សំណុំរឿងល្បីមួយទៀតមកដល់សាលាឧទ្ធរណ៍ៈ សវនាការ លោក ម៉ម សូណង់ដូ នឹងបន្តដល់ ថ្ងៃស្អែក
ចេញផ្សាយ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ សាលាឧទ្ធរណ៍បើកសវនាការ ពិនិត្យឡើងវិញ នូវសេចក្តីសម្រេចរបស់សាលាដំបូងរាជធានី ភ្នំពេញចោទប្រកាន់ ទៅលើម្ចាស់ ស្ថានីយ៍ វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ និងសហចុងចោទពីរនាក់ទៀត គឺលោក ទូច រាម និងលោក កាន់ សុវណ្ណ។ បន្ទប់សវនាការអាចឲ្យអ្នកចូលរួម ស្តាប់បានប្រហែលជា ៥៥នាក់ប៉ុណ្ណោះ ដែលភាគច្រើន ជាអ្នកសង្កេតការណ៍ អន្តរជាតិ។ សវនាការធ្វើឡើង បន្ទាប់ពីការកាត់ក្តីរបស់សាលាដំបូង រាជធានី ភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១២ បានផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដែលមានវ័យ៧២ ឆ្នាំទៅហើយ ដាក់ពន្ធនាគារ រយៈ២០ ឆ្នាំ។ គ្មានភស្តុតាង ណាមួយ ដែលបញ្ជាក់ថា លោក ម៉ម សូណង់ដូ ជាប់ពាក់ព័ន្ធក្នុងការបង្កើត រដ្ឋអបគមន៍នៅក្នុងខេត្តក្រចេះ បង្ហាញឲ្យច្បាស់នៅក្នុងអំឡុងពេលសវនាការឡើយ ថែមទាំង មិនមាន ភស្តុតាងណាមួយ ថា ចលនាអបគមន៍មួយនោះកើតមានឡើងឡើយ។
សវនាការត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅថ្ងៃស្អែក។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម ម៉ម សូណង់ដូ