អត្ថបទខ្លីៗ

អ្នកតវ៉ា​រឿង​ជម្លោះ​ដីធ្លី​នៅខេត្ត​កោះកុង​ត្រឡប់​មក​ភ្នំពេញ​ម្តងទៀត​

ចេញផ្សាយ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៨
F T M

នៅព្រឹកនេះ​ ប្រជាពលរដ្ឋ​ប្រមាណជាង​២០០នាក់​ តំណាងឲ្យ​៣១៧គ្រួសារ​ ដែលរង​គ្រោះដោយសារ​ជម្លោះដីធ្លី​ ពាក់ព័ន្ធ​នឹងដី​សម្បទាន​ស្ករអំពៅ​ នៅឃុំជីខលើ ឃុំ​ជីខក្រោម​ ឃុំដងពែង​ និងឃុំកណ្ដោល ខេត្តកោះកុង​ បានដើរ​ហែរក្បួន​កាត់រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ដីធ្លីនិង​សំណងជំងឺចិត្ត។​ នៅពេលនេះ​ អ្នកទាំងនោះ​កំពុងត្រូវបាន​រារាំងដោយ​កំលាំង​សន្តិសុខ​នៅលើ​មហាវិថី​ព្រះសីហនុ។​

កាលពី​ម្សិលមិញ​ ប្រជាពលរដ្ឋ​ទាំងនោះ ​ត្រូវបង្ខំចិត្ត​ដើរថ្មើរជើង​ពីកោះកុង​មកភ្នំពេញ ​ ក្រោយរថយន្ត​របស់ពួកគាត់​ដែលកំពុង​ធ្វើដំណើរ​ ត្រូវបាន​បញ្ឈប់ដោយ​នគរបាល​ និង​កងរាជអាវុធហត្ថ ​ដែលដឹកនាំ​ដោយ ​អភិបាលរង​ខេត្តកោះកុង។​ ពួកគាត់​បានមក​ដល់ក្រសួង​រៀបចំដែនដី​ នគររូប​នីយកម្ម ​និងសំណង់​ នៅល្ងាចថ្ងៃ​ដដែល​ ជាពេល​ដែល​តំណាង​សហគមន៍​បានជួបពិភាក្សា​ជាមួយតំណាង​ក្រសួង​ មុនពេល​ពួកគាត់​ធ្វើដំណើរ​ដោយថ្មើរជើង​ទៅកាន់​វត្តសាមគ្គី​រង្សី ដើម្បី​ស្នាក់នៅ​ពេលយប់។

នេះជាលើកទី៣​ហើយដែល​ប្រជាពលរដ្ឋ​ទាំងនេះ ​ត្រូវបាន​រារាំងក្នុងការ​ធ្វើដំណើរ​ទៅកាន់ក្រសួង​រៀបចំដែនដី។​ កាលពីថ្ងៃទី៥​ ខែមិថុនា ​សមាជិក​នៃសហគមន៍​ទាំងនេះ ​ត្រូវបង្ខំចិត្ត​ដើរថ្មើរជើង​ជាច្រើនម៉ោង​ក្រោមតំណក់​ភ្លៀងយ៉ាងខ្លាំង​ មកកាន់​រាជធានីភ្នំពេញ​ ក្រោយពី​រថយន្តរបស់​ពួកគាត់​ដែលកំពុង​ធ្វើដំណើរ​ ត្រូវបាន​នគរបាល​បញ្ឈប់​នៅខេត្តកោះកុង។​ ពេលនោះ ​បន្ទាប់ពីការ​តវ៉ានៅពីមុខ​ក្រសួងរៀបចំដែនដី​ មន្រ្តីពាក់ព័ន្ធ​បានសន្យា​ផ្តល់សំណង​ជាប្រាក់​និងដីធ្លី​ដល់គ្រួសារ​មួយចំនួន​ ឱ្យបាន​ត្រឹមថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០១៨។​ កាលពីខែមុន​ ប្រជាពលរដ្ឋ​ប្រមាណជា​២០០នាក់​មកពីសហគមន៍​ទាំងនេះ ​ក៏ត្រូវបាន​ប្រឈម​នឹងបញ្ហាបិទ​ផ្លូវនេះដែរ​ ហើយត្រូវបាន​ប៉ះទង្គិចគ្នា ​និងរុញច្រាន​ពីសំណាក់​កងសន្តិសុខ​នៅភ្នំពេញ​ អំឡុងពេល​ពួកគាត់​ព្យាយាម​ដើរពីវត្តសាមគ្គីរង្សី​ទៅកាន់​ក្រសួងរៀបចំ​ដែនដី។​ ក្នុងនោះ​ក៏មានប្រជាពលរដ្ឋ​ជាច្រើន​កំពុងពរ​ទារក​ និង​កូនតូចៗ​ផងដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា