សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យឲ្យជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ
ចេញផ្សាយ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិលយើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមធ្វើការបដិសេធលើសាលក្រមដ៏គួរឲ្យរន្ធត់របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរមកលើម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ នាថ្ងៃនេះ ឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ លោក សូណង់ដូ ដែលមានអាយុ ៧០ឆ្នាំទៅហើយ អាចនឹងទទួលមរណភាពនៅក្នុងពន្ធនាគារ ប្រសិនបើលោកជាប់ទោសរយៈពេល២០ឆ្នាំ ពេញ។
លោក សូណង់ដូ ដែលជាម្ចាស់ស្ថានីយវិទ្យុសំបុកឃ្មុំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១២ ខែ កក្កដា ក្រោមបទចោទអ្នកផ្តើមគំនិតក្នុងសកម្មភាព ដែលគេហៅថា “ចលនាអបគមន៍” នៅខេត្តក្រចេះ។ សហជនជាប់ចោទជាច្រើន ក៏ត្រូវបានចោទប្រកាន់ពីបទរៀបចំចលនាអបគមន៍នៅតំបន់នោះ។ អ្នកទាំងនោះក៏ត្រូវបានផ្តន្ទាទោសផងដែរ ក៏ប៉ុន្តែបុគ្គលពីរនាក់ ដែលពីមុនបានគេដឹងថាជា “មេដឹកនាំ” ត្រូវបានតុលាការប្រកាសព្យួរទោស ដែលនេះ ជាការអនុវត្តតាមសុន្ទរកថា សាធារណៈរបស់សម្តេចនាយករដ្ឋមន្ត្រី ដោយធ្វើការលើកលែងទោសនូវបុគ្គល ដែលបានចូលមកសារភាព។
ព្រះរាជអាជ្ញា បានប្រកាសគាំទ្រថា គម្រោងធ្វើអបគមន៍ បានផ្តើមឡើងនៅក្នុងភូមិប្រមានៃខេត្តក្រចេះ ហើយអ្នកភូមិទាំងនោះ បានកាន់អាវុធប្រឆាំងនឹងអាជ្ញាធរសាធារណៈ ក្នុងគោលបំណងព្យាយាមបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ។ កាលពីខែឧសភា កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល បានធ្វើការវាយលុកចូលក្នុងភូមិ ហើយធ្វើការបណ្តេញប្រជាពលរដ្ឋជាច្រើនរយនាក់។ អាជ្ញាធរបានអះអាងថា អាជ្ញាធរបានធ្វើការចូលឆ្មក់បង្ក្រាបចលនាអបគមន៍។ ទោះជាយ៉ាងណា ព័ត៌មានត្រូវបានគេដឹងច្បាស់ថា អ្នកភូមិបានចូលរួមក្នុងជម្លោះដីធ្លីដ៏រាំរ៉ៃ និងកាន់តែរីករាលដាលឡើងជាមួយក្រុមហ៊ុន កាសូទីម ដែលគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចចំនួន ១៥.០០០ ហិកតា នៅក្បែរនោះ។
កុមារីអាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលធ្វើការបណ្តេញចេញដោយបង្ខំដោយអាជ្ញាធរ។ នាងមិនមានអាវុធនឹងដៃនោះទេ ហើយក៏មិនមានភស្តុតាងណាបង្ហាញនៅក្នុងអង្គសវនាការថា ក្រុមអ្នកភូមិបានកាន់កាប់អាវុធ។ ផ្ទុយទៅវិញព្រះរាជអាជ្ញាបានប្រកាសគាំទ្រថាអ្នកភូមិបានគ្រោងប្រើប្រាស់ឧបករណ៍សាមញ្ញសម្រាប់បរបាញ់សត្វ និងធ្វើស្រែចំការ ក្នុងការវាយប្រហារកងកម្លាំងរបស់រាជរដ្ឋាភិបាល ហើយនឹងបង្កើតរដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ។
អ្នកនាង ណាលី ពីឡូក នាយិការអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “វត្តមានរបស់លោក សូណង់ដូ គឺជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែមិនមែនពីព្រោះគាត់មានបំណងធ្វើអបគមន៍”។ អ្នកនាងបានមានប្រសាសន៍បន្តថា៖ “ពីព្រោះគាត់មានស្ថានីយ៍វិទ្យុដែលឯករាជ្យចុងក្រោយគេនៅប្រទេសកម្ពុជា ហើយនិងពីព្រោះគាត់បានផ្តល់នូវការផ្សាយតាមរលកធាតុអាកាសដល់គណបក្សប្រឆាំង និងសម្លេងពីខាងក្រៅ”។
ទោះជា លោកសូណង់ដូ ត្រូវបានចោទប្រកាន់ពីបទផ្តើមគំនិតក្នុងចលនាអបគមន៍ កាលពីខែឧសភា ក៏ដោយ ក៏ការចាប់ខ្លួនរបស់លោកត្រូវបានធ្វើឡើងបន្ទាប់ពីការផ្សាយរបស់លោកនូវរបាយការណ៍ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុង Hague ប្រទេស Netherland នៅថ្ងៃទី២៥ ខែ សីហា។ របាយការណ៍នោះបានបង្ហាញពីការប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោយចលនាអំណាចប្រជាពលរដ្ឋខ្មែរ ទៅលើរាជរដ្ឋាភិបាលកម្ពុជា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាក់ទងនឹងជម្លោះដីធ្លីនៅក្នុងប្រទេស។
ម្ភៃបួនម៉ោងបន្ទាប់ពីរបាយការណ៍របស់តុលាការឧក្រិដ្ឋកម្ម ត្រូវបានផ្សាយតាមរលកសំលេងជាលើកដំបូង សម្តេចនាយករដ្ឋមន្ត្រី លោកបានអំពាវនាវជាសាធារណៈឲ្យមានការចាប់ខ្លួនលោកសូណង់ដូ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យអ្នកភូមិប្រមាចូលមកធ្វើការសារភាពនៅការចូលរួមរបស់ពួកគេនៅក្នុងផែនការនេះ នោះអ្នកទាំងនោះនឹងត្រូវបានរួចទោស។ អ្នកភូមិមួយចំនួន ក៏បានធ្វើតាម សម្តេច ហើយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រីចាំង ស៊ីណាត ក៏បាន ព្យួរទោសអ្នកទាំងនោះ (ទោះជាបុគ្គលពីរនាក់ត្រូវបានគេដឹងថាជាអ្នកដឹកនាំសំខាន់ក៏ដោយ)។
សហជនជាប់ចោទដែលនៅសេសសល់ គឺត្រូវជាប់ពន្ធនាគារ។
ភាពមិនប្រក្រតីនៅតែកើតមានជាមួយការផ្តន្ទាទោសដោយមិនស្មើភាពគ្នា។ សាក្ខីកម្មរបស់សាក្សីជាច្រើនដែលមានវត្តមានក្នុងសវនាការ គឺខុសប្លែកពីពាក្យសម្តីពីមុនរបស់អ្នកទាំងនោះដែលបានធ្វើនៅពេលផ្តល់ទៅនគរបាល។ ក៏ប៉ុន្តែលោកស្រីចៅក្រម នៅក្នុងសាលក្រមរបស់លោក គឺមានភាពលំអៀងទៅលើកិច្ចការរបស់នគរបាល ជាជាងសាក្ខីកម្មនៅក្នុងតុលាការ។
មិនមានសាក្ខីកម្មនៅក្នុងតុលាការ បានបង្ហាញថាមានផែនការធ្វើអបគមន៍ ឬក៏តួនាទីរបស់លោកសូណង់ដូ នៅក្នុងការធ្វើជាមេគំនិតនៃផែនការនេះ។
លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានមានប្រសាសន៍ថា៖ “នេះជាការរំលំសេរីភាពក្នុងការបញ្ចេញមតិដ៏គួរឲ្យកត់សំគាល់មួយនៅប្រទេសកម្ពុជា”។ លោកបានបន្តថា៖ “នេះមិនត្រឹមតែពីព្រោះតែសាលក្រមនេះធ្វើការបំបិទមាត់លោក ម៉ម សូណង់ដូ (ហើយមានឥទ្ធិពលយ៉ាងខ្លាំងមកលើស្ថានីយ៍វិទ្យុរបស់គាត់) ហើយថែមទាំងពីព្រោះសាលក្រមនេះ ក៏មានឥទិ្ធពលធ្វើឲ្យភិតភ័យដល់អ្នកដទៃផងដែរ”។
នេះមិនមែនជាលើកទីមួយរបស់លោកសូណង់ដូ ដែលត្រូវបានក្លាយជាមុខសញ្ញារបស់រាជរដ្ឋាភិបាល ក៏ប៉ុន្តែនេះជាលើកទីមួយដែលលោកត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅបទព្រហ្មទណ្ឌ។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៣ ជាច្រើនខែមុនការបោះឆ្នោតអណត្តទី៣ របស់ប្រទេសកម្ពុជា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សូណង់ដូ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ប្រជាពលរដ្ឋឲ្យធ្វើការរើសអើង និងញុះញង់ប្រជាពលរដ្ឋឲ្យប្រព្រឹត្តបទលើ្មសព្រហ្មទណ្ឌ។ នៅពេលនោះ គាត់ត្រូវបានដោះលែង បន្ទាប់ពីបានឃុំខ្លួនអស់ពេលពីរសប្តាហ៍។
លោកសូណង់ដូ ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៥ ហើយចោទពីបទបរិហារកេរ្តិ៍ ញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត សម្រាប់ការផ្សាយការសម្ភាសន៍ជាមួយអ្នកជំនាញឯករាជ្យទៅលើបញ្ហានយោបាយដ៏រសើប។ នៅពេលនោះ លោកត្រូវបានគេឃុំខ្លួនអស់រយៈពេលបីខែ នៅមុនពេលមានការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅខែមករា ឆ្នាំ២០០៦ បន្ទាប់ពីមានការអន្តរាគមន៍របស់អន្តរជាតិ និងក្រោយពីមានដំណើរទស្សនកិច្ចរបស់ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកសម្រាប់អាស៊ីបូព៌ា លោក Christopher Hill។
ប្រសិនបើលោកសូណង់ដូនិងសហជនជាប់ចោទរបស់គាត់គួរតែធ្វើការប្តឹងឧទ្ធរណ៍ចំពោះសាលក្រមសាលាដំបូងថ្ងៃ
នេះយើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម ក៏សូមអំពាវនាវដល់សាលាឧទ្ធរណ៍កម្ពុជា
សូមមេត្តាធ្វើការចាត់ការលើសំណុំរឿងរបស់អ្នកទាំងនោះឲ្យបានឆាប់ ហើយធ្វើការសម្រេចសេចក្តីដោយផ្អែកលើ
ភស្តុតាង។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សមាគមន៍មន្ត្រីរាជការកម្ពុជា (CICA)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
គណៈកម្មការធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមន៍ការពារសិទិ្ធមនុស្សកម្ពុជា (CHRAC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
អង្គការសមធម៌កម្ពុជា (EC)
សមាគមធាងត្នោត (STT)
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodia's Civil Servants Association (CICA)
៣. Cambodian Food and Service Worker Federation (CFSWF)
៤. Cambodian Human Rights Action Committee (CHRAC)
៥. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៦. Cambodian Worker Center for Development (CWCD)
៧. Cambodian Youth Network (CYN)
៨. Coalition of Cambodian Farmer Community (CCFC)
៩. Community Legal Education Center (CLEC)
១០. Equitable Cambodia (EC)
១១. Independent Democracy of Informal Economy Association (IDEA)
១២. SahmakumTeangTnaut (STT)
PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- វាយប្រហារលើអ្នកសារព័ត៌មាន និងបញ្ហាប្រព័ន្ធផ្សព្វផ្សាយ តុលាការ និងនីតិរដ្ឋ សិទិ្ធបញ្ចេញមតិ និងចូលរួម ម៉ម សូណង់ដូ