ការប្រារព្ធទិវាសិទ្ធិនារីអន្តជាតិឆ្នាំ២០២២
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ប្រជាពលរដ្ឋជាង ៣០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០២២ នៅក្នុងខេត្តចំនួន១២ និងរាជធានីភ្នំពេញ ។ សហគមន៍ កសិករ សហជីព កម្មករក្រៅប្រព័ន្ធ សកម្មជនដីធ្លី យុវជន សមាជិកសង្គមស៊ីវិល និងអ្នកផ្សេងទៀត បានចូលរួម និងសម្ដែងមតិអំពីបញ្ហាប្រឈមដោយស្រ្តីនៅក្នុងសហគមន៍របស់ពួកគេ ។ អ្នកទាំងនោះ បានអំពាវនាវឱ្យដោះលែងសកម្មជនសហជីពដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ សូមឱ្យបញ្ឈប់អំពើហិង្សា និងការរើសអើងផ្អែកលើយេនឌ័រ និងសូមឱ្យស្ត្រីអាចប្រើប្រាស់សិទ្ធិក្នុងបញ្ចេញមតិ និងសិទ្ធិជួបជុំគ្នា និងបញ្ហាច្រើនទៀត ។ សហគមន៍ជាច្រើន ក៏បានដង្ហែក្បួន បង្ហោះប៉េងប៉ោង រៀបចំវេទិកាសំណួរចម្លើយ និងបរិភោគអាហារសាមគ្គីជាមួយគ្នា ។
ខណៈដែលការប្រារព្ធទិវាជាច្រើន ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨ ខែមីនា សហគមន៍ជាច្រើន បានចាប់ផ្ដើមប្រារព្ធទិវានេះតាំងពីថ្ងៃទី០៦ ខែមីនា ហើយការប្រារព្ធទិវានេះ២ទៀតត្រូវបានគ្រោងធ្វើនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ។ នៅក្នុងខេត្តពោធិ៍សាត់ ការប្រារព្ធទិវាត្រូវបានលុបចោលវិញដោយសារមានការគំរាមកំហែង និងការបំភិតបំភ័យពីសំណាក់អាជ្ញាធរឃុំ និងអភិបាលស្រុក ៕
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទ្ធិការងារ សិទ្ធិស្ត្រី