កម្រង​រូបភាព

​ក្រុម​ពលរដ្ឋ​ ​និង​សហជីព​ ​អំពាវនាវ​ឲ្យ​ដោះលែង​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ

ចេញផ្សាយ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២៣
F T M

​នៅ​ព្រឹកនេះ​ ​ក្រុម​ប្រជាពលរដ្ឋ​ ​និង​សហជីព​ប្រហែល​ ​៥​០​ ​នាក់​បាន​ជួបជុំគ្នា​នៅមុខ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (ម២) ​ដើម្បី​អំពាវនាវ​សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​។​

​ការ​ជួបជុំ​នេះ​មាន​អ្នកចូលរួម​មកពី​ ​សហព័ន្ធសហជីពកម្ពុជា​ (​CAT​U) ​សហជីពកម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ (C​F​S​W​F​) ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​) ​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​) ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​និង​អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O) ​។​ ​អ្នកចូលរួម​ភាគច្រើន​នាំគ្នា​កាន់​បដា​ ​ប៉េងប៉ោង​ ​និង​ឧបករណ៍​ឃោសនា​ស​័ព្ទ ​។​ ​នៅ​ខណៈនោះ​ដែរ​ ​អាជ្ញាធរ​ដែល​ស្លៀកពាក់​ស៊ីវិល​ ​ប្រហែលជា​ង​ ​១​០​ ​នាក់​ ​បាន​ឃ្លាំមើល​ ​និង​ថតរូប​ ​ថត​វីដេអូ​ ​នូវ​សកម្មភាព​របស់​អ្នកចូលរួម​ទាំងនោះ​ផង​ដែរ​ ​។​

​​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​រួម​ទាំង​មនុស្ស​ ​៨​ ​នាក់​ ​ដែល​មួយ​ចំនួន​ធ្លាប់​ជា​អតីត​សកម្មជន​សហជីព​ ​និង​មួយ​ចំនួន​ទៀត​នៅ​បន្ត​ជាសកម្ម​ជន​សហជីព​ ​ត្រូវ​បាន​កាត់ទោស​ពី​បទ​ "​ញុះញង់​" ​ដោយ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែ​​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​ដោយសារតែ​សកម្មភាព​អហិង្សា​របស់​សហជីព​ ​ហើយ​អ្នក​ទាំងនោះ​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ច្រើន​បំផុត​ ​២​ ​ឆ្នាំ​ ​។​ ​យ៉ាងណា​ ​តុលាការ​សាលា​ឧ​ទ្ធ​រ​រាជធានី​ភ្នំពេញ​ ​បាន​តម្កល់​សាលក្រម​នេះ​ ​កាលពីខែ​តុលា​ ​ឆ្នាំ​២​០​២​៣​​ ​ដដែល​ ​។​

​ខណៈ​ដែល​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​សមាជិក​នៃ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​របស់​កញ្ញា​ ​នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ខាងក្រៅ​ ​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់តាំង​ពី​ ​ខែ​ ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​មក​ ​ដែល​ការ​ធ្វើ​កូដកម្ម​នេះ​បាន​ក្លាយ​ជា​ ​កូដកម្ម​ ​ដែល​យូរ​ជាងគេបង្អស់​ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ ​។​ ​ចំពោះ​សកម្មភាព​នេះ​ ក៍​ព្រោះតែ​ ​ការ​កាត់បន្ថយ​បុគ្គលិក​ដ៍​ច្រើនលើស​លប់​ ​របស់​ក្រុមហ៊ុន​ ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​គួរឲ្យ​កត់​សម្គាល់​ដោយ​ភាគច្រើន​សុទ្ធតែ​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា