ការចាប់អារម្មណ៍​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

រាល់ថ្ងៃ​ ​ប្រជាពលរដ្ឋ​ជាច្រើន​ ​កំពុង​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ ​ក្នុង​ការ​ការពារ​សិទ្ធិ​ ​និង​សេរីភាព​របស់​មនុស្ស​គ្រប់រូប​ ​។​ ​ពួកគេ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ឥតឈប់ឈរ​ ​ដែល​ជារឿយៗ​កើតឡើង​ពីសំណាក់​អាជ្ញាធរ​ ​។

អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនេះ​ ​រួម​មាន​កសិករ​ ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ​និង​យុវជន​ ​ដែលរួមចំណែក​តស៊ូ​សម្រាប់​សហគមន៍​របស់​ពួកគេ​ ​។​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ ​មិនសូវ​ទទួល​បានការ​ទទួលស្គាល់​ដែល​ពួកគេ​គួរតែ​ទទួល​បាន​នោះ​ទេ​ ​ប៉ុន្តែ​មាន​តម្លៃខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត​ ​។​

អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​អង្គការ​លី​កា​ដូ ​បាន​សម្ភាស​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​៦​រូប​ ​។​ ​អ្នក​ទាំងនេះ​ ​នៅតែ​បន្ត​ការ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ ​ទោះបីជា​ជួប​ប្រឈម​នូវ​បញ្ហា​លំបាក​ខ្លាំង​យ៉ាងណា​ ​។​ ​បទពិសោធន៍​របស់​ពួកគេ​ត្រូវ​បាន​ចែករំលែក​នៅ​ខាងក្រោម​នេះ​ ​។​​