កម្រង​រូបភាព

​ពលរដ្ឋ​បន្ត​អំពាវនាវ​រក​យុត្តិធម៌​ ​ក្រោយ​១​២​ ​ឆ្នាំ​ លេី​ឃាតកម្ម​លោក​ ​ឈុត​ ​វុទ្ធី​

ចេញផ្សាយ ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៤
F T M

​នៅ​ថ្ងៃនេះ​ ​ក្រុម​យុវជន​ពី​ចលនា​មាតា​ធម្មជាតិ​ ​និង​សកម្មជន​ផ្សេងៗ​ជាច្រើន​នាក់​ ​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ ​ដើម្បី​រំឭក​ខួប​នៃ​ឃាតកម្ម​សកម្មជន​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​លោក​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ម្នាក់​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ក៏​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដដែល​នោះ​ ​ហើយ​មន្ត្រី​នោះ​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម្លាប់​លោក​ ​វុទ្ធី​ ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​សកម្មជន​យុវជន​ប្រហែលជា​ង​ ​២​០​ ​នាក់​មកពី​មាតា​ធម្មជាតិ​ ​រួម​ទាំង​ ​ព្រះសង្ឃ​ ​៦​ ​អង្គ​ ​បាន​ជួបជុំគ្នា​នៅមុខ​ ​ផ្សារ​រាត្រី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចាប់ផ្តើម​ដើរក្បួន​ ​។​ ​អ្នកចូលរួម​បាន​គូររូប​ជា​សារ​នៅ​លើ​មុខ​របស់​ពួកគេ​ ​និង​បាន​ពាក់​បូ​រ​ចង​ក្បាល​ពណ៌​ស​ ​ដោយមាន​ព្រះសង្ឃ​បាន​សូត្រ​មន្ត​ ​សម្តែង​រឿង​ខ្លី​ ​និង​បាន​កាន់​បដា​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​នេះ​ ​។​ ​ការដង្ហែក្បួន​ត្រូវ​បាន​បញ្ចប់​នៅ​សណ្ឋាគារ​ ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ​ជា​កន្លែង​ដែល​អ្នកចូលរួម​ត្រូវ​ដាក់​ញត្តិ​ស្នើសុំ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​

​បន្ទាប់ពី​ការដង្ហែក្បួន​ ​ក៏មាន​កម្មវិធី​រំឭក​ខួប​ដែល​ធ្វើ​បន្ត​នៅ​ឯ​សហភាព​ផ្ទះ​សាមគ្គី​ ​ដោយមាន​អ្នកចូលរួម​ប្រហែលជា​ ​៥​០​ ​អង្គ​/​នាក់​ ​មកពី​ស្ថាប័ន​អង្គការ​ ​សហជីព​ ​សមាគម​ ​និង​ក្រុម​យុវជន​ ​។​ ​ព្រះសង្ឃ​បាន​សម្តែង​ធម៌​ទេសនា​ ​និង​ថ្លែង​សារ​រំឭក​ពី​ការ​ចងចាំ​ចំពោះ​លោក​ ​ឈុត​ ​វុទ្ធី​ ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​មួយ​ចំពោះ​ករណី​ឃាតកម្ម​លើ​រូបលោក​ ​និង​បន្ត​រំឭក​នូវ​ភាព​សកម្ម​និយម​របស់​លោក​ ​ក្នុង​កិច្ចការពារ​បរិស្ថាន​ ​និង​ធនធានធម្មជាតិ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា