វីដេអូ

████████ ██████ ██ ███████ ████ █████ ██ ████ ████ █████ ████████ ███ █████████████

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៣
F T M

កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មន្ត្រី​នគរបាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​មកនាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ អំឡុង​ពេល​សាកសួរ​ថា ប្រសិន​បើ​អង្គការ​ លីកាដូ មិន​យល់ព្រម​លុប​វីដេអូ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា “ឈាមបាតុករ” ពី​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​អង្គការ​នោះទេ នោះ​អាជ្ញាធរ​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​បន្ត ។

ដើម្បីជៀសវាងពីការ​ទទួល​រង​នូវ​វិធានការ​ផ្លូវ​ច្បាប់​បន្ត អង្គការ លីកាដូ សម្រេច​ចិត្ត​លុប​វីដេអូ​ចម្រៀង​ចេញ​ពី​បណ្តាញ​សង្គម​របស់​អង្គការ​កាលពី​យប់មិញ និង​ចេញ​ពី​គេហទំព័រ​នៅ​ព្រឹក​នេះ ។

អង្គការ លីកាដូ នៅតែ​ជឿជាក់​យ៉ាង​មុតមាំ​ថា វីដេអូ​ចម្រៀង​នេះ មិនមែន​ជា​បទល្មើស​ញុះញង់​នោះទេ ហើយ​ផ្ទុយទៅ​វិញ​ការ​ចេញ​ផ្សាយ​វីដេអូ គឺជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ ។ យើងមាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិនេះ ។ វាគឺជា​លើក​ទីមួយហើយ​ក្នុង​រយៈពេល ៣០ឆ្នាំ នៃការ​ធ្វើ​ការងារ​សិទិ្ធ​មនុស្ស​របស់ អង្គការ លីកាដូ ដែល​អាជ្ញាធរ​រដ្ឋ​បាន​ចាត់​វិធានការផ្លូវ​ច្បាប់​តាម​សំណើ​សុំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ទាក់ទង​នឹង​ការ​បង្ហោះ​របស់​អង្គការ លីកាដូ លើគេហទំព័រ និង​បណ្តាញ​សង្គម​របស់​ស្ថាប័ន ។

វីដេអូ​ចម្រៀង​នេះ​ ​គឺជា​ការ​ប្រារព្ធ​ខួប​ ​៩​ ​ឆ្នាំ​ ​នៃ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​ ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​ ​៤​នាក់​ ​បាន​ស្លាប់​ ​រង​របួស​ចំនួន​ ​៣​៨​នាក់​ (​ដែល​ ​២​៥​នាក់​ ​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​) ​និង​កុមារា​ម្នាក់​អាយុ​ ​១​៥​ ​ឆ្នាំ​នៅ​ពេល​នោះ​ ​បាន​បាត់ខ្លួន​ ​។​ វីដេអូ​នេះ​ ​គឺជា​កម្រង​រី​ដេ​អូ​ខ្លី​ៗ​ជា​ប្រវត្តិសាស្ត្រ​ ​ដែល​ត្រូវ​បាន​ថត​បាន​នៅ​ក្នុង​ព្រឹត្តិការណ៍​នៅ​លើ​ផ្លូវ​ ​និង​នៅ​ជុំវិញ​តំបន់​នោះ​ ​កាលពី​ឆ្នាំ​ ​២​០​១​៤​ ​នៅពេលដែល​កម្មករ​ជា​កូដករ​បាន​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​។​

​ការស៊ើបអង្កេត​មួយ​របស់​នគរបាល​លើ​ការ​បង្ហោះ​វីដេអូ​នេះ​ ​ត្រូវ​បាន​ធ្វើ​ដោយ​តាមរយៈ​លិខិត​ស្នើសុំ​មួយ​ច្បាប់​របស់​​​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​។​
​អង្គការ​ ​លី​កា​ដូ ​នៅតែ​បន្ត​ឈរ​ជា​សាមគ្គីភាព​ជាមួយ​ជនរងគ្រោះ​ពី​ព្រឹត្តិការណ៍​ហិង្សា​លើ​ផ្លូវ​វេ​ង​ស្រេង​ ​។​ ​មកដល់​ថ្ងៃនេះ​ ​អាជ្ញាធរ​មិនទាន់​រក​ឃើញ​ជន​ណា​ម្នាក់​ ​ដែល​ជា​អ្នកទទួលខុសត្រូវ​លើ​ការ​ស្លាប់​របស់​កម្មករ​ចំនួន​ ​៤​នាក់​ ​គឺ​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​និង​ការ​បាត់ខ្លួន​របស់​កុមារ​ ខឹ​ម​ ​សា​ផា​ត​ ​នៅឡើយ​ ​។​

​អង្គការ​ ​លី​កា​ដូ ​នឹង​បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ ​សូម​ឱ្យ​មាន​នូវ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​អំពើ​ហិង្សា​ ​ការ​ស្លាប់​ ​និង​ការ​បាត់ខ្លួន​ ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​១​៤​ ​ទប់​ស្កាត់​កុំ​ឱ្យ​កើតមាន​នូវ​អំពើ​ហិង្សា​ដ៏​អាក្រក់​ដូចនេះ​បន្ត​ទៀត​ ​និង​បន្ត​ប្រារព្ធ​ខួប​នៃ​អំពើ​ហិង្សា​នៅ​លើ​ផ្លូវ​វេ​ង​ស្រេង​នៅ​ឆ្នាំក្រោយៗ​ទៀត​ ​។​

​អង្គការ​ ​លី​កា​ដូ ​ក៏​នឹង​បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋ​ ​សូម​គោរព​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ ​ដែល​រួម​ទាំង​សកម្មជន​ ​សិល្បករ​ ​សិល្ប​ការិនី​ ​និង​បុគ្គលិក​អង្គការ​ ​សង្គម​ស៊ីវិល​ទាំងឡាយ​ ​។​

--

នៅ​ថ្ងៃនេះ​ ​គឺជា​គ​ម្រប់​ខួប​ ​៩​ ​ឆ្នាំ​ ​ក្រោយ​ពី​កងកម្លាំង​ចម្រុះ​បាន​បាញ់រះ​ទៅលើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មហាវិថី​វេ​ង​ស្រេង​កាលពីដើម​ឆ្នាំ​ ​២​០​១​៤​ ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់​ ​៤​នាក់​ ​និង​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់​ ​៣​៨​ ​នាក់​ផ្សេងទៀត​រង​របួស​ ​។​ ​ក្មេងប្រុស​ម្នាក់​ឈ្មោះ​ ខឹ​ម​ ​សា​ផា​ត​ ​ដែល​កាលនោះ​មាន​អាយុ​ ​១​៥​ឆ្នាំ​ ​បាន​បាត់ខ្លួន​មកទល់​សព្វថ្ងៃ​ ​ដោយ​កុមារា​នោះ​ត្រូវ​បាន​គេ​ឃើញ​ចុងក្រោយ​ ​ដោយមាន​អា​កា​រៈ​ហូរ​ឈាម​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​ ​។​

​រហូត​មកដល់ពេលនេះ​ ​នៅ​មិនទាន់​មានការ​ចាត់វិធានការ​លើ​ជនល្មើស​ ​ដែល​បាន​បាញ់សម្លាប់​ ​លោក​ ​គឹម​ ​ផា​លាប​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​និង​លោក​ផេង​ ​កុសល​ ​និង​ការ​ធ្វើ​ឱ្យ​កុមារា​ ខឹ​ម​ ​សា​ផា​ត​ ​បាត់ខ្លួន​នោះ​ទេ​ ​។​ ​ផ្ទុយទៅវិញ​ ​កម្មករ​ ​និង​អ្នកការពារ​សិទិ្ធ​មនុស្ស​ ​ចំនួន​ ​២​៣​ ​នាក់​ ​បែរជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​ចោទប្រកាន់​ ​និង​ផ្តន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​ពី​បទល្មើស​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ធ្វើបាតុកម្ម​ទៅវិញ​ ​។​ ​ក្រោយមក​ក​ម្ទេ​ច​ឆ្អឹង​ ​និង​សំណល់​សាកសព​មួយ​ចំនួន​ ​ដែល​នៅ​សេសសល់​ក្រោយ​ពី​ការ​ដុត​ដោយ​កៅស៊ូ​កង់ឡាន​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​មូលដ្ឋាន​កងពលតូច​លេខ​ ​៧​០​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​ ​២​០​១​៤​ ​ប៉ុន្តែ​អាជ្ញាធរ​រដ្ឋ​បាន​បដិសេធ​ ​ដោយ​បាន​លើកឡើង​ថា​សំណល់​សាកសព​នោះ​ ​មិនមែន​ជា​របស់​ខឹ​ម​ ​សា​ផា​ត​ ​នោះ​ទេ​ ​។​ ​គួរ​ឱ្យ​សោកស្តាយ​ ​អាជ្ញាធរ​ ​មិនបាន​ស៊ើប​អង្កេត​ឱ្យ​បាន​ម៉ត់ចត់​ ​និង​ប្រកបដោយ​តម្លា​ភាព​ ​ទៅលើ​ករណី​នេះ​ទេ​ ​។​

​នៅ​ថ្ងៃនេះ​ ​សូម​សាធារណជន​ស្តាប់​ ​និង​ទស្សនា​ ​នូវ​បទ​ចម្រៀង​រ៉េ​ប​របស់​ ​លោក​ ​គា​ ​សុគន្ធ​ ​ដែល​មាន​ចំណងជើង​ថា​ “​ឈាម​បាតុករ​” ​ដែល​ចេញផ្សាយ​ដោយ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទិ្ធ​មនុស្ស​ ​លី​កា​ដូ ​និង​ ​អង្គការ​មជ្ឈមណ្ឌល​ស​ម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិមនុស្ស​ (​សង់​ត្រា​ល់) ​។​ ​បន្ទាប់ពី​ ​៩​ ​ឆ្នាំ​ ​ទទួលរង​ភាព​ឈឺចាប់​ ​និង​ស្រពិចស្រពិល​អំពី​ស្ថានភាព​កូន​របស់​ខ្លួន​ ​ក្រុម​គ្រួសារ​កុមារា​ ខឹ​ម​ ​សា​ផា​ត​ ​ត្រូវតែ​ទទួល​បាន​នូវ​ចម្លើយ​ ​សន្តិភាព​ផ្លូវចិត្ត​ ​និង​យុត្តិធម៌​ ​ពី​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ​និង​ឆាប់រហ័ស​ទៅលើ​ការ​បាត់ខ្លួន​របស់​សា​ផា​ត​ ​។​ ​យើងខ្ញុំ​ក៏​នៅ​បន្ត​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​អ្នក​ដែល​បាន​រង​របួស​ ​ស្លាប់​ ​និង​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ ​ចោទប្រកាន់​ ​និង​ផ្តន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​ ​ក៏ដូចជា​កុមារា​ ខឹ​ម​ ​សា​ផា​ត​ ​ដែល​បាន​បាត់ខ្លួន​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា