អត្ថបទខ្លីៗ

សកម្មជន​ព្រៃឈើ​ប្រាំ​នាក់​នៅ​ខេត្ត​រតនគិរី​ ​ត្រូវ​បាន​ផ្ដន្ទាទោស​

ចេញផ្សាយ ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ២០២២
F T M

​នា​ថ្ងៃនេះ​ ​សាលាដំបូង​ខេត្ត​រតនគិរី​ ​បាន​ផ្ដន្ទាទោស​សកម្មជន​ព្រៃឈើ​៥​នាក់​ ​រួម​មាន​អ្នកការ​ពារ​បរិស្ថាន​ជា​យូរឆ្នាំ​គឺ​លោក​ ​ឆន​ ​ផល្លា​ ​ពី​បទ​ផ្ដើម​គំនិត​ក្នុង​ការ​កាប់គាស់​ ​រុករាន​ដី​ព្រៃ​ ​ឆ្ការ​ ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​ ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ ​នៅ​លើ​ភ្នំ​អា​ត​ ​ស្ថិត​ក្នុង​ភូមិ​សា​មុ​ត្រ​ក្រោម​ ​ឃុំ​សេដា​ ​ស្រុក​លំ​ផាត់​ ​ខេត្ត​រតនគិរី​ ​។​

​លោក​ ​ផល្លា​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៦​ឆ្នាំ​ ​។​ ​លោក​ ​ស៊ីថា​ន់ ញ៉ាន់ ​លោក​ ​ខាំ​ ​ម៉ា​សូក​ ​លោក​ ឡាត់ ​ប្រា​ញ់ ​និង​លោក​ ​ថ្វែ​ ហុ​ក​ ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ទំពួន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៥​ឆ្នាំ​ ​។​ ​បទ​ចោទ​ទាំងនេះ​ ​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​មួយ​ដែល​អ្នក​ទាំង​ប្រាំ​បាន​ចូលរួម​ក្នុង​ឆ្នាំ​២​០​១​៧​ ​ក្នុង​គោលបំណង​ការពារ​ដីធ្លី​ ​និង​ដី​ព្រៃ​របស់​ពួកគេ​ ​ក៏ដូចជា​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​។​

​អ្នក​ទាំង​ប្រាំ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៥​៦​(​៤​) ​និង​មាត្រា​៦​២​(​១​) ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ ​និង​មាត្រា​២​៨​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ដំបូង​ឡើយ​ ​ពួកគេ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ផ្ដើម​គំនិត​ទេ​ ​ខណៈ​ដែល​បទ​ចោទ​នេះ​ទើប​ត្រូវ​បាន​ប្ដូរ​នៅ​ក្នុង​ការប្រកាស​សាលក្រម​ ​នា​ថ្ងៃនេះ​ ​។​ ​អំឡុង​ពេល​សវនាការ​ ​ពុំ​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់​ ​ត្រូវ​បាន​លើកយក​មក​បង្ហាញ​ដើម្បី​គាំទ្រ​ទៅលើ​បទ​ចោទ​ទាំងនេះ​ទេ​ ​។​

​លោក​ ​ផល្លា​ ​កំពុង​ស្ថិត​ក្រោម​ការ​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​រតនគិរី​ ​ចាប់តាំង​ពី​ពេល​ចាប់ខ្លួន​លោក​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ ​បច្ចុប្បន្ន​ ​លោក​កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​៥​ឆ្នាំ​ ​នៅ​ក្នុង​សំណុំរឿង​ដាច់ដោយឡែក​មួយទៀត​ ​ដែល​លោក​ ​ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី​ ​ផ្ដន្ទាទោស​ដោយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​ពី​បទ​កាប់​រាន​ដី​ព្រៃ​ ​ឈូស​ឆាយ​ ​និង​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ ​។​ ​ចៅក្រម​ ​មិនបាន​បង្គាប់​ឱ្យ​ចាប់​ខ្លួនមនុស្ស​៤​នាក់​ផ្សេងទៀត​ទេ​ ​ហើយ​សកម្មជន​នីមួយៗ​អាច​ប្ដឹងឧទ្ធរណ៍​ ​មុន​ពេល​សាលក្រម​ចូល​ជាស្ថាពរ​ ​។​

​លោក​ ​ឆន​ ​ផល្លា​ ​បាន​ចំណាយ​ពេល​ជាង​ ​១​០​ឆ្នាំ​ ​ក្នុង​កិច្ចការពារ​ព្រៃឈើ​ ​និង​ឃ្លាំមើល​ការ​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ ​ក្នុង​ខេត្ត​រតនគិរី​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា