របាយការណ៍សង្ខេប

ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​ ​៖​ ​រឿងរ៉ាវ​នៃ​ការ​តស៊ូ​ចំនួន​ ​៦​

ចេញផ្សាយ ខែវិច្ឆិកា ឆ្នាំ២០២២
F T M

ក្នុងឱកាសនៃ​យុទ្ធនាការ​ ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័រ​ ​អង្គការ​ ​លី​កា​ដូ ​សូម​ធ្វើការ​កោតសរសើរ​យ៉ាងខ្លាំងក្លា​ដល់​ស្ត្រី​ទាំងឡាយ​ ​ដែល​ក្លាហាន​ក្នុង​ការ​ក្រោកឈរ​ដើម្បី​សិទិ្ធ​ការងារ​ ​និង​តស៊ូ​ទាមទារ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ​័​រ​នៅ​កន្លែងធ្វើការ​ងារ​ ​។​ ​នៅ​ក្នុង​របាយការណ៍​សង្ខេប​ដែល​មាន​ចំណងជើង​ថា​ “​ស្ត្រី​រួមគ្នា​ដើម្បី​សិទិ្ធ​ការងារ​នៅ​កម្ពុជា​” ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​លើកឡើង​នូវ​រឿងរ៉ាវ​តស៊ូ​ ​និង​ការ​ផ្តល់​យោបល់​មួយ​ចំនួន​របស់​សកម្មជន​ជា​ស្ត្រី​ចំនួន​ ​៦​ ​រូប​ ​ដែល​បាន​តស៊ូ​ក្នុងនាម​ជា​អ្នកដឹកនាំ​ ​និង​សមាជិក​សហជីព​ ​សមាគម​ ​និង​សហ​ព័ន្ធ​សហជីព​ ​។​

អ្នក​ទាំងនោះ​ ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​រោងចក្រ​ ​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ (​តុ​តុ​) ​អ្នកធ្វើការ​ងារ​តាម​ផ្ទះ​ជាច្រើន​នាក់​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ផ្សេងៗ​ទៀត​ ​។​ ​ពួកគេ​អំពាវនាវ​ឱ្យ​មាន​ការបញ្ឈប់​អំពើ​ហិង្សា​ ​និង​ការ​រំលោភបំពាន​ផ្លូវ​ភេទ​ ​ដែល​សមាជិក​របស់​អ្នក​ទាំងនោះ​តែងតែ​ទទួលរង​នៅ​កន្លែងធ្វើការ​ងារ​ ​។​

អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​៖​ “​ស្ត្រី​កាន់តែ​ច្រើន​កំពុង​ឈរ​នៅ​ជួរមុខ​នៅ​ក្នុង​ចលនាតស៊ូ​ដើម្បី​សិទិ្ធ​ការងារ​នៅ​កម្ពុជា​” ​។​ ​អ្នកនាង​បាន​បន្ត​ទៀត​ថា​៖​ “​ស្ត្រី​ទាំងនោះ​កំពុង​តស៊ូ​ដើម្បី​សិទិ្ធ​របស់​កម្មករ​ ​ដែល​កំពុង​ប្រឈមមុខនឹង​គ្រប់​ទម្រង់​នៃ​ការ​កេងប្រវ័ញ្ច​” ​។​

សកម្មជន​ទាំងនេះ​ ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ ​ចាប់​ដាក់​ពន្ធ​នាគា​រ​ ​វាយដំ​លើ​រូបរាងកាយ​ ​គម្រាម​កំហែង​ ​និង​រង​ការរិះគន់​អំពី​ការពារ​សិទិ្ធ​និង​ផលប្រយោជន៍​កម្មករ​ ​។​

​អ្នក​ទាំងនោះ​ ​ត្រូវ​បាន​គេ​ប្រាប់​ថា​ដោយសារ​ពួកគេ​ជា​ស្រ្តី ​ដូចនេះ​ពួកគេ​មិន​អាច​ធ្វើជា​អ្នកដឹកនាំ​សហជីព​ ​សហគមន៍​ ​និង​គ្រួសារ​បានទេ​ ​។​

លោក​ អំ ​សំអាត​ ​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ ​មានប្រសាសន៍ថា​៖​ “​សកម្មជន​សិទិ្ធ​ការងារ​ជា​ស្ត្រី​ជាច្រើន​ ​កំពុង​ប្រឈម​នឹង​ការ​រំលោភបំពាន​ពី​និយោជក​ ​និង​អាជ្ញាធរ​មួយ​ចំនួន​ ​ក៏ដូចជា​រង​ការរិះគន់​ពីសង្គម​ ​នៅ​ពេល​អ្នក​ទាំងនោះ​កាន់​តួនាទី​ជា​អ្នកដឹកនាំ​” ​។​ ​លោក​ ​បាន​បន្ថែម​ថា​៖​ “​ការងារ​របស់​អ្នក​ទាំងនោះ​ ​ត្រូវតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​ ​និង​ទទួល​បានការ​គាំទ្រ​”​។​

ទោះ​ជា​ប្រឈមមុខនឹង​បញ្ហា​ប្រឈម​ជាច្រើន​យ៉ាងណាក៏ដោយ​ ​ក៏​សកម្មជន​សិទិ្ធ​ការងារ​ទាំងនេះ​នៅតែ​បន្ត​ឈ​រយ៉ា​ង​រឹង​មាំ​ ​និង​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការ​លើកឡើង​ជា​សាធារណៈ​ពី​បញ្ហា​សិទិ្ធ​ការងារ​ ​និង​ធានា​ថា​មនុស្ស​គ្រប់គ្នា​អាច​ធ្វើការងារ​នៅ​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​មាន​សុវត្ថិភាព​ ​យុត្តិធម៌​ ​និង​មិន​មានអំពើ​ហិង្សា​ដោយ​ផ្អែកលើ​យេ​ន​ឌ័រ ​។​

នៅ​ក្នុងរយៈពេល​ ​១​៦​ ​ថ្ងៃ​ ​នៃ​យុទ្ធនាការ​ ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​ចេញផ្សាយ​នូវ​វីដេអូ​ខ្លី​ៗ​ ​អំពី​សកម្មជន​ជា​ស្ត្រី​ទាំងនោះ​និយាយ​អំពី​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញមតិ​ ​និង​រឿងរ៉ាវ​តស៊ូ​ចេញពី​ការគាបសង្កត់​នានា​ ​។​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អំ សំអាត, នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ, លេខទូរស័ព្ទ ៖ (+៨៥៥) ១០ ៣២៧ ៧៧០ (ភាសាខ្មែរ)
 អ្នកនាង ណាលី ពីឡូក, នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ, លេខទូរស័ព្ទ ៖ (+៨៥៥) ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
 អ្នកស្រី ឃ្លាំង សុបិន្ត, អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU), លេខទូរស័ព្ទ៖ (+៨៥៥) ៨១ ៥២៥ ៤៦១
 អ្នកស្រី អ៊ុក ឆាយ៉ាវី, ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA), លេខទូរស័ព្ទ៖ (+៨៥៥) ១៦ ៥២៥ ២៩៣
 សារិន សុវណ្ណនី, មន្ត្រីចងក្រងក្នុងខេត្តកំពង់ស្ពឺ នៃសហព័ន្ធសហជីពកម្ពុជា (CATU), លេខទូរស័ព្ទ៖ (+៨៥៥) ៨១ ២៤៦ ៥០៥
 សុខ ស្រីលាភ, បុគ្គលិកយុទ្ធនាការនៃអង្គការបណ្ដាញការងារស្ត្រីរួបរួមគ្នា (WNU), លេខទូរស័ព្ទ៖ (+៨៥៥) ៩៩ ៣២៣ ៨៩២
 សុវណ្ណ វ៉ារី, ប្រធានគណៈកម្មការស្ត្រីនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), លេខទូរស័ព្ទ៖ (+៨៥៥) ៩៦២ ៦៨៧ ៩៤៧

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា