វីដេអូ

ចម្រៀង​បឹង​ទឹកភ្នែក​នៅ​ថ្ងៃ​ទិវា​លំនៅឋាន​ពិភពលោក​ឆ្នាំ​២​០​២​២​

ចេញផ្សាយ ថ្ងៃទី​៥ ខែតុលា ឆ្នាំ២០២២
F T M

​បឹង​ ​និង​តំបន់​ដីសើម​ ​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​ ​គឺជា​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ ​និង​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ជីវភាពរស់នៅ​ ​ការ​ការពារ​ទឹកជំនន់​ ​និង​ការ​គ្រប់គ្រង​ទឹក​កខ្វក់​ ​។​ ​ការ​បំផ្លិចបំផ្លាញ​បឹង​ដើម្បី​ធ្វើ​គម្រោង​អភិវឌ្ឍន៍​ ​កំពុងតែ​ធ្វើ​ឱ្យ​មានការ​បណ្ដេញ​ចេញ​ ​បាត់បង់​ប្រាក់ចំណូល​ ​និង​អសន្ដិសុខ​ស្បៀង​ ​ព្រមទាំង​បណ្ដាល​ឱ្យ​រាជធានី​ភ្នំពេញ​ ​ទទួលរង​នូវ​ការ​ជន់​លិច​យ៉ាង​អាក្រក់​ ​។​

​ដើម្បី​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក​ឆ្នាំ​២​០​២​២​នេះ​ ​សូម​ស្ដាប់​ចម្រៀង​រ៉េ​ប​របស់​ ​លោក​ ​គា​ សុ​គុណ​ ​ដែល​មាន​ចំណងជើង​ថា​ “​បឹង​ទឹកភ្នែក​” ​ដែល​បាន​ចេញផ្សាយ​រួមគ្នា​រវាង​ ​អង្គការ​លី​កា​ដូ ​អង្គការ​សមាគម​ធាងត្នោត​ ​និង​អង្គការ​សមធម៌​កម្ពុជា​ ​ដោយ​បង្ហាញ​ពី​បញ្ហា​លំបាក​របស់​សហគមន៍​ ​កើត​ចេញពី​គម្រោង​អភិវឌ្ឍន៍​ទាំងនេះ​ ​។​ ​អាជ្ញាធរ​ ​គួរតែ​បញ្ឈប់​ការ​ផ្ដល់​បឹង​ ​និង​តំបន់​ដីសើម​ ​ទៅ​ក្រុមហ៊ុន​ ​និង​ឧកញ៉ា​ ​ហើយ​រក្សា​បឹង​ធម្មជាតិ​ទាំងនេះ​ពី​ការ​បំផ្លិចបំផ្លាញ​តទៅមុខ​ទៀត​ ​។​

#​បញ្ឈប់​កា​រលុប​បឹង​ #​គ្មាន​ការ​លិចលង់​ក្នុង​ទីក្រុង​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា