កម្រង​រូបភាព

​ការ​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​លោក​ ​ជា​ ​វិជ្ជា​៖​ ​២​០​ឆ្នាំ​ដែល​គ្មាន​ការវិវត្តន៍

ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤
F T M

​មនុស្ស​ប្រហែលជា​ង​ ​១​០​០​ ​នាក់​បាន​ជួបជុំគ្នា​នៅ​លើ​សួនច្បារ​មុខ​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ​ព្រឹកនេះ​ ​ដើម្បី​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​ប្រធាន​សហជីព​ ​លោក​ ​ជា​ ​វិជ្ជា​ ​។​ ​លោក​ ​ជា​ ​វិជ្ជា​ ​ដែល​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC) ​ត្រូវ​បាន​គេ​បាញ់សម្លាប់​ ​នៅ​ឯ​តូប​លក់​កាសែត​មួយ​ខាងក្រៅ​ជាប់​របង​វត្តលង្កា​ ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​០​៤​ ​។​

​នា​ថ្ងៃនេះ​ ​ដែល​ជា​គ​ម្រប់​ខួប​២​០​ឆ្នាំ​ ​មាន​អ្នកចូលរួម​មកពី​ ​ក្រុមសកម្ម​ជន​ ​យុវជន​ ​និង​តំណាង​សង្គម​ស៊ីវិល​ជាច្រើន​រូប​បាន​ជួបជុំគ្នា​ ​ដើម្បី​អំពាវនាវ​រក​នូវ​យុត្តិធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​ ​លោក​ ​ជា​ ​មុនី​ ​ដែល​ជា​ប្អូនប្រុស​របស់​លោក​ ​ជា​ ​វិជ្ជា​ ​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ ​កម្លាំង​ជាតិ​ ​រួម​ទាំង​តំណាង​របស់​ស​ម្ព័ន្ធ​សហជីព​សេរី​កម្មករ​ជាច្រើន​រូប​ទៀត​ ​បានថ្លែងសារ និង​អាន​នូវ​សេចក្តីថ្លែង​ការណ៍​ស្តីពី​ករណី​ឃាតកម្ម​លើ​សហជីព​នេះ​ ​។​ ​បន្ទាប់មក​អ្នកចូលរួម​ក៏​ដាក់​ញត្តិ​ជូន​ទៅ​ខុទ្ធ​កាល័យ​សម្តេច​​នាយករដ្ឋមន្ត្រី​ ​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​ជូន​ចំពោះ​លោក​ ​ជា​ ​វិជ្ជា​ ​ក៏ដូចជា​សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ​ ​។​

​កម្មវិធី​នេះ​ក៏​ត្រូវ​បាន​ឃ្លាំមើល​ ​ដោយមាន​ការ​ថតរូប​ វីដេអូ​ ​ពីសំណាក់​អាជ្ញាធរ​ ​នគរបាល​ ​កង​សន្តិសុខ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​នគរបាល​ ​និង​សំលៀកបំពាក់​ស៊ីវិល​ប្រហែលជា​ ​១​៥​ ​នាក់​ ​។​ ​សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាត​ឱ្យ​ប្រារព្ធ​នូវ​កម្មវិធី​រំលឹក​ខួប​នេះ​ ​ប៉ុន្តែ​តម្រូវ​ឱ្យ​គ្មាន​វត្តមាន​ជនជាតិ​បរទេស​ចូលរួម​ក្នុង​កម្មវិធី​នេះ​ជាដាច់ខាត​ ​។​

​បុរស​ពីរ​នាក់​ផ្សេងទៀត​ដែល​គ្មាន​ទោស​ ​គឺ​លោក​ ប៊​ន​ ​សំណាង​ ​និង​លោក​ ​សុខ​ ​សំអឿន​ ​ត្រូវ​បាន​កាត់ទោស​ដោយ​មិន​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លោក​ ​ជា​ ​វិជ្ជា​ ​ហើយ​ត្រូវ​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ ​៥​ ​ឆ្នាំ​ ​មុន​ពេល​អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​គ្មាន​ទោស​ក្នុង​ឆ្នាំ​ ​២​០​១​៣​ ​។​ ​អ្នកចូលរួម​នា​ព្រឹកនេះ​ ​ក៏បាន​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ថ្នាក់​ដឹក​នំា​របស់​សហជីព​សេរី​កម្មករ​ពីរ​នាក់​ផ្សេងទៀត​ ​គឺ​ ​លោក​ ​រស់​ ​សុវណ្ណ​រ៉េត​ ​និង​ ​លោក​ ​ហ៊ី​ ​វុទ្ធី​ ​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ ​ឆ្នាំ​ ​២​០​០​៤​ ​និង​ ​២​០​០​៧​ ​ហើយ​នៅ​មិនទាន់​បាន​រក​ឃើញ​ឃាតករ​ ​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​អ្នក​ទាំងពីរ​នៅឡើយ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា