អត្ថបទខ្លីៗ

សង្គមស៊ីវិល​ទទូច​ឱ្យ​ជួយ​ស្វែង​រក​យុត្តិធម៌​ជូន​ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់

ចេញផ្សាយ ថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៨
F T M
សកម្មជន​សហជីព​ និងសង្គម​ស៊ីវិល​ ប្រារព្ធ​ពិធី​រំលឹក​ខួប១៤ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​ លោក​ ជា វិជ្ជា នៅព្រឹកថ្ងៃ​ទី២២ ខែមករា ឆ្នាំ២០១៨។

នាព្រឹក​នេះ​ សកម្មជន​សហជីព​ និងសង្គម​ស៊ីវិល​ បាន​ជួបជុំគ្នា​ នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹកខួប​១៤ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​លើ​អតីត​ប្រធាន​សហជីព​ លោក​ ជា វិជ្ជា។

ការ​ប្រារព្ធ​ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​(FTUWKC)​ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាញ់​ទាំង​កណ្ដាល​ថ្ងៃ ​កាលពី​ថ្ងៃទី​២២ ខែមករា​ ឆ្នាំ​២០០៤។ បុរស​គ្មាន​កំហុស​ពីរនាក់​គឺ លោក​ ប៊ន​ សំណាង​ និង​លោក​ សុខ​ សំអឿន​ ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​នៅក្នុង​អំពើ​ឃាតកម្ម​នេះ ហើយ​អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​៥ឆ្នាំ​ មុន​ពេល​ការ​ផ្ដន្ទាទោស​នេះ​ត្រូវ​បាន​តុលាការ​កំពូល​បដិសេធ​ចោល​វិញ។​

អ្នក​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​នេះ​បាន​ទទូច​ឱ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ឃាតករ​ពិត​ប្រាកដ​ និង​ផ្ដល់​យុត្តិធម៌​ជូន​ លោក​ ជា​ វិជ្ជា ​ក្រុម​គ្រួសារ​និង​មិត្តភក្ដិ​របស់​លោក។​ ប្អូន​ប្រុស​របស់​លោក​គឺ លោក​ ជា មុន្នី​ ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​នោះ មិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​នេះ​ទេ។ លោក​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ ដែល​បាន​ប្ដឹង​ដោយ​សហជីព​មួយ​ទៀត។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា