៍​ព្រេង​ (​បាត់​ដំបង​)
16. ​សហគមន៍​អូរ​ចាំ​ស្រី​ត្រដក់​ពង​ (​កំពង់ធំ​)
17. ​សហគមន៍​មានជ័យ​ (​ស្វាយរៀង​)
18. ​សហគមន៍​ពាម​រស់​ (​កំពង់ស្ពឺ​)
19. ​សហគមន៍​ភ្នំ​ក្រោម​ (​សៀមរាប​)
20. ​សហគមន៍​ដីធ្លី​ភូមិ​សិលា​ខ្មែរ​ (​បន្ទាយ​មានជ័យ​)
21. ​សហគមន៍​ព្រៃឈើ​ពេជ្រ​ចង្វា​រ​ល្អឆើត​ (​កំពង់ឆ្នាំង​)
22. ​សហគមន៍​ព្រៃ​ឡង់​ (​កំពង់ធំ​)
23. ​សហគមន៍​ព្រៃ​ឡង់​ (​ព្រះវិហារ​)
24. ​សហគមន៍​ព្រៃ​ឡង់​ (​ស្ទឹង​ត្រែង​)
25. ​សហគមន៍​ដីធ្លី​ព្រៃ​ពាយ​ (​កំពត​)
26. ​សហគមន៍​សាមគ្គី​ចេកមាស​ (​ស្វាយរៀង​)
27. ​សហគមន៍​ព្រៃឈើ​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​ (​កំពង់ឆ្នាំង​)
28. ​សហគមន៍​ស្រែប្រាំង​ (​ត្បូងឃ្មុំ​)
29. ​សហគមន៍​ធនធាន​ព្រៃឈើ​ស្ទឹង​ខ្សាច់​ស​ (​កំពង់ឆ្នាំង​)
30. ​សហគមន៍​ដីធ្លី​តា​នូន​ (​កោះ​កុង​)

សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​៖​
  ​លោក​ ​ហេង​ ​គឹម​ហុង​ ​ប្រធាន​កម្មវិធី​នៃ​សមាគម​យុវជន​កម្ពុជា​ (C​Y​N), ​ទូរស័ព្ទ​លេខ​៖​ ​០​៩​៦​ ​៧​៨​៨​ ​៨​៣​៦​៨​
  ​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​), ​ទូរស័ព្ទ​លេខ​៖​ ​០​៩​៣​ ​៦​២​៩​ ​២​៩​៨​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា