សកម្មជនសហជីពត្រូវបានគេប្រើហិង្សាវាយឲ្យរបួសក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីរបស់ប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២លោករ៉ុង បញ្ញា នៃសម្ព័ន្ធសហជីពកម្ពុជា (CATU) ត្រូវបានគេប្រើហិង្សាវាយឲ្យរបួសនៅមុខវត្តបុទុម បន្ទាប់ពីក្រុមដែលមានគ្នា ២០នាក់ជាកម្មករ និងជាសមាជិកសម្ព័ន្ធសហជីពកម្ពុជា បានហែរក្បួនពីសួនទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ទៅកាន់សួនសាធារណៈដែលនៅក្បែរផ្ទះនាយករដ្ឋមន្ត្រី ដើម្បីដាក់ញាតិជូនខុទ្ធកាល័យរបស់គាត់។ ក្រុមកម្មករ គឺជាកម្មកររោងចក្រ តៃ ណាន ដែលជារោងចក្រផ្គត់ផ្គង់សំលៀកបំពាក់ដល់ក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនដែលក្នុងនោះមានដូចជា Levi Strauss Gap និងOld Navy។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិការងារ