ការពិនិត្យឡើងវិញនាឆ្នាំ ២០១៣៖ ការបោះឆ្នោត នៅកម្ពុជា
ចេញផ្សាយ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ជាផ្នែកមួយ នៃការឈានទៅរកការចេញផ្សាយរបាយការណ៍របស់យើងអំពី “សិទិ្ធមនុស្សឆ្នាំ ២០១៣៖ ឆ្នាំស្ថិតក្នុងការពិនិត្យឡើងវិញ” អង្គការលីកាដូ កំពុងធ្វើការចេញផ្សាយ លំដាប់នៃអត្ថបទលើគេហទំព័រចំនួន ៤ភាគ ដែលជាការពិនិត្យមើលឡើងវិញនូវសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងឆ្នាំ២០១៣។ ការចេញផ្សាយជារៀងរាល់ថ្ងៃនឹងត្រូវបានធ្វើឡើងពេញមួយសប្តាហ៍រហូត ដល់ការបោះពុម្ពផ្សាយរបាយការណ៍ទាំងមូលរបស់យើងនៅថ្ងៃទី២១ ខែមិនា។
ឆ្នាំ២០១៣ ជាឆ្នាំដែលគ្របដណ្តប់ដោយមួយគឺ ព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
អស់រយៈពេលពេញមួយឆ្នាំ សម្រែកឲ្យមានការ “ដូរ ! ដូរ” បានកើតឡើងក្នុង អំឡុងពេលបាតុកម្មទ្រង់ទ្រាយធំ ក្នុងទីក្រុងភ្នំពេញ នៅក្នុងទសវត្សនេះ។ ប្រាំបួនថ្ងៃ មុនពេលបោះឆ្នោត នាថ្ងៃទី២៨ ខែកក្កដា មេដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានធ្វើដំណើរត្រលប់មកពីប្រទេសបារាំងវិញ ដើម្បីជួបជុំ ជាមួយអ្នកគាំទ្ររបស់លោកប្រមាណជាង១០០,០០០នាក់ ហើយជាពេលវេលាដ៏រំភើបយ៉ាងខ្លាំង និងជាការទន្ទឹងរង់ចាំ នូវថ្ងៃបោះឆ្នោតនឹងឈានមកដល់នាពេលឆាប់ៗនេះ។
ទោះបីជាមានវត្តមានគណបក្សប្រឆាំងដ៏រឹងមាំមួយក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា(CPP) នៅតែឈ្នះឆ្នោត ទោះបីជាមានភាពខុសគ្នាតិចតួចយ៉ាងណាក៏ដោយ ហើយលទ្ធផលនៃការប្រកួតប្រជែងគ្នានេះបានបណ្តាលឲ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP) ធ្វើការតវ៉ាអស់រយៈពេលជាច្រើនខែ។ ដោយមានភស្តុតាងអំពីការបន្លំនិងការក្លែងបន្លំសន្លឹកឆ្នោត ធ្វើឲ្យមានការមិនពេញចិត្តពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើងទូទាំងប្រទេស។ កម្មកររោងចក្រ ដែលធ្លាប់ត្រូវបានសន្យាថានឹងតម្លើងប្រាក់ឈ្នូលនៅពេលដែលគណបក្សសង្គ្រោះជាតិ (CNRP) កាន់អំណាច បានធ្វើបាតុកម្មនៅតាមដងផ្លូវមួយចំនួន។ សហគមន៍ដែលទទួលរងគ្រោះដោយសារការរំលោភដីធ្លីក៏បន្តធ្វើការប្រយុទ្ធប្រឆាំងទាមទារសិទ្ធិរបស់ពូកគេផងដែរ។ ប្រជាពលរដ្ឋបាននិយាយជាសាធារណៈពី អំពើពុករលួយរបស់រាជរដ្ឋាភិបាល ការគាបសង្កត់ជនក្រីក្រ និងកង្វះខាតសេវាសាធារណៈ។ ប្រជាពលរដ្ឋចង់បានដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ។
ផ្ទុយទៅវិញ ក្រុមអ្នកតវ៉ាភាគច្រើនត្រូវបានរងគ្រោះដោយសារការបង្រ្កាបយ៉ាងហិង្សាបំផុត ចាប់តាំងពីប្រទេសកម្ពុជាបានជួបប្រទះបញ្ហានេះតាំងពីឆ្នាំ ២០០៣មក។ ប្រជាពលរដ្ឋពីរនាក់ត្រូវបានបាញ់សម្លាប់បន្ទាប់ពីអាជ្ញាធរបានប្រើប្រាស់គ្រាប់ពិតក្នុងការបង្រ្កាបបាតុកម្ម។ ប្រជាពលរដ្ឋមួយចំនួនច្រើនទៀតត្រូវបានរងរបួស និងចាប់ខ្លួន។
នៅខណៈដែលឆ្នាំ ២០១៣ ជិតបិទបញ្ចប់ មូលហេតុនៃការមិនពេញចិត្តទាំងនេះនៅតែកើតមានឡើង ដំណោះស្រាយសម្រាប់បញ្ហាជាប់គាំងនយោបាយនៅតែមិនទាន់មាន ការរំលោភយកដីធ្លីនៅតែជាឬសគល់ចម្បងនៃបញ្ហា អំពើនិទណ្ឌភាពនៅតែកើតមានក្នុងប្រព័ន្ធយុត្តិធម៌ ហើយខណៈពេលដែលប្រជាពលរដ្ឋបន្តការតវ៉ា បាតុកម្ម និងដង្ហែរក្បួនដើម្បីឲ្យមានការផ្លាស់ប្តូរ សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងការជួបជុំកាន់តែមានការរឹតត្បិតយ៉ាងខ្លាំង។
សេរី និងយុត្តិធម៌? ប្រជាធិបតេយ្យនៅក្រោមការឡោមព័ទ្ធ
ក្នុងការឈានទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទីប្រាំខាងមុខនេះ ជាក់ស្តែងណាស់គណបក្សកាន់អំណាច (CPP) ប្រាដកជាឈ្នះសម្លេងភាគច្រើន។ ប៉ុន្តែមានស្ថានភាពជាច្រើនបានលេចឡើងប្រឆាំងនឹងទស្សនៈសន្មត់ជាមុនខាងលើនេះ ដូចជា៖ ទីមួយ មេដឹកនាំគណបក្សប្រឆាំងទាំងពីរបានរួមគ្នាបង្កើតគណបក្សនយោបាយរួមដ៏រឹងមាំមួយសម្រាប់ជាដៃគូរប្រកួតប្រជែងក្នុងការបោះឆ្នោត គឺគណបក្សសង្គ្រោះជាតិ, ទីពីរ ការកើនឡើងនៃយុវជនដែលមិនពេញចិត្តដោយប្រើប្រាស់បណ្តាញព័ត៌មានសង្គមដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ពួកគេ ហើយនិងការឆ្លើយតបរបស់គណបក្សប្រឆាំង ដែលបានជួយប្រមូលចំនួនអ្នកបោះឆ្នោតបានមួយភាគធំ, និងទីបី គឺការ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងរបស់គណបក្សនេះមុនថ្ងៃបោះឆ្នោត ដោយសារការវិលត្រលប់ចូលស្រុកវិញរបស់មេដឹកនាំ លោក សម រង្ស៊ី។ ស្ថានភាពទាំងនេះ គឺជាសញ្ញានៃការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការបោះឆ្នោត។
ប៉ុន្តែ ដោយសារតែអ្នកអង្កេតការណ៏បានព្រមានថា សេរី និងយុត្តិធម៌ក្នុងការបោះឆ្នោតនឹងមានកាន់តែតិចទៅៗ ហើយគណបក្សកាន់អំណាចមានអារម្មណ៍ថានឹងមានការគំរាមកំហែងដែលនឹងកើតមានឡើងចំពោះអំណាចរបស់ខ្លួន ទើបការបន្លំសន្លឹកឆ្នោតកាន់តែរីករាលដាលឡើង។ របាយការណ៍នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតមានភាពមិនច្បាស់លាស់ ការចុះឈ្មោះបោះឆ្នោតលើសកើតមានជារឿយៗ ហើយយុទ្ធនាការរបស់គណបក្សកាន់អំណាចក្នុងការប្រើប្រាស់ពាក្យសម្តីបង្កាច់បង្ខូចគណបក្សប្រឆាំងក៏ចាប់ផ្តើមកើតមានឡើង។
ពាក្យពេចន៍ដ៏គ្រោះថ្នាក់
ការប្រើប្រាស់កងអាជ្ញាធរខុសរបស់រាជរដ្ឋាភិបាលក្នុងការបំភិតបំភ័យ និងផ្សាយព័ត៌មានមិនពិតទៅកាន់អ្នកបោះឆ្នោត បានចាប់ផ្តើមកាលពីខែមីនា នៅពេលដែលសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកបានមានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋប្រមាណជាងបួនពាន់នាក់ថា ប្រសិនបើគណបក្សប្រជាជនចាញ់ឆ្នោត នោះនឹងបណ្តាលឲ្យគម្រោងសម្រាប់ការអភិវឌ្ឍន៍ "រាប់សែន" ត្រូវកាត់ផ្តាច់ ហើយព្រមទាំងលុបចោលនូវកម្មវិធីផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីរបស់សម្តេចទៀតផង។ សម្តេច លោកបានអះអាងថា៖ សម្រាប់គម្រោងក្នុងការអភិវឌ្ឍន៍ទាំងនេះគឺសមាជិកគណបក្សប្រជាជនចំណាយថវិការផ្ទាល់ខ្លួន ចំណែកឯគណបក្សប្រឆាំងវិញគឺមិនមានចិត្តសប្បុរសដូចនេះឡើយ។ សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមទម្ងន់ដល់វិធីសាស្ត្រខាងលើរបស់លោក នៅពេលដែលលោកបានគំរាមកំហែងថានឹងមានអំពើហិង្សា និងសង្គ្រាមស៊ីវិលកើតឡើង ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
គណបក្សប្រជាជន គឺមិនមែនត្រឹមតែជាគណបក្សតែមួយដែលចូលចិត្តប្រើប្រាស់ពាក្យពេចន៍ដើម្បីទាក់ទាញការគាំទ្រប៉ុណ្ណោះទេ។ តាំងពីការចាប់ផ្តើមយុទ្ធនាការបោះឆ្នោតមក លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយបង្អាប់ទៅលើក្រុមជនជាតិភាគតិចវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា ហើយព្រមទាំងបានបង្ហាញពីការគំរាមកំហែងលើជនជាតិវៀតណាមក្នុងប្រទេសកម្ពុជា។ អារម្មណ៍ប្រឆាំងនឹងជនបរទេសទាំងនេះ នៅតែមានលក្ខណៈទូលំទូលាយនៅក្នុងការថ្លែងសុន្ទរកថានយោបាយ និងការតវ៉ាពេញមួយឆ្នាំនេះ។
យុទ្ធនាការមួយដើម្បីបង្កាច់បង្ខូចដែលបានរៀបចំឡើងរាជរដ្ឋាភិបាល បានឡើងដល់កំពូលនៅដើមខែមិថុនា ដោយការប្រើប្រាស់ការចោទប្រកាន់ជាសាធារណៈដោយមិនសមរម្យមួយទៅកាន់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដោយចោទថាលោកបានផិតក្បត់ភរិយា ប្រព្រឹត្តអំពើអនាចារជាមួយកុមារ មិនបានផ្តល់ជំនួយឧបត្ថម្ភដល់ “កូនរបស់ប្រពន្ធចុង” និងបដិសេធថាមិនមានឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម។ ចរិកលក្ខណៈនៃនយោបាយនេះត្រូវបានសាធារណៈជនដឹងឮ ដោយការចាក់ផ្សាយច្រើនដងទូទាំងប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាល។ ហើយមានការពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលក្នុងការតវ៉ាប្រឆាំងនឹងលោក កឹម សុខា ទូទាំងប្រទេសផងដែរ។
យោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៖ ការផ្លាស់ប្តូរសមាជិកទាំង ២៩នាក់នេះ អាចនឹងបណ្តាលឲ្យមានការរំលាយសភាដោយសារតែសភាមិនមានសមាជិកគ្រប់ ១២០នាក់ សម្រាប់ដំណើរការ។
ទន្ទឹមនឹងនេះដែរគណៈកម្មាធិការអចិន្រ្តៃយ៏នៃរដ្ឋសភា (ដែលសុទ្ធតែជាសមាជិករបស់គណបក្សប្រជាជន) បានបណ្តេញអ្នកតំណាងរាស្រ្តរបស់គណបក្សជំទាស់ទាំង ២៩នាក់ ចេញពីអង្គនីតិបញ្ញាត្តិដោយមូលហេតុថាអ្នកទាំងនោះបានធ្វើការផ្លាស់ប្តូរគណបក្ស។ គណបក្សជំទាស់ធំពីរ បានរួមបញ្ចូលគ្នាជាផ្លូវការកាលពីដើមឆ្នាំ ដើម្បីបង្កើតគណបក្សសង្រ្គោះជាតិ និងដើម្បីតំណាងឲ្យអតីតគណបក្សរបស់ពួកគេ។ បើទោះបីជាមានការប្រឆាំងនឹងគោលការណ៏លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សក៏ដោយ ក៏ការបណ្តេញសមាជិកទាំង ២៩នាក់នោះ អាចផ្តល់ហេតុផលត្រឹមត្រូវតាមច្បាប់ដែរ។ ប៉ុន្តែយោងទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការបណ្តេញសមាជិកទាំង ២៩នាក់នេះ ក៏នឹងបណ្តាលឲ្យមានការរំលាយសភាផងដែរ ដោយសារតែសភាមិនមានសមាជិកគ្រប់ ១២០នាក់ សម្រាប់ដំណើរការ។ យ៉ាងណាក៏ដោយ រដ្ឋសភាមិនត្រឹមតែបន្តសកម្មភាពរបស់ខ្លួន ហើយថែមទាំងបានអនុម័តច្បាប់ចំនួនពីរបន្ថែមទៀត រួមទាំងច្បាប់ដ៏ចម្រូងចម្រាស់មួយស្តីអំពី “ការមិនទទួលស្គាល់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ” ដែលការបង្កើតច្បាប់នេះមានគោលដៅលើ លោក កឹម សុខា។
វិធីសាស្ត្រក្នុងការគំរាមកំហែង
សម្រាប់អ្នកដែលហ៊ានគាំទ្រគណបក្សប្រឆាំងនៅមុនពេលបោះឆ្នោត ជីវិតរបស់អ្នកទាំងនោះអាចប្រឈមទៅនឹងគ្រោះថ្នាក់។ ពាក្យពេចន៍ប្រឆាំងនឹងគណបក្សជំទាស់នៅថ្នាក់ជាតិ កើតមានកាន់តែខ្លាំងឡើងៗ ហើយធ្វើឲ្យកាន់តែអាក្រក់ឡើងៗ និងមានការប្រកួតប្រជែងមិនយុត្តិធម៌នៅតាមថ្នាក់ឃុំ/ភូមិ ដែលនៅថ្នាក់មូលដ្ឋានទាំងនោះ អង្គការសិទ្ធិមនុស្ស លីកាដូ បានស៊ើបអង្កេតឃើញមានករណីអំពើហិង្សាដោយសារមូលហេតុនយោបាយចំនួន ១៤០ករណី។ ក្នុងខែកុម្ភៈ អ្នកភូមិជាង ៥០០នាក់ដែលរស់នៅខេត្តកំពង់ឆ្នាំង ត្រូវបានគំរាមលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ប្រសិនបើពួកគេចូលរួមវេទិកាសាធារណៈជាមួយមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹមសុខា។ មេភូមិ និងមេឃុំបានបង្ខំប្រជាពលរដ្ឋទាំងអស់នោះផ្តិតស្នាមមេដៃលើក្រដាសដែលពួកគេមិនយល់ ក្នុងការបោះឆ្នោតឲ្យគណបក្សប្រជាជន។
ការវាយប្រហារ និងការប៉ុនប៉ងជាច្រើន លើអាយុជីវិតរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិត្រូវបានធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រជាជន និងអាជ្ញាធរមូលដ្ឋាន។ ការគម្រាមសម្លាប់ ត្រូវបានកើតមានជាច្រើនផងដែរ។ នៅចុងខែកក្កដា បន្ទាប់ពីការវិលត្រឡប់របស់លោក សម រង្ស៊ី មានជនសង្ស័យបានបាញ់គ្រាប់កាំភ្លើងតាមបង្អួចទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ តែសំណាងល្អអ្នកគាំទ្រចំនួន ១០ នាក់ ដែលនៅខាងក្នុងនោះមិនមានរបួសអ្វីទេ។
អង្គការសិទ្ធិមនុស្ស លីកាដូ បានធ្វើការកត់ត្រាទុកករណីឃុំខ្លួនមនុស្សខុសច្បាប់ដោយមិនមានបទចោទត្រឹមត្រូវ និងការចាប់ខ្លួនដោយគ្មានដីកាជាច្រើន ដោយមូលហេតុថាអ្នកទាំងនោះជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។ ហើយអ្នកមួយចំនួនទៀតត្រូវបានបង្ខំឲ្យចុះហត្ថលេខាលើកិច្ចព្រមពៀងស្មោះត្រង់ជាមួយគណបក្សប្រជាជនមុនពេលពួកគេត្រូវបានដោះលែង។
ដើម្បីគ្រប់គ្រងលើការផ្សព្វផ្សាយការបោះឆ្នោត រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាស ហាមឃាត់លើគ្រប់វិទ្យុបរទេសដែលនិយាយជាភាសាខ្មែរទាំងអស់។ នៅថ្ងៃទី២៨ ខែមិថុនា ជាថ្ងៃដែលសេចក្តីប្រកាសនោះចូលជាធរមាន វិទ្យុមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា FM ១០២ និងវិទ្យុសំបុកឃ្មុំ FM ១០៥ បានបញ្ឈប់ការចាក់ផ្សាយបន្តនូវការរាយការណ៍របស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA)។ បន្ទាប់ពីមានការទាមទារយ៉ាងខ្លាំងទាំងក្នុង និងក្រៅស្រុក អាជ្ញាធរបានដកហូតបម្រាមនោះចេញ នៅថ្ងៃបន្ទាប់ ក្រោយពីសេចក្តីប្រកាសនេះចូលជាធរមាន។ ប៉ុន្តែក្រសួងព័ត៌មានបានចេញបទបញ្ជាផ្សេងមួយទៀត នៅមួយសប្តាហ៍មុន ក្នុងការរក្សាជំហរ និងបង្ហាញពីចេតនារបស់អាជ្ញាធរ ក្នុងការហាមឃាត់គ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ចាក់ផ្សាយពីការរាយការណ៏ព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស ទាក់ទងទៅនឹងទស្សនៈនៃការបោះឆ្នោត ការស្ទង់មតិរបស់ប្រជាពលរដ្ឋ និងលទ្ធផលនៃការបោះឆ្នោត ក្នុងរយៈពេលប្រាំថ្ងៃដំបូងមុនថ្ងៃបោះឆ្នោត។
នៅថ្ងៃបោះឆ្នោតនេះដែរ ភាពមិនប្រក្រតីធ្ងន់ធ្ងរជាច្រើនបានកើតឡើងក្នុងមណ្ឌលបោះឆ្នោតជាច្រើនទូទាំងប្រទេស។ ភាពមិនប្រក្រតីលើបញ្ជីឈ្មោះអ្នកបោះឆ្នោតបានកើតឡើង រួមមានការបាត់ឈ្មោះដែលមិនមានមូលហេតុ និងការបដិសេធសិទិ្ធបោះឆ្នោត ការបង្ហាញឲ្យឃើញពីចេតនាក្នុងការបន្លំសន្លឹកឆ្នោត ការគម្រាមកំហែង និងការរំខាននៅក្នុងមណ្ឌលបោះឆ្នោត។
លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថាគណបក្សប្រជាជនទទួលបានជ័យជំនះតិចតួចបំផុតលើគណបក្សសង្គ្រោះជាតិ (ជ័យជំនះដ៏តិចនេះ បានបង្ហាញឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបានឃើញពីភាពមិនប្រក្រតីនៃការបោះឆ្នោត)។ គណបក្សសង្រ្គោះជាតិបានបដិសេធលទ្ធផលផ្លូវការ ដោយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតសារឡើងវិញ។ មកដល់ពេលនេះ ទោះបីជាគណបក្សសង្រ្គោះជាតិមិនបានទទួលយកអាសនៈរបស់ខ្លួនក្នុងរដ្ឋសភាក៏ដោយ ក៏សភានៅតែបន្តអនុម័តច្បាប់ដដែល។
នេះជាមូលហេតុនៃការកើនឡើងនៃការមិនពេញចិត្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេសអស់រយៈពេលពេញមួយឆ្នាំ ដោយមានការប្រមូលផ្តុំអ្នកបោះឆ្នោតនាពេលថ្មីៗនេះ ជាមួយគណបក្សសង្រ្គោះជាតិក្នុងការអំពាវនាវឲ្យមានបាតុកម្មតវ៉ាលទ្ធផលការបោះឆ្នោត (ហើយការធ្វើបាតុកម្មនេះបណ្តាលឲ្យមានការបិទផ្លូវក្នុងទីក្រុង និងមានការប្រើប្រាស់អំពើហិង្សាពីសំណាក់នគរបាល)។
MP3 format: ស្តាប់សំឡេងជាភាសាខ្មែរ
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ ការបោះឆ្នោត
- ឯកសារទាក់ទង