សេចក្តីថ្លែងការណ៍

សាលាឧទ្ធរណ៍បញ្ជាអោយមានការ ដោះលែងលោក ម៉ម សូណង់ដូ កាន់ សុវណ្ណ និងលោក ទូច រាម

ចេញផ្សាយ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំទាំងអស់គ្នា ជាក្រុមអង្គការសង្គមស៊ីវិល ដូចរាយនាមខាងក្រោម សូមស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សាលា ឧទ្ធរណ៍ នៅក្នុងថៃ្ងនេះ លើ ការដោះលែងប្រធាន ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ និងសហភាគីចុងចោទ ពីរនាក់ផ្សេង ទៀត ទូច រាម និងកាន់ សុវណ្ណ ប៉ុន្តែសូមរំលឹកថា នៅមានរយៈពេលច្រើនសម្រាប់ការ ស្តារឡើងវិញ នូវលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា មុននឹងការបោះឆ្នោតសភាជាតិ ដែលនឹងប្រព្រឹត្តិទៅនៅខែកក្កដា ខាងមុខនេះ។

លោក ម៉ម សូណង់ដូ ក៏ជាប្រធានរបស់អង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានឈ្មោះថា សមាគមអ្នក ប្រជាធិបតេយ្យត្រូវបានទទួលការកាត់ទោសក្នុងខែតុលា ឆ្នាំ២០១២ ពីបទដឹកនាំបង្កើតតំបន់អបគមន៍ ប្រឆាំងរាជរដ្ឋាភិបាល ហើយត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ។ ប៉ុន្តែយោងតាម សំណើរសុំដ៏ចម្លែករបស់ព្រះរាជអាជ្ញា អំឡុងពេលសវនាការសាលាឧទ្ធរណ៍។ ក្នុងថ្ងៃនេះ សាលាឧទ្ធរណ៍ បានសម្រេចលើកលែងការចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ទៅជាបទល្មើសរុករានព្រៃឈើ ខុសច្បាប់ទៅវិញក្រោមមាត្រា ៩៧ ចំនុចទី ៦ នៃច្បាប់ព្រៃឈើ។ តុលាការ ក៏បានកាត់បន្ថយទោស របស់លោកមកត្រឹមតែ ៥ឆ្នាំ ហើយ ៨ខែ ទោសនៅក្នុងពន្ធនាគារ ហើយទោស ដែលនៅសល់ត្រូវបានព្យួរ។

លោក កាន់ សុវណ្ណ និងលោក ទូច រាម ត្រូវបានសាលាឧទ្ធរណ៍តំកល់ទុកសាលក្រមរបស់តុលាការដំបូង រាជធានីភ្នំពេញចំនួន ៣ឆ្នាំ និង៥ឆ្នាំ ប៉ុន្តែបានជាប់ទោសរយៈពេល ១០ខែ ហើយទោស ដែលនៅសល់ត្រូវ បានព្យូរ។

អ្នកទាំងបី ត្រូវបានរំពឹងថានឹងត្រូវបានដោះលែងនៅថ្ងៃសុក្រ។

លោក យ៉េង វីរៈ នាយកប្រត្តិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមាន ប្រសាសន៍ថា “យើងស្វាគមន៍ ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបានធ្វើការដោះលែង លោក ម៉ម សូណង់ដូ និងសហចុងចោទពីរនាក់ទៀត ក៏ប៉ុន្តៃយើងមិនអាចនិយាយបានទេថា យុត្តិធម៌ត្រូវបាន ផ្តល់អោយពួកគាត់ យ៉ាងពេញលេញ។ ពួកគាត់នូវតែជាអ្នកមានទោស។ មិនមានភស្តុតាងជាក់លាក់​​ អ្វីមួយដែលអាចធ្វើការ​ ចោទប្រកាន់ និងដាក់ទោសទៅលើអ្នកទាំងបីនាក់បានឡើយ ហើយការបំភិត បំភ័យនេះ អាចជះឥទ្ធិពល អវិជ្ជមានដ៏យូរអង្វែង។

លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១២ ខែកក្កដា ហើយត្រូវបានចោទប្រកាន់ដំបូង ពីបទផ្តួចផ្តើមគំនិត “បង្កើតចលនាអបគមន៍” ក្នុងខេត្តក្រចេះ។ ព្រះរាជអាជ្ញា បានលើកហេតុផល ដោយគ្មានភស្តុតាងច្បាស់លាស់ថា តំបន់នោះ គឺមានទីតាំងក្នុងភូមិប្រម៉ា ខេត្តក្រចេះ ហើយត្រូវបាន ប្រជាពលរដ្ឋជាច្រើននាក់ ដែលប្រដាប់ដោយ អាវុធព្យាយាមប្រឆាំងនឹងអាជ្ញាធរក្នុងគោលបំណង បង្កើតរដ្ឋឯករាជ្យផ្ទាល់ខ្លួន។ តាមកាពិត ប្រពលរដ្ឋពាក់ព័ន្ធ ជាមួយនឹងជម្លោះដីធ្លីកំពុងបន្តដ៏រុំារ៉ៃជា មួយក្រុមហ៊ុនកាសូទីម ដែលកាន់កាប់ដីសម្បទានទំហំ ១៥,០០០ ហិកតា នៅក្បែរភូមិ។

នៅខែឧសភា កងកម្លាំងប្រដាប់អាវុធរដ្ឋរាប់រយនាក់ បានធ្វើការវាយលុកចូលក្នុងភូមិ ហើយធ្វើ ការបណ្តេញ
ប្រជាពលរដ្ឋជាច្រើនរយនាក់។ កុមារី ហេង ចន្ថា អាយុ ១៤ ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំង របស់រដ្ឋក្នុងអំឡុងពេលប្រត្តិបត្តិការណ៍បណ្តេញចេញដោយបង្ខំ។ អាជ្ញាធរ នូវតែប្រកាន់ជំហរមិនព្រមបើកការ
ស៊ើបអង្កេតលើករណីស្លាប់របស់កុមារី ចន្ថា ដោយលើកឡើងថា វាជាឧបទ្ទវហេតុ។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការលីកាដូ បានមានប្រសាសន៍ថា “នេះប្រហែលជាអំពើ អយុត្តិធម៌ដ៏ខ្លាំង
ណាស់សម្រាប់ព្រឹត្តិការណ៍ដែលកើតឡើងក្នុងខេត្តក្រចេះ។ លោក ម៉ម សូណង់ដូ និង សហចុងចោទបានចំនាយ
ពេលជាច្រើនខែក្នុងពន្ធនាគារលើការចោទប្រកាន់ដោយគ្មានមូលហេតុ។ ប៉ុន្តែឃាតករដែល សម្លាប់កុមារី ហេង ចន្ថា មិនបានចំនាយពេលសូម្បីតែមួយថ្ងៃនៅក្នុងពន្ធនាគារ ឡើយ។ អាជ្ញាធរ មិនធ្លាប់ទាំងធ្វើការ ស៊ើបអង្កេតលើករណីបាញ់សម្លាប់នោះផងដែរ។

ទោះបីជា លោក សូណង់ដូ ត្រូវបានគេចោទប្រកាន់ជាអ្នកផ្តួចផ្តើមគំនិតបង្តើតចលនា អបគមន៍ក្នុងខែឧសភា ក៏ដោយ តែដីកាចាប់ខ្លួនរបស់លោកមិនត្រូវបានចេញមុនថ្ងៃ នៃការចេញផ្សាយរបាយការណ៍ក្នុងថ្ងៃទី២៥ ខែមិថុនា របស់តុលាឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ របាយការណ៍នោះនិយាយអំពីការដាក់ពាក្យបណ្តឹងរបស់ចលនាអំណាចពលរដ្ឋខ្មែរទៅ កាន់តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ដែលធ្វើការចោទប្រកាន់ មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាពីបទ ឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលមានពាក់ព័ន្ធជាមួយនឹងបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជា។

២៤ ម៉ោង បន្ទាប់ពីកាចេញផ្សាយតាមរលកធាតុអាកាសជាលើកដំបូងអំពីរបាយការណ៍របស់តុលាការឧក្រិដ្ឋកម្ម
អន្តរជាតិ ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាជាសាធារណៈអោយមានការចាប់ខ្លួន លោក ម៉ម សូណង់ដូ។

លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បាន មានប្រសាសន៍ថា “ចាប់តាំងពីថ្ងៃដំបូងមករហូតដល់ថ្ងៃចេញសាលដីការបស់សាលាឧទ្ធរណ៍ យើង ឃើញថា ករណីនេះ គឺជាករណី
ដែលមានចរិកជាករណីនយោបាយ”។

អាជ្ញាធរកម្ពុជា បានប្រឈបមុខជាមួយនឹងអន្តរាគមន៍យ៉ាងខ្លាំងពីសំណាក់ជាតិ និងសហគមន៍អន្តរជាតិ សូមឲ្យ
មានការដោះលែង លោក សូណង់ដូ បន្ទាប់ពីលោកត្រូវបានចោទប្រកាន់ក្នុងខែតុលា។ ក្នុងចំនោម អ្នកដែល
ធ្វើការទាមទារអោយមានការដោះលែង លោក សូណង់ដូ ក៏មានលោក ប្រធានាធិបតី សហរដ្ឋអាមេរិក ប៉ារ៉ាក់
អូប៉ាម៉ា អតីតរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋ អាមេរិក អ្នកស្រី ហ៊ីលឡារី គ្លីនតុន និងនាយករដ្ឋមន្ត្រីស
បារាំង លោក Jean-Marc Ayrault ។ លោក សូណង់ដូ មានសញ្ជាតិពីរ គឺ ខ្មែរ និងបារាំង។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បាន មានប្រសាសន៍ថា
“ការដោះលែង លោក ម៉ម សូណង់ដូ និងសហចុងចោទរបស់លោកទាំងពីរ គឺជា ជំហានដ៏សំខាន់ទៅកាន់ការ
ស្តារលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ប៉ុន្តែសហគមន៍អន្តរជាតិ គួរចាំថា ប្រធានបក្សជំទាស់ នៅតែស្ថិតក្នុង
ការនិរទេសខ្លួននៅឡើយ។ បញ្ហានេះ បង្ហាញអោយមានការ ព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ការបោះឆ្នោតនាពេល
ខាងមុខ។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
សមាគមមន្ត្រីរាជការកម្ពុជា (CICA)
សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
បណ្តាញយុវជនកម្ពុជា (CYN)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សមធម៌កម្ពុជា (EC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
សមាគមធាងត្នោត (STT)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Cambodian Center for Independent Media (CCIM)
២. Cambodia's Civil Servants Association (CICA)
៣. Cambodian Food and Service Worker Federation (CFSWF)
៤. Cambodian League for the Promotion & Defense of Human Rights (LICADHO)
៥. Cambodian Worker Center for Development (CWCD)
៦. Cambodian Youth Network (CYN)
៧. Coalition of Cambodian Farmer Community (CCFC)
៨. Community Legal Education Center (CLEC)
៩. Equitable Cambodia (EC)
១០. Housing Rights Task Force (HRTF)
១១. Independent Democracy of Informal Economy Association (IDEA)
១២. Sahmakum Teang Tnaut (STT)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក យ៉េង វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទូរស័ព្ទលេខ៖ ០១២ ៨០១ ២៣៥
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៃអង្គការ លីកាដូ ទូរស័ព្ទលេខ៖ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា