បណ្ណាល័យ

ស្វែងរក

អត្ថបទខ្លីៗ | Union Leader Convicted, Imprisoned Ahead of Confederation Election

ថ្ងៃទី​៨ ខែឧសភា ឆ្នាំ២០២៤

Morm Rithy, the vice-president of the Cambodian Labour Confederation (CLC), was arrested last night outside of the confederation’s offices, after he was convicted in absentia of incitement and discrediting judicial decisions and sentenced to 18 months in prison early Tuesday.

In addition to serving as the vice-president of CLC, Rithy, 35, is the head of the Cambodian Tourism and Service Workers’ Federation. His conviction relates to a 24 February 2022 Facebook video in which the union leader was critical of an arrest of a member of his federation at Jinbei Casino in Sihanoukville.

The verdict was announced without Rithy or his lawyer present, as his lawyer had requested a delay in the trial due to a scheduling conflict. The court found Rithy guilty of incitement under Articles 494 and 495 of the Criminal Code, as well as “Discrediting a Judicial Decision” under Article 523, and fined him two million riel (US$500).

សេចក្តីថ្លែងការណ៍ | រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចាត់វិធានការ​ ​ដើម្បី​បញ្ចប់​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​វិ​ស័យ​​មីក្រូ​ហិរញ្ញវត្ថុ

ថ្ងៃទី​៧ ខែឧសភា ឆ្នាំ២០២៤

​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ​ដែល​ត្រូវ​ដាក់​មុន​ពេល​ការប្រជុំ​ពិនិត្យ​ឡើងវិញ​ជាសាកល​តាមកាល​កំណត់​​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ (​UP​R) ​សម្រាប់​ប្រទេស​កម្ពុជា​ ​ក្រុម​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ ​ស្នើ​ទៅដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សូម​ចាត់វិធានការ​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយបញ្ហា​នៃ​ការ​ការ​ផ្តល់​ប្រាក់​ក​ម្ចី​បែប​កេង​ប្រ​វ័ញ្ច ​និង​ ​ការ​អនុវត្ត​ការ​ប្រមូល​ប្រាក់​សងបំណុល​ដោយ​រំលោភបំពាន​ ​ក្នុង​វិស័យ​​​មីក្រូ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ ​។​

​ការ​អំពាវនាវ​សូម​ឱ្យ​មានការ​ដោះស្រាយ​ ​លើ​ការ​រំលោភបំពាន​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ត្រូវ​បាន​ធ្វើឡើង​ ​នៅពេលដែល​អនុសាសន៍​ចំនួន​ ​៣​០​ ​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ការពិនិត្យ​ឡើងវិញ​ជាសាកល​តាមកាល​កំណត់​ (​UP​R) ​កាលពី​ឆ្នាំ​២​០​១​៩​ ​ដើម្បី​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​មិន​ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ក្នុង​ការ​ទទួលយក​ទៅ​អនុវត្ត​ឱ្យ​បាន​ពេញលេញ​ ​។​ ​ការ​រំលោភបំពាន​នេះ​ ​បាន​កើតឡើង​ជាយូរមកហើយ​ ​និង​ត្រូវ​បាន​ប្រជា​ពលរ​ដ្ឋ​ដឹង​លឺ​យ៉ាង​ទូលំទូលាយ​ ​។​ ​ការ​មិនបាន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​អនុសាសន៍​ទាំង​ ​៣០​ ​ខាងលើ​ ​បានជា​ធ្វើ​ឱ្យវិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុនៅ​កម្ពុជា​មាន​ភាព​រីក​ដុះដាល​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​ទំហំ​ប្រាក់​ក​ម្ចី​ជាមធ្យម​បាន​កើន​ឡើង​ដល់​ជាង​ ​៥​.000 ​ដុល្លារ​ (​ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​) ​ហើយ​ការ​បង្ខិតបង្ខំ​ឱ្យ​លក់​ដី​ ​បាន​កើតឡើង​យ៉ាង​ច្រើន​ករណី​គួរ​ឱ្យ​កត់សម្គាល់​នៅ​ទូទាំង​ប្រទេស​ ​។

សេចក្តីថ្លែងការណ៍ | ​គ្រប់គ្រាន់​ហើយ​ ​៖​ ​សូម​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏

ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២៤audio available

​យើងខ្ញុំ​ជា​ក្រុម​សង្គម​ស៊ីវិល​ ​សហជីព​ ​សហ​ព័ន្ធ​ដែល​មានរាយ​នាម​ដូច​ខាងក្រោម​ ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការប្រកាស​សាលដីកា​របស់​តុលាការ​កំពូល​ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៤​ ​ដែល​បាន​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​អតីត​និង​បច្ចុប្បន្ន​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​។​ ​មកដល់ពេលនេះ​ ​អាជ្ញាធរ​ ​និង​តុលាការ​ ​នៅតែ​មិនទាន់​អាច​ផ្តល់​នូវ​យុត្តិធម៌​ជូន​ដល់​សកម្មជន​សហជីព​ណា​ហ្គាវើ​ល​ដ៏​នៅឡើយ​ ​។​ ​អាជ្ញាធរ​ត្រូវតែ​ដោះលែង​ប្រធាន​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​និង​ផ្តល់​នូវ​សេរីភាព​ពេញលេញ​ដល់​ជនជាប់ចោទ​ទាំងអស់​នៅ​ក្នុង​សំណុំរឿង​នេះ​ ​។​

​នា​ព្រឹក​ថ្ងៃ​ទី​ ​០​៣​ ​ខែ​ឧសភា​ ​តុលាការ​កំពូល​ ​បាន​ប្រកាស​សាលដីកា​របស់​ខ្លួន​ ​ដោយ​តម្កល់​សេចក្ដី​សម្រេច​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រលើ​ជនជាប់ចោទ​ចំនួន​ ​៨​រូប​ ​ដែល​ជា​អតីត​ ​និង​បច្ចុប្បន្ន​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏​ ​។​ ​អ្នក​ទាំងនោះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​រយៈពេល​ពី​ ​១​ ​ឆ្នាំ​ ​ដល់​ ​២​ ​ឆ្នាំ​ ​។​ ​កញ្ញា​ ​ស៊ី​ថ​រ​ ​ជា​ជនជាប់ចោទ​ម្នាក់​ប៉ុណ្ណោះ​ ​ក្នុងចំណោម​ជនជាប់ចោទ​ទាំងនោះ​ ​ដែល​កំពុង​អនុវត្ត​ទោស​ជាប់​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​២​ ​ឆ្នាំ​ ​។​ ​ការ​សម្រេច​តម្កល់​សាលក្រម​ផ្តន្ទាទោស​នា​ព្រឹក​ថ្ងៃ​ទី​០​៣​ ​ខែ​ឧសភា​ ​នឹង​ធ្វើ​ឱ្យ​កញ្ញា​ ​ស៊ី​ថ​រ​ ​បន្ត​ជាប់ពន្ធនាគារ​ដដែល​ ​និង​អាច​ធ្វើ​ឱ្យ​អាជ្ញាធរ​ចាប់​បញ្ជូន​ខ្លួន​ជនជាប់ចោទ​ចំនួន​ ​៥​ ​នាក់​ ​ផ្សេងទៀត​ ​ទៅកាន់​ពន្ធ​នាគា​រ​ភ្លាម​ៗ​ ​។​ ​អ្នក​ទាំង​ ​៥​ ​រួម​មាន​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ សុ​ន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សិរី​មាស​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ខែ​ ​។

កម្រង​រូបភាព | ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ត្រូវ​បញ្ឈប់​ការរំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិ​ស័​យ​មី​ក្រូហិរញ្ញវត្ថុ

ថ្ងៃទី​៦ ខែឧសភា ឆ្នាំ២០២៤

នៅក្នុងឱកាសដែលស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នឹងត្រូវបានត្រួតពិនិត្យនៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ យើងខ្ញុំស្នើសុំប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ សូមលើកអនុសាសន៍ដល់ប្រទេសកម្ពុជា ឱ្យផ្តល់ការអនុគ្រោះលើបំណុល និង​ផ្តល់សេវាសុខាភិបាលនិងអប់រំ ដោយឥតគិតថ្លៃនិងពេញលេញ ដើម្បីកាត់បន្ថយបំណុល និងបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានតាមរយៈកម្ចីមីក្រូហិរញ្ញវត្ថុ ។

នាថ្ងៃនេះ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ នឹងចេញប័ណ្ណព័ត៌មានជាស៊េរី ជាបួនភាសា ដើម្បីបង្ហាញអំពីការជាប់បំណុលដ៏ច្រើនលើសលប់របស់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ហើយនិងការអនុវត្តការផ្តល់កម្ចីបែបកេងប្រវ័ញ្ចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួន និងអ្នកផ្តល់កម្ចីខ្នាតតូចជាច្រើន ដែលកំណត់គោលដៅផ្តល់កម្ចីរបស់ខ្លួនលើសហគមន៍ជនជាតិដើមភាគតិច ពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាច្រើន ។

ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែស្នើឱ្យប្រទេសកម្ពុជាទទួលខុសត្រូវ អំឡុងពេលត្រួតពិនិត្យឡើងវិញជាសាកល និងតាមពេលកំណត់ (UPR) និងផ្តល់ជាអនុសាសន៍មួយចំនួន ដើម្បីបញ្ឈប់ជាបន្ទាន់នូវការរំលោភសិទិ្ធមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ។

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ សមធម៌កម្ពុជា អង្គការសមាគមធាងត្នោត និងអង្គការ FIAN អាល្លីម៉ង់ បានដាក់របាយការណ៍របស់ខ្លួនទៅកាន់ក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ អំពីការព្រួយបារម្ភទាំងនេះ ។ លោកអ្នកអាចទាញយករបាយការណ៍នេះ ជាភាសាអង់គ្លេស តាមរយៈតំណភ្ជាប់នេះ

អត្ថបទខ្លីៗ | ​តុលាការ​កំពូល​តម្កល់​ការ​ផ្តន្ទាទោស​លើអតីត និងបច្ចុប្បន្នជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវេី​ល​ដ៏​ ​ដោយ​ឱ្យ ​ស៊ី​ថ​រ​ ​បន្ត​ក្នុង​ព​ន្ធនាគារ

ថ្ងៃទី​៣ ខែឧសភា ឆ្នាំ២០២៤audio available

​នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​លេី​អតីត​ ​និងប​ច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវេី​ល​ដ៏​ ​ដែល​ធ្វេីឱ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​បន្ត​ជាប់ពន្ធនាគារ​ដដែល​ ​។​

​នា​ព្រឹក​ថ្ងៃ​ទី​ ​០​៣​ ​ខែ​ឧសភា​ ​នេះ​ ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ដែល​មាន​សមាសភាព​ចៅក្រម​ចំនួន​ ​០​៤​ ​រូប​ ​បាន​ប្រកាស​សាលដីកា​របស់​ខ្លួន​ ​ដោយ​តម្កល់​សេចក្ដី​សម្រេច​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ លេី​ជនជាប់ចោទ​ទាំង​ ​៨​ ​រូប​ ​។​ ​ទោស​ពន្ធ​នាគា​រ​របស់​អ្នក​ទាំងនោះ​ ​ចាប់ពី​ ​១​ ​ទៅ​ ​២​ ​ឆ្នាំ​ ​។​ ​ស៊ី​ថ​រ​ ​ជា​ជនជាប់ចោទ​ម្នាក់​ប៉ុណ្ណោះ​ ​ដែល​កំពុង​ជាប់ពន្ធនាគារ​ លេី​ទោស​រយៈពេល​ ​២​ ​ឆ្នាំ​ ​។​

​នៅពេលដែល​ស៊ី​ថ​រ​ ​នឹង​ត្រូវ​​​ជាប់ទោស​ពន្ធ​នាគា​រ​ចប់​សព្វគ្រប់​នៅ​ក្នុងឆ្នាំនេះ​ ​ការ​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​នា​ថ្ងៃនេះ​ ​អាច​នឹង​ធ្វើ​ឱ្យ​ជនជាប់ចោទ​ចំនួន​ ​៥​ ​នាក់​ទៀត​ ​ត្រូវ​អាជ្ញាធរ​បញ្ជូន​ខ្លួន​ទៅ​ពន្ធ​នាគា​រ​ភ្លាម​ៗ​ ​។​ ​អ្នក​ទាំង​ ​៥​ ​រួម​មាន​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ ​សុន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សិរី​មាស​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ខែ​ ​។

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ ឆ្នាំ​២០២៤

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៤

សហព័ន្ធ​សហជីព សហជីព កម្មករ​និយោជិត និង​ក្រុម​សង្គម​ស៊ីវិល​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ប្រមូល​ផ្តុំ​គ្នា​ ប្រារព្ធ​ទិវា​ពលកម្ម​អន្តរ​ជាតិ នៅ​ថ្ងៃ​ពុធ​នេះ ។

ការប្រារព្ធ​ទិវា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​ទី​ស្តីការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​នៅ​ក្បែរ​រមណីយដ្ឋាន​ វត្ត​ភ្នំ និង​មុខ​រដ្ឋ​សភា​ជាតិ ។

មេដឹកនាំ​សហជីព​ និង​កម្មករ​និយោជិត បាន​និយាយ​អំពី​សមិទ្ធផល​ដែល​អ្នក​ទាំង​នោះ​សម្រេច​បាននៅ​ក្នុង​ចលនា​ទាម​ទារ​សិទិ្ធ​ការងារ ប៉ុន្តែបាន​ព្រមាន​ និង​ស្នើសុំឱ្យ​បញ្ឈប់​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ លើ​សមាជិក​សហជីពនិង​សកម្មជន​សិទិ្ធ​ការងារ ​ការ​រឹត​ត្បិត​សិទិ្ធ​សេរីភាព​កម្មករ និង​សិទិ្ធ​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ប្រាក់​ឈ្នួល​និង​លក្ខខណ្ឌ​ការងារ​សមរម្យ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​ ។ ​

វីដេអូ | កម្លាំង​នៃ​សាមគ្គី​ភាព

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៤audio available

​ថ្ងៃនេះ​ ​យើងខ្ញុំ​នឹង​នៅតែ​បន្ត​ឈ​រយ៉ា​ង​រឹង​មាំ​ជាមួយ​កម្មករ​និយោជិត​នៅ​កម្ពុជា​ ​និង​នៅ​ក្នុង​សកលលោក​ ​។​ ​យើងខ្ញុំ​ក៏​នឹង​ចូលរួម​ជាមួយ​អ្នក​ទាំងនោះ​ ​ដើម្បី​តស៊ូ​ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​កិច្ចសន្យា​និង​ប្រាក់ខែ​សមរម្យ​ ​ហើយ​សិទិ្ធ​សេរីភាព​ការងារ​និង​សេចក្តីថ្លៃថ្នូរ​របស់​កម្មករ​និយោជិត​ ​នឹង​ត្រូវ​បាន​គោរព​យ៉ាង​ពេញលេញ​ ​។​

​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​ឆ្នាំ​២​០​២​៤​ ​អង្គការ​ ​លី​កា​ដូ ​ដៃគូ​សង្គម​ស៊ីវិល​ ​និង​សហជីព​មួយ​ចំនួន​ ​នឹង​ចេញផ្សាយ​នូវ​វីដេអូ​មួយ​ ​បង្ហាញ​ពី​សមិទ្ធផល​ ​និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​ដែល​ចលនា​សិទិ្ធ​កម្មករ​និយោជិត​កំពុង​ជួបប្រទះ​ ​។​ វីដេ​អូ​នេះ​ ​ក៏​បង្ហាញ​ពី​ការ​រួមចំណែក​ ​និង​ការ​លះបង់​របស់​សកម្មជន​សិទិ្ធ​ការងារ​ ​និង​សកម្មជន​សហជីព​ ​ដូចជា​ ​លោក​ ​ជា​ ​វិជ្ជា​ ​ក្នុង​ការ​ទាមទារ​ឱ្យ​មាន​ការគោរព​សិទិ្ធ ​និង​ការពារ​អត្ថប្រយោជន៍​កម្មករ​និយោជិត​នៅ​ក្នុង​ប្រទេស​ ​។​

​យើងខ្ញុំ​នឹង​ឈរ​ជាមួយ​សហជីព​ ​ដើម្បី​បន្ត​តស៊ូ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ ​និង​ការគោរព​សិទិ្ធ​ការងារ​ ​។

ឯកសារ | ​ស្នើសុំឯកឧត្តម​ ​កើត​ ​រិទ្ធិ​ ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​មេត្តា​បើក​ការស៊ើបអង្កេត​ឡើងវិញ​ចំពោះ​ករណី​ឃាតកម្ម​មក​លើ​សកម្មជន​ព្រៃឈើ​លោក​ ​ឈុត​ ​វុទ្ធី

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៤

​គិត​មកដល់ពេលនេះ​ ​គឺ​មាន​រយៈពេល​ ​១​២​ឆ្នាំ​ ​មក​ហើយ​ ​ដែល​លោក​ ​ឈុត​ ​វុទ្ធី​ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​២​ ​។​ ​លោក​ ​ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ ​ឈ្មោះ​ អ៊ិ​ន​ ​រតនា​ ​បាញ់សម្លាប់​ ​ត្រង់​ចំណុច​វាល​បី​ ​ឃុំ​ប៉ាក់​ខ្ល​ង​ ​ស្រុក​មណ្ឌល​សីមា​ ​ខេត្ត​កោះ​កុង​ ​ខណៈ​ពេល​ដែល​លោក​ ​និង​អ្នក​សារ​ព័ត៌មាន​ពីរ​រូប​ផ្សេងទៀត​របស់​ ​កាសែត​ឌឹខេ​ម​បូ​ឌាដេ​លី​ (​T​h​e​ ​Cam​bo​d​i​a​ ​Daily​) ​ចុះទៅ​ស៊ើប​អង្កេត​អំពី​បទល្មើស​ព្រៃឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ភ្នំ​ក្រ​វ៉ា​ញ​ ​។​ ​មរណភាព​របស់​លោក​ ​និង​ការ​មិនទាន់​ទទួល​បាន​ភាព​យុត្តិធម៌​អំពី​ឃាតកម្ម​នេះ​ ​បង្ក​ជា​ការឈឺចាប់​ ​និង​សោកស្តាយ​ជា​ខ្លាំង​សម្រាប់​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​សកម្មជន​បរិស្ថាន​ ​អ្នក​ស្រឡាញ់​ព្រៃឈើ​ ​ពលរដ្ឋ​សហគមន៍​ព្រៃឈើ​ ​ព្រមទាំង​អ្នក​ស្រឡាញ់​គាំទ្រ​រូបលោក​ ​។​

 ​ព្រឹត្តិការណ៍​បាញ់សម្លាប់​លោក​ ​ឈុត​ ​វុទ្ធី​ ​ទាំង​កណ្តាលថ្ងៃ​ ​ដោយ​ខ្មាន់​កាំភ្លើង​ ​ដែល​មាន​តួនាទី​ជា​កងកម្លាំង​យោធា​ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​ថា​ភាព​សកម្ម​និយម​របស់​ពលរដ្ឋ​នៅ​ក្នុង​កិច្ច​អភិ​រក្ស​ ​ថែរក្សា​ការពារ​ធនធានធម្មជាតិ​ ​នៅតែ​បន្ត​ត្រូវ​បាន​គេ​ដាក់​គោលដៅ​ក្នុង​ការ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​រំលោភបំពាន​ ​និង​វាយប្រហារ​ ​ដោយ​ជនល្មើស​ព្រៃឈើ​ដែល​មាន​ទំនាក់ទំនង​ជិត​សិទិ្ធ​ជាមួយ​អ្នកមានអំណាច​ ​។

កម្រង​រូបភាព | ​ពលរដ្ឋ​បន្ត​អំពាវនាវ​រក​យុត្តិធម៌​ ​ក្រោយ​១​២​ ​ឆ្នាំ​ លេី​ឃាតកម្ម​លោក​ ​ឈុត​ ​វុទ្ធី​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៤

​នៅ​ថ្ងៃនេះ​ ​ក្រុម​យុវជន​ពី​ចលនា​មាតា​ធម្មជាតិ​ ​និង​សកម្មជន​ផ្សេងៗ​ជាច្រើន​នាក់​ ​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ ​ដើម្បី​រំឭក​ខួប​នៃ​ឃាតកម្ម​សកម្មជន​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​លោក​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ម្នាក់​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ក៏​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដដែល​នោះ​ ​ហើយ​មន្ត្រី​នោះ​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម្លាប់​លោក​ ​វុទ្ធី​ ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​សកម្មជន​យុវជន​ប្រហែលជា​ង​ ​២​០​ ​នាក់​មកពី​មាតា​ធម្មជាតិ​ ​រួម​ទាំង​ ​ព្រះសង្ឃ​ ​៦​ ​អង្គ​ ​បាន​ជួបជុំគ្នា​នៅមុខ​ ​ផ្សារ​រាត្រី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចាប់ផ្តើម​ដើរក្បួន​ ​។​ ​អ្នកចូលរួម​បាន​គូររូប​ជា​សារ​នៅ​លើ​មុខ​របស់​ពួកគេ​ ​និង​បាន​ពាក់​បូ​រ​ចង​ក្បាល​ពណ៌​ស​ ​ដោយមាន​ព្រះសង្ឃ​បាន​សូត្រ​មន្ត​ ​សម្តែង​រឿង​ខ្លី​ ​និង​បាន​កាន់​បដា​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​នេះ​ ​។​ ​ការដង្ហែក្បួន​ត្រូវ​បាន​បញ្ចប់​នៅ​សណ្ឋាគារ​ ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ​ជា​កន្លែង​ដែល​អ្នកចូលរួម​ត្រូវ​ដាក់​ញត្តិ​ស្នើសុំ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​

សេចក្តីថ្លែងការណ៍ | ​ស្នើសុំ​ដោះលែង​ ​និង​ទម្លាក់​ចោល​បទ​ចោទ​ ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​ការពារ​បរិស្ថាន​ ​លោក​ ​កើត​ ​សា​រ៉ា​យ

ថ្ងៃទី​៨ ខែមេសា ឆ្នាំ២០២៤

​ក្រុម​យុវជន​ ​សហគមន៍​មូលដ្ឋាន​ ​សហជីព​ ​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​ ​មានការ​សោកស្តាយ​ ​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ (KS​I​L​A​) ​និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​សកម្ម​មួយ​រូប​។​

​សូម​បញ្ជាក់​ថា​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ត្រូវ​បាន​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ចូល​ចាប់ខ្លួន​ ​ខណៈ​លោក​ ​កំពុង​បំ​ពេញការ​ងារ​នៅ​ការិយាល័យ​ ​រួច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​វេលា​ ​ម៉ោង​១​៥​.​៤​៥​នាទី​ ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​តាម​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​របស់​លោក​ ​សេង​ ​ហៀង​ ​ព្រះរាជអាជ្ញា​រង​នៃ​ ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ដែល​ក្នុង​ដីកា​នោះ​បាន​ត្រឹម​បញ្ជាក់​ ​ថា​ពាក់ព័ន្ធ​ករណី​ ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ។​ ​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​មិន​ ​បាន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​អំពី​បទចោទប្រកាន់​ទៅកាន់​លោ​កកើត​ ​សា​រ៉ា​យ​ ​និង​ក្រុម​គ្រួសារ​របស់​ ​លោក​ឡើយ​។​ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សារ​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​ថា​លោក​ ​កើត​ ​សា​រ៉ា​យ​ក៏បាន​ប្រឈម​នឹង​ការចោទប្រកាន់​បន្ថែម​ពី​បទ​ ​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឈឹ​ម​បន្ទាប់ពី​ផ្តន្ទាទោស​បទ​ម​ជ្ឈឹ​ម​ ​ព្រមទាំង​បាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធ​នាគា​រ​ព្រៃ​ស​នៅ​រសៀល​ថ្ងៃ​ទី​៧​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​

អត្ថបទខ្លីៗ | ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរត្រូវបានចាប់ខ្លួន និងឃុំខ្លួនបណ្ដោះអាសន្ន

ថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២៤audio available

នៅថ្ងៃនេះ លោក កេីត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ (KSILA) ត្រូវបានចៅក្រមស៊េីបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ និងត្រូវបានបញ្ជូនខ្លួនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស (ម ១) ក្រោមបទចោទ "មិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម" និងបទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" យោងតាមមាត្រា ៨៨ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡេីងពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីមួយដែលកំពុងកេីតមានឡេីងនៅខេត្តព្រះវិហារ ។

កាលពីថ្ងៃទី០៦ ខែមេសា ប្រហែលម៉ោង ៣ និង ៣០ នាទី រសៀល មន្ត្រីនគរបាលបានបញ្ជាក់ថា លោក សារ៉ាយ ត្រូវបានបញ្ជូនខ្លួនចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ មុននឹងបញ្ជូនខ្លួន លោកត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋានអស់មួយយប់ ចាប់តាំងពីម៉ោង ៤ រសៀល ថ្ងៃទី០៥ ខែមេសា ដោយមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានប្រហែល ១០ នាក់ នាំខ្លួនលោក ចេញពីការិយាល័យរបស់សមាគមនៅរាជធានីភ្នំពេញ ។ ការចាប់ខ្លួននេះ ត្រូវបានធ្វើឡេីង តាមដីកា ដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យនាំខ្លួនលោក សារ៉ាយ មកសាកសួរនៅស្នងការដ្ឋាន ពាក់ព័ន្ធនឹងការចោទ "ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម" ។

ព្រះសង្ឃមួយអង្គ និងយុវជនប្រមាណជាង ១០ នាក់ មកពីក្រុមផ្សេងៗគ្នា និងតំណាងសង្គមស៊ីវិល បានឈរនៅមុខស្នងការដ្ឋាននគរបាលរាជធានី ដេីម្បីរង់ចាំមេីលស្ថានការណ៍នេះ ។ នៅខណៈនោះដែរ អាជ្ញាធរស្លៀកពាក់ស៊ីវិលពីរបីនាក់ ត្រូវបានដាក់ពង្រាយនៅក្បែរនោះ ដេីម្បីថតរូប និងវីដេអូ នៃអ្នកដែលទៅឈរឃ្លាំមេីលនៅទីនោះ ។ មន្ត្រីនគរបាលដែលយាមច្រកទ្វារចូលស្នងការដ្ឋាន ក៏មិនអនុញ្ញាតឱ្យក្រុមគ្រួសារយកម្ហូបជូនលោក សារ៉ាយផងដែរ ។

សេចក្តីថ្លែងការណ៍ | ​ការ​មានគំនិត​រួមគ្នា​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​របស់​ភាគី​ទាំងពីរ​ ​ឆ្ពោះទៅ​កាន់​ជំ​ហាន​បន្ទាប់​នៃ​ដំណើរការ​ដោះស្រាយ​បណ្តឹង​ ​របស់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ថ្ងៃទី​១៩ ខែមីនា ឆ្នាំ២០២៤audio available

​ចាប់ពី​ថ្ងៃ​ទី​១​៣​ ​ដល់​ថ្ងៃ​ទី​១​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​អ្នកតំណាង​មកពី​ក្រុមហ៊ុន​ ​Ecumenical​ ​Development​ ​Cooperative Society​ U.​A​. ​ឬ​ O​i​ko​credit​ ​ដែល​ជា​អ្នក​វិនិយោគ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​សង្គម​ ​និង​អ្នកតំណាង​មកពី​អង្គការ​សិទិ្ធ​មនុស្ស​ចំនួន​បី​ ​ដែល​រួម​មាន​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ ​F​I​AN​ ​អា​ឡឺម៉ង់ ​បាន​មក​ជួប​ ​ដើម្បី​សន្ទនា​គ្នា​ ​។​ ​កិច្ច​សន្ទនា​គ្នា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ដោះស្រាយ​បណ្តឹង​ ​របស់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ (NC​P​) ​សម្រាប់​ការ​ធ្វើ​ធុរកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ ​ដែល​បណ្តឹង​នេះ​ត្រូវ​បាន​ដាក់​ដោយ​អង្គការ​សិទិ្ធ​មនុស្ស​ទាំង​បី​ខាងលើ​ ​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ដែល​សាធារណជន​អះអាង​ថា​មាន​ភាព​អវិជ្ជមាន​ទៅលើ​អ្នក​ខ្ចីប្រាក់​ជាច្រើន​នាក់​ ​។​ ​ផល​ប៉ះពាល់​អវិជ្ជមាន​ទាំងនេះ​ ​គឺ​បង្កឡើង​ដោយ​ក​ម្ចី​ខ្នាត​តូច​ ​ឬ​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។

​អំឡុង​ពេល​ជួប​ជជែក​គ្នា​នេះ​ ​ភាគី​ទាំងអស់​បាន​រក​ឃើញ​នូវ​គំនិត​រួមគ្នា​ ​និង​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ខ្ចីប្រាក់​ ​។​ ​អំឡុង​ពេល​ជួប​គ្នា​នោះ​ដែរ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ទទួលស្គាល់​ថា​ ​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នៅ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​រក​ឃើញ​ ​និង​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ ​បន្ត​ទៅ​ជំ​ហាន​បន្ទាប់​ ​ដើម្បី​ឆ្ពោះទៅ​រក​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ច​សន្ទនា​នេះ​ ​។​

​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ (NC​P​) ​សូម​ស​សើ​រ​ដល់​ភាគី​ទាំងពីរ​ ​ដែល​បាន​ចូលរួម​ប្រកបដោយ​សុចរិត​ភាព​នៅ​ក្នុង​ដំណើរការ​ដោះស្រាយ​បណ្តឹង​នេះ​ ​៕

អត្ថបទខ្លីៗ | ​ពលរដ្ឋ​ ​២​៥​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ

ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤audio available

​កាលពី​ថ្ងៃ​ទី​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​ប្រជាពលរដ្ឋ​ចំនួន​ ​២​៩​នាក់​ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះវិហារ​ចោទប្រកាន់​ ​ប្រជា​ពល​ដ្ឋ​ទាំងនោះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ "​កាប់​រាន​ព្រៃ​ ​ឈូស​ឆាយដី​ព្រៃ​ ​ហ៊ុំ​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ​" ​យោង​តាម​មាត្រា​ ​៩​៧​ ​កថាខណ្ឌ​ទី​ ​១​ ​ចំណុច​ ​៦​ ​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ​ ​។​ ​៤​នាក់​ក្នុងចំណោម​២​៩​នាក់​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​ហើយ​២​៥​នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​នាគារ​ខេត្ត​ព្រះវិហារ​ ​។​ ​ក្នុងចំណោម​ពួកគេ​ទាំងនោះ​ ​មាន​ ​១​៣​នាក់​ជា​បុរស​ ​និង​១​២​នាក់​ជា​ស្រ្តី ​។​

​ពួកគេ​ទាំងនោះ​ត្រូវ​បាន​ចាប់ខ្លួន​នៅដើមខែនេះ​ ​បន្ទាប់ពី​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​រួម​ជាមួយនឹង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ ​ចូល​ទៅកាន់​ទីតាំង​ដី​ដែល​មាន​ជម្លោះ​នោះ​ដោយមាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​ ​។​ ​អាជ្ញាធរ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត​ ​ប្រើប្រាស់​គ្រាប់បែកផ្សែង​ ​និង​ចាប់ខ្លួន​អ្នកភូមិ​ផង​ដែរ​ ​។​

​ការចោទប្រកាន់​នេះ​ជា​ការ​វិវត្ត​ចុងក្រោយបង្អស់​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​។​ ​គ្រួសារ​​​ដែល​ប៉ះពាល់​រស់នៅ​ក្នុង​ភូមិ​ម្រេច​ ​ភូមិ​ស្រយង់​ត្បូង​ ​និង​ភូមិ​ក្តាក់ ​ហើយនិង​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ទើប​មក​តាំងទីលំនៅ​នៅ​ក្នុង​តំបន់​នោះ​ ​។​ ​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ ​កាលពី​ខែ​មីនា​ ​ឆ្នាំ​២​០​១​១​ ​នៅ​ក្នុង​ឃុំ​ស្រយង់​ ​និង​ឃុំ​ភ្នំ​ត្បែង​ពីរ​ ​ស្រុក​គូលែន​ ​ខេត្ត​ព្រះវិហារ​ ​៕

សេចក្តីថ្លែងការណ៍ | ​ពិព័រណ៍​រូបថត​របស់​អង្គការ​សមាគម​ធាងត្នោត​ ​មិនគួរ​ត្រូវ​បាន​ផ្អាក​ ​ហើយ​អាជ្ញាធរ​គួរ​ទទួលខុសត្រូវ

ថ្ងៃទី​១២ ខែមីនា ឆ្នាំ២០២៤audio available

យើងខ្ញុំ​ទាំងអស់គ្នា​ជា​ ​អង្គការសង្គម​ស៊ីវិល​ ​និង​សហគមន៍​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​មាន​សេចក្តីសោក​ស្តាយ​ ​និង​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ ​ដែល​អាជ្ញាធរ​សង្កាត់​និរោធ​ ​និង​ខណ្ឌ​ច្បារអំពៅ​ ​បាន​បញ្ជា​ឱ្យ​ម្ចាស់​ទីតាំង​បញ្ឈប់​ ​និង​រុះរើ​ពិព័រណ៍​រូបថត​ក្រោម​ប្រធាន​បទ​ “​ផ្ទះ​ ​និង​ជីវិត​” ​របស់​អង្គការ​សមាគម​ធាងត្នោត​ ​កាលពី​ថ្ងៃ​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​នៅ​ភោជនីយដ្ឋាន​សួន​ចំប៉ី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​មូលហេតុ​ ​និង​មិនបាន​ជូនដំណឹង​ជាមុន​ ​។​

​ពិព័រណ៍​រូបថត​នេះ​ ​ធ្វើឡើង​ក្នុង​គោលបំណង​នាំ​យក​ពី​ទុក្ខ​កង្វល់​ ​និង​បញ្ហា​របស់​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​ភាគី​ពាក់ព័ន្ធ​បាន​ដឹង​ ​និង​ចូល​រួមគ្នា​ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ ​។​

កម្រង​រូបភាព | សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ២០២៤

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋ​ប្រមាណ​ ២.០០០​ នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ ​ដែល​រួមមាន​ខេត្តបន្ទាយមានជ័យ​ បាត់​ដំបង​ កំពង់​ធំ​ កំពង់​ស្ពឺ​ កំពត​ កោះ​កុង​ ក្រចេះ​​ ព្រះ​វិហារ​ ស្វាយ​រៀង​ ពោធិ៍សាត់​ កំពង់​ឆ្នាំង​​ ស្ទឹង​ត្រែង​ និង​ត្បូងឃ្មុំ​​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ដេីម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ​ ខួប​លេីក​ទី​ ១១៣​ ឆ្នាំ​២០២៤​ ។ ការ​ប្រារព្ធ​ទិវា​នេះ​ បាន​ធ្វើ​ឡេីង​ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់ថ្ងៃទី​ ៨​ ខែ​មីនា​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​សហគមន៍​ដី​ធ្លី​ ព្រៃឈេី​ ជនជាតិ​ដេីម​ភាគ​តិច​ យុវជន​ កុមារ​ អាជ្ញាធរ​ក្នុង​តំបន់​ អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​ ។ ការ​ប្រារព្ធ​ទិវា​ ត្រូវ​បាន​ធ្វើឡើង​ ដោយ​មាន​ការឡេីង​ថ្លែងការណ៍​ ​ការ​ដេីរ​ក្បួន​ ការ​ពិភាក្សា​ជា​វេទិកា​សាធារណៈ​ ការ​ច្រៀង​ចម្រៀង​ និង​ការ​ហូប​អាហារ​សាមគ្គី​ ។

វីដេអូ | សំឡេងរបស់អ្នក គឺជាអំណាច

ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២៤audio available

ចូល​រួមជាមួយ​ពួកយើង​​ ដើម្បីបញ្ឈប់​អំពើហិង្សា​ ការ​រើស​អើង​ និង​ការ​រំលោភ​បំពាន​ មក​លើស្ត្រី ​អ្នក​ការពារ​សិទិ្ធ​​មនុស្ស និង​អ្នកស្រលាញ់​ភេទ​ដូច​គ្នា!

ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធនារី ខួប​លើកទី ១១៣ ឆ្នាំ ២០២៤ ​សូម​លោកអ្នក អញ្ជើញ​ទស្សនា​វីដេអូខ្លី​មួយ​នេះ ដែល​ត្រូវ​បានបង្កើត​ឡើង ដើម្បី​លើក​ទឹក​ចិត្តដល់​ស្ត្រី​ទាំងឡាយ ​ដែល​បាន​ប្រឹង​ប្រែង​ឱ្យ​មាន​ការ​គោរពនូវ​សិទិ្ធ​មនុស្ស​របស់​ពួកគេ ។

វីដេអូនេះ​បង្ហាញ​នូវយុវតី និង​យុវជន​មួយ​ចំនួន ដែល​មាន​ការប្តេជ្ញា​ចិត្ត និង​ការ​លះបង់​ខ្ពស់ ដើម្បី​លើក​កម្ពស់ និង​ការពារ​សិទិ្ធ​​មនុស្ស ។ យុវតី និងយុវជន​ទាំង​នោះ ក៏​បង្ហាញ​ពី​ការ​ឱ្យ​តម្លៃ និង​លើក​ឡើង​នូវ​សារៈ​សំខាន់​នៃ​ការ​ចូលរួម​របស់ស្ត្រី នៅ​ក្នុង​ការ​ទទួល​បាន​នូវការទទួល​ស្គាល់ និង​គោរពនូវ​សិទិ្ធ​មនុស្ស​របស់​ស្ត្រី ។

ស្ត្រីនៅ​ក្នុង​ប្រទេស នៅតែបន្ត​ប្រឈមមុខនឹង​ការរើសអើង និង​អំពើហិង្សា​ដោយ​ផ្អែក​លើ​យេនឌ័រ ។ មិន​តែ​ប៉ុណ្ណោះ​ទទួល​បាន​សេវា​យុត្តិធម៌​ចំពោះស្ត្រី ទៅ​លើបញ្ហាទាំង​នេះ នៅ​មាន​កម្រិត​នៅ​ឡើយ ។ យើង​ខ្ញុំ​ឈរ​ជាមួយ​ស្ត្រី​ទាំងឡាយ និង​បន្ត​គាំទ្រ​ពួក​គេ ដើម្បី​ជំរុញ​ឱ្យមាន​​យុត្តិធម៌ សមភាព និង​ភាព​ស្មើគ្នា​រវាងបុរស និង​ស្ត្រី ។

“សំឡេង​របស់​អ្នក គឺជា​អំណាច​!”

អត្ថបទខ្លីៗ | ​កងកម្លាំង​ប្រើប្រាស់​អាវុធ​ ​និង​ចាប់ខ្លួន​អ្នកភូមិ​មួយ​ចំនួន​ ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃក្នុងខេត្តព្រះវិហារ

ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០២៤audio available

​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ក្រុម​ ​ដែល​រួម​មាន​កង​រាជ​អាវុធហត្ថ​ ​និង​មន្ត្រី​នគរបាល​ជាច្រើន​នាក់​ ​រួម​ជាមួយនឹង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ ​បាន​ប្រមូលផ្តុំ​គ្នា​កាល​ពីព្រឹកមិញ​នេះ​ ​ដើម្បី​ការពារ​ដីធ្លី​ដែល​កំពុង​មាន​ជម្លោះ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​ដោយ​មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត និង​ចាប់​ខ្លួន​ពលរដ្ឋ​មួយ​ចំនួន ។

​អ្នកភូមិ​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ ​និង​បញ្ជូន​ខ្លួន​ទៅកាន់​ក្រុង​ព្រះវិហារ​ ​។​ ​ទីតាំង​ជាក់លាក់​នៃ​ការ​ឃុំ​ខ្លួន​ ​មិនទាន់​ដឹង​នៅឡើយ​ ​។​

​អ្នកភូមិ​មួយ​ចំនួន​បាន​រាយការណ៍​ថា​ ​កងកម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ដែល​ប្រដាប់ដោយ​កាំភ្លើងយន្ត​ ​បាន​ចូល​ទៅ​ក្នុង​តំបន់​ជម្លោះ​នោះ​តាំងពី​មុន​ទៀបភ្លឺ​ ​ហើយ​មាន​គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​មួយ​ចំនួន​ចូល​មក​ជាមួយផងដែរ​ ​។​ ​ដោយ​ការ​ភ័យខ្លាច​ថា​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​នឹង​ត្រូវ​បាន​បំផ្លាញ​ ​ហើយ​អ្នក​ទាំងនោះ​អាច​នឹង​ត្រូវ​បាន​កងកម្លាំង​ទាំងនោះ​បណ្តេញ​ចេញ​ដោយបង្ខំ​ ​អ្នកភូមិ​ទាំងនោះ​បាន​ប្រមូលផ្តុំ​គ្នា​ ​ទាមទារ​ឱ្យ​កងកម្លាំង​ ​និង​អាជ្ញាធរ​ទាំងនោះ​ចាកចេញ​ពី​តំបន់​នោះ​ ​។​ ​សកម្មភាព​ប្រឈម​មុខ​ដាក់គ្នា​នេះ​ ​ត្រូវ​បាន​អ្នកភូមិ​ថត​ជា​វីដេអូ​បាន​ ​ដោយ​ឃើញ​មាន​កងកម្លាំង​ប្រដាប់​អាវុធ​បាញ់​គ្រាប់កាំភ្លើង​ពិត​ជាច្រើន​ដង​ ​និង​មាន​ការប្រើប្រាស់​គ្រាប់បែកផ្សែង​ផង​ដែរ​ ​។​

អត្ថបទខ្លីៗ | សហគមន៍​សំរោង​ត្បូង​ ​រាយការណ៍​ថា​មានអំពើ​ហិង្សា​ ​នៅ​ពេល​អាជ្ញាធរ​កំពុង​ឈូស​ឆាយដី​តំបន់​បឹង​តា​មោក​

ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤audio available

នា​ព្រឹកនេះ​ ​សមាជិក​សហគមន៍​សំរោង​ត្បូង​មួយ​ចំនួន​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​បាន​រង​របួស​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​រវាង​អាជ្ញាធរ​ជាច្រើន​នាក់​ ​និង​សមាជិក​សហគមន៍​មួយ​ចំនួន​ ​នៅពេលដែល​អាជ្ញាធរ​កំពុង​ចាក់​ដី​លុប​តំបន់​មួយ​ក្នុង​បឹង​តា​មោក​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​តំបន់​មួយ​ចំនួន​ក្នុង​ផ្ទៃ​បឹង​តា​មោក​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ ​កាត់​ ​និង​ផ្តល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​និង​បុគ្គល​ឯកជន​មួយ​ចំនួន​ ​ដែល​មាន​ទំនាក់ទំនង​ល្អ​ និង​​ជិតស្និទ្ធ​​ជាមួយ​អាជ្ញាធរ​រដ្ឋ​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

​សមាជិក​មួយ​ចំនួន​នៃ​សហគមន៍​សំរោង​ត្បូង​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​កាល​ពីម្សិលមិញ​ ​និង​នៅ​ព្រឹកនេះ​ ​ដើម្បី​តវ៉ា​ជំទាស់​នឹង​ការ​ឈូស​ឆាយ​របស់​អាជ្ញាធរ​រដ្ឋ​ដែល​ប៉ះពាល់​ដល់​ដីធ្លី​របស់​សមាជិក​សហគមន៍​ ​។​ ​សមាជិក​សហគមន៍​មួយ​ចំនួន​ ​ក៏​កំពុង​ប្រឈម​មុខ​ទៅ​នឹង​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​ ​ដែល​យ៉ាងតិច​ណាស់​មាន​បណ្តឹង​ចំនួន​ ​៤​ ​ករណី​ ​កំពុង​ដំណើរការ​​​ ​ចាប់តាំង​ពី​ឆ្នាំ​ ​២​០​២​២​ ​ដោយ​ផ្អែក​លើ​ភាព​សកម្ម​និយម​លើ​រឿង​ដីធ្លី​របស់​ពួកគេ​ ​។​

​ការ​ប្រឈម​មុខ​ដាក់គ្នា​នៅ​ពេលនេះ​ ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​បឹង​តា​មោក​ ​គឺ​កើតឡើង​នៅពេលដែល​គ្រឿងចក្រ​ឈូស​ឆាយ​ចំនួន​ ​៣​គ្រឿង​ ​ជាមួយ​និង​សន្តិសុខ​ចំនួន​ ​១​០​ ​នាក់​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​ដើម្បី​ឈូស​ឆាយដី​ដែល​កាន់កាប់​ដោយ​សមាជិក​សហគមន៍​ ​។​ ​សមាជិក​សហគមន៍​មួយ​ចំនួន​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​និង​ព្យាយាម​បញ្ឈប់​ការ​ឈូស​ឆាយ​នោះ​ ​។​ ​ក្រោយមក​កងកម្លាំង​នគរបាល​មួយ​ចំនួន​ ​បាន​មកដល់​ ​និង​ឈរ​ឃ្លាំមើល​សកម្មភាព​របស់​សហគមន៍​ ​។​ ​ការ​ឈូស​ឆាយ​ ​បាន​បន្ត​នា​ព្រឹកនេះ​ ​ដោយមាន​វត្តមាន​កងកម្លាំង​នគរបាល​ច្រើនជាង​កាល​ពីម្សិលមិញ​ ​ដោយមាន​ចំនួន​ប្រហែលជា​ង​ ​២​០​០​ ​នាក់​ ​រួម​មាន​នគរបាល​ប្រមាណ​ជាង​ ​៥​០​ ​នាក់​ ​និង​លោក​អភិបាល​រង​ខណ្ឌ​ព្រែក​ព្នៅ​ ​មួយ​នាក់​ផង​ដែរ​ ​។​ ​អាជ្ញាធរ​មួយ​ចំនួន​ ​បាន​ឈរ​មើល​ការ​ឈូស​ឆាយ​ ​ហើយ​អាជ្ញាធរ​មួយ​ចំនួន​ទៀត​ ​ដែល​រួម​មាន​នគរបាល​ ​និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ ​បាន​ថតរូប​ ​និង​វីដេអូ​អំពី​សកម្មភាព​តវ៉ា​របស់​សមាជិក​សហគមន៍​ដែល​មាន​ចំនួន​ប្រមាណ​ជាង​ ​១​០​០​ ​នាក់​ ​កំពុង​ប្រមូលផ្តុំ​គ្នា​នៅ​តំបន់​នោះ​ ​។​

អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​លើ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​

ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០២៤audio available

សាលាឧទ្ធរណ៍​ភ្នំពេញ​នា​ព្រឹកនេះ​បាន​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​បាន​រក​ឃើញ​ថា​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​មាន​ពិរុទ្ធ ​ពី​បទ​ចោទ​ "​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​និង​បទ​ញុះញង់​ឱ្យ​មាន​ការរើសអើង​" ​។​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៣​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៤​ ​លាន​រៀល​ (​ប្រហែល​ ​១​.​០​០​០​ ​ដុល្លារ​អាមេរិក​) ​។​ ​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ ​ដោយ​ផ្អែកលើ​ព្រឹត្តិការណ៍​នៅ​ពេល​លោក​បាន​ថ្លែង​សារ​ទៅកាន់​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​អំឡុង​ពេល​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាលពី​ថ្ងៃ​ទី​ ​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​។​

លោក​ ​សេដ្ឋា​ ​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​តុលា​ ​ឆ្នាំ​ ​២​០​២​៣​ ​ពី​បទ​ "​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ​និង​បទ​ “​ញុះញង់​ឱ្យ​មាន​ការរើសអើង​" ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​៤​៩​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​នេះ​ជា​ករណី​ទីពីរ​ហើយ​ ​ដែល​លោក​សេដ្ឋា​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ​ហើយ​សេចក្តី​សម្រេច​នេះ​ក៏​ត្រូវ​បាន​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​ទុកជា​បានការ​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​។​

កាលពី​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៤​ ​សាលាឧទ្ធរណ៍​ភ្នំពេញ​បាន​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​ ​ដែល​បាន​រក​ឃើញ​ថា​លោក​ ​សេដ្ឋា​ ​មាន​ពិរុទ្ធ ​លើ​បទ​ចោទ​ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​” ​ហើយ​បាន​សម្រេច​ផ្តន្ទាទោស​លោក​ ​ដោយ​ដាក់​ពន្ធ​នាគា​រ​កំណត់​ចំនួន​ ​១​៨​ ​ខែ​ ​ពិន័យ​ជា​ប្រាក់​ចូល​ថវិកា​រដ្ឋ​ ​និង​ផ្តល់​សំណង​ទៅ​ដើមបណ្តឹង​ ​។​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ ​៤​០​៧​ ​ថ្ងៃ​មក​ហើយ​ ​ចាប់តាំង​ពី​មានការ​ចាប់ខ្លួន​របស់​លោក​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​៣​ ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បានខាង​លើ​នេះ​ ​៕​

អត្ថបទខ្លីៗ | តុលាការ​កំពូល​សម្រេច​ឱ្យ​សកម្មជន​បឹង​កក់​ពីរ​រូប​រួចផុតពី​បទចោទ

ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០២៤audio available

​តុលាការ​កំពូល​នៅ​ព្រឹកនេះ​បាន​សម្រេច​ឱ្យ​សកម្មជន​ដីធ្លី​ពីរ​រូប​មកពី​សហគមន៍​បឹង​កក់​ ​រួចផុត​ពី​បទចោទ​ ​។​ ​សកម្មជន​ទាំងពីរ​ ​មាន​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​អាយុ​៨​៣​ឆ្នាំ​ (​ហៅ​យាយ​ម៉ា​មី​) ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ ​អាយុ​៥​៨​ឆ្នាំ​ ​ត្រូវ​បាន​​សាលាដំបូង​ ​និង​សាលាឧទ្ធរណ៍​ផ្តន្ទាទោស​ពី​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​១​២​ ​។​

​សមាជិក​សហគមន៍​បឹង​កក់​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ប្រឈម​នឹង​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ​ ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​ជួល​បឹង​កក់​ ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ឆ្នាំ​ ​២​០​០​៧​ ​។​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ជាបន្តបន្ទាប់​ ​និង​ត្រូវ​បាន​កាត់ទោស​ពី​បទល្មើស​ទាក់ទង​នឹង​ការ​ការពារ​ផ្ទះ​របស់​ពួកគេ​ ​និង​ហ៊ាន​និយាយ​តវ៉ា​ទៅ​នឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​។​

​ការចោទប្រកាន់​នេះ​ ​គឺ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដែល​មាន​ក្រដាស​សរសេរ​ជាច្រើន​សន្លឹក​ ​គំរាម​ថា​នឹង​សម្លាប់​អតីត​សមាជិក​សហគមន៍​ម្នាក់​ឈ្មោះ​ ​លី​ ​មុំ​ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រាយប៉ាយ​នៅ​ខាងមុខ​ផ្ទះ​របស់​នាង​។​ ​អ្នកស្រី​ ​លី​ ​មុំ​ ​បាន​ដាក់ពាក្យបណ្ដឹង​ទៅលើ​សមាជិក​សហគមន៍​បឹង​កក់​ប្រាំមួយ​នាក់​ ​ដែល​ក្នុង​នោះ​រួម​ទាំង​ ​លោកយាយ​ ​ង៉ែត​ ​ឃុន​ ​និង​អ្នកស្រី​ ​ឆេង​ ​លាភ​ផង​ដែរ​ ​។​ ស្រ្ដី​ទាំង​ប្រាំមួយ​នាក់​នោះ​បាន​អះអាង​ថា​ ​ពួកគេ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​គំរាមកំហែង​នោះ​ទេ​ ​។​

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ