បណ្ណាល័យ

ការស្មុំកូនឆ្លងប្រទេស

សេចក្តីថ្លែងការណ៍ | ​ប្រទេស​កម្ពុជា​ ​និង​អ៊ីតាលី​ ​មិនគួរ​ណែ​នាំការ​ស្មុំ​កូន​អន្តរប្រទេស​ទេ

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២៣audio available

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​មានរាយ​នាម​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​អ៊ីតាលី​ ​បញ្ឈប់​នូវ​កា​របើក​ស្មុំ​កូន​អន្ដរ​ប្រទេស​ឡើងវិញ​ ​។​ ​ប្រទេស​កម្ពុជា​ ​មិនបាន​អនុម័ត​កិច្ច​គាំពារ​ ​ដែល​នឹង​ការពារ​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​ ​ឬ​ទប់​ស្កាត់​ការ​កើតឡើងវិញ​ ​នូវ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ធ្ងន់ធ្ងរ​ ​ដែល​បាន​កត់​សម្គាល់​នៅ​ក្នុង​ការ​ស្មុំ​កូន​អន្តរប្រទេស​ដែល​កើតមាន​ពី​អតីតកាល​ ​។​

​ប្រទេស​ជាច្រើន​ ​បាន​ហាមឃាត់​ការ​ស្មុំ​កូន​អន្តរប្រទេស​ពី​ប្រទេស​កម្ពុជា​ពេញ​មួយ​ទសវត្សរ៍​ឆ្នាំ​២​០​០​០​ ​បន្ទាប់ពី​មាន​ភស្ដុតាង​ជាច្រើន​នៃ​ការ​អនុវត្ត​ដែល​ប្រាសចាក​ពី​ច្បាប់​ ​និង​គ្មាន​សីលធម៌​ ​។​ ​នេះ​រួមបញ្ចូល​ទាំង​អាជ្ញាធរ​ ​និង​បុគ្គលិក​មណ្ឌល​កុមារ​កំព្រា​ ​ដែល​ក្លែង​បន្លំ​ឯកសារ​ប្រកាស​ថា​ ​កុមារ​មួយ​ចំនួនជា​ក្មេងកំព្រា​ ​ឬ​ជា​ក្មេង​គេ​បោះបង់​ចោល​ ​ដោយ​ជាទូទៅ​ ​មាន​ការផ្លាស់ប្ដូរ​ឈ្មោះ​ ​និង​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​ពួកគេ​ ​។​ ​បន្ទាប់មក​ ​កុមារ​ត្រូវ​បាន​គេ​ស្មុំ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​យល់ព្រម​ ​ឬ​ដឹងឮ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ ​។​ ​ជា​លទ្ធផល​ ​ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់​ ​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នៅ​ក្នុង​ឆ្នាំ​២​០​០​៩​ ​។

សេចក្តីថ្លែងការណ៍ | កុមារ​ និង​គ្រួសារ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែល​មិនអាច​​ជួបជុំ​គ្នា​វិញ​បាន​ នៅ​ពេល​រាជ​រដ្ឋាភិបាល​បើក​ដំណើរការ​ស្មុំ​កូនអន្តរ​ប្រទេស​ឡើងវិញ

ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២២audio available

យើងខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បើក​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ ​និង​ការ​បង្ហាញ​ច្បាស់​ៗ​ពី​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី​ថា​ ​ការ​ស្មុំ​កូន​ពី​ប្រទេស​កម្ពុជា​យ៉ាងតិច​ចំនួន​ប្រាំបួន​ដែល​អាច​កើតមានឡើង​ ​គឺ​កំពុង​ត្រូវ​បាន​ដំណើរការ​ដោយ​ទីភ្នាក់ងារ​ស្មុំ​កូន​ជនជាតិ​អ៊ីតាលី​ ​។​ ​យើងខ្ញុំ​ព្រួយបារម្ភ​ថា​ ​ការ​សម្រេច​ចិត្ត​ទាំងនេះ​ ​នឹង​នាំ​ឱ្យ​គ្រួសារ​ជាច្រើន​ទៀត​ ​ត្រូវ​បែកបាក់​មិន​អាច​ជួបជុំគ្នា​វិញ​បាន​ ​ដោយ​ប្រព័ន្ធ​គ្រប់គ្រង​នៅ​ទន់ខ្សោយ​នេះ​ ​ដែល​មិនទាន់​បានការ​ពារ​ផលប្រយោជន៍​ល្អ​បំផុត​របស់​កុមារ​កន្លងមក​ ​។​

រាជរដ្ឋាភិបាល​បាន​រាយការណ៍​ថា​ ​ធ្លាប់​បាន​បញ្ជូន​កុមារ​ចំនួន​៣​.​៦​៩​៦​នាក់​ ​ទៅក្រៅ​ប្រទេស​សម្រាប់​ការ​ស្មុំ​កូន​ ​នៅចន្លោះ​ឆ្នាំ​ ​១​៩​៩​៨​ ​ដល់​ឆ្នាំ​ ​២​០​១​១​។​ ​ប្រទេស​កម្ពុជា​បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នេះ​ ​បន្ទាប់ពី​មាន​ភស្តុតាង​នៃ​ការ​ក្លែង​បន្លំ​ ​និង​អំពើពុករលួយ​ ​។​ ​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ក្លែង​បន្លំ​ឯកសារ​ ​ដើម្បី​ប្តូរ​ឈ្មោះ​ ​ឬ​អាយុ​កុមារ​មួយ​ចំនួន​ ​ឬ​អះអាង​ថា​ពួកគេ​ជា​ក្មេងកំព្រា​ ​ឬ​ត្រូវ​បាន​បោះបង់​ចោល​ ​មុន​ពេល​កុមារ​ទាំងនោះ​ត្រូវ​បាន​គេ​យកទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ ​ដោយ​ពុំ​មានការ​ដឹងឮ​ ​ឬ​ការ​យល់ព្រម​ពី​ឪពុក​ម្តាយ​របស់​ពួកគេ​ ​។

សេចក្តីថ្លែងការណ៍ | កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស

ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៨audio available

នៅ​ចន្លោះ​ចុងទសវត្សរ៍​ឆ្នាំ១៩៨០​ និង​ឆ្នាំ​២០០៩​ កុមារ​កម្ពុជា​រាប់​ពាន់​នាក់ ត្រូវ​បាន​គ្រួសារ​ជា​ជនបរទេស​សុំយក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស។ អំឡុង​ពេលនោះ​ មាន​ការ​លើក​ឡើង​ថា កុមារ​កម្ពុជា​ជាច្រើន​ មិនមែន​ជា​កុមារ​កំព្រា​ទេ​​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ឳពុកម្ដាយ​យក​មក​ផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ឱ្យជួយ​ចិញ្ចឹម​ ដោយសារ​ភាព​ក្រីក្រ​ខ្លាំង។​ ឳពុកម្ដាយ​ទាំងនោះ​បានយក​ពួកគេ​មកផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ ដោយសារ​យល់ឃើញ​ថា ពួកគេ​អាច​នឹង​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ក្រោយ។ ​ឳពុកម្ដាយ​របស់​ពួកគេ​ មិនបាន​ព្រមព្រៀង​ក្នុង​ដំណើរការ​ស្មុំ​កូន​ទេ។​ ប៉ុន្តែ​នាយក​មណ្ឌល​កុមារ​កំព្រា​ទៅវិញ​ទេ ​ដែល​បាន​គ្នា​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ ដើម្បី​ធ្វើ​ឯកសារ​មិន​ពិត​ដោយ​អះអាង​ថា កុមារ​ទាំងនោះ​ជា​កុមារ​កំព្រា​ ឬត្រូវ​បាន​ឳពុក​ម្ដាយ​បោះបង់​ចោល។​

នៅ​ពេល​មាន​ភ័ស្ដុតាង​ជាច្រើន​បញ្ជាក់​លើ​ករណី​នេះ​កាន់​តែ​ច្បាស់​ ប្រទេស​ជាច្រើន​បាន​សម្រេច​ផ្អាកការ​ស្មុំកូន​ពី​ប្រទេស​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​ដំណើរការ​លើ​បញ្ហា​នេះ​ផងដែរ។​ ភាគច្រើន​ ឳពុកម្ដាយ​របស់​កុមារ​ដែល​ត្រូវ​បាន​សុំយក​ទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស​គឺ​មិនចេះ​អក្សរ​ និង​មិនសូវ​យល់​ដឹង​ពី​សិទ្ធិ​ ឬ​មិន​ស្គាល់​ស្ថាប័ន​ដែល​អាច​ជួយ​អន្តរាគមន៍​បាន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគាត់​ គ្មាន​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​កូន។

សេចក្តីថ្លែងការណ៍ | Full investigation needed into adoption corruption & abuses

ថ្ងៃទី​៥ ខែសីហា ឆ្នាំ២០០៤

LICADHO urges the government to fully investigate alleged crimes - including payments of thousands of dollars to Cambodian government employees - connected to the adoptions of Cambodian children to the United States.

សេចក្តីថ្លែងការណ៍ | LICADHO Welcomes Criminal Investigations into the Adoption of Children from Cambodia

ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០០៣

LICADHO welcomed charges brought against two U.S. citizens in courts in the United States for alleged fraud while arranging adoptions of Cambodian children. LICADHO hoped that such investigations would deter abuses during the adoption process.

ឯកសារ | Testimony to the U.S. Congress Hearing on the Adoption Process in Cambodia

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០០២

In this written testimony to the U.S. House of Representatives International Relations Committee, Dr. Kek Galabru details illegal and unethical practices in the adoption process in Cambodia.

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ