របាយការណ៍

កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស

ចេញផ្សាយ ខែមីនា ឆ្នាំ២០១៨
F T M

នៅ​ចន្លោះ​ចុងទសវត្សរ៍​ឆ្នាំ១៩៨០​ និង​ឆ្នាំ​២០០៩​ កុមារ​កម្ពុជា​រាប់​ពាន់​នាក់ ត្រូវ​បាន​គ្រួសារ​ជា​ជនបរទេស​សុំយក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស។ អំឡុង​ពេលនោះ​ មាន​ការ​លើក​ឡើង​ថា កុមារ​កម្ពុជា​ជាច្រើន​ មិនមែន​ជា​កុមារ​កំព្រា​ទេ​​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ឳពុកម្ដាយ​យក​មក​ផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ដើម្បី​ឱ្យជួយ​ចិញ្ចឹម​ ដោយសារ​ភាព​ក្រីក្រ​ខ្លាំង។​ ឳពុកម្ដាយ​ទាំងនោះ​បានយក​ពួកគេ​មកផ្ញើ​នៅ​មណ្ឌល​កុមារ​កំព្រា​ ដោយសារ​យល់ឃើញ​ថា ពួកគេ​អាច​នឹង​ត្រឡប់​ទៅផ្ទះ​វិញ​នៅ​ថ្ងៃ​ក្រោយ។ ​ឳពុកម្ដាយ​របស់​ពួកគេ​ មិនបាន​ព្រមព្រៀង​ក្នុង​ដំណើរការ​ស្មុំ​កូន​ទេ។​ ប៉ុន្តែ​នាយក​មណ្ឌល​កុមារ​កំព្រា​ទៅវិញ​ទេ ​ដែល​បាន​គ្នា​ជាមួយ​អាជ្ញាធរ​ក្នុង​តំបន់​ ដើម្បី​ធ្វើ​ឯកសារ​មិន​ពិត​ដោយ​អះអាង​ថា កុមារ​ទាំងនោះ​ជា​កុមារ​កំព្រា​ ឬត្រូវ​បាន​ឳពុក​ម្ដាយ​បោះបង់​ចោល។​

នៅ​ពេល​មាន​ភ័ស្ដុតាង​ជាច្រើន​បញ្ជាក់​លើ​ករណី​នេះ​កាន់​តែ​ច្បាស់​ ប្រទេស​ជាច្រើន​បាន​សម្រេច​ផ្អាកការ​ស្មុំកូន​ពី​ប្រទេស​កម្ពុជា​ ហើយ​នៅ​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ក៏បាន​សម្រេច​ផ្អាក​ដំណើរការ​លើ​បញ្ហា​នេះ​ផងដែរ។​ ភាគច្រើន​ ឳពុកម្ដាយ​របស់​កុមារ​ដែល​ត្រូវ​បាន​សុំយក​ទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស​គឺ​មិនចេះ​អក្សរ​ និង​មិនសូវ​យល់​ដឹង​ពី​សិទ្ធិ​ ឬ​មិន​ស្គាល់​ស្ថាប័ន​ដែល​អាច​ជួយ​អន្តរាគមន៍​បាន​ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួកគាត់​ គ្មាន​លទ្ធភាព​ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​កូន។​

នៅ​ក្នុង​របាយការណ៍​ស្ដីពី កុមារ​ដែល​ត្រូវ​បាន​បញ្ជូន​ចេញពី​ប្រទេស​កម្ពុជា​ដោយ​លួចលាក់​៖ ការ​ក្លែង​បន្លំ​ និងអំពើ​ដែល​ត្រូវ​បាន​​អះអាង​ថា​ ជាអំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​ស្មុំ​កូន​អន្តរ​ប្រទេស ចេញ​ផ្សាយ​ថ្ងៃនេះ​ អង្គការ​ លីកាដូ​ បាន​ពិពណ៌នា​ពី​ករណី​របស់​ស្ដ្រី​មួយចំនួន​ ដែល​បាន​ទាក់ទង​មក​ លីកាដូ​ ដើម្បី​ស្នើឱ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​កូន​របស់​ពួកគាត់​ ដែល​ត្រូវបាន​គ្រួសារ​ជា​ជន​បរទេស​ សុំ​យក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​២០០០​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា